
ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាមនិងពាក្យប្រឌិតភូតកុហក់បោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គមបំណងធ្វើអោយពលរដ្ឋភ័យខ្លាច។រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ។ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។សូមកុំជឿពាក្យភូតកុហក់ដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខនិងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ