Thu. Nov 21st, 2024

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ប៉ាង លីដា​ អភិបាលរងខណ្ឌ ចុះធ្វើរដ្ឋបាលចំណុចសំខាន់ៗ ក្នុងមូលដ្ឋាន សង្កាត់កាកាបទី២ និងចោមចៅទី៣ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

នៅវេលាម៉ោង១៦ និង៣០នាទី កម្លាំងចម្រុះបាន ចុះបិទអាជីវកម្ម (ហាងលក់គុជ ហឺហឺ )ដែលបង្កការផ្ទុះអាវុធ ស្ថិតនៅក្នុងភូមិ ត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយសង្ស័យចំនួន២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅ​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ចំនួន២គ្រាប់ ដោយជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងធ្វើការឡោមព័ទ្ធចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈនេះមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីមន្ត្រីជំនាញសាកសួរ ជនជាតិចិនម្នាក់ខាងលើគឺ មិនមានពាក់ព័ន្ធនឹងករណីនេះទេ៕

You may have missed