Wed. Jul 2nd, 2025

ផ្ដាច់អគ្គិសនីបណ្ដោះអាសន្ន នៅសង្កាត់ជាច្រើនចាប់ពីថ្ងៃ២៦-២៩ធ្នូ ពីព្រឹកដល់ល្ងាច ៣១ នាទីមុន សង្គម
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ខ្លះៗ នៅរាជធានីភ្នំពេញ និងតំបន់ជាយៗ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៦-១៧:០០ល្ងាច។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩:០០ ដល់ម៉ោង១៦:០០ នៅសង្កាត់វាលវង់ សង្កាត់គោកឃ្លាង ភ្នំពេញថ្មី ទួលសង្កែទី១ ទួលសង្កែទី២ គីឡូម៉ែត្រលេខ៦ ឫស្សីកែវ ឃ្មួញ ដង្កោ ជើងឯក កន្ទោក និង សង្កាត់កំបូល។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នៅសង្កាត់ បឹងកក់ទី១ បឹងរាំង ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ជ្រោយចង្វារ ព្រែកលៀប ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ចោមចៅទី១ ចោមចៅទី៣ និងសង្កាត់សំរោងក្រោម។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នៅសង្កាត់ បឹងកេងកងទី២ ច្រាំងចំរេះទី២ ក្រាំងធ្នង់ គោករកា កាកាបទី១ កាកាបទី២ ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ព្រែកឯង ព្រែកថ្មី និងសង្កាត់ក្បាលកោះ ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩:០០ ដល់ម៉ោង១៧:០០ នៅសង្កាត់ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ព្រែកព្នៅ សំរោង ពញាពន់ កំពូល ស្នោរ ឪឡោក កំពូល ព្រែកឯង ព្រែកថ្មី ក្បាលកោះ ឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង ឃុំសំរោងលើ ឃុំទួលព្រេច ឃុំក្រាំងម្កាក់ ព្រមទាំងស្រុកពញាឮ ៕

You may have missed