ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០១៩ដោយជាក់ស្តែងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយFacebook ភ្លាមៗលោកម៉ូវម៉ានិត
អភិបាលខណ្ឌសែនសុខបានបញ្ជាចាត់មន្រ្តីជំនាញក្នុងការិយាល័យពាក់ព័ន្ធនិងមន្រ្តីសង្កាត់ភូមិចុះពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាផ្សែងហុយរបស់ទីតាំងសិប្បកម្មបោកអ៊ុតឈ្មោះJC Washing Co.,Ltd ស្ថិតនៅផ្លូវលេខ១៩៩២ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីដែលបង្កអោយប៉ះពាល់សុខភាពពួកគាត់។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងសិប្បកម្មនេះមានលិខិតអនុញ្ញាតត្រឹមត្រូវហើយក្នុងករណីបានបញ្ចេញផ្សែងខ្មៅហុយប៉ះពាល់អ្នករស់នៅជិតខាងក្រុមការងារបានធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងអនុវត្តដូចខាងក្រោម:
–ត្រូវកែសម្រួលលក្ខណៈបច្ចេកទេសបំបាត់ផ្សែងហុយក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃនេះតទៅ
–ម្ចាស់ទីតាំងត្រូវអនុវត្តតាមកិច្ចសន្យារបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ
–បញ្ឈប់ការដាក់អុសដាក់សម្ភារនៅលើផ្លូវសាធារណៈបន្តទៀត។
–ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ