ប្តីនិងជាមន្ត្រីនគរបាលខណ្ឌសែនសុខ ដែលបាញ់បុរសម្នាក់បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួន និងកូនស្រីរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ)៖ នៅទីបំផុតអតីតប្តីជាមន្រ្តីនគរបាលខណ្ឌសែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជនដៃដល់រូបនោះ បានគេចខ្លួនពីការតាមចាប់ទៅទីនោះ។ កម្លាំងសមត្ថកិច្ចនៅខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ (ស្លាប់)...
បទល្មើស
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំងដកហូតថ្នាំញៀន២កញ្ចប់និងអាវុធខ្លីមួយដើម ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដោយបានដកហូតថ្នាំញៀន២កញ្ចប់និងអាវុធខ្លីមួយដើម រីឯបក្យពួកម្នាក់ទៀតរត់គេចខ្លួន ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១០៣ ចំនុចជិតសាលាអាយយូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លំាងអន្តរាគមន៍នរគបាលខណ្ឌសែនសុខកំពុងជិះល្បាតក្នុងភូមិសាស្ត្រនិងទប់ស្កាត់បទល្មើសផ្សេងៗដើម្បីការពាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB 4863បានហៅឲ្យឈប់តែជនសង្ស័យទាំង២នាក់មិនបានឈប់ទេព្យាយាមជិះរត់គេចឃើញដូចច្នោះសមត្ថកិច្ចកជិះដេញតាមពីក្រោយរហូតដល់ចំនុចកើតហេតុខាងលើជនសង្ស័យបានផ្ដួួលម៉ូតូរត់គេចខ្លួនម្នាក់និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចហើយឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់និងអាវុធខ្លីមួយដើមកឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមវិតិនិធីនៃច្បាប់ ៕
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បុរសម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២:១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនបានហេីយ...
ចេញផ្សាយ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ (ខេត្តកំពង់ឆ្នាំង)÷ ដេប៉ូលក់ឈើជាច្រើនកន្លែងតាមដងផ្លូវជាតិលេខ៥ក្នុងស្រុករលាប្អៀរ,ស្រុកកំពង់ត្រឡាច,ស្រុកសាមគ្គីមានជ័យ, ដែលអង្គភាពសារព័ត៌មានយើងទទួលបានពីប្រភព និងស្រាវជ្រាវស៊ើបអង្កេតឃើញថាមានដេប៉ូឈើពិតប្រាកដ ជំនាញរខណ្ឌរដ្ឋបាលព្រៃឈើ គ្មានចំណាត់ការចុះបង្ក្រាបឡើយខណៈដែលប៉េសេ ត្រូវបានបិទជាយូរឆ្នាំមកហើយនោះ។ ប្រភពទម្លាយចេញពីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ដែលជានាយខណ្ឌកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញដេប៉ូឈើខុសច្បាប់ស្តុរលក់ទូទាំងក្នុងខេត្តកំពង់ឆ្នាំង ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិយប៉េសេ នៅទូទាំងប្រទេស...
សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិថៃម្នាក់បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសារ និងមានអាវុធខ្លីមួយដើម ស្រុកព្រៃនប់៖ បុរសជាជនជាតិថៃបានប្រពន្ធខ្មែរ ផឹកសុីស្រវឹងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ យប់ថ្ងៃ១៧.០៣.០២០ម៉ោង២រំលងអាធ្រាត បង្ករឡើងដោយជនសង្ស័យឈ្មោះ ប៊ុនម៉ា ប៊ុនមី ភេទប្រុស អាយុ៤៥ ជនជាតិថៃ មុខរបរតៃកុងទូក (បើកទូកឲ្យក្រុមហ៊ុនថៃ) ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។ សមត្ថកិច្ចប្រាប់ថា ឃាត់ខ្លួនតាមបណ្តឹងរបស់ឈ្មោះ ជិន...
ជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវបានកំលាំងនគរបាលធ្វើការបង្រ្កាប រួមជាមួយវត្ថុតាងមួយចំនួន បញ្ជូនចាត់ការនីតិវិធីបន្ដ® ១០_០៣_២០២០ កំពង់ស្ពឺ ÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ អធិការ នគរបាលក្រុង ស្រុក បានសហការជាមួយកំលាំងពាក់ព័ន្ធធ្វើការស្រាវជ្រាវ បង្រ្កាប ក្រុមជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់...
ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩.៣៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ មានឈ្មោះ យិន ភក្តី ភេទប្រុស...
ករណីជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣៖0០នាទីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី១នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ស្ថិតនៅចំនុចភូមិ ត្រពាំងថ្លឹងទី២សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។ ១)ឈ្មោះ ភួង សំណាង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។ ២)ឈ្មោះ...
ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៤-០១-២០២០ វេលាម៉ោង០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ វ័ន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររបត់ម៉ូតូឌុប...
កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទយកអាវុធតាមខ្លួន (កាន់កាំបិត) និងគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០.០០នាទី នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្អេរ...
សមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនឹងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) (ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតឡើងត្រូវថ្ងៃទី១១ខែមករា ឆ្នាំ ២០២០ វេលាម៉ោង០០និង ៤៥នាទី ចំណុចកើតហេតុស្ថិតនៅ៖ ភូមិពពាលខែ២ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ជនសង្ស័យ ចំនួន៖ ០១នាក់(ឃាត់ខ្លួន)១ឈ្មោះ គីម សម្បត្តិ ហៅ (ពៅ) ភេទប្រុសអាយុ...
បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ឃាត់មនុស្ស៦នាក់ នៅប៉ៃលិន ខេត្តប៉ៃលិន៖ កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងបាន ធ្វើការឃាត់ខ្លូនជនសង្ស័យប្រុស/ស្រីចំនួន៦នាក់...
ជនជាតិចិនមានអាវុធបំរុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមដល់ទឹកសាបក្រឡាប់រថយន្ត ចាប់បានម្នាក់ពីរនាក់ទៀតរត់គេចខ្លួន ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកព៌ណខ្មៅ...
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយញាំអាហារ ក្នុងភោជនីយដ្ឋានហេបភីណេស ត្រូវខ្មាន់កាំភ្លើងបាញ់ចំសៀតផ្កាកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាឆ្នាំ ២០២០ ត្រង់ចំណុចហាងហេបភីណេស តាមបណ្ដោយផ្លូវ ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនទាន់ដឹងពី...
ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធការកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកាស៊ីណូជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ...
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី ០៤ ធ្នូ ២០១៩ នគរបាលមន្ទីរប្រឆាំង គ្រឿងញៀននៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀន នៅចំណុចផ្ទះលេខ៤៧ ផ្លូវ ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហើយជនសង្ស័យចំនួន៤នាក់ (ប្រុស២នាក់,ស្រី ២នាក់) ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣ ធ្នូ ២០១៩ ម៉ោង២២ និង៥០នាទី ដកហូតវត្ថុតាង ៖ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)១០គីឡូក្រាម(ចំនួន១០កញ្ចប់ ក្រោយពីធ្វើការសាកសួរតាមជំនាញ សមត្ថកិច្ច បាននាំជនសង្ស័យ មកធ្វើការឆែកឆេរ នៅចំណុចទីតាំងខាងលើ រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ក្រាមពណ៌ត្នោត ២០កញ្ចប់ សារធាតុរាវ ៣៨ដប សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២) ឧបករណ៍ផលិតកែច្នៃមួយចំនួនសារធាតុរាវពណ៌ស ១ប៊ីដុង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសុំណុំរឿងបញ្ចូនឡើងតុលាការការ ចាត់ការតាមនិតិវិធី ។
ខេត្តកំពត ~ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងនិមល ដែលមានទីតាំងស្ថិតនៅក្នុង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត និង ជាបឹងប្រវត្តិសាស្ត្រផងនោះកំពុងត្រូវបានបុគ្គលម្នាក់ដែលមានងារជា ឯកឧត្តម បានស្នើសុំធ្វើការវិនិយោគ ទៅជាតំបន់ទេសចរណ៍និងបង្កើតជាកញ្ចុះបួនដប់ដើម្បីបន្លែងភ្នែកមហាជន កុំឲ្យមានការសង្ស័យពីសំណាក់អ្នកធ្វើដំណើរតាមដងផ្លូវមួយនេះ ហេីយ ទីតាំងខាងលើនេះត្រូវបានមេការប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មេរបស់ខ្លួនបង្កើតតំបន់ទេសចរណ៍នេះឡើង ដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើ និងកាត់បន្ថយការធ្វើសំណាកស្រុកទៅប្រទេសជិតខាងផងដែរ ក៏ប៉ុន្តែប្រភព...
ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ០១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ ឈ្មោះ ណា សុខណាក់ ភេទប្រុស អាយុ...
កំពង់ស្ពឺ ៖ យុវជនច្រើននាក់បាននាំខ្លួន យកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ដែលស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបក្លឹបម៉ាស្ទ័រ ហើយបានឃាត់ មនុស្សចំនួន ១៦៤នាក់ភាគច្រើនជាយុវជន និងនាំយកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន។ មន្ត្រីបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងជាង ១រំលងអាធ្រាត្រ ចូលរួមដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍...
ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម...
ប្រភពពីមន្រ្តីតូចតាចបានខ្សឹបថាក្រុមមន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្តនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលបានធ្វើឲ្យប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងពេញបន្ទុកព្រោះមន្ត្រីទាំងនោះគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយហើយមិនខ្វល់ពីរឿងរថយន្តដឹកលើសទម្ងន់ឬមិនលើសទម្ងន់នោះទេឲ្យបានលុយដាក់ហោប៉ៅទោះបីផ្លូវចេះតែខូចក៏មិនខ្វល់។ឈ្មួញនិងអាជីវករមួយចំនួនដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ចូលមករាជធានីភ្នំពេញ បានខ្សឹបថាទោះបីពួកគេដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់គឺត្រូវតែបង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តនៅស្រុកអង្គស្នួលតាមការកំណត់ទើបអាចចៀសផុតពីការរំខាន។ ចំណែកមន្ត្រីតូចតាចក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានខ្សឹបឲ្យដឹងថាលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលគឺជាអ្នកបើកដៃឲ្យក្រុមមន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងស្រុកអង្គស្នួលប្រមូលលុយតាមរបៀបពុករលួយ។ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកណ្តាលបានខ្សឹបឲ្យដឹងទៀតថាអំពើពុករលួយរបស់លោកម៉ឹង យូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលគឺជារឿងដែលមិនអាចបិទបាំងបានឡើយព្រោះត្រូវមន្ត្រីក្រោមឱវាទបើកកកាយជាបន្តបន្ទាប់។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮអ្វីទៅវិញ។ឥឡូវនេះប្រភពពីក្រុមមន្ត្រីរាជការតូចតាចក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានបង្ហើបនិងខ្សឹបឲ្យដឹងថាលោកម៉ឹង យូឡេងដែលជាប្រធានមន្ទីរនិងបក្ខពួកមួយចំនួនកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលជាបន្ទាន់។ប៉ុន្តែអង្គភាពយើងបានព្យាយាមទាក់ទងទៅលោកម៉ឹង យូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនិងលោក...
បាត់ដំបង ៖ លោក អ៊ុ រតនា និងលោក ជ័យជនតារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ងដើមឆាប់រួចខ្លួន និងប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។ ប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ាគំនរ តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និងទំនិញផ្សេងៗក្នុងចំណុចច្រករំដួល...
ស្វាយរៀង៖លោកខាត់ សារ៉ាត់ប្រធាននគរបាលអន្តោប្រវេសន៍និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញរបស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំរឿងដែលលោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតមិនសូវចូលប៊ុយរ៉ូធ្វើការដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោកខាត់ សារ៉ាត់តាមរយៈទូរស័ព្ទ។ក្រោមការគ្រប់គ្រងរបស់លោកខាត់ សារ៉ាត់គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើនដោយសារតែលោកខាត់ សារ៉ាត់សោះ អង្គើយនឹងការងារឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិតប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែនត្រូវបង់លុយក្នុងម្នាក់ចំនួន២០ដុល្លារអាមេរិកហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារដោយគ្មានករណីលើកលែងដោយផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។មន្ដ្រីនគរបាល អន្ដោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ...
ភ្នំពេញ ៖ ការស្លាប់របស់នារីម្នាក់ ទើបតែដឹងដល់អ្នកជិតខាង បន្ទាប់ពីសាយភាយក្លិនស្អុយ ចេញពីក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០យប់ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិដូង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ សឿន ស្រីដា...
ភ្នំពេញ៖ ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបភ្លាមៗ ក្រោមការសម្របសម្រួលពី លោក ខៀវកូឡា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ រោយទទួលបានបទបញ្ជាភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវរហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនរាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។ ជនសង្ស័យទាំង៥នាក់ទី១មានឈ្មោះទី១៖ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន០២នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំនិងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងសម្ភារដកហូតមួយចំនួន។ បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕