Thu. Nov 21st, 2024

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានបន្តដឹកនាកម្លាំងប្រជាការពារខណ្ឌ សហការជាមួយសង្កាត់កាកាបទី១ សុំឲ្យក្រុមហ៊ុន ដំរីសួគ៌ ជួយឈូសឆាយពង្រាប ផ្លូវ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរង បានបញ្ជាក់ថា ផ្លូវដែលត្រូវឈូសឆាយពង្រាបខាងលើរួមមាន ៖ ផ្លូវលេខ៧១K,​ ផ្លូវលេខ ៧៦Kក្នុងភូមិតាងួនទី២ និងផ្លូវអមផ្លូវរថភ្លើង ចាប់ពីផ្លូវ២០១១ដល់ផ្លូវវត្តតាំងកសាង ផងដែរ។

លោកក៏បាន ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ សូមកុំចាក់ថ្ម ខ្ពស់ ទាប ដែលពិបាកធ្វើចរាចរណ៍ និងជួយថែរក្សាដើម្បីប្រើប្រាស់អោយបានយូរអង្វែង៕

You may have missed