khem sok
រថយន្តរលុតបុកកង់បីឥណ្ឌាទៅគៀរថយន្តមួយគ្រឿងទៀតខណៈកំពុងឈប់ស្តុប ភ្នុំពេញះមានការភ្ញាក់ផ្អើលមួយដោយមានរថយន្តបុកបន្តកន្ទុយគ្នាកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 26 ខែ ខែវិច្ឆិកាឆ្នាំ 2019នៅលើកំណាត់ផ្លូវ 371ក្នុងសង្កាត់ទួលទំពូង 2 ខណ្ឌខណ្ឌបឹងកេងកងរាជធានីភ្នំពេញបង្កឡើងដោយរថយន្តពណ៌ត្រេអ៊ីដែលមានស្លាកលេខលេខខេមរៈភូមិន្ទ01.2.1224រលត់ម៉ាស៊ីនជ្រុលទៅបុកកង់បីឥណ្ឌាដែលមានស្លាកលេខភ្នំពេញ 11 HD24:16ខណៈកង់បីឥណ្ឌាកំពុងឈប់ស្តុកហើយក៏ខ្ទាតទៅប៉ះរថយន្តមួយទៀតដែលមានដែលមានស្លាកលេខភ្នំពេញ 2 BA 08 62ដែលកំពុងឈប់ដែរ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថសហើយមុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាកំពុងតែឈប់ស្តុកមួយសន្ទុះក្រោយមកក៏ឃើញរថយន្តដែលពណ៌ត្រេអ៊ីមានពាក់ស្លាកលេខខេមរភូមិន្ទបើកមកដល់តុក៏រលត់ម៉ាស៊ីនទៅបុកកង់បីឥណ្ឌាពេញទំហឹងពីក្រោយបណ្ដាលឱ្យទៀតទៅប៉ះរថយន្តមួយគ្រឿងទៀតនៅឯនោះចំណែករថយន្តបង្កក៏ឡើងខឿនឡើងទ្រូងផ្លូវម្ខាងកង់ម្ខាងទៀតធ្វើឲ្យកកស្ទះនៅកន្លែងកើតហេតុជាខ្លាំង។...
ស្រុកស្ទឹងហាវ-សមត្ថកិច្ចមូលដ្ឋានប្រាប់ជាបឋមមកថា យុវតីវយ័20ឆ្នាំជានិស្សិតម្នាក់ឈ្មោះ ឃាង ចាន់សូនីតា គេឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គ កាលពីម៉ោង6ព្រឹកថ្ងៃទី26ខែវិច្ឆិកា ឆ្នាំ2019 នៅក្នុងផ្ទះក្រុម1ភូមិ3ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនរងបានស្នាក់នៅផ្ទះលោកគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យស្ទឹងហាវ។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច្ច័យតាមបច្ចេកទេស៕
ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះបន្តគ្នា រវាងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រថយន្តតូច២គ្រឿងនិងរុឺម៉កមួយគ្រឿងទៀត នៅផ្លូវសាលាខេត្ត ម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាមក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃ២៦វិច្ឆិកា២០១៩នេះ បណ្តាលអោយមនុស្ស២នាក់រងរបួស ក្នុងនោះមានជនជាតិចិនម្នាក់ដែរ ដែលជាភាគីខាងរថយន្តតូច។ បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តដឹកទំនិញ ហ្វ្រាំងមិនសុី ជ្រុលទៅបុកប៉ះយានយន្តនៅខាងមុខ រួចក៍កើតជាហេតុការណ៍បុកប៉ះបន្តគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក៍បានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធី ចំណែកអ្នករងរបួសក៍ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ៕ (more…)
ខេត្តព្រៃវែង ៖សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថាមានការរិះគន់ខ្លាំងនៅក្នុងមជ្ឈដ្ឋានមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេច នៅពេលលោកវេជ្ជបណ្ឌិតយូសុីឡិជាប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចដែលគេស្គាល់ថាជាសាច់ញាតិរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនិងជាប្អូនថ្លៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាសេងបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងអាចកាន់កាប់និងយកដីរដ្ឋទំហំ៣៩ម៉ែត្រគុណនឹង៩៣ម៉ែត្រធ្វើជាកម្មសិទ្ធិដោយស្រួល។ ដីរដ្ឋដែលត្រូវគេរាយការណ៍ថាលោកវេជ្ជបណ្ឌិតយូស៊ីឡិកំពុងកាន់កាប់សាងសង់ផ្ទះសាងសង់តូបសាងសង់បន្ទប់សម្រាប់ជួលនិងកំពុងរត់ការធ្វើប្លង់យកនោះគឺជាដីអតីតមណ្ឌលសុខភាពឃុំអង្គររាជ្យស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យភូមិក្រសាំងទងឃុំអង្គររាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង។ ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេចមួយចំនួនបានលើកឡើងថាបន្ទាប់ពីពួកគាត់រិះគន់និងស្នុំការបញ្ជាក់ពីថ្នាក់លើមន្ត្រីថ្នាក់លើបានប្រាប់ពួកគាត់វិញថាការដែលលោកវេជ្ជបណ្ឌិតយូស៊ីឡិអាចយកដីនោះធ្វើជាកម្មសិទ្ធិបានព្រោះតែគាត់រស់នៅទីនោះយូរមកហើយនិងគ្មានដីសម្រាប់រស់នៅទើបថ្នាក់លើសម្រេចប្រគល់ដីនោះទៅឲ្យគាត់។ ក្រុមមន្ត្រីសុខាភិបាលស្រុកព្រះស្តេចមួយចំនួនបានសម្តែងការអាក់អន់ស្រពន់ចិត្តខ្លាំងនៅពេលដែលពួកគាត់មានជីវភាពមិនសូវធូរធារនិងគ្មានដីរស់នៅដូចលោកវេជ្ជបណ្ឌិតយូស៊ីឡិដែរប៉ុន្តែគ្មានថ្នាក់លើណាយកចិត្តទុកដាក់រកដីឲ្យសង់ផ្ទះសង់តូបនិងបន្ទប់ជួលរកលុយក្រៅបន្ថែមដូចជាលោកវេជ្ជបណ្ឌិតយូស៊ីឡិសោះ។ ជុំវិញករណីនេះលោកវេជ្ជបណ្ឌិតយូស៊ីឡិប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ដីដែលលោកកំពុងរស់នៅនោះគឺពិតជាដីដែលរដ្ឋបម្រុងទុកធ្វើជាមណ្ឌលសុខភាពអង្គររាជ្យប្រាកដមែនប៉ុន្តែលោកបានសុំអាជ្ញាធររស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះចំណែកមណ្ឌលសុខភាពឃុំអង្គររាជ្យក៏ត្រូវបានថ្នាក់លើធ្វើនៅទីតាំងផ្សេងរួចរាល់ហើយដែរដូច្នេះទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីនេះទៅអាជ្ញាធរឃុំស្រុកដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្របច្បាប់តែម្តងទៅ។ លោកវេជ្ជបណ្ឌិតយូស៊ីឡិបានអះអាងថាលោកដាក់ពាក្យកាន់កាប់ដីធ្លីដើម្បីយកដីរដ្ឋនេះធ្វើជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ខ្លួនគឺគោរពតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតម្រូវឲ្យអាជ្ញាធរដែនដីកាត់ដីរបស់រដ្ឋប្រគល់ឲ្យប្រជាជននិងមន្ត្រីរាជការដែលបានរស់នៅអាស្រ័យផលតាំងពីយូរលង់មកហើយ។ ចំពោះករណីប្អូនថ្លៃអាចយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះអ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមបណ្ឌិតឧកញ៉ាសេងអបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបាននៅឡើយទេដោយសារទូរស័ព្ទដៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាប្រធានមន្ទីរមិនអាចទំនាក់ទំនងបាន៕
ខេត្តកំពត៖ ក្រុមយុវជនក្មេងស្ទាវ៧នាក់ បានដេញកាប់ចាក់គ្នាទីសាធារណៈក្នុងក្រុងកំពត ឥឡូវត្រូវបានសមត្ថកិច្ចក្រុងកំពត ក្របួចបានបក្ខពួកដៃដល់ជាបន្តបន្ទាប់ចំនួន៧នាក់ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ក្រុមក្មេងស្ទាវខាងលើ កន្លងមកតែងតែធ្វើសកម្មភាព បង្កអសន្តិសុខក្នុងក្រុងកំពត ដែលបង្កអោយមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដ៏ទៃ។
ខេត្តបន្ទាយមានជយ័ មានករណីផ្ទុះមីននៅចំនុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង១៣.០០នាទីក្នុងករណីផ្ទុះមីនតោនខាងលើបណ្តាលមនុសម្នាក់រងរបួស ជនរងគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ38ឆ្នាំ នៅភូមិ រកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ ជនរងគ្រោះរងបួសដាច់ដៃស្តាំត្រឹមដើមដែ ត្រូវឡានសារ៉ែននគរបាលប៉ុស្តិអូរបីជាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មូលហេតុ បើកបរម៉ាសុីនច្រូតស្រូវនៅស្រែខាងត្បូងភូមិចំងាយប្រហែល800ម៉ែត្រ។
ខេត្តប៉ៃលិន៖ មុននេះបន្តិចនៅបណ្ដោយផ្លូវជាតិលេខ ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តលុចស៊ីស៥៧០និងរ៉ឺម៉កដឹកគោ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សម្នាក់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវខ្វែង ភូមិវត្តសង្កាត់.ក្រុង.ខេត្តប៉ៃលិន ២៥ វិច្ឆិកា ២០១៩. ហេតុការណ៍នេះដោយសារតែឡានរថយន្តឡិចស៊ីស 570 បើកបរក្នុងស្ថានភាពមិនប្រុងប្រយ័ត្នហើយក៏ទៅបុកនឹងរុឺម៉កដឹកគោពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងភ្លាមៗចំណែកឯរុឺម៉កដឹករងការខូចខាតយ៉ាងខ្លាំងហេីយរថយន្ត៥៧០រងកាតខូចខាតផ្នែកខាងមុខខ្ទេចគ្មានសល់. តាមប្រភពបានឲ្យដឹងច្បាស់ថារថយន្ត lexus 570 និងរុឺម៉កដឹកគោបេីកបរផ្លូវបញ្ច្រាស់គ្នាទើបបណ្ដាលឲ្យបុកគ្នាពេញមួយទំហឹងនៅនឹងកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងដែរបន្ទាប់មកទៀតក៏បានរថយន្ត 31...
ករណីមនុស្សស្លាប់ដោយសារផឹកគោជល់គាំងបេះដូង? ខេត្តបាត់ដំបង,ស្រុកសង្កែ នៅចំនុចក្រុមទី៧ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងមានករណីមនុស្សម្នាក់ដេកស្លាប់លើអង្រឹង នៅម៉ោង២០.៣០ថ្ងៃទី២៥ខែវិច្ឆិកា.ឆ្នាំ២០១៩។ សាកសពជនរងគ្រោះមានឈ្មោះចន្ទ.យ៉ន់ អាយុ២៧ឆ្នាំភេទប្រុស់ រស់នៅក្រុមទី១៦ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង បំរើការងារជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះគឹម.ពិសីភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង០៦.៣០នាទីពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ភេទប្រុសអាយុ២៧ឆ្នាំជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួនដើរកាន់កំប៉ុងគោជល់(មួយកំប៉ុង)មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួនហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថាឈ្មោះយ៉ន់នេះស្លាប់ហើយបន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។សមត្ថកិច្ចរួមទាំងពេទ្យជំនាញបានចុះមកធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសាកសពសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង.សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំយកទៅធ្វើបុណ្យតាមប្រពៃណី។
ព័ត៍មានពីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ????? ក្តៅៗព័ត៍មានដែលទទួលបានពីពលរដ្ឋប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការចាក់ដីលុបប្រឡាយសាធារណៈ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ដោយឡែកឡានដឹកដីទាំងនោះ គឺជារបស់ តាវែង ដែលប្រជាពលរដ្ឋប្រាប់ថា ជំនាញខាងបំផ្លាញផ្លូវ បើឡាន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដូនពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ។ ឆ្លៀតក្នុងឱកាសនេះ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដូនពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និងជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ។ ឆ្លៀតក្នុងឱកាសនេះ...
ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំងបានរំលោភទន្ទ្រានយកដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។ អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម ញ៉ាង ម្យក់។ អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ...
ស្រុកស្ទឹងហាវ- មន្ត្រីនគរបាលមួយរូបនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានចង ក សម្លាប់ខ្លួន ពេលទៀបភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេា ចង ភ្ជាប់ជាប់នឹងធ្នឹមរេាងកាហ្វេ ជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ ។ សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ ហុឹម សំបូរ ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ...
ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង បង្កដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ ប្រុស រថយន្តរងគ្រោះមាន ម៉ាក camary កែឆ្នៃពណ៌ទឹកប៉ិច បានក្រឡាប់ធ្នាក់ចូលក្នុងប្រឡាយ ស្ថិតនៅត្រងចំនុច លូអែន ផ្លូវបំបែកជាបួនភូមិកំណប់ ព្រំប្រទល់ ភូមិបន្សាយរាក់...
បីថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន។ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអគារថ្មីនិងអគារដែលមានរួចមកហើយ។ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ។សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអគារថ្មីនិងអគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាចថ្ងៃ២៤វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់ខ្ញុំតាមពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ!សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះ!ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត៕ដោយ៖សហការី I
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍គឺជាសញ្ញាមិនល្អហើយអ្នកពាក់ព័ន្ធត្រូវចូលរួមជួយគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។សម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ថា និន្នាការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាគឺជាសញ្ញាមិនល្អ ហើយលោកក៏ទទួលស្គាល់។ប្រសិនបើមានការរិះគន់ថាចំណាត់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់រដ្ឋាភិបាលបរាជ័យ។ប៉ុន្តែសម្តេចស ខេងក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធជួយគ្នាជាមតិយោបល់ និងគំនិត ដើម្បីដោះស្រាយបញ្ហានេះ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហារួមទាំងអស់គ្នា។ ការអះអាងរបស់សម្តេចធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤...
ខេត្តព្រះវិហារ-(ជ្រុងមួយនៃសោកនាដកម្ម) សមត្ថកិច្ចអោយបណ្តាញផ្សព្វផ្សាយដឹងថា ក្មេងស្រីតូចម្នាក់បានលង់ទឹកពាងក្បែរផ្ទះ ស្លាប់បាត់បង់ជីវិត ក្រោយពេលម្តាយក្មេងស្រីជនរងគ្រោះជាប់រវល់ក្នុងផ្ទះមួយបព្រិចភ្នែក ទុកក្មេងរងគ្រោះនៅម្នាក់ឯង ពេលចេញមកវិញ ឃើញក្មេងរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ មិនអាចជួយសង្គ្រោះបានទេ។ សោកនាដកម្មដែលគួរអោយសោកស្តាយនេះ កើតឡើងនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕
ភ្នំពេញ៖ ២៤ ១១ ២០១៩ សូមប្រកាស់ស្វែងរកមនុស្សម្នាក់ឈ្មោះហ៊ាងពិទូដែរបាន បោកលុយគេបានចំនួនលុយប្រហែល៨មុឺនដុល្លាហេីយសព្វថ្ងៃនេះជនឆបោករូបនេះរស់នៅនឹងធ្វេីការនៅប្រកូរ៉េចឹងបេីបងប្អូនណាស្គាល់ម្នាក់នេះសូមមេត្តាឃាត់ខ្លួនហេីយនឹងរាយការណ៍ទៅប៉ូលិសផង។តាមការជាក់ស្ដែងជនរូបនេះបានបោកលុយពីមិត្តភក្រ័ប្រហែលជាពីរបីនាក់ដែលរស់នៅស្រុកខ្មែរបានលុយប្រហែល៨មុឺនដុល្លារហេីយ បេីប្អូនណាស្គាល់មនុស្សឈ្មោះហ៊ាងពិទូរូបនេះឃាត់ខ្លួនបានបញ្ជូនទៅប៉ូលិសហេីយខាងជនរងនឹងជូនថវិកាមួយចំនួនដល់បុគ្គលណាដែលចាប់បានជនរូបនេះ។
ខេត្តតាកែវ៖យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប...
បន្ទាប់ពីពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់សប្តាហ៍ទីពីរនៃសវនាការសាធារណៈជាមួយពួកមន្ត្រីសេតវិមាន និងមន្ត្រីឯទៀតៗនៃរដ្ឋបាល ត្រាំ លោកប្រធានាធិបតីបានចោទប្រកាន់ជាថ្មីប្រឆាំងនឹងពួកប្រជាធិបតេយ្យនៅក្នុងសេចក្តីសម្ភាសន៍តាមទូរស័ព្ទដោយផ្ទាល់ជិតមួយម៉ោងជាមួយកម្មវិធីទូរទស្សន៍ Fox News។លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំបាននិយាយអះអាងរបស់លោកថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែងជាឧបកណ៍មួយទៀតនៃរឿងផ្សងព្រេងវែងមួយរបស់ពួកអ្នកប្រឆាំងនឹងលោកខាងនយោបាយដើម្បីរារាំងលោកមិនឱ្យឈ្នះ!ឆ្នោតនិងដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក។ នៅពេលនិយាយជាមួយអ្នករៀបចំកម្មវិធី Fox and Friends លោក ត្រាំ បាននិយាយជាថ្មីទៀតអំពីការនិយាយអះអាងកាលពីពេលមុនៗថា ពួកប្រជាធិបតេយ្យបានយកការឃោសនាបោះឆ្នោតរបស់លោកជាទីដៅនៃការវាយប្រហារតាមពាក្យសម្តីចាប់តាំងពីពេលចាប់ផ្តើមម៉្លេះ! ដោយលោកបានសម្តែងការសង្ស័យថា សេតវិមាននៅពេលលោក បារ៉ាក់អូបាម៉ា...