កណ្ដាល ៖ នារីម្នាក់បានបាត់បង់ជីវិត ដោយសារឆ្លងចរន្តអគ្គីសនី ពីខ្សែសាកចូលមកដល់កាសជាប់នឹងត្រចៀក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ អាន សុខណា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងដកហូត៖ -ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន០១ -ខ្សែកាស ម៉ាក Samsung ពណ៌សចំនួន១ ~ ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន០១គ្រឿង ។ សមត្ថកិច្ចបានស្រង់តាមការបំភ្លឺរបស់ឈ្មោះ សុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនិងឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់បន្ទប់ជនរងគ្រោះឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើកទេ រួចខលហៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ។ ប្រភពបន្តថា ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច លូកដៃទាញគន្លឹះទ្វារបើក ឃើញជនរងគ្រោះដេកក៏ដាស់មិនក្រោក ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់នឹងត្រចៀក ឯទូរសព្ទ័ មានសាកថ្មជាប់នឹងព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ច ចុះធ្វើការពិនិត្យ។ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាត ប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ បានសន្និដ្ឋានថា ស្លាប់ដោយសារ ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យស្លាប់ ។ សាកសពត្រូវបានប្រគល់ជូនប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ខេត្តព្រះសីហនុ÷ទីបំផុតស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅហើយដោយសពអណ្តែតជាង១០០គីឡូម៉ែត្រដល់ខេត្តកោះកុងជាប់ព្រំដែនថៃ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអោយ ដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី...
ភ្នំពេញ៖កំលាំងនគបាលប៉ុស្តិ៍ចោមចៅទី២ ចេញល្បាតការពារក្នុងមូលដ្ឋាន បានប្រទះនឹងជនសង្ស័យប្រុសស្រីចំនួន៣កំពុងឈរនៅទីងងឹត ដោយមានការសង្ស័យ សមត្ថកិច្ចបានចូលទៅត្រួតពិនិត្យ ស្រាប់ជនសង្ស័យប្រុស បោះកញ្ចប់បារីចោលទៅលេីដី លុះពេលសមត្ថកិច្ចរេីសយកមកមេីល ស្រាប់តែឃេីញថ្នាំញៀន ចំនួន៤កញ្ចប់ថង់ធំល្មមពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដេីម្បីសួរនាំតែម្តង ។ ហេតុការណ៍នេះនៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទីត្រង់ចំណុចដីឡូត៍ ផ្លូវលំ ក្រុមទី២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៣នាក់...
ឧត្តរមានជ័យ៖ ការប្រកាសឲ្យ”បិទល្បែងអនឡាញ”នៅពេលថ្មីៗកន្លងមកនេះ ស្រាប់តែមាន”បើកល្បែងបាញ់កាំជ្រួច”គឺជាល្បែងប្រភេទថ្មីមួយទៀតដែលកំពុងពេញនិយមបំផុតនៅក្នុងខេត្តឧត្តរមានជ័យ ដែលខុសប្លែកពីសារាចរណែនាំរបស់រាជរដ្ឋាភិបាល ហើយបានបើកលេងយ៉ាងចំហរជាការផ្តល់ឱកាសឲ្យអ្នកលេងភ្នាល់ដាក់លុយរាប់ពាន់ រាប់មុឺនដុល្លារឯណោះ ដែលមានទីតាំងស្ថិតនៅលើភ្នំច្រកជាំស្រងាំ ព្រំប្រទល់កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រកអូរស្មាច់នេះ គាត់បានសំដែងការមិនពេញចិត្តជាខ្លាំងចំពោះអាជ្ញាធរក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដែលបណ្ដោយឲ្យល្បែងប្រភេទនេះនៅដំណើរការលេងយ៉ាងព្រហើន ដោយបានបង្កឲ្យមានភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យមានភាពអនាធិបតេយ្យនៅលើភ្នំច្រកជាំស្រងាំនេះតែម្តង។ មិនតែប៉ុណ្ណោះ ពួកគាត់តែងតែរងនូវការរំខានពីសំឡេងខ្លាំងៗពេលបាញ់កាំជ្រួចម្តងៗ បណ្តាលឲ្យពួកគាត់មានការភ័យខ្លាចជាមួយនឹងសំឡេងលាន់ឮកងរំពង និងមានផ្សែងហុយស្រោចពេញតំបន់ពួកគាត់រស់នៅស្ទើរឈ្លក់គាំងបេះដូងស្លាប់ម្តងៗ។...
ឡានខេមរភូមិន្ទពាក់ស្លាកលេខ 2-6841ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់ នៅសៀមរាប ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍...
ភ្នំពេញ ៖ រថយន្ត៤៧០ របស់នគរបាលអន្តោប្រវេសន៍ម្នាក់ បានឆាបឆេះ បង្កការភ្ញាក់ផ្អើលទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លែងចំណតរថយន្ត នៃបរិវេនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ប្រភពសន្តិសុខមួយរូបនិយាយថា រថយន្តដែលរងការឆាបឆេះ ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-1902 ជាកម្មសិទ្ធរបស់នគរបាលអន្តោប្រវេសន៍ម្នាក់ ប៉ុន្តែមិនស្គាល់ឈ្មោះនោះទេ បម្រើការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ។ ប្រភពព័ត៌មានបានឱ្យដឹងថាបានអោយដឹងថា គេឃើញរថយន្តខាងលើ ចតនៅចំណតជាធម្មតា ពុំមានមនុស្សនៅក្នុងនោះទេ ដោយម្ចាស់កំពុងបំពេញការងារនៅខាងក្នុង ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែងរួមនិងអណ្ដាតភ្លើងឆេះផ្នែកខាងមុខនៃរថយន្តតែម្ដង ។ ភ្លាមៗ ក្រុមអន្តរាគមន៍ប្រចាំទីនោះ បានបាញ់ពន្លត់ ។ ខណៈកើតហេតុ ម្ចាស់រថយន្ត ក៏បានមកដល់រើអីវ៉ាន់ចេញពីក្នុងរថយន្តដែរ ព្រោះខ្លាចឆេះម៉ដ្ឋ ប៉ុន្តែករណីនេះបង្កការខូចខាតផ្នែកខាងមុខនៃរថយន្តតែប៉ុណ្ណោះ ពុំបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។ មូលហេតុ គេសង្ស័យឆ្លងភ្លើងចេញពីក្បាលអាគុយខណៈប្រព័ន្ធភ្លើងរថយន្តមានបញ្ហា ៕
(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែង តូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថា នឹងមានសុភមង្គល បន្ទាប់ពីរូបលោក បានរៀបការជាថ្មីជាមួយប្រពន្ធទីពីរ ក្រោយពីលែងលះពីប្រពន្ធដើម។ ដោយឡែកស្រាប់តែថ្មីៗនេះ មានព័ត៌មានថា ស្នេហារបស់តារាកំប្លែងរូបនេះ កំពុងដើរតាមគន្លងចាស់ ខណៈភរិយាទីពីររបស់ខ្លួន បានលួចក្បត់រូបលោក ទៅមានសាហាយថ្មី ដោយត្រឹមតែបានបន្សល់ទុកកូន៣នាក់ ប្រុសម្នាក់...
នារីរូបស្រស់វ័យ ១៩ឆ្នាំម្នាក់ឈ្លោះជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសគួបសមជាមួយសង្សារផងនោះ បានសម្រេចចិត្តមកលោតទឹក សម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច នៅភ្នំពេញ ភ្នំពេញ: ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។...
សេចក្ដីរាយការណ៍ពីអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញប្រភេទគ្រឿងជ័រ ដូចជាកៅអី និងឧបករណ៍ផ្សេងៗទៀតតាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។ ទន្ទឹមនឹងនេះក្រុមអាជីវករដែលនាំចូលផ្លែឈើតាមរថយន្តកូរ៉េចំណុះ១តោនកន្លះ បានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀលនិងបង់ឲ្យសមត្ថកិច្ចគយ១៥ម៉ឺនរៀល ហើយនៅពេលចេញផុតពីច្រកម៉ឺនជ័យ ត្រូវបង់លុយឲ្យគយចល័តលើផ្លូវជាតិលេខ៨ ក្នុងឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលថែមទៀត។ ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិនដែលទទួលបានបង្កាន់ដៃឬវិក្កយបត្រអ្វីទេ...
ស្លាប់ម្នាក់ និងរបួស២៥នាក់ ដោយសាររថយន្តក្រុង បុករថយន្តស្ទូច ស្វាយរៀង៖ រថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា បានបណ្តាឱ្យបុរសម្នាក់ស្លាប់ ខណៈមានអ្នករងរបួសធ្ងន់ និងស្រាចំនួន ២៥នាក់ ត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង...
ប្រធានាធិបតីសាធារណរដ្ឋហុងគ្រីសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និិងវប្បធម៌ដ៍រុងរឿងរបស់កម្ពុជា ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានលើកឡើងថាការភិវឌ្ឍទីក្រុងភ្នំពេញប្រកប ដោយវិបុលភាព ដោយមានអគារខ្ពស់ៗនាពេលបច្ចុប្បន្ននេះ...
កាលពីយប់ថ្ងៃអាទិត្យនៅសេតវិមានលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលនៃប្រតិបត្តិការមួយរបស់កងកម្លាំងយោធាពិសេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។លោកត្រាំបានប្រកាសថាស្ថាបនិកនិងជាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi «បានបំផ្ទុះខ្លួនឯងស្លាប់ រួមទាំងកូន០៣នាក់ផងដែរ»។ លោកត្រាំថាគ្មានទាហានអាមេរិកាំងណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះទេ ខណៈដែលក្រុមយុទ្ធជនរបស់មេដឹកនាំរដ្ឋឥស្លាមរូបនេះបានស្លាប់អស់មួយចំនួនធំ។លោក ត្រាំ ថ្លែងថា មេដឹកនាំក្រុមរដ្ឋឥស្លាមរូបនេះបានលាក់ខ្លួននៅក្នុងរូងមួយដើម្បីព្យាយាមរត់គេចខ្លួន ដោយបានយំស្រែកនៅតាមផ្លូវរហូត។ ក្រោយមក រូបគេក៏បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ព្រមទាំងកូន០៣នាក់ផងដែរ។បើតាមបណ្ដាញសារព័ត៌មានបានរាយការណ៍ថា...
កាលពីយប់ថ្ងៃអាទិត្យនៅសេតវិមានលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលនៃប្រតិបត្តិការមួយរបស់កងកម្លាំងយោធាពិសេសសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។លោកត្រាំបានប្រកាសថាស្ថាបនិកនិងជាមេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi «បានបំផ្ទុះខ្លួនឯងស្លាប់ រួមទាំងកូន០៣នាក់ផងដែរ»។ លោកត្រាំថាគ្មានទាហានអាមេរិកាំងណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការនេះទេ ខណៈដែលក្រុមយុទ្ធជនរបស់មេដឹកនាំរដ្ឋឥស្លាមរូបនេះបានស្លាប់អស់មួយចំនួនធំ។លោក ត្រាំ ថ្លែងថា មេដឹកនាំក្រុមរដ្ឋឥស្លាមរូបនេះបានលាក់ខ្លួននៅក្នុងរូងមួយដើម្បីព្យាយាមរត់គេចខ្លួន ដោយបានយំស្រែកនៅតាមផ្លូវរហូត។ ក្រោយមក រូបគេក៏បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ព្រមទាំងកូន០៣នាក់ផងដែរ។បើតាមបណ្ដាញសារព័ត៌មានបានរាយការណ៍ថា...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ CEO Master Club បានប្រារព្វមហាព្រឹត្តិការណ៍ CEO Award 2019 ជាមួយហ្នឹងការគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតស្ថាប័ននេះឡើង។ មហាព្រឹត្តិការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីគណៈអធិបតីរួមមាន ឯកឧត្តម...
ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងបញ្ជក់បន្ថែមស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះសូមឲ្យសាធារណជនប្រុងប្រយ័ត្ន!ចំពោះភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំង។
កណ្តាល ៖ប្រធានស្ថានីយ៍ថ្លឹងរថយន្តស្រុកអង្គស្នួល លោកវណ្ណាកំពុងត្រូវប៉ាន់កើបលុយដាក់ ហោប៉ៅស្ងាត់ៗ តាមរ យៈបើកដៃឲ្យឈ្មួញរ ថយន្ដដឹកទំនិញខ្នាតយក្ស។ ជាពិសេសរថយន្តដឹកដីនិងរថយន្តដឹកថ្មនិង ខ្សាច់ជាដើម នោះ បាន ធ្វើចរាចរណ៍ជារៀរាល់យប់ៗ ដោយរលូនដែលគេអះអាងថាសុទ្ធតែបានបង់ លុយមុន ឲ្យមន្ត្រីស្ថា នីយ៍ជញ្ជីង ថ្លឹងរថយន្ត ស្រុក អង្គស្នួលគឺក្រុមមន្ត្រីអាចរកចំណូល ក្រោមតុសម្រាប់ចែកគ្នាដាក់ហោប៉ៅគឺ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ...
បើតាមវិទ្យុបារាំងអន្តរជាតិRFIចេញផ្សាយឲ្យដឹងថាក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកនេះ។ សកម្មភាពនេះបានកើតមានឡើងនៅមុនពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃ។យោងតាមរូបភាពវីដេអូត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២៥តុលា បង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មានទាំងកងរាជអាវុធ និងទាហានរាប់សិបនាក់ផងនោះ ត្រូវបានដាក់ឲ្យឈរជើងពុះចែកទ្រូងផ្លូវជាពីរចំណែក ចាប់ពីគល់ស្ពានថ្មមួយកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ គឺជាច្រកទ្វារអន្តរជាតិដ៍សំខាន់មួយដែលមានពលរដ្ឋនៃប្រទេសទាំងពីរចេញចូលរាប់ពាន់ក្នុងមួយថ្ងៃៗ។ក្រុមកម្លាំងប្រដាប់អាវុធទាំងនោះ ដែលក្នុងដៃកាន់អាវុធប្រៀបដូចជាប្រុងប្រយុទ្ធបានសំឡឹងមិនដាក់ភ្នែកទៅកាន់អ្នកដំណើរមានទាំងកម្មករអូសរទេះផងដែរដោយតម្រូវឲ្យដោះមួកចេញ។ សកម្មភាពនេះបានកើតមុនពេលដែលក្រុមគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី...
ខេត្តព្រះសីហនុ-មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ។ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ...
ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសួនច្បារមុខវត្តបទុមវតី ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្តបង្ក កាមរីហៃប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7942 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរីឆ្លាមមួយគ្រឿងនិងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។ ក្រោយមកគេឃេីញ រថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល សម្ភពរស្មី បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបេីករថយន្តបង្ក បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមកកន្លែងកេីតហេតុ ស្រាប់តែកេីតមានភាពច្របូកច្របល់ រវាងប្រជាពលរដ្ឋ និងភាគីរថយន្តបង្ក ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
(ភ្នំពេញ)៖ ករណីឃាតកម្ម ជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ។ ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H...
ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុចាប់ពី២៥ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថាជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិនបាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ការនាំចេញកសិផលក្រៅពីអង្ករប្រចាំថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ដោយឆ្លងកាត់តាមច្រកចេញចូលតែមួយ។
ភ្នំពេញ ៖ កាលពីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី សមត្ថកិច្ចខណ្ឌដូនពេញ បានចុះប្រតិបត្តិការ បង្ក្រាបបករណីជួញដូរ និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោមដើមគរ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយខ្លួនបានជនសង្ស័យចំនួន០៤នាក់។ សមត្ថកិច្ចបញ្ជាក់ថា...
សៀមរាប៖ប្រភពពីប្រជាពលរដ្ឋរស់នៅ ផ្សារក្រឡាញ់ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួក គាត់ មានមេខ្លោងឈ្មោះ «ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិ សេ ស គ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ 2.8888និង3.999។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរ បាល ក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុង...