Thu. Nov 21st, 2024

សពមន្ត្រីយោធាដែលធ្លាក់ចូលទឹកត្រូវបានរកឃេីញទាំងពីរនាក់ហេីយចម្ងាយពីកន្លែងកេីតហេតុប្រមាណ១០គីទ្បូម៉ែត

សពមន្ដ្រីយោធាដែលធ្លាក់ចូលទឹក ត្រូវបានរកឃើញទាំងពីរនាក់ហើយ ចម្ងាយពីកន្លែងកើតហេតុ ប្រមាណ១០គីឡូម៉ែត្រ

(ស្ទឹងត្រែង)៖ មន្ដ្រីយោធា២នាក់ ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា សពមន្ដ្រីយោធាម្នាក់ ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧៖៤១នាទីព្រឹកនេះ ដែលមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ហើយរហូតមកដល់ម៉ោងជាង៨ព្រឹកនេះ សពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ថែមថា សពជនរងគ្រោះដែលរកឃើញដំបូង ត្រូវបានយកឡើងលើគោកហើយ ដោយមានក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ។ ដោយឡែក សពជនរងគ្រោះទី២ ដែលជាអ្នកឌុបនោះ មិនទាន់យកឡើងលើគោកបាននៅឡើយទេ ពោលតម្រូវឲ្យដាក់ទូកអូសសពចេញមកសិន ដោយសារស្ថានភាពទីតាំងមានការលំបាក។

You may have missed