ព្រះសីហនុ៖កុងតឺន័រចំនួន៨៣ទូរផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលស្រុកខ្មែរតាមកំពង់ផែខេត្តព្រះសីហនុនារសៀថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩នេះត្រូវបានសមត្ថកិច្ចបង្រ្កាបខណៈរកអ្នកនាំចូលនិងម្ចាស់អត់ឃើញសោះ!។ការចុះបង្រ្កាបគេឃើញមានមេដឹកនាំស្ថាបន័ពាក់ព័ន្ធមានលោកគុណ ញឹមមេអគ្គនាយកដ្ឋានគយនិងរដ្ឋាករនិងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក លូ គឹមឈុនអគ្គនាយកកំពង់ផែស្វយ័តបានមកពិនិត្យការគាស់ទូរកុងតឺន័រទាំងអស់នោះដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។នេះជាលើកទី២ហើយនៃការនាំចូលសំរាមមកពីបរទេសតែត្រូវសមត្ថកិច្ចបង្ក្រាបដែលកាលពីជិត២០ឆ្នាំមុនមានការនាំចូលម្តងដែរ។មន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះបានបង្ហើបថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ។ប៉ុន្ដែពេលមកដល់កម្ពុជាទើបស្កែនឃើញថាជាសំរាម។គេមិនទាន់ដឹងថាតើម្ចាស់ក្រុមហ៊ុនអ្នកនាំចូលជាអ្នកណានោះទេមកដលពេលនេះ។សូមជម្រាបថាថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ...
ព័ត៌មានសំខាន់ៗ
ខេត្តព្រះសីហនុ = យឹក យូ ប្រធានការិយាល័យគយប្រចាំច្រកទ្វាអន្តរជាតិក្រុងព្រះសីនុកំពុងអនុវត្តន៍បច្ចេកទេសពុករលួយពេញបន្ទុក តាមរយះការរៀបចំប្រព័ន្ទថ្មីស្រមតាមកំណែទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអនុគ្រោះពន្ធ និងការលើកលែងពន្ធ ការនាំចេញ នាំចូល ។សេចក្តីរាយការណ៍មួយបានប្រាប់ឲ្យដឹងថា៖ លោក យឹក យូ បានប្រើអំណាចបង្កើតក្រុមជំនិតរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើពុករលួយតាមរួបភាពនបន្លំពន្ធនាំចូលស្របតាមកំណែទម្រងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកទឹកចិត្តអ្នកវិនិយោគ ដើម្បីមកវិនិយោគនៅកម្ពុជាកាន់តែមានការរីកចំរើនថែមទៀត តាមរយ:ការលើកទឹកចឹត្តអ្នកនិយោគ និយោកជក់នៅកម្ពុជា...
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តស្ទូចដឹកសុីទេនទឹក បើកបរគ្មានការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករះម៉ូតូ០៣គ្រឿងខ្ទេច អូសចូលក្រោមរថយន្តតែសំណាងល្អអ្នកបើកម៉ូតូនោះលោតចេញទាន់រងរបួសធ្ងន់ស្រាល។ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០ នាទីល្ងាច ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានមនុស្សម្នាយ៉ាងច្រើនកំពុងតែធ្វើដំណើរតាមផ្លូវជាតិលេខ១ ហើយស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ...
ខេត្តរតនៈគិរី៖ រយៈពេលជាច្រេីនខែកន្លងផុតទៅ ក្រោយមានកាផ្ទុះរឿងអាស្រូវមួយចំ នួនរបស់មន្ត្រី ក្នុងជួរ កងកម្លាំង អាវុធ ហ ត្ថ និងមានកាផ្លាស់ប្តូតំណែងតួនា ទីរបស់មន្ត្រី ក្រាក់ៗមក។ ក្នុងនោះ មានដូចជា ៖ ការផ្លាស់ប្តូរ មេវិរៈការពារព្រំដែន គោក លេខ៦២៣...
លោកឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការនគបាលខេត្តរតន:គិរីបេីកដៃអោយលោកសាក់នគរបាលការពារព្រំដែននាំឈេីខុសច្បាប់យ៉ាងពេញបន្ទុក ខេត្តរតនៈគិរីៈ សកម្មភាពកាដឹកជញ្ជូនឈេីឆ្លងដែនខុសច្បាប់ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា វៀតណាមនៅតែបន្តខណះមានការឃុបឃិតគ្នាជាប្រព័ន្ធ ពីឈ្មួញ និងមន្ត្រីនគរបាលពុករលួយមួយចំនួនតាមច្រកខ្សែរបន្ទាត់ព្រំដែន ដោយរយះពេលថ្មីៗនេះនៅចំណុច ភូមិឡុំ ឃុំយ៉ាទុង ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរីត្រូវបានប្រជាសហគមន៍ទំលាយថា÷ មានរថយន្តកែឆ្នៃជាច្រេីនគ្រឿង សំរុកដឹកជញ្ជូនឈេីឆ្លងដែនទៅលក់នៅប្រទេសវៀតណាមជារាងរាល់ថ្ងៃ តាមច្រករបៀងភូមិឡុំ ចំណុះ អោយវិរះកាពារ...
យ៉ាងហោចណាស់ប្រុសស្រី៨នាក់ រួមជាមួយដាវ កំបិតវែងខ្លីប្រមាណជា១០ដើម ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដុងអារញ្ញ សង្តាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ឆ្លងតាមការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ ក្នុងនោះមានស្រីម្នាក់ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់អោយដឹងថា គឺជាករណីជាប់ពាក់ពន្ធ័សារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕
សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរ:យោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្តកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា ចុះបង្ក្រាប និងឃាត់ម៉ូតូចំនួន០៤គ្រឿង រថយន្តដឹកជ្រូក០២គ្រឿង សរុបជ្រូក៣៧ក្បាល និងមនុស្សចំនួន០៤នាក់...
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មាន លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេ បញ្ជាការកងរាជ អាវុធហត្ថខេតត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំទេនោះគឺ ឈ្មួញឈ្មោះ ស៊្រុន ផឹងឡាយ និងបក្ខពួក មិនហ៊ាន ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាមច្រកព្រំ ដែនក្នុងស្រុកមេមត់ ស្រេចតែអំពើចិត្ត ដូចសព្វថ្ងៃនេះទេ...
មន្ត្រីអាវុធហត្ថនិងសមត្ថកិច្ចក្នុង ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខបានឲ្យដឹងថា លោក កែវ ចំ រើន ហៅព្រីង បានយកអំណាចរ បស់ខ្លួនដើម្បីបើកអាជីវកម្មល្បែង កន្ទុយលេខគ្រប់ខណ្ឌ ទាំង១២ក្នុងរាជ ធានី ភ្នំ ពេញ ដោយគ្មានញញើតអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអាង មានខ្នងបង្អែករឹងមាំទើប...
ក្រុមឈ្មួញនិងអាជីវករ ដែលរងការគាបសង្កត់ពីលោក សាំង ណន និងបក្ខពួកបានអំពាវនាវឲ្យ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរ បស់លោក សាំង ណន (more…)
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួមពី...
ប៉ោយប៉ែត ៖ ជាច្រើនឆ្នាំមកហើយដែលឈ្មួញចំនួន៥រូបប្រចាំប៉ោយប៉ែតដូចជា ឈ្មោះ គឹម ស្រ៊ាង មានតួនាទីជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ , ឈ្មោះចែ ថោង ឡេង , ឈ្មោះ ជា ទី , ឈ្មោះចែ ស្រី និងឈ្មោះ យាយហយ...
ខេត្តស្វាយរៀង ៖ ពលរដ្ឋនៅឃុំសំរោងលើកឡើងថា រយៈពេលជិតមួយខែដើមឆ្នាំ២០១៩នេះ មានឈ្មួញវៀតណាមលួច នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងសំរោង ដូចហែកឋិននិងមានដឹកតាមរថយន្តធុនធំផង តែគ្មានឃើញសមត្ថកិច្ចណា អើពើឡើយសង្ស័យត្រូវថ្នាំ ឬទទួលបានសំណែនហើយទើប ឈ្មួញនាំចូលយ៉ាងរលូនបែបនេះ។ បើតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ចាប់ពីដើមខែមករាឆ្នាំ២០១៩មក ដល់ថ្ងៃទី២២មករានេះ ក្រុមឈ្មួញបានសម្រុក នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលតាមច្រករបៀង សំរោងដែលនៅខាងត្បូងច្រកទ្វារ តំបន់ព្រំដែនសំរោងប្រមាណជា៣០០ម៉ែត្រ...
ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ណុប ឌី ដែលអាងមានខ្នងបង្អែករឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាបន្តបន្ទាប់ ក៏ប៉ុន្តែមេឈ្មួញ ណុប ឌី...
ខេត្តព្រះសីហនុ ៖ រឿងរ៉ាវចម្លែកៗបាននឹងកំពុងអង្រួន ខេត្តព្រះសីហនុ ឲ្យកក្រើកម្តងហើយម្តងទៀត មិនចេះចប់សោះ ជាក់ស្តែង នាដើមសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិ០៥សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ មានផ្ទុះបាតុភាពមួយទៀតកើតឡើង បង្កឲ្យភាគីទាំងសងខាងក្លាយទៅជាជនរងគ្រោះផង ជាដើមបណ្តឹងផង ក្នុងសំណុំរឿងមនុស្សឃាតដោយចេតនា ខណៈពេលចុះអនុវត្តដីការក្សាការពាររបស់ សាលាឧទ្ធរណ៍ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមអមសាលាដំបូងខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ច្របូកច្របល់នេះ...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកងកេង ស្រុកព្រៃនប់...