ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ការដែលលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា លោក ឈួន សោភា តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ ហើយការព្រមានរបស់លោក គុណ ញឹម នាពេលកន្លងមកគឺជារឿងឥតន័យ។ ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខប៉ុស្ដិ៍គយចល័តតំបន់៥ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈួន សោភា គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ ហើយគ្មាននរណាហ៊ានតវ៉ានោះទេ។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទោះបីធ្លាប់ទទួលរងនូវការព្រមានពីសំណាក់លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យ៉ាងណាក៏ដោយ ក៏លោក ឈួន សោភា នៅតែមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកនោះឡើយ។
ថ្មីៗនេះតាមការអះអាងរបស់ឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ចំណុចខាងលិចស្ពានទឹកថ្លា ភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោក ឈួន សោភា និងបក្ខពួកនៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ ក្រុមឈ្មួញបានឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ គាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តតាក់ស៊ី រថយន្តសាំយ៉ុង និងរថយន្តធំៗតាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ បើទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៃច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោក ឈួន សោភា និងបក្ខពួកតាមការកំណត់ដែរ។ អាចនិយាយបានថា ស្នាក់ការគយចល័តតំបន់៥ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺមិនខុសពីកុងត្រូលជជុះនោះឡើយ។
ក្រុមឈ្មួញនិងអាជីវករបានដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្នាក់ការគយចល័តតំបន់៥ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន សោភា ខ្លះផង។ បើមិនដូច្នេះទេលោក ឈួន សោភា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត ព្រោះបន្ទាប់ពីលោក គុណ ញឹម ដែលជាមេគយធំ កោះហៅមកព្រមានគឺលោក ឈួន សោភា ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាបប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅលើដងផ្លូវមិនគួរទុកឲ្យលោក ឈួន សោភា និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។(មានត)
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប