Jica រកឃើញកំហុស៥យ៉ាងផ្លូវឡើងចុះភ្នំគូលែនប៉ែកខាងស្រុកស្វាយលើ ដែលបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៏បន្តបន្ទាប់
សៀមរាបៈ ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica បានរកឃើញកំហុស៥យ៉ាងផ្លូវឡើងចុះភ្នំគូលែនប៉ែកខាងស្រុកស្វាយលើ ខេត្តសៀមរាប ដែលបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៏បន្តបន្ទាប់។ការរកឃើញកំហុសនេះ គឺធ្វើឡើងតាមការចុះពិនិត្យវាយតំលៃករណីគ្រោះថ្នាក់នៅចំណុចឡើងចុះភ្នំគូលែន ប៉ែកខាងកើតសំដៅ មកទីរួមស្រុកស្វាយលើ ដែលក្រុមJica និងជំនាញពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុនាថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០
ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica និងអាជ្ញាធរពាក់ព័ន្ឋចុះពិនិត្យបច្ចេកទេស ការសាងសង់ផ្លូវ ឡើងភ្នំគូលែន ដឹកនាំដោយ លោក ឌិត សេរីរ័ត្ននា ប្រធានការិយាល័យ នៃមន្ទីរសាធារណ:ការខេត្ត មន្ត្រីបច្ចេកទេសស្ម័គ្រចិត្ត របស់អង្គការចាយការជប៉ុន ចំនួន២រូប គឺលោក Takashima shiya និងលោក Akiha kiyonori និងអាជ្ញាធរជំនាញពាក់ព័ន្ឋជាច្រើនរូបទៀតបានចុះពិនិត្យ បច្ចេកទេសការសាងសង់ផ្លូវឡើងភ្នំគូលែន។
មន្ត្រីជំនាញបានលើកឡើងថា ដើម្បីជៀសវាងគ្រោះ ចរាចរណ៍ដោយយថាហេតុ ក្រុមការងារបានស្នើអោយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះត្រូវ ៖ ១. ត្រូវដាក់ស្លាកសញ្ញាចរាចរណ៍សំគាល់នៅត្រង់ចំណុះដូចជា កន្លែងប្រាប់ទិស បត់កែង ចំណោតខ្លាំង ជាដើម ។
២.ទីតាំងចុះឡើងត្រូវដាក់កុងត្រូលនិងមានអ្នកយាមផ្លូវ ជាប្រចាំ ។
៣. ក្រុមហ៊ុន ត្រូវដាក់ប្លង់បង្ហាញជាស្តង់ដារ នៃការសាងសង់។
៤. នៅពេលចាក់បេតុង ក្រុមហ៊ុន ត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យ លើបច្ចេកទេស ។
៥.ចំពោះអាជ្ញាធរត្រូវដាក់កំលាំង ប្រចាំនៅចំណុចឡើង ចុះ និងបិតបណ្តោះអាសន្នមិនអោយរថយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ឡើយ ចុះ លើកលែងតែម៉ូតូ រហូតដល់ផ្លូវត្រូវបានសាងសង់រួចរាល់ ទើបអនុញ្ញាត្តអោយរថយន្តធ្វើចរាចរណ៍បាន។
សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ មានរថយន្តចំនួន២គ្រឿង បានចុះពីលើភ្នំគូលែនសំដៅមកស្រុកស្វាយលើ បណ្តាលអោយក្រឡាប់ជាច្រើនត្រលប់ដូចៗគ្នា ហើយមានជនបរទេស២នាក់បានស្លាប់ និង២៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ