Sat. Apr 19th, 2025

 

 

តាកែវ៖ លោក ណែម ហាក់ ជំទប់ទី១ តំណាងលោកមេឃុំគុស រួមជាមួយលោក ជិន ហុន ជំទប់ទី២ និងលោក វ៉ាន រ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះទៅភូមិទឹកថ្លា ឃុំគុស ស្រុក ត្រាំកក់ ខេត្ត តាកែវ ដើម្បីចូលរួមនាំយកប្រាក់ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពរបស់លោកយាយ ហែ លាង ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធ៕

You may have missed