December 19, 2025

khem sok

លោក Hassan Rouhaniប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយ​ថាយុទ្ធនាការ «ដាក់​សម្ពាធ​ជា​អតិបរមា» របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បរាជ័យ ហើយ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់ បន្ទាប់ពី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះបាន​បង្ហាញ​ថាសហរដ្ឋ​អាមេរិក​ទាល់​ច្រក។ ដោយ​ថ្លែង​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង New York ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក Rouhani ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បំប៉ោង​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​លើ​កន្លែង​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ដើម​ខែ​នេះ។លោក Rouhani...

តាមប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញបាន​ឲ្យ​ដឹងថា​ លោកលោកលឹមសម្បត្តិចូលកាន់​តំណែង​ជាប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផងក៏​ចាប់ផ្ដើមសាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​មិន​ចាញ់​លោកលាងហៃនោះទេ​ ។ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបាន​ឲ្យ​ដឹងថា​លោកលឹមសម្បត្តិកំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធដោយ​តម្រូវ​ឲ្យ​មានការ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​រហូតដល់​៧៥​ដុល្លារ​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស។ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោកលឹមសម្បត្តិគាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល។​ព្រោះ​បច្ចុប្បន្ន​លោកលឹមសម្បត្តិកំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ ។ អាចនិយាយបាន​ថា​លោកលឹមសម្បត្តិកំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោកលាងហៃយ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកលឹមសម្បត្តិប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ។ ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​នៅពេល​លោកលឹមសម្បត្តិចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជំនួស​លោកលាងហៃមិនបាន​ប៉ុន្មាន​ផង​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។...

បាត់ដំបង ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបង្ហាញថា កាលពីថ្ងៃ​អាទិត្យ​ ទី​ ២២​ខែ​ កញ្ញា​ ឆ្នាំ​២០១​៩​ មាន​ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត)​ មួយកេីតឡេីង នៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង ។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ) ភេទប្រុស អាយុ២៦ឆ្នាំ...

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះនៅ ចំណុច ក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គេចខ្លួនម្នាក់ នៅថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩...

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...

ភ្នំពេញ ៖ រសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី ឃុន ហាំង និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន និងលោកជំទាវ ឯកឧត្តម ក្រូច ផាន និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម...

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩។

ចេញពីពិធីកាន់បិណ្ឌនៅវត្តភ្នំហាន់ជ័យឯកឧត្តមវេងសាខុនប្រធានក្រុមការងារនិងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពជួសជុលផ្លូវលំមួយ ខ្សែប្រវែង ៤ ០០០ម៉ែត្រ ដែលឆ្លងកាត់ ៤ភូមិ គឺភូមិរមាស អំពិលលើ ត្យា និងភូមិបន្ទាយថ្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលការចំណាយលើការជួសជុលនេះគឺជាបន្ទុករបស់ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះជួយឃុំអំពិល។ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានឈៀងចូលវត្តរតនបទមប្រជុំធ្លា (ហៅវត្តធ្លា) ដើម្បីចូលរួមកាន់បិណ្ឌ និងជួបសំណេះសំណាសជាមួយពុទ្ធបរិស័ទដែលជាម្ចាស់សំណើជួសជុលផ្លូវនេះ និងសាកសួរសុខទុក្ខបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកកាន់បិណ្ឌ។...

ព្រឹត្តិបត្រព័ត៌មា​ន​និង​ព្យាករណ៍អា​កាសធាតុ​សម្រាប់ថ្ងៃទី២​១ខែកញ្ញា​​ឆ្នាំ២០១៩ ថ្ងៃចេញផ្សាយៈ September 21, 2019 ព្រឹត្តិបត្រព័ត៌មាន​និង​ព្យាករណ៍អាកាសធាតុ​សម្រាប់ថ្ងៃទី២១ខែកញ្ញា​ ឆ្នាំ២០១៩​។

វីវរហេីយពេលនេះ រថយន្តក្រុងបុករថយន្តស៊េរីទំនើបតម្លៃរាប់លានដុល្លាររបស់លោកឧកញ៉ាម្នាក់ (មានរូបភាពជាច្រើន)ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបរបស់ឧកញ៉ាម្នាក់តម្លៃរាប់លានដុល្លារ ពាក់ស្លាក់លេខ ភ្នំពេញ 2AW-0720 ជាមួយរថយន្តដឹកទំនិញ ត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ៕

ភ្នំពេញ៖​កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋចោមចៅទី១ ចោមចៅ​២​ សហការជាមួយ កម្លាំងសមត្ថកិច្ច អន្តរាគមន៏ខណ្ឌពោធិ៍សែនជ័យបានដេញចាប់ក្មេងទំនេីង​ ពីរក្រុមកំពុងតែបើកការប្រយុទ្ធវ៉ៃតប់គ្នាមាន ដាវមាន ដំបង ដុំឥដ្ឋ បង្កឱ្យមានការ ការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច នៅផ្លូវបេតុងកែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ...

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានចាត់ទុក​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ ជឿ​ង ថេ​ង និង​មេ​ឈ្មួញ តាំង អៀង ជាដើម...

ភ្នំពេញ ៖ នគរបាលម្នាក់ នៃនាយកដ្ឋាននគរបាលការពារ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ...

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី២០ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សង្ស័យស្រវឹង បើករថយន្តម៉ាកFord Ranger ពាក់ស្លាកលេខ រដ្ឋ13-...

    ភ្នំពេញ៖ នៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ៣ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ១៨៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កើនដល់ ១៩០ដុល្លារ។ ចំនួនប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ...

នារសៀលថ្ងៃទី១៩ កញ្ញា ទន្ទឹមនឹងការរកឃើញជនរងគ្រោះម្នាក់ឈ្មោះ ឆាង កុយ ភេទប្រុស អាយុ ២៧ឆ្នាំ ដែលនៅរស់រានមានជីវិតស្ថិតនៅចំណុចស្ថិតលើទឹកដីថៃចម្ងាយជិត១គីឡូម៉ែត្រពីព្រំដែនកម្ពុជា គាត់បាននិយាយរៀបរាប់ប្រាប់ពីរឿងរ៉ាវខ្លះៗទៅដល់កម្លាំងយោធា និងក្រុមគ្រួសាររបស់គាត់ ។ អ្វីដែលយើងបានដឹង គឺនៅពេលកម្លាំងបានសួរដល់ការប្រទះឃើញពោះវៀនមួយថង់ច្រកថង់ ដែលសង្ស័យជាពោះវៀនមនុស្ស ត្រូវបានគាត់ឆ្លើយថា មិនមែនជាពោះវៀនមនុស្សនោះទេ គឺពោះវៀនជ្រូកព្រៃដែលពួកគាត់ដាក់អន្ទាក់បាន ហើយនាំគ្នាធ្វើហើយច្រកពោះវៀនក្នុងថង់ ។...

ខេត្តបាត់ដំបង៖ = ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយក នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ជូនដល់ជនរងគ្រោះ ឈ្មោះ ទ្រឹង កុសល ភេទប្រុស...

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi...

នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINTGroupរបស់ប្រទេសចិន។នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះគឺបានផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់ចិនដែលជាដៃគូររបស់កម្ពុជា។កន្លងមកនេះក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។សម្ដេចតេជោ ហ៊ុន...

ខេត្តត្បូងឃ្មុំ៖  នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអាធ្រាត មានករណី អគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ១០ខ្នង នៅផ្សារដារ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់។សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន៖១៖ ឈ្មោះ ជា ចន្ធូ ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខ្លះ) ២៖...

ភ្នំពេញ ​៖​ អគ្គីភ័យមួយបានកើតឡើង នៅក្នុងរោងចក្រ ឌីន លីង ហ្គាមុិនឯ.ក យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ​ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ច​ជួយអន្តរាគមន៍ កាលពីវេលាម៉ោង​១០និង៣០នាទីយប់ ថ្ងៃពុុធទី១៨​ ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ផ្លូវបេតុង...

ព្រឹត្តិបត្រព័​ត៌មាននិងព្យាក​រណ៍កម្ពស់ទឹកថៃ្ងទី១៨​ខែកញ្ញាឆ្នាំ២០១៩ ថ្ងៃចេញផ្សាយៈ September 18, 2019 ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកថៃ្ងទី១៨ខែកញ្ញាឆ្នាំ២០១៩។

ភ្នំពេញ ៖ រថយន្តបាឡែន កំពុងឈប់ស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ខ្ទាតទៅចំខូចខាតផ្នែកពីមុខ កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត...

ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌ ផ្នែកក្រគរ និងសង្កាត់កំពង់លួង ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋ​បា​លជលផលខេត្តពោធិ៍សាត់ ចូលរួមសហការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីសហគមន៍នេសាទ ចុះកម្ទេចឧបករណ៍ខុសច្បា​ប់​ស្ដីពីជលផល ដោយបំផ្លាញចោលនូវវត្ថុតាង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិវិញមួយចំនួន ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ...

ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ប្រដាប់អាវុធ​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​យកទៅ​កម្ទេចចោល និង​ចាក់​លែង​ត្រី​ចម្រុះ​១៣០​គីឡូក្រាម​ចូល​ទឹក​បឹង​វិញ​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា វត្ថុតាង​បទល្មើស​នេសាទ​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​រួមមាន​សាច់​អួន​ក្រឡា​ញឹក​៤​ខ្សែ មាន​ប្រវែង​១១២០​ម៉ែត្រ ក្បាល​ប​ចំនួន​៤​គ្រឿង បង្គោល​ចម្រឹង​៨៥០​ដើម របាំង​ស្បៃ​មុង​១២​ខ្សែ​មាន​ប្រវែង​១៧៥០​ម៉ែត្រ ព្រមទាំង​លូ​ស្បៃ​មុង​១៣​មាត់ បង្គោល​ចម្រឹង​៩៣០​ដើម​។ ប្រជា​នេសាទ​ក្នុង​ឃុំ​អ​ន្សា​ចំបក់ បាន​លើកឡើងថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ចម្រុះ​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩...

You may have missed