
ប្រភពដែលស្និទ្ធនឹង មេឈ្មួញ តាំង អៀង (ឧកញ៉ា តាំង អៀង) បានឲ្យដឹងថា រយៈពេលជាង២ ខែកន្លងទៅនេះ មេឈ្មួ ញ តាំង អៀង បង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ កាន់តែខ្លាំងឡើងៗធ្វើឲ្យព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ចៀសមិនផុតពីសេចក្ដីវិនាសនោះឡើយ។ មជ្ឈដ្ឋាននានាបានលើកឡើងថា កន្លងមកការដែលសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ សហការគ្នាបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ គឺបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះមេឈ្មួញ តាំង អៀង នៅតែអាចគេចផុតពីការបង្ក្រាប។ ជាក់ស្ដែងបច្ចុប្បន្នមេឈ្មួញ តាំង អៀង នៅតែបំផ្លាញព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឲ្យរលត់រលាយហើយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ តាំង អៀង នៅតែបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល ដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថាមេឈ្មួញ តាំង អៀង បន្តប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាពរបស់ក្រុមហ៊ុនអឹមឌីអេស ដើម្បីដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ដោយគ្មានញញើតអ្វីឡើយ។ ការដែលមេឈ្មួញ តាំង អៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទេនោះគឺមេឈ្មួញ តាំង អៀង មិនអាចបន្តធ្វើសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។ ទន្ទឹមនឹងនេះមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ទេនោះគឺមេឈ្មួញ តាំង អៀង មិនអាចដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ យ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ជាពិសេសប្រសិនបើលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព គឺមេឈ្មួញ តាំង អៀង មិនអាចដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ តាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។បឋម
Credit : Ank.com
More Stories
ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់និងមានគោលដៅផ្សេងៗទៀតផងដែរ
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់