Sat. Jul 5th, 2025

ចរាចរណ៍

1 min read

ព្រះសីហនុ​៖ ប្តីប្រពន្ធមួយគូរ ខណះកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាក Lexus RX300 មួយគ្រឿង មិនចាំពណ៌ បានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ភ្លាមៗតែម្តង កាលពីវេលាម៉ោង៤៖៤៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចំណោទអូរត្រាវ ស្ថិតនៅភូមិ១ សង្កាត់លេខ១...

1 min read

(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់បម្រើការនៅកងវរការពារព្រំដែនគោគ៣០៣ ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តបុកតាមបណ្តោយផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រ១២៩-១៣០ នៅក្រុងសែនមនោរម្យ ដែលអ្នកបើកបររថយន្តជាមន្រ្តីយោធាបម្រើការងារនៅសឹករងស្រុកអូររាំង។ លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីនគរបាលដែលស្លាប់នោះមានឈ្មោះ ស៊ឹម ភូរិត អាយុ៥១ឆ្នាំ...

1 min read

ស្រុកព្រៃនប់-ពលរដ្ឋមួយចំនួនបាននាំគ្នាទៅដណ្តើមត្រង់យកប្រេង ពីរថយន្តដឹកប្រេងដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ នៅវេលាម៉ោង១រសៀល ថ្ងៃទី០២.១១.២០១៩តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែក្រោយមកសកម្មភាពត្រង់យកប្រេងត្រូវបានហាមឃាត់ដោយសមត្ថកិច្ច ។ សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B .83 71 បើកបរដោយឈ្មោះ អ៊ួន...

1 min read

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យកូនស្រីស្លាប់ភ្លាមៗ និងម្តាយរងរបួសធ្ងន់ នៅខេត្តកណ្តាល កណ្តាល: កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ កូនស្រីបានស្លាប់ភ្លាមៗនិងម្តាយរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូ នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ លេខ២២-២៣ នៅចំនុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកHYUNDAI...

1 min read

ឡានខេមរភូមិន្ទពាក់ស្លាកលេខ 2-6841ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់ នៅសៀមរាប ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍...

1 min read

ស្លាប់ម្នាក់ និងរបួស២៥នាក់ ដោយសាររថយន្តក្រុង បុករថយន្តស្ទូច ស្វាយរៀង៖ រថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា បានបណ្តាឱ្យបុរសម្នាក់ស្លាប់ ខណៈមានអ្នករងរបួសធ្ងន់ និងស្រាចំនួន ២៥នាក់ ត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង...

1 min read

ភ្នំពេញ​ ៖​ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ​ ទី២៧​ ខែតុលា​ ឆ្នាំ២០១៩ នៅចំណុចសួនច្បារ​មុខវត្តបទុមវតី​ ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស​ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ រថយន្តបង្ក កាមរីហៃប្រីត​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AF-7942 បេីកបរដោយ​​បុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរី​ឆ្លាមមួយគ្រឿង​និងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។ ក្រោយមកគេឃេីញ​ រថយន្តគិលានសង្គ្រោះ​របស់មន្ទីរសម្រាកព្យាបាល​ សម្ភព​រស្មី​ បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ចំណែកអ្នកបេីករថយន្តបង្ក​ បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមក​កន្លែងកេីតហេតុ​ ស្រាប់តែកេីតមានភាពច្របូកច្របល់​ រវាងប្រជាពលរដ្ឋ និង​ភាគី​រថយន្តបង្ក​ ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

1 min read

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម ឡុងចតចោលលើផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើហ កាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោកស្ថិតតាមបណ្ដោុយផ្លូឈ្នះឈ្នះក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ លឹម...

1 min read

មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះ មនុស្សប៉ើងមកលើរថយន្ត កាលពីព្រឹកមិញនេះនៅក្រុងព្រះសីហនុក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍បុករះនៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ។ ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ ចំនួនយានយន្តនិងមានជនរងគ្រោះដែរឬយ៉ាងណានៅឡើយ។ (ដំណឹងបន្ថែមនឹងជូនជ្រាបជាបន្តបន្ទាប់)ប្រភព៖Huy Bunleng

1 min read

ករណីគ្រោះថ្នាក់ចរាចរណ៍ឡានម៉ាស្ដាបានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ហើយការកើតហេតុនេះនៅចំណុចភូមិអំពិលរូងឃុំទំនប់ធំស្រុកពញាឮខេត្តកណ្ដាលហើយកើតហេតុគឺនៅម៉ោង 11 ថ្ងៃត្រង់នៅថ្ងៃទី 3 ខែ 10 ឆ្នាំ 2019 ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានរាយការណ៍ថាមុននឹងកើតហេតុម្ចាស់ឡានម៉ាស្ដាបានបើកបរក្នុងស្ថានភាពនិយាយទូរសព្ទបណ្ដើររេចង្កូតធ្លាក់ក្នុងប្រឡាយទៅបុកនឹងដើមឈើជាច្រើនដើមបង្កការខូចខាតរថយន្តទាំងស្រុងនិងរងរបួសម្ចាស់ឡានយ៉ាងទម្ងន់ហើយបានបញ្ជូនទៅមន្ទីរពេទ្យតាមសម្តីរបស់ប្រជាពលរដ្ឋដែលរាយការណ៍មកខាងអង្គភាពសារព័ត៌មានអង្គរបុរី។

1 min read

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនចិន ស៊ីង សេង រេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់បាក់ជាពីកំណាត់ខ្ទាតមកកណ្តាលផ្លូវ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ...

1 min read

ព្រឹកថ្ងៃទី០២.១០.២០១៩ ម៉ោង៤ទាបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍ បើកបរធ្លាក់ផ្លូវកោង បណ្តាលអោយមនុស្សក្នុងរថយន្តស្លាប់ទាំង៥នាក់ (ស្រីបួននាក់នឹងប្រុសមួយនាក់) យ៉ាងអាណោចអាធ័ម. ទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែ កតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​ សូមបេីកបរប្រុងប្រយ័ត្ន នឹងកុំហួសល្បឿនកំណត់ ការបេីកបរមិនគោរពច្បាប់ចរាចរណ៍ នឹងស្ថានភាពស្រវឹង នាំអោយមានគ្រោះថ្នាក់ដល់អាយុជីវឹតខ្លួនឯង...

គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះមនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ ខណៈ​ជាង​២០០​នាក់​បាន​រង​របួស​ធ្ងន់​ស្រាល ​។ ចាប់​តាំង​ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៩ខែកញ្ញា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១៩៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១១០​នាក់ របួស​ស្រាល​ជិត​២០០​នាក់​។ លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បានបញ្ជាក់ប្រាប់សារពត៌មានថា បើ​ទោះ​បី​ជា​ចំនួន​អ្នក​ស្លាប់​ពុំ​មាន​ការ​ថយ​ចុះ តែ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ដែល​អ្នក​ស្លាប់​មិន​មាន​ការ​កើន​ឡើង​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​ នេះ​ដោយ​សារ​តែ​ការ​យល់​ដឹង​របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​រួម​នឹង​វិធាន​ការ​ទប់​ស្កាត់​របស់​សមត្ថ​កិច្ច​។តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ឲ្យដឹងថាក្រៅ​ពី​តែ​ចរាចរណ៍,បញ្ហា​គ្រោះ​អគ្គិភ័យ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ​កើត​ឡើង​២លើក​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​៣៦​ខ្នង ខណៈ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​របួស​។ ដោយ​ឡែក​ជុំវិញ​ការ​គ្រប់​គ្រង​សណ្ដាប់​ធ្នាប់​ទូទៅ​វិញ​គឺ​ពុំ​មាន​បញ្ហា​ជា​ដុំ​កំភួន​កើត​ឡើង​ឡើយ​​គឺ​អាជ្ញាធរ​គ្រប់​គ្រង​សភាព​ការណ៍​បាន​ល្អ​ប្រសើរ​៕

1 min read

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មហាវិថីម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0319 បើកបរនិងរួមដំណើរដោយប្រុសស្រី៤នាក់...

1 min read

រថយន្ដមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲស្លាប់០១នាក់ និងរបួសធ្ងន់ ០១នាក់........... (ខេត្តបាត់ដំបង) នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញឆ្នាំ២០១៩ វេលាម៉ោង៧:៤៥ នាទី លើផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥...

1 min read

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ២៥ ៩ ២០១៩ នៅបណ្ដោយផ្លូវជាតិលេខ 5 នៅមុខនឹងវត្តទេពរង្សីសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរវាងនិងឡានក្រុងប៉ះទង្គិចជាមួយនឹងរថយន្តដឹកដែកថែបមកវេចង្កូតប៉ះនឹងម៉ូតូអ្នកធ្វើដំណើរស្របទិសបណ្ដាលឲ្យស្លាប់ 2 នាក់ម្នាក់ស្លាប់នៅនឹងមន្ទីរពេទ្យនិងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុវេលាម៉ោង ៩ះ១០នាទី.តាមប្រភពពីប្រជាពលរដ្ឋបានឃេីញហេតុការណ៍នេះទ្បានក្រុងបេីកបរក្នុងល្បឿនលឿនបានរេចង្កូកទៅប៉ះនឹងម៉ូតូនាក់ធ្វេីដំណេីរបណ្ដាលឲស្លាប់ម្នាក់នៅនឹងកន្លែងចំណែកម្នាក់បានបញ្ជូនទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់!

1 min read

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី២០ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សង្ស័យស្រវឹង បើករថយន្តម៉ាកFord Ranger ពាក់ស្លាកលេខ រដ្ឋ13-...

1 min read

ភ្នំពេញ ៖ រថយន្តបាឡែន កំពុងឈប់ស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ខ្ទាតទៅចំខូចខាតផ្នែកពីមុខ កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត...

1 min read

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បងជីវិតភ្លាមៗនៅនឹងកន្លែងចោលប្រពន្ធនឹងកូនតូចអាយុជាង១ឆ្នាំ ខណ:ពេលជិះតូមកពីទិញអីញាំត្រូវរថយន្តដឹកម៉ាសុីនបុកគ្រឹះឡើងចំណោតមិនរួចរអិលថយក្រោយកិនលើស្លាប់យ៉ាងអាណោចអធ័​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ករឲ្យមានភ្ញាកផ្អេីលកាលវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងចូលវត្តពោធិញាណ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ សពជនរងគ្រោះមានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ មុខរបរ រត់តុ ស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកំពង់បាស្រី ឃុំជ័យកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ្នកបើកបរមានឈ្មោះ...

1 min read

(ខេត្តបាត់ដំបង) : ករណីឡានកិនមនុស្សស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ៥។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០.០០នាទី ថ្ងៃព្រហស្បតិ៍​ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ​២០១៩​ កើតឡើងនៅចំណុចក្រុមទី០៩ ​ក្នុង​ភូមិ ជំនីក ស្រុកសង្កែ ខេត្តបាត់ដំ​បង...

1 min read

ភ្នំពេញ ៖ បុរសជនជាតិចិន និងនារីជនជាតិខ្មែរ២នាក់ ជិះម៉ូតូដេញតាមក្រុមជនសង្ស័យ ដែលគេសង្ស័យថា បានឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានគេជួយហៅរថយន្តសាមុយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៥០នាទីទីបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវ២១៧ កែងនិងផ្លូវលេខ១៣៩ ក្នុងសង្កាត់អូរឫស្សីទី១ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់...

1 min read

ណ្តាល៖ ក្មេងសិស្សសាលាប្រុសស្រី៤នាក់បានរងរបួសស្រាលនិងសម្ភារៈមួយចំនួនត្រូវរងការខូចខាត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបើកបុកគ្នា រុញចូលដល់ហាងលក់គុយទាវមួយកន្លែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦សីហាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពព៌តមានបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកSSANGYONG ISTANA ពណ៍ស ពាក់ផ្លាកលេខ”ភ្នំពេញ” 2AC-4659 បើកបរដោយឈ្មោះ ហាក់ សៀងហេង ភេទប្រុស អាយុ ១៨ឆ្នាំ​...

1 min read

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តម៉ាកMatizមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវរលំអស់មួុយផ្ទាំងរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខខារ៉ាអូខេ​ប៊េស្តារ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើកមួយគ្រឿងម៉ាកMatizពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2F-9203ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវរលំអស់មួយផ្ទាំងចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។ រីឯអ្នកបើកបរនិងអ្នករួមដំណើរចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាណ៍ផ្លូវគោករាជធានីភ្នំពេញរហចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

1 min read

  ភ្នំពេញ៖រថយន្តមួយគ្រឿង បេីកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងរងការខូចខាតបាក់ទ្រូងផ្លូវអស់មួយកង់។កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ២៨៩ ត្រង់ចំណុចមុខនឹងផ្សារទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ...

ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា១៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។យោងតាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបានប៉ះគ្នាជាមួយនិងរថភ្លើងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស ហើយសមត្ថកិច្ចបានបន្តថាជនរងគ្រោះដែរនៅក្នុងរថយន្តគឺលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយចំពោះព័ត៌មានលម្អិតយើងមិនទាន់ដឹងនៅឡើយទេថាតើករណីខាងលើនេះបណ្ដាលមកពីអ្វីអោយពិតប្រាកដនោះទេ។ ចំពោះព័ត៌មានលម្អិតយើងនិងបញ្ជាក់បន្ថែមនៅពេលក្រោយ៕

You may have missed