Fri. Nov 1st, 2024

បុរសម្នាក់បានស្លាប់តាមផ្លូវបង្កមានការភ្ញាក់ផ្អើលខណៈប្រពន្ធព្យាយាមដឹកប្តីទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត

បុរសម្នាក់បានស្លាប់តាមផ្លូវបង្កមានការភ្ញាក់ផ្អើលខណៈប្រពន្ធព្យាយាមដឹកប្តីទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)  ៖ បុរសម្នាក់បាន​ស្លាប់តាមផ្លូវគណៈប្រពន្ធបានដឹកតាមម៉ូតូបម្រុងយកប្ដីទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីព្រឹកថ្ងៃទី ៤ខែតុលាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់វាលវង់ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ស-ពបុរសដែលបានស្លា-ប់ខាងលើនេះមានឈ្មោះ ហ៊ាត់ ហោយី អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០០ ផ្លូវបេតុង ភូមិព្រៃពីងខាងជើងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្ដីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺទឹកនោមផ្អែមលើសឈាមនិងបេះដូង ហើយនៅមុនពេលកើតហេតុព្រឹកមិញនេះ ប្ដីគាត់បានមានអាការៈឈឺយ៉ាងធ្ងន់ធ្ងរ ដោយបងប្អូនប្រាប់ថាឲ្យប្រញាប់ដឹកគាត់ទៅពេទ្យឲ្យទាន់ពេលព្រឹកកុំចាំដល់ថ្ងៃអី ហើយប្រពន្ធរបស់គាត់បានប្រាប់ឲ្យប្ដីរបស់គាត់ជិះកង់បីទៅមន្ទីរពេទ្យកាល់ម៉ែត្រមុនទៅ ចាំគាត់ជិះម៉ូតូទៅតាមក្រោយ តែប្តីរបស់គាត់មិនព្រមទៅមន្ទីរពេទ្យមុននោះទេគាត់រង់ចាំឲ្យប្រពន្ធរបស់គាត់ដឹកតាមម៉ូតូវិញ ខណៈពេលដែលប្រពន្ធដឹកប្ដីតាមម៉ូតូដល់ចំណុចមុខក្រសួងការពារជាតិ ស្រាប់តែប្ដីរបស់គាត់បានប្រាប់ប្រពន្ធថាគាត់មានអាការៈដូចជាមិនសូវស្រួលហើយក៏បានឲ្យប្រពន្ធឈប់ម៉ូតូសិន ខណៈពេលដែលគាត់ចុះពីលើម៉ូតូក៏បានដាច់ផ្ងាតែម្ដងដោយប្រពន្ធឃើញអាការៈប្ដីបែបនេះក៏បានស្រែកឲ្យគេជួយតែប្ដីរបស់គាត់បានស្លា-ប់ផុតទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌ ៧ មករានិងកម្លាំងការិយាល័យកោសល្យវិច័យបច្ចេកបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពហើយក៏បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

You may have missed