Thu. Nov 21st, 2024

លោក​ រ័ត្ន ស្រ៊ាងមេ​បញ្ជាការអាវុធហ​ត្ថរាជធានីភ្នំពេ​ញមិនទាន់ចាត់​វិធានការ​ទប់ស្កាត់​ លោក​ កែវ ចំរើន ​មេកន្ទុយ​ប៉ាវផ្តាច់មុ​ខក្នុង​រាជធានីភ្នំ​ពេញ

មន្ត្រីអាវុធហត្ថនិងសមត្ថកិច្ចក្នុង ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ  និងខណ្ឌសែនសុខបានឲ្យដឹងថា លោក កែវ ចំ រើន ហៅព្រីង បានយកអំណាចរ បស់ខ្លួនដើម្បីបើកអាជីវកម្មល្បែង កន្ទុយលេខគ្រប់ខណ្ឌ ទាំង១២​ក្នុងរាជ ធានី ភ្នំ ពេញ  ដោយគ្មានញញើតអ្វីឡើយ។  ប្រភពបានឲ្យដឹងទៀតថា ដោយសារអាង មានខ្នងបង្អែករឹងមាំទើប លោក ព្រីង មិនញញើត ជាមួយមន្ត្រីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ធាន ក្នុងខណ្ឌ ទាំង១២ ហើយបើកល្បែង ស៊ីសងខុស ច្បាប់មិន ញញើត អ្វីទាំងអស់  ។ ដូច្នេះហើយទើបមានសេចក្ដី  អំពាវនាវឲ្យលោក រ័ត្ន  ស្រ៊ាង  មេបញ្ជាការ អាវុធ ហត្ថរាជ ធានី ភ្នំពេញ  និងជាមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស  ពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក  កែវ ចំរើន ហៅព្រីង ឡើងវិញជា បន្ទាន់។ ដោយហេតុថា  ដោយសារល្បែងកន្ទុយលេខ ឬឆ្នោតយួនបន្តកើតឡើងយ៉ាង រាលដាលទើបបទ ល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្មលួចឆក់ប្លន់ ក្នុងរាជធានីភ្នំពេញ កើតឡើងកាន់តែច្រើនជាងមុនទៅ ទៀតបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សង្គម ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្រភពពីសមត្ថកិច្ចនៅតាមបណ្ដា ខណ្ឌនានាក្នុងរាជធានីភ្នំពេញ  បានឲ្យដឹងថា លោក កែវ  ចំរើន ហៅព្រីង ដែល ជា ម ន្ត្រីអាវុធ ហត្ថរាជធានីភ្នំពេញ គឺជាមេកន្ទុយលេខ (មេឆ្នោតយួន)ដ៏ល្បីល្បាញ ព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានប៉ះពាល់ ឡើយ។ ប្រភពបានឲ្យដឹង ទៀតថា មានមន្ត្រីអាវុធហត្ថជាន់ខ្ពស់នៅ ក្នុងបញ្ជាកា រដ្ឋានអាវុធ ហត្ថ រាជ ធានីភ្នំពេញ មួយចំនួនជាខ្នងបង្អែករបស់លោក  កែវ ចំរើន ហៅព្រីង ហេតុនេះហើយទើប លោក ព្រីង ហ៊ាន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងរហូតមកដល់ពេលនេះលោក រ័ត្ន ស្រ៊ាង មេបញ្ជាកា រអាវុធ  ហត្ថរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ  ព្រមទាំងលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនទាន់ចាត់វិធានការទប់ស្កាត់ទៅលើលោក កែវ ចំរើន ហៅព្រីង ដែល ជាមេ ឆ្នោត យួនដ៏ល្បីល្បាញនោះទេ។

ចំណែកប្រភពពីមន្ត្រីអាវុធហត្ថនៅក្នុង បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ  មួយចំនួនបានបង្ហើបឲ្យដឹង ថា ដោយ សារអាងមានខ្នងបង្អែករឹងមាំ ទើបលោក កែវ ចំរើន  ហៅព្រីង ហ៊ានបើកល្បែងកន្ទុយលេខ ឬឆ្នោត យួន គ្រប់ខណ្ឌទាំង១២ ក្នុងរាជធានី ភ្នំពេញ យ៉ាងរលូន។ ជាក់ស្ដែងរយៈពេលប៉ុន្មាន ថ្ងៃទៅនេះរឿងអាស្រូវរបស់ លោក កែវ ចំរើន ហៅព្រីង ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈតាមបណ្ដាញព័ត៌មាន នានានិងតាមបណ្ដាញ ទំនាក់ ទំនង សង្គម (ហ្វេសប៊ុក)ផងដែរ ប៉ុន្តែលោក រ័ត្ន ស្រ៊ាង  មេបញ្ជាការអាវុធហត្ថរាជធានី ភ្នំពេញ មិនទាន់ ចាត់វិធាន ការទ ប់ ស្កា ត់ទង្វើរបស់លោក ព្រីង  នៅឡើយទេ។ មជ្ឈដ្ឋាននានា កំពុងរង់ចាំមើល ចំណាត់ការរបស់លោក រ័ត្ន ស្រ៊ាង ទៅលើ លោក កែវ ចំរើន ហៅព្រីង ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នអាវុធហត្ថលើផ្ទៃប្រទេសទាំងមូល។(មានត)

Credit : anknews

You may have missed