ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារមនុស្សមួយក្រុម ដេញវាយ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខស្ថានទូតថៃ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាម៉ុន ថាវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្វាយរលំ ជាអ្នកឌុប និងឈ្មោះ យ៉ា ភេទប្រុសអាយុប្រហែល២០ឆ្នាំ អង្គុយពីក្រោយ ជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8728 ។ ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន រងគ្រោះទាំង២នាក់ ត្រូវម៉ូតូ២ទៅ៣គ្រឿង ដែលមានយុវជនប្រមាណ ៦ទៅ៧នាក់ បានដេញតាមពីក្រោយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន រួចក៏ត្រូវក្រុមវាយត្រូវ បណ្ដាលឱ្យដួលម៉ូតូ បោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ នៅកន្លែងកើតហេតុ គេបានឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនដឹងជា របស់ភាគីខាងណានោះទេ ។ ក្រោយកើតហេតុ ភាគីបង្កបានជិះម៉ូតូគេចខ្លួនបាត់អស់ ដោយមិនដឹងថា ពួកគេមានបញ្ហាអ្វី ជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ អន្តរាគមន៍និងចាត់ចែងតាមនីតិវិធី ៕
សន្តិសុខសង្គម
ប្រជាពលរដ្ឋមានភ្ញាក់ផ្អើលដោយប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្ដែតទឹក ក្នុងសភាពរុំកៅស៊ូ ស្ថិតនៅភូមិតាព្រហ្ម ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ. ករណីនេះគឺកម្រនឹងបានជួបប្រទះពីមុនមកហេីយជាករណីដែលគួរឱ្យខ្លាចដោយឃើញសុភាពសពរុំនឹងកៅស៊ូហេតុនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យមើលសាកសពនិងធ្វើកោសល្យវិច័យដើម្បីរកមុខសញ្ញាសាកសពនេះស្លាប់ដោយសារមូលហេតុអ្វី.
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ចូន មានប្រសាសន៍ថា លោកទទួលស្គាល់ពិតជាមានករណីកន្លែងជញ្ជីងថ្លឹងឡាន ឲ្យលុយមិចបាច់ថ្លឹងពិតប្រាកដមែន។ ក្រៅពីនេះ កន្លែងខ្លះឡានមិនបានចូលស្ថានីយ៍ថ្លឹងរថយន្តទេ ហើយទែមទាំងចូលហើយមិនថ្លឹងឡានទៀត ពោលគឺគ្រាន់តែឲ្យលុយហើយអាចទៅបន្តទៀតបាន។ លោកថា ក្រសួងសាធារណៈការនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដោយមិនបណ្ដែតបណ្ដោយឲ្យបន្តបែបនឹងឡើយ ព្រោះថាសកម្មភាពនេះ ខុសច្បាប់ហើយ ធ្វើឲ្យខូចផ្លូវទៀត។មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក ឬស្សីកែវ )...
យោងតាមសេចក្តីរាយការណ៍របស់ហ្វេសបុកផេច ABC បានឲ្យដឹងថា មានរឿងដដែលៗ ក្រុមស្លៀកពាក់ស៊ីវិលចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច យ៉ាងខ្លាំង សំនូមពរអោយមន្រ្តីថ្នាក់លើជួយដោះស្រាយនោះ ពេលនេះក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលនោះ ឃាត់ខ្លួនទាំងអ្នកយកព័ត៌មានម្នាក់ នាំយកទៅពិនិត្យទឹកនោ ម មិនឃេីញមានអ្វី រួចធ្វេីកំណត់ហេតុសួរចម្លេីយ ផ្ដិតមេដៃដោះលែងមកវិញ!។ នៅមុនពេលកើតហេតុ ខណៈពេលឃេីញក្រុមសមត្ថកិច្ចទាំងនោះកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុខាងក្រោម ហេីយអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់បានឃេីញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បានធ្វេីអ្វីផង...
ក្រុងព្រះសីហនុ-សមត្ថកិច្ចប្រាប់ថាបុរសម្នាក់ឡើង ចង ក សម្លាប់ខ្លួនលើចុងដូង ម្តុំភូមិខាងក្រោយមន្ទីរព័ត៍មានខេត្តក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ធ្នូ២០១៩។ សាកសពឈ្មោះ ឃុន បាន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់មាន ស្រុកកំណើត ភូមិអូរស្វាយ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាទ ខេត្តឧត្ដរមានជ័យ ។ មានប្រពន្ធឈ្មោះ...
ហ្គេមបាញ់ត្រីដ៏ល្បីរបស់ ហ៊ាឡាយ សសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានបង្រ្កាប ចេញ ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ភ្នំពេញ៖ហ្គេមបាញ់ត្រីដ៏ល្បី របស់ហ៊ាឡាយសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានក្អកសង្ស័យតែអាងខ្នងធំទេីបសមត្ថកិច្ចខណ្ឌដូនពេញមិនអេីពេី គឃ្លេីននិងប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញដែលដាក់បទបញ្ជាអោយបង្ក្រាបទាំង១៤ខណ្ឌ នៅល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងហ្គេមបាញ់ត្រីរបស់ ហ៊ា ឡាយ បានប្រាប់អោយដឹងថា ហ្គេមបាញ់ត្រីនេះមានទីតាំងជាប់ខ្លោងទ្វារបារចតុមុខខាងក្នុង សព្វថ្ងៃកំពង់តែបង្វក់ក្មេងៗសិស្សសាលា និងកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសជាកន្លែងប្រជុំទៅដោយក្រុមបងធំជួញដូរនិងចែកចាយគ្រឿងញៀនដ៏សំខាន់ទៀតផង...
បាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណះ ចំណុចសួនសម្តេចក្រឡាហោម ស ខេង អោយខាងក្រុមអ្នកម៉ៅផាសុី ដាក់ផ្ញើរម៉ូតូនិងលក់ដូរបែបអាណាធិបតេយ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សណ្តាប់ធ្នាប់ ពិសេសវិស័យទេចរណ៍ ទីក្រុងស្អាតផ្ការំដួល៣ទង។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ បានលើកឡើងដូចៗគ្នា អោយអ្នកយកព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញផ្លូវមួយខ្សែ...
ស្រុកព្រៃនប់-មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ វេលាម៉ោងជាង១យប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី១០.១២.២០១៩លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាកហៃឡែនឌ័រ ស្លាកលេខភ្នំពេញ2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើរថយន្តដែលមានល្បឿនលឿនក៍បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេងដៃ រួចក៍ផ្ទុះឆេះជាអគ្គិភយ័ ។ ជាសំណាងហេតុការណ៍នេះ ក្នុងចំណោមអ្នកជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ។...
ជនជាតិចិនប្រើហឹង្សាមកលើប្រជាពលរដ្ឋខ្មែរនិងកំលាំងប្រជាការពារ ព្រះសីហនុ៖ (ព័ត៌មានបឋម) ជនជាតិចិនប្រើអំពើរហឹង្សាមកប្រជាពលរដ្ឋកម្មករសំណង់និងកំលាំងប្រជាការពារក្រុង នៅវេលាម៉ោងជិត០៩ ព្រឹកថ្ងៃទី១០.១២.២០១៩ ម្តុំអូរ៥ ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យស្ថិតនៅឃុំជាំក្សាន្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារបាននឹងកំពុងមមាញឹកព្រមទាំងមានចិត្តសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្យា។ក្នុងឆ្នាំ២០១៩នេះ សហគមន៌មានសមាជិក ២១៦គ្រួសារ បានចុះឈ្នោះលក់ស្រូវសរីរាង្គរួមគ្នា តាមរយៈសហគមន៍ ដោយបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនខាងលើ នូវស្រូវសរីរាង្គបរិមាណជាង ៦៦២តោន។គិតត្រឹមថ្ងៃទី ០៨ ខែ១២ ឆ្នាំ២០១៩ ក្រុមហ៊ុនបានប្រមូលថ្លឹងដឹកចេញបានជាង ៥០%ហើយ ។សូមបញ្ជាក់ថា...
ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ...
អាសូរណាស់ប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) វាពិជារឿងមួយគួរអោយអាណោចអាធ័មណាស់ដែលប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសង្ស័យថាឆ្លងចរន្តអគ្គីសនីឆក់ បង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៏មកថា មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ...
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន៣នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១ ៖ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ករណីទី២៖ពាក់ពន្ធ័ករណីលួច។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹក ថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៧...
ថ្ងៃទី០៦.១២.២០១៩ វេលាម៉ោង១៩ៈ៣០នាទីនៅចំណុចក្រុមទី១៨ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណី(ឃាតកម្ម)លេីជនរងគ្រោះឈ្មោះ លាស់ សុខជា ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលេីបង្ករឡេីងដោយប្តីឈ្មោះ លុយ សំណាង ភេទប្រុសអាយុ៤០ឆ្នាំបានយកកន្សែងពោះគោរឹតកប្រពន្ធបណ្តាលស្លាប់នៅហេីយកន្លែងកេីតហេតុ ជនសង្ស័យបានយកថ្នាំលេបម៉ាកAMITTRIPPILINE CPE(ថ្នាំសរសៃប្រសាទ)លេបជាច្រេីនគ្រាប់បណ្តាលដេកលេងដឹងខ្លួនហេីយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល រួចត្រូវបានមន្ទីរពេទ្យបង្អែកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដេីម្បីព្យាបាលបន្ត។ ▪បច្ចុប្បន្នជនសង្ស័យពុំទាន់ដឹងខ្លួនកំពុងសង្រ្គោះបន្ទាន់ រហូតដល់ម៉ោង២២ៈ៤៥នាទីជនសង្ស័យក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ភ្នំពេញ៖ បើនិយាយទៅវាស្ទើរតែទូទៅ ទៅហើយសម្រាប់មុខតំណែងបុណ្យស័ក្ដិតួនាទីនៅតាមស្ថាប័នរដ្ឋនិងកងកម្លាំងប្រដាប់អាវុធភាគនោះ ជួនកាលឪពុកចូលនិវឌ្ឍន៍កូនឡើងមកជំនួសកន្លែងឪពុកក៏មានវាមិនមែនជារឿងប្លែងនៅក្នុងជួរមន្ដ្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធនោះទេ ។ ជាក់ស្ដែងករណីនេះបានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជនម្ដងទៀតហើយដែលលោកវរសេនីយ៍ឯក សែម គន្ធា អត្តលេខ៥៧៣៤៥ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជាមួយគ្នានោះ...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាចកម៉ូតមិនបានសម្រេច ។ ហេតុការណ៍ខាងលើនេះកាលពីវេលាម៉ោង ២ និង ២៥នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ”។...
បន្ទាយមានជ័យ ៖ ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងមានការព្រួយបារម្ភ និង ភ័យខ្លាចយ៉ាងខ្លាំង ខណៈពស់ពឹសចឹកពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់រងរបួស និងស្លាប់ក្នុង រយៈពេលជា១១ខែឆ្នាំ២០១៩។ បើតាមទិន្នន័យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេ ក្នុងជាង១១ខែនៃឆ្នាំ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។ លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ...
ភ្នំពេញ ៖ ករណីដីធ្លីរបស់ជនរងគ្រោះ អ៊ាត សុនិសា ដែលរងការរំលោភយកដីជាកម្មសិទ្ធស្របច្បាប់របស់គាត់ ពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ គឺលោកផ្កាយ៣ ហួត ឈាងអ៊ន តួនាទីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ នៅតែបន្តសកម្មភាពផ្សេងៗ ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួនដដែល។ ថ្លែងប្រាប់អង្គភាពព័ត៌មាន ស្ដ្រីរងគ្រោះ អ៊ាត សុនិសា បានឲ្យដឹងថា ៖ ក្រោយពីការអំពាវនាវរបស់អ្នកស្រីទៅប្រមុខរាជរដ្ឋាភិបាល...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។ ១.ឈ្មោះ ចំរើន វាសនា ហៅខ្មៅ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុច...