Thu. Nov 21st, 2024

កំពង់ស្ពឺ ៖ រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យប្រណាំងទូក ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេលបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងភាពរីករាយក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

បើគិតតាមតួលេខបណ្ដោះអាសន្នក្នុងរយៈពេល០២ថ្ងៃនេះមានភ្ញៀវទេសចរណ៍ប្រមានជាង ១៣ម៉ឺននាក់ ដែលបានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ៕

You may have missed