ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែលរៀបចំឡើងដោយទូរទស្សន៍ហង្សមាស មកដល់រាត្រីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា នេះ គឺជាវគ្គផ្តាច់ព្រ័ត្រហើយ ដែលទទួលបានវត្តមានអញ្ជើញចូលរួមទស្សនា ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់ និងបានប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីផងដែរ ដោយបានទៅលើបេក្ខជន ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន រដូវកាលទី១នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏បានចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ម្ចាស់ពានរង្វាន់នៃកម្មវិធីចម្រៀងនេះ ទទួលបានប្រាក់រង្វាន់ចំនួន១០០លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនចុងក្រោយតែ៤រូបប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នាយកពាន ដោយបីរូបជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ក្នុងនោះរួមមាន គង់ ចំរើន អាយុ២៤ឆ្នាំពីខេត្តសៀមរាប, ចាន់ សុបញ្ញា អាយុ១៤ឆ្នាំពីខេត្តកំពង់ចាម, សំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំពីខេត្តកំពត និងកូនក្រុមតែម្នាក់គត់របស់កញ្ញា សុខ សីឡាលីន គឺ ចាន់ កូម៉ែន អាយុ២៩ឆ្នាំពីខេត្តកំពត ខណៈកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ និងលោក ខេមរៈ សិរីមន្ត បានធ្លាក់ជាបន្តបន្ទាប់។
ការបោះឆ្នោតរបស់ទស្សនិកជនធ្វើឡើង បន្ទាប់ពីបេក្ខជនម្នាក់ៗបកស្រាយចប់ក្នុងវគ្គនីមួយៗ គឺវគ្គបទមនោសញ្ចេតនា និងវគ្គបទញាក់កន្ត្រាក់អារម្មណ៍។ លទ្ធផលនៃការបោះឆ្នោត បានបង្ហាញថា ចាន់ សុបញ្ញា ទទួលបានសំឡេងគាំទ្រច្រើនជាង គង់ ចំរើន, ចាន់ កូម៉ែន និងសំ សុវណ្ណារ៉ាក់។
នៅវគ្គដំបូង បេក្ខជនតម្រូវឲ្យបកស្រាយបទមនោសញ្ចេតនា។ ចាន់ កូម៉ែន បកស្រាយបទ «ស្មោះបងអូនស្លាប់អី» របស់លោក ឆាយ វីរៈយុទ្ធ។ គង់ ចំរើន អាយុ២៤ឆ្នាំពីខេត្តសៀមរាប ច្រៀងបទ «អារហាម» របស់ នាយ ចឺម។ចាន់ សុបញ្ញា លើកយកបទ «ទុកឱកាសអោយបងខ្លះបានទេ» របស់លោក ខេមរៈ សិរីមន្ត មុនពេលដែល សំ សុវណ្ណារ៉ាក់ បកស្រាយបទ «បបូរមាត់ចង្រៃ» របស់លោក ឆាយ វីរៈយុទ្ធ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ