ប្រភពពីឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ចូលមកខេត្តសៀមរាប បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ទើបអាចចៀសផុតពីការបង្ក្រាប ហើយយកទៅលក់ចែកចាយតាមទីផ្សារនិងផ្សារទំនើបៗក្នុងខេត្តសៀមរាប។ រីឯក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនមកលក់ចែកចាយតាមទីផ្សារនៅក្នុងខេត្តសៀមរាប និងផ្សារទំនើបក្នុងខេត្តសៀមរាប បានឲ្យដឹងថា ទាល់តែបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ទើបអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់មេគយខេត្តសៀមរាប ជាបន្ទាន់ព្រោះពួកគេកំពុងឃុបឃិតគ្នាបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ភាពល្បីល្បាញនៃការប្រើតួនាទីនិងអំណាចរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ក្នុងការប្រមូលលុយតាមរបៀបពុករលួយត្រូវបានបើកកកាយជាបន្តបន្ទាប់ ព្រោះឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មកលក់ចែកចាយក្នុងទីផ្សារខេត្តសៀមរាប សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សុខ សុដារ៉ា ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ សកម្មភាពនៃអំពើពុករលួយរបស់លោក សុខ សុដារ៉ា គឺមានការឃុបឃិតជាមួយលោក ម៉ៅ សាមឿន ដែលជាមេគយចល័តក្នុងខេត្តសៀមរាប ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ បើតាមប្រភពខ្លះបានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក សុខ សុដារ៉ា រក្សាតំណែងជាប្រធានសាខាគយខេត្តសៀមរាប យ៉ាងរឹងមាំនិងបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន នោះហើយទើបឈ្មួញមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសសៀម និងប្រទេសយួនមកលក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប។ ប្រសិនបើគ្មានការឃុបឃិតពីលោក សុខ សុដារ៉ា ដែលជាប្រធានសាខាគយខេត្តសៀមរាប និងពីលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀម និងច្រកព្រំដែនខ្មែរ-យួន ចូលមកលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប យ៉ាងរៀលដាលដូចសព្វថ្ងៃនេះទេ។
បើតាមប្រភពដែលស្និទ្ធនឹងលោក សុខ សុដារ៉ា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក សុខ សុដារ៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទន្ទឹមនឹងនេះសូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ធ្វើមិនដឹងមិនឮចំពោះករណីលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើននោះឡើយ។បឋម
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប