Fri. Apr 19th, 2024

1 min read

ខេត្តព្រះសីហនុ-មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ។ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ...

1 min read

ភ្នំពេញ​ ៖​ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ​ ទី២៧​ ខែតុលា​ ឆ្នាំ២០១៩ នៅចំណុចសួនច្បារ​មុខវត្តបទុមវតី​ ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស​ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ រថយន្តបង្ក កាមរីហៃប្រីត​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AF-7942 បេីកបរដោយ​​បុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរី​ឆ្លាមមួយគ្រឿង​និងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។ ក្រោយមកគេឃេីញ​ រថយន្តគិលានសង្គ្រោះ​របស់មន្ទីរសម្រាកព្យាបាល​ សម្ភព​រស្មី​ បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ចំណែកអ្នកបេីករថយន្តបង្ក​ បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមក​កន្លែងកេីតហេតុ​ ស្រាប់តែកេីតមានភាពច្របូកច្របល់​ រវាងប្រជាពលរដ្ឋ និង​ភាគី​រថយន្តបង្ក​ ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

1 min read

(ភ្នំពេញ)៖ ករណីឃាតកម្ម ជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ។ ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H...

ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុចាប់ពី២៥ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថាជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិនបាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

ការនាំចេញកសិផលក្រៅពីអង្ករប្រចាំថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ដោយឆ្លងកាត់តាមច្រកចេញចូលតែមួយ។

ភ្នំពេញ ៖ កាលពីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០០នាទី សមត្ថកិច្ចខណ្ឌដូនពេញ បានចុះប្រតិបត្តិការ បង្ក្រាបបករណីជួញដូរ និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្រោមដើមគរ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយខ្លួនបានជនសង្ស័យចំនួន០៤នាក់។ សមត្ថកិច្ចបញ្ជាក់ថា...

1 min read

សៀមរាប៖ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ ផ្សារក្រឡាញ់ក្រុង​សៀមរាប  ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា  ក្នុង​មូលដ្ឋាន​ពួក គាត់ មានមេខ្លោងឈ្មោះ «ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់ អាប៉ោងបៀរអនឡាញ ជាពិ សេ ស គ្រឿងញៀនយ៉ាង​គឃ្លើនដែលមានយីហោ 2.8888និង3.999​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា   សមត្ថកិច្ច​នគរ បាល​ ក្រុង​សៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​...

1 min read

កំពង់ស្ពឺ​)​ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែតុលា​​ ឆ្នាំ​២០១៩​ នេះ​​​ បានចាត់ឱ្យ​មន្ត្រីនាំយកព្រះរាជអំណោយ​ដ៏ថ្លៃថ្លារបស់​ សម្តេចព្រះមហាក្សត្រី​...

1 min read

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (HE. Mr. Juan de...

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទុង ធឿន បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​នាំចូល​ជ្រូក​គោក្របី មាន់​តាម​ច្រករបៀង​ក្នុងស្រុក​អូរជ្រៅ ហើយ​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​លោក ទុង ធឿន និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម គឺ​លោក ទុង ធឿន មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ...

1 min read

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសផ្សព្វផ្សាយថា ក្នុងការប្រើប្រាស់ខេមរភាសានិងជាបញ្ហាបច្ចេកទេសលើគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity) ដើម្បីចៀសវាងនូវភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់និងមានការបកស្រាយតាមការយល់ឃើញដោយឡែកៗពីគ្នា។ ក្រសួងសូមបង្ហាញជូននូវការកំណត់ជាលក្ខណៈបច្ចេកទេស ស្តីពីបរិមាណទឹកភ្លៀង។

1 min read

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់វាយខ្នោះមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងឆែកឆេររឹបអូសថ្នាំប្រភេទម៉ាទឹកកកទំងន់ជិត ១០០ក្រាម។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខក្លឹបកំសាន្តរាត្រី មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជជនសង្ស័យមានឈ្មោះ ម៉ី...

ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទប់ស្កាត់ និងរុះរើសំណង់កំពុងសាងសង់សំណង់រោងដែកធ្វើបន្ទប់ផ្ទះជួលរំលោភលើដីចំណីប្រឡាយសាធារណៈមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។ ជាមួយនេះ...

1 min read

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម ឡុងចតចោលលើផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើហ កាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោកស្ថិតតាមបណ្ដោុយផ្លូឈ្នះឈ្នះក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ លឹម...

ក្នុងកម្មវិធីបិ​ទសិក្ខាសាលា​ស្តីពី​«អ​ភិ​បាលកិច្ចល្អនៅក្នុងបរិបទលំហូរព័​ត៌​មា​ននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងា​ចថ្ងៃ​ទី​២​២​ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន​បា​ន​ស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ​រួមគ្នាប​ន្សាប​ព័ត៌​​មា​ន​ក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហ​ក​បា​​ត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហក​ម្តង​ហើ​យ​លើ​កក្រោយនិយាយទៀតគេលែងជឿហើយ»។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថតទុកពេលឃើញព័ត៌មានណាដែលមិនពិតហើយរួមគ្នាឆ្លើយតបជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹង​បា​ត់​ក្នុង​រយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជា​ប្រធានអង្គភាពអ្នកនាំពាក្យរាជរ​ដ្ឋា​ភិ​បាលបានមានប្រសាសន៍ថាទីស្តី​កា​រ​គណៈ​រដ្ឋ​ម​ន្ត្រី​​រៀ​ប​ចំសិក្ខាសា​លាជូន​សិក្ខា​កាម​ជា​អ្ន​ក​នាំ​ពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជា​មន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុង​គោ​ល​បំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន...

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀន ខុសច្បាប់ចំនួន២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៤នាក់។ បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៩ករណី ឃាត់ខ្លួន២១នាក់ និងប្រើប្រាស់១២ករណី ឃាត់ខ្លួន៣៣នាក់។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា...

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។  លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង”។  រដ្ឋមន្ត្រីក្រសួងព័ត៌មាន...

1 min read

( ភ្នំពេញ ) + ផ្ទះដាក់ស្លាកយីហោ មានឈ្មោះអាសុី-(ASIA វេរលុយ) មួយកន្លេងលួចបង្កប់ លេេងល្បែងសុីសងគ្រប់ប្រភេទ ភ្នាល់ចាក់លុយតាមប្រពន្ឋអុីនធើណេត យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ -217-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបឫមួយមានអ្វីជាថ្នូរហើយបានបណ្តែតបណ្តោយអោយលេងបានតាមអំពេីចិត្តអញ្ចឹង ? តាមសេចក្តីរាយការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថា មានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី...

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ រួចមក​គឺ​ពុំមាន​អ្វី​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ និង​បក្ខពួក​នៅតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន...

1 min read

លោក វរៈសេនីយ៌ឯក ស៊ឹម ច័ន្ទតារា ទទួលបានប្រាក់ឧបត្ថម្ភពីលោកឧត្តមសេនីយ៍ទោ  សុខ សំណាង  ស្នងការនគរបាលខេត្តតាកែវ និងស្នងការរង និងកម្លាំងការិយាល័យ  (តាកែវ)÷នៅថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង  ស្នងការនគរបាលខេត្តតាកែវបានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សឹុម ចាន់តារា...

1 min read

នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ប្រជាពលរ​រដ្ឋខ្មែរទូទាំងប្រទេសនឹងចូលរួមអបអសាទរបុណ្យឯករាជ្យជាតិ លើកទី ៦៦ ដូច្នេះ សូមអញ្ជើញបងប្អូនជ​នរួមជាតិទទួលទានអំបុកទាំងអស់គ្នា គឺយើងទទួលទានបន្តរហូតដល់ថ្ងៃ បុណ្យអុំទូក បណ្តែតប្រទីប ​អកអំបុក និងសំពះព្រះខែ (១០-១១-១២ វិច្ឆិកា) “ អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ...

នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្យ នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីគោលជំហរដាច់ខាតលើចំណុចសំខាន់២គឺនៅពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបន្តគ្រប់គ្រងនិងដឹកនាំប្រទេសគឺ៖ ១) រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនមិនយកពន្ធលើដីស្រែចំការ...

1 min read

កំពង់ធំ ​៖​ ​ជនសង្ស័យ​៤​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ត្រូវបានកម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​អ៉ិត​ សុធា​ ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់​ធំ ឃាត់ខ្លួនបាន ជាមួយថ្នាំញៀន៤០គីឡូក្រាម ។ ​ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២និង​៣០​នាទី​ រសៀល ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​សំណាក​ ឃុំ​កកោះ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។ ​ដកហូត​វត្ថុ​តាង​រួម​មាន គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE​ ចំនួន​៤០​កញ្ចប់​ ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម​,​ រថយន្ត​២​គ្រឿង​។​ ​មន្ត្រី​នគរបាល​ខេត្តកំពង់ធំ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន​៖​ទី​១-​ឈ្មោះ​ SAk​ SAESONG​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ថៃ​,​ ទី​២-​ឈ្មោះ​ សុខ​ ប៊ុ​ន​សិរិ​ឆ័​យ​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ទី​៣-​ឈ្មោះ​ លី​ តឹក​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ទី​៤-​ឈ្មោះ​ គង់​ វណ្ណៈ​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​ មន្ត្រី​នគរបាល​នៃ​មន្ទីរ​គ្រឿងញៀន​ បានឱ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​និង​តាមដាន​ក្រុម​ជនសង្ស័យ​ជាង​មួយ​ខែ​មក​ហើយ​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២១​នេះ​ សមត្ថកិច្ច​បាន​សហការ​គ្នា​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​។​ ​ប្រភព​ដដែល​បន្ត​ថា​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា​គ្រឿងញៀន​ខាងលើ​ នាំ​ចូល​ពី​ថៃ​ មក​កម្ពុជា​តាម​ច្រក​ជាំ​ អូរ​ស្មាច់​ ខេត្តឧត្ដរមានជ័យ​។​ ​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ រួម​ជាមួយ​វត្ថុ​តាង​កំពុង​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដើម្បី​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

នារសៀលថ្ងៃដដែល បន្ទាប់អញ្ជើញជាអធិបតីក្នុងពិធីទិវាស្បៀងអាហារពិភពលោក នៅខេត្តពោធិសាត់រួចមក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដំណើរមកឃុំកោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពង់ចាម រួមជាសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៧ រួមមានបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត...

ខេត្តកណ្ដាល៖  នារីម្នាក់បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលសុំជួយរកយុត្តិធម៌ដល់រូបនាងផងលើករណីប្តីមិនទាន់រៀបការដែលជាមន្ត្រីប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោសវាយនាងរហូតរលូតកូនចេញពីផ្ទៃ  ។ នេះបេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលភ្នាក់ងារកោះសន្តិភាពទេីបទទួលបាននៅថ្ងៃទី១៩តុលានេះ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះស៊ាងស្រីល័ក្ខអាយុ២៦ឆ្នាំមានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យស្រុកអូរាំង ឪខេត្តត្បូងឃ្មុំបានប្តឹងឈ្មោះជិនជឿនភេទប្រុសជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាលផ្នែកបុគ្គលិកមានទីលំនៅភូមិកោះគរឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាលពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់។ តាមនារីរងគ្រោះរៀបរាប់ថាកាលពីថ្ងៃទី១៤តុលាឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីយប់ឈ្មោះជិនជឿនដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ(ដោយមិនទាន់បានរៀបការ) បានប៉ុនប៉ងធ្វើឃាតនិងហិង្សាមាន ស្ថានទម្ងន់មកលេីនារីរងគ្រោះបណ្តាលឱ្យរលូតកូននៅក្នុងផ្ទៃរបស់នាងខ្ញុំដែលកំពុងពរពោះ៤ខែ។នារីរងគ្រោះស្នេីសុំលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌និងចាត់វិធានការតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានៅព្រឹកថ្ងៃទី១៩តុលានេះ  ពុំទាន់សុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលបានទេដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល  ៕  ប្រភព៖ហ្វេសប៊ុក  

You may have missed