Sat. Sep 21st, 2024

1 min read

ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ និងស្របពេលដែលក្រុមកីឡាករ-កីឡាការិនីទូក«ង» អញ្ជើញមកពីតាមបណ្តាខេត្តនានា នឹងចូលរួមការប្រកួតទូក និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការធ្វើនាវាចរ តាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត (Taxi...

នៅព្រឹកថ្ងៃអង្គារ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាពបន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកកប្រទេសថៃរយៈពេល៣ថ្ងៃកន្លងមកនេះ។ជាលទ្ធផលនៃព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនេះបានផ្តល់ឱកាសអោយប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរជាពិសេសពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនទៀត ក្នុងការរកដំណោះស្រាយនិងវិធានការនានាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងអស់ទទួលបាននូវការអភិវឌ្ឍ ស្ថិរភាព សន្តិភាព វិបុលភាព...

1 min read

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី “អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ...

1 min read

កំពត ~ ព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា...

1 min read

ចោរឆក់ទូរស័ព្ទជិតគោលដៅនគរបាលស្ទឹងមានជ័យទី១ប្រជាពលរដ្ឋរត់ប្តឹងគាត់ប្រាប់ថាមែនទឹកដីគាត់ទេ ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ខណះជិះលេីPassap បានសម្រេចហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅតាមបណ្តោុផ្លូវ២១៧ ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​។ ភ្លាមនោះអ្នករត់កង់បីបានទៅប្តឹងនគរបាលដែលប្រចាំការនៅគោលដៅមុខវត្តស្ទឹងមានជ័យ​ ដែលនៅចំងាយប្រម៉ាណ១០០ម៉ែត្រពពីគ្នាបែជានគរបាលប្រាប់ថាមិនមែនទឹកដីគាត់ទេ ។ ជនរងគ្រោះឈ្មោះលាង​ វណ្ណះ​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរជាកញ្ចក់​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់និងសង្សារបានជិះPassap ចេញពីម្តុំស្ពានជ្រោយចង្វាបំណងទៅផ្ទះនៅម្តុំផ្សារស្ទឹងមានជ័យ​ ខណះជិះមកដល់លេីស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កុបពីមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយបានឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន7...

ព្រះសីហនុ៖ប្រភពពីមន្ត្រីតូចតាចនៅច្រកទំនប់រលកក្រុងព្រះសីហនុបានឲ្យដឹងថាទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅតែមានវត្តមាននិងបន្តនាំចូលបានយ៉ាងសេរីតាមច្រកកំពង់ផែទំនប់រលក ពីសំណាក់ឈ្មួញធំៗមួយចំនួន។មូលហេតុដែលឈ្មួញហ៊ានធ្វើអ្វីៗទៅតាមទំនើងចិត្តបែបនេះ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកណុប សំអានប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។មន្ត្រីគយមួយចំនួនក្នុងខេត្តព្រះសីហនុបង្ហើបឲ្យដឹងថា លោកណុប សំអាន មេគយច្រកទំនប់រលក អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀត ការដែលលោក ណុប សំអាន និងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគឺមានការសម្របសម្រួលពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុ។ប្រភព ដែលស្និទ្ធនឹងលោក ណុប...

1 min read

ខេត្តបាត់ដំបង៖ អគ្គនាយកដ្ធានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបង្ក្រាបមាន់បីសាសន៍ ដែលឈ្មួញដឹក ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅវេលាម៉ោង២៖៥០នាទី យប់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវវៀងក្រុង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ប្រភពពីកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា កម្លាំងអាវុធហត្ថ...

1 min read

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ បន្ទាប់ពីបានអញ្ជេីញជួបពិភាក្សាការងារជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឌីមីទ្រី មីដវីដេវ( Dmitry Medvedev)នាយករដ្ឋមន្រ្តីនៃប្រទេសរុស្សុី។ នៅក្នុងជំនួបនេះ...

1 min read

ភ្នំពេញ៖ ​កម្មវិធី​ប្រឡង​ចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដែល​រៀបចំ​ឡើងដោយ​ទូរទស្សន៍​ហង្ស​មាស មកដល់​រាត្រី​ថ្ងៃអាទិត្យ ទី​៣ ខែវិច្ឆិកា នេះ គឺជាវគ្គផ្តាច់ព្រ័ត្រហើយ ដែលទទួលបានវត្តមានអញ្ជើញចូលរួមទស្សនា ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្ទាល់ និងបានប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីផងដែរ ដោយបានទៅលើបេក្ខជន ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន...

1 min read

បាត់ដំបង៖ ពលករខ្មែរចំនួន៧នាក់ បម្រុងនាំគ្នាលបលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន យកមកសួរនាំ នៅវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី៣ ខែវិចិ្ចកា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចក្រោយកាសុីណូគីឡូ១៣ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពពីកម្លាំងសមត្ថកិច្ច ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឈរជើងពង្រឹងសន្តិសុខសុវត្ថិភាព បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់បទល្មើសផ្សេងៗ...

កំពង់ស្ពឺ ៖ រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យប្រណាំងទូក ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេលបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងភាពរីករាយក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី...

    តាកែវ៖ លោក ណែម ហាក់ ជំទប់ទី១ តំណាងលោកមេឃុំគុស រួមជាមួយលោក ជិន ហុន ជំទប់ទី២ និងលោក វ៉ាន រ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣...

1 min read

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ជាថ្មីម្ដងទៀត ដល់កម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេស ត្រូវតែត្រៀមស្ដាប់បទបញ្ជា ដើម្បីអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។ ក្នុងសារសំឡេងផ្ញើទៅកាន់មេបញ្ជាការកងរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ឲ្យមេអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ...

1 min read

  ភ្នំពេញ៖ ពិធីបើកសន្និសីទស្តីពី”យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល។ ថ្លែងក្នុងពិធីបើកសន្និសីទនេះ លោក បណ្ឌិត ពេជ សោភ័ន...

ភ្នំពេញ៖ ក្រៅពីបំពេញតួនាទីការពារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានចូលរួមយ៉ាងសកម្មកសាងសមិទ្ធផលនៅក្នុងទីវត្តអារាម ជាពិសេសការចែករំលែកក្នុងកិច្ចការមនុស្សធម៌ ដល់អ្នកក្រខ្សត់នៅក្នុងមូលដ្ឋានផងដែរ។ ជាក់ស្តែងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជិតឆ្ងាយ សាងសង់រូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងសមិទ្ធផលនានា ជាពិសេសនាំយកសម្ភារសិក្សាមួយចំនួនធំ ទៅចែកជូនដល់សិក្សានុសិស្ស ដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកប់ស្រូវ...

1 min read

(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់បម្រើការនៅកងវរការពារព្រំដែនគោគ៣០៣ ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តបុកតាមបណ្តោយផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រ១២៩-១៣០ នៅក្រុងសែនមនោរម្យ ដែលអ្នកបើកបររថយន្តជាមន្រ្តីយោធាបម្រើការងារនៅសឹករងស្រុកអូររាំង។ លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីនគរបាលដែលស្លាប់នោះមានឈ្មោះ ស៊ឹម ភូរិត អាយុ៥១ឆ្នាំ...

1 min read

ស្រុកព្រៃនប់-ពលរដ្ឋមួយចំនួនបាននាំគ្នាទៅដណ្តើមត្រង់យកប្រេង ពីរថយន្តដឹកប្រេងដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ នៅវេលាម៉ោង១រសៀល ថ្ងៃទី០២.១១.២០១៩តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែក្រោយមកសកម្មភាពត្រង់យកប្រេងត្រូវបានហាមឃាត់ដោយសមត្ថកិច្ច ។ សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B .83 71 បើកបរដោយឈ្មោះ អ៊ួន...

1 min read

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យកូនស្រីស្លាប់ភ្លាមៗ និងម្តាយរងរបួសធ្ងន់ នៅខេត្តកណ្តាល កណ្តាល: កាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យ កូនស្រីបានស្លាប់ភ្លាមៗនិងម្តាយរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូ នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ លេខ២២-២៣ នៅចំនុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកHYUNDAI...

1 min read

ភ្នំពេញ​ ៖ បុរសវ័យចំណាស់បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូ ក៏ត្រូវប៉ារ៉ាសដែកធ្លាក់មកចំ នៅវេលាម៉ោងជាង១០និង២០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២០៩​កែងផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ឡឹម​ វិសុទ្ធ​ ភេទប្រុស ​អាយុ៧០​មុខរបរអ្នកចាប់សសៃ​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកToday ពាក់ស្លាកលេខភ្នំពេញ1DA-2427 ។ បារ៉ាសដែកនេះ ជាបារ៉ាសសម្រាប់កំណត់កម្ពស់រថយន្ត កម្ពស់២ម៉ែត្រ៨០ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានរថយន្ដដឹកទំនិញ១គ្រឿង បានមកបុកបណ្ដាលរងការខូចខាត ក៏ត្រូវសមត្ថកិច្ចឃាត់បានបញ្ជូនទៅខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់មកអាជ្ញាធរ ក៏តម្រូវអោយម្ចាស់រថយន្តបង្កទាក់ទងទៅជំនាញផ្សារ និងឡានស្ទូច ដើម្បីរៀបចំបារ៉ាសនេះអោយល្អដូចដើមវិញ ដោយមានប្រជាការពារ នៅឈររង់ចាំឃាត់យានយន្តមិនអោយធ្វើដំណើរឆ្លងកាត់ នៅលេីផ្លូវ៤៣០តែប៉ុណ្ណោះ តែផ្លូវតូចមិនបានបិទទេ ទេីបមានអ្នកឆ្លងកាត់ ។ ស្របពេលជនរងគ្រោះឆ្លងកាត់ ការស្ទូចខុសបច្ចេកទេស ក៏ធ្លាក់ដែកមកចំតែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ក្រុមជាងជួសជុលនោះទៅកាន់ប៉ុស្តិ៍ ធ្វេីការសួរនាំ តែសមត្ថកិច្ចហាមមិនអោយ ក្រុមអ្នកសារព័ត៌មាន ថតក្រុមជាងនោះទេ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

1 min read

ដោយសារឥទ្ធិពលគ្រឿងញៀន បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ ហួត បានយកកូនកាំបិតចាក់ចុងដង្ហើមខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខប៉ារាមិច កាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចឲ្យដឹងថា ជននេះជក់ថ្នាំញៀនខ្លាំងពេករហូត ឪពុក ម្តាយដេញចេញពីផ្ទះ ដើរស្នាក់នៅផ្ទះគេទុកចោល ក្នុងក្រុងប៉ោយប៉ែត ហើយក្រោយពេលកើតហេតុ...

1 min read

កណ្ដាល ៖ នារីម្នាក់បានបាត់បង់ជីវិត ដោយសារឆ្លងចរន្តអគ្គីសនី ពីខ្សែសាកចូលមកដល់កាសជាប់នឹងត្រចៀក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ អាន សុខណា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងដកហូត៖ -ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១  -ខ្សែកាស ម៉ាក Samsung ពណ៌សចំនួន១ ~ ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន០១គ្រឿង ។ សមត្ថកិច្ចបានស្រង់តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនិងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើកទេ រួចខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ។ ប្រភពបន្តថា ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច  លូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេកក៏ដាស់មិនក្រោក ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ច ចុះធ្វើការពិនិត្យ។ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ បានសន្និដ្ឋានថា ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

1 min read

ខេត្តព្រះសីហនុ÷ទីបំផុតស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅហើយដោយសពអណ្តែតជាង១០០គីឡូម៉ែត្រដល់ខេត្តកោះកុងជាប់ព្រំដែនថៃ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអោយ ដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី...

ភ្នំពេញ​៖កំលាំងនគបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២​ ចេញ​ល្បាតការពារ​​ក្នុង​មូលដ្ឋាន​​ បានប្រទះនឹងជនសង្ស័យប្រុសស្រីចំនួន៣​កំពុងឈរនៅទីងងឹត​ ដោយមានការសង្ស័យ​ សមត្ថកិច្ច​បានចូលទៅត្រួតពិនិត្យ​ ស្រាប់ជនសង្ស័យប្រុស​ បោះកញ្ចប់បារីចោលទៅលេីដី​ លុះពេលសមត្ថកិច្ច​រេីសយកមកមេីល​ ស្រាប់តែឃេីញថ្នាំញៀន​ ចំនួន​៤កញ្ចប់​ថង់ធំល្មម​ពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដេីម្បីសួរនាំតែម្តង​ ។ ហេតុការណ៍​នេះនៅថ្ងៃទី៣០​ ខែតុលាឆ្នាំ២០១៩​ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចដីឡូត៍ ផ្លូវលំ ក្រុមទី២​ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ​ទាំង៣នាក់​...

1 min read

ឧត្តរមានជ័យ៖ ការ​ប្រកាសឲ្យ”បិទល្បែងអនឡាញ​”​នៅពេល​ថ្មីៗកន្លងមកនេះ​ ស្រាប់តែមាន​”​បើក​ល្បែងបាញ់កាំជ្រួច”​គឺ​ជាល្បែងប្រ​ភេទថ្មីមួយទៀត​ដែ​លកំពុង​ពេញនិយមបំផុតនៅ​ក្នុងខេត្តឧត្តរមាន​ជ័យ ដែល​ខុសប្លែកពី​សា​រាចរ​ណែនាំរបស់រាជ​រ​ដ្ឋាភិបាល​ ហើយបានបើក​លេងយ៉ាងចំហរ​ជាការផ្តល់ឱកាសឲ្យ​អ្នកលេងភ្នាល់ដាក់​លុយរាប់ពាន់ រាប់មុឺនដុល្លារឯណោះ​ ដែលមានទីតាំងស្ថិ​តនៅលើភ្នំច្រកជាំស្រងាំ ព្រំប្រទ​ល់កម្ពុជា​-ថៃ ក្នុងខេ​ត្តឧត្តរមានជ័យ។​ ប្រជា​ពលរដ្ឋដែលរស់នៅក្បែរ​ច្រកអូរស្មាច់នេះ គាត់បានសំដែងការមិនពេញចិត្តជាខ្លាំងចំពោះអាជ្ញាធរក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដែលបណ្ដោយឲ្យល្បែងប្រភេទនេះនៅដំណើរការលេង​យ៉ាងព្រហើន​ ដោយ​បាន​បង្កឲ្យ​មានភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ធ្វើ​ឲ្យមានភាព​អនា​ធិបតេយ្យនៅលើភ្នំច្រកជាំស្រងាំនេះតែម្តង​។ មិនតែ​ប៉ុ​ណ្ណោះ​​ ពួកគាត់តែងតែ​រងនូវការរំខានពីសំឡេ​ងខ្លាំងៗពេលបាញ់កាំជ្រួច​ម្តងៗ បណ្តាលឲ្យ​ពួក​គាត់មានការភ័យខ្លាចជា​មួយនឹងសំឡេ​ងលាន់ឮ​កងរំពង​ និងមានផ្សែងហុ​យស្រោច​ពេញតំបន់​ពួកគាត់រស់នៅ​ស្ទើរឈ្លក់​គាំងបេះដូងស្លាប់​ម្តងៗ។...

1 min read

ឡានខេមរភូមិន្ទពាក់ស្លាកលេខ 2-6841ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់ នៅសៀមរាប ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍...

You may have missed