
សៀមរាប៖ ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ការរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើននៅពេលនេះ គឺដើម្បីបួងសួងដល់អស់ទេវតា វត្ថុស័ក្តិសិទ្ធិ និងបារមីរបស់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គក្នុងតំបន់អង្គរ ឱ្យជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាឱ្យបានជួបភពប្រទះតែសេចក្តីសុខ សន្តិភាព សប្បាយរុងរឿង ពិសេសដើម្បីរំដោះគ្រោះបណ្តាសាឱ្យខ្មែររួចចាកផុតពីគ្រោះកាចចង្រៃ ឈប់ឈ្លោះទាស់ទែងខ្វែងគំនិត បង្កើតសង្គ្រាម ងាកមករួមគ្នាសាងជាតិឱ្យថ្កុំថ្កើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យាងនិងនិមន្តចូលរួមនាពេលនេះមានសម្តេចព្រះសង្ឃរាជ ព្រះសង្ឃចំនួន២៥០០អង្គមកពី៥៩ប្រទេស ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាង២ពាន់នាក់បានអញ្ជើញចូលរួមយ៉ាងអធិកអធម៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ