Thu. Mar 28th, 2024

ផ្ទុះឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម

ផ្ទុះឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម

ពោធិ៍សាត់៖លោក រ៉ុង នីរ៉ែន តួនាទីជាឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច រងបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ ពីបទ:ប៉ុនប៉ងឃាតកម្ម កាលពីម៉ោង១៨និង០០នាទី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នៅចំណុចចំការភ្នំតាងិល ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមពាក្យបណ្ដឹង លោក ប៉ាត តា បានឲ្យដឹងថា៖លោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានម៉ាក Lexus 330 មួយគ្រឿងចូលក្នុងចំការមួយកន្លែងស្ថិតនៅទីតាំងខាងលើដោយបានប្រើពាក្យគំរាមកំហែង រួចដកកាំភ្លើងបាញ់សំដៅមកលើរូបលោកតែត្រូវឆ្កែមួយក្បាលក្បែរនោះបណ្ដាលឲ្យស្លាប់ភ្លាមៗចំណែករូបលោក រ៉ុង នីរ៉ែន និងបក្ខពួកក៏បើកឡានចេញទៅបាត់។

ក្នុងបណ្ដឹងដដែលបានឲ្យដឹងទៀតថា៖លុះដល់ព្រឹកឡើងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីឃើញមានកម្លាំងនគរបាលប្រមាណ១០នាក់ មកដល់កន្លែងកើតហេតុស្រាប់តែបានកន្លះម៉ោងក្រោយមកមានសមត្ថកិច្ចម្នាក់បានដកកំាភ្លើងបាញ់តម្រង់ទៅឣូរដោយពុំដឹងមូលហេតុ ខណ: លោក រ៉ុង នីរ៉ែន ក៏ស្ថិតនៅទីតាំងនោះដែរគ្មានចំណាត់ការឣ្វីឡើយ។

ទោះបីយ៉ាងណាបើតាមប្រភពជនរងគ្រោះការផ្ទុះអាវុធនេះពុំដឹងមូលហេតុអ្វីឡើយនៅថ្ងៃដែលកើតហេតុ ស្រាប់តែលោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានចូលចំការរួចជេរប្រមាថមើលងាយដល់រូបលោកតែម្ដងដោយមិនដឹងថាមានកំហឹងពីណាមកនោះទេ ទើបឈានដល់ការគំរាមកំហែងសម្លាប់រូបលោកទៀតផង ។

 ទង្វើរបស់លោក រ៉ុង នីរ៉ែន និងបក្ខពួកមានចេតនាសម្លុត គំរាមកំហែង ធ្វើឲ្យរូបលោកមានក្ដីបារម្ភភ័យខ្លាចយ៉ាងខ្លាំងចំពោះឣាយុជីវិតនិងសុវត្ថិភាពទើបរូបលោកសម្រេចចិត្តដាក់ពាក្យបណ្ដឹងដល់កងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ឲ្យជួយរកយុត្តិធម៌ដល់រូបលោកជាជនរងគ្រោះ និងស្នើសុំស្រាវជ្រាវឃាត់ខ្លួនលោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច និងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់និងទាមទារសំណង់ជំម្ងឺចិត្ត ១០លានរៀល។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនិងស្ថាប័នមានសមត្ថកិច្ចនឹងចាត់វិធានការឣន្តរាគមន៍ជួយរកយុត្តិធម៌ដល់រូបលោកផង ជាពិសេស លោកជំទាវ កិត្តិ ស ង្គ ហ បណ្ឌិត   ម៉ែន   សំ អន   ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា – ព្រឹទ្ធសភា   និង អធិការកិច្ច មេត្តាជួយរកយុត្តិធម៌ដល់រូបលោកនឹងមិនបណ្ដែតបណ្ដោយឲ្យមន្រ្តីគ្រាប់ល្ពៅមួយក្ដាប់តូចឣាងឋាន:បុណ្យស័ក្ដិគាប់សង្គត់ពលរដ្ឋស្លូតត្រង់ ហើយមកបំផ្លាញសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរហូតមានសុខសន្តិភាពដល់សព្វថ្ងៃ។

ជុំវិញករណីនេះឣង្គភាពយើងខ្ញុំពុំឣាចហៅទូរសព្ទ័សម្ភាសន៍លោក រ៉ុង នីរ៉ែន បាននៅឡើយពីព្រោះពុំឣាចទំនាក់ទំនងបានឣង្គភាពយើងខ្ញុំនឹងរងចាំស្វាគមន៍ការបកស្រាយបំភ្លឺជានិច្ច៕

You may have missed