ស្ពានមិត្តភាពកម្ពុជាជប៉ុននិងចាប់ផ្តើមសម្ភោធនៅថ្ងៃទី ០៣ ខែមេសា ខាងមុខនេះហើយ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ភ័យខ្លាចស្ទះចរាចរណ៍ទៀតទេ
ព័ត៌មានជាតិ
យ៉ាងហោចណាស់ប្រុសស្រី៨នាក់ រួមជាមួយដាវ កំបិតវែងខ្លីប្រមាណជា១០ដើម ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដុងអារញ្ញ សង្តាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ឆ្លងតាមការឃាត់ខ្លួនជនសង្ស័យទាំង៨នាក់ ក្នុងនោះមានស្រីម្នាក់ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបញ្ជាក់អោយដឹងថា គឺជាករណីជាប់ពាក់ពន្ធ័សារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕
សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរ:យោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្តកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា ចុះបង្ក្រាប និងឃាត់ម៉ូតូចំនួន០៤គ្រឿង រថយន្តដឹកជ្រូក០២គ្រឿង សរុបជ្រូក៣៧ក្បាល និងមនុស្សចំនួន០៤នាក់...
ខេត្តបាត់ដំបងះ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨:៣០នាទីនៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វេ គឹមចត់ អធិការរង...
ភ្នំពេញ ៖ លោកវិល្លាម ជាប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាននិយាយថា ពូជនិយមរបស់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រួមមាន ទាំងឪពុក កូន ៤នាក់ កំពុងធ្វើការយ៉ាងរលូនក្នុងអង្គភាពតែមួយ និងមានតួនាទីគ្រាក់ៗថែមទៀតផង។ បើតាមផេកហ្វេសប៊ុក William Guang ដែលស្គាល់ថាជារបស់ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ប្រភពពីមន្ត្រីតូចតាចនៅក្នុងមន្ទីរ សាខាពន្ធដារខេត្តកំពង់ស្ពឺ បានឲ្យដឹងថាលោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារ ខេត្តកំពង់ស្ពឺ និងលោក ងួន ពៅពេជ្រ ជាអនុប្រធានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ។ ជាក់ស្ដែងប្រជាពលរដ្ឋបង់ពន្ធក្នុងឯកសារខ្លះដល់ទៅរាប់ពាន់ដុល្លារ ប៉ុន្តែនៅក្នុងវិក្កយបត្រដែលពួកគាត់បានទទួលគេដាក់ត្រឹម៥០ម៉ឺនទៅ៦០ម៉ឺនរៀលប៉ុណ្ណោះ ហើយលុយនៅសល់ពីនោះពួកគេចែកគ្នាធ្វើមានធ្វើបាន ។ កន្លងមកប្រជាពលរដ្ឋនិងក្រុមឈ្មួញដែលបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដីធ្លី ឬទិញលក់ដីធ្លីមានការហួសចិត្តយ៉ាងខ្លាំងចំពោះអំពើពុករលួយរបស់លោក ជិន គឹមស្រេង និងលោក...
ព្រះវិហារ ៖ ប្រជាពលរដ្នបានឲដឹងថានៅព្រឹក ថ្ងៃទី៣១ខែ តុលា ឆ្នាំ២០១៨ថា ព្រៃព្រះរកា ដែលមានទំហំដីជិត១០ ម៉ឺនហិកតា នៅ ក្នុងភូមិសាស្រ្តប្រជុំ ស្រុកចំនួន៣ នៃខេត្តព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេស សល់ ចុងក្រោយ ក្នុងប្រទេសកម្ពុជា។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលថ្មីជិត៦ម៉ឺននាក់, មន្ត្រីជាប់កិច្ចសន្យាជិត២ម៉ឺននាក់ រួមទាំងគ្រូបង្រៀនជាប់កិច្ចសន្យាជិត៣ម៉ឺននាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបានផ្សព្វផ្សាយដល់អ្នកសារព័ត៌មាននៅថ្ងៃនេះ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជាផងដែរ។ ការលើកឡើងបែបនេះ ខណៈដែលលោកអញ្ជើញក្នុងពិធីជួបជុំសំណេះសំណាលអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨មិនា ក្រោមប្រធានបទ «លើកកំពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦មីនាម្សិលមិញ។ ទន្ទឹមនោះលោកក៏បានជំរុញឲ្យបងប្អូននារីខិតខំបង្កើនសមត្ថភាពដើម្បីទទួលបានទំនុកចិត្តក្នុងការងារ។ លោក ឃួង ស្រេង...
ខេត្តរតនគិរី ៖ ប្រជាពលនៅខេត្តរតនគិរី បាននិយាយបរិហារចំៗ លើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលដឹកនាំដោយលោក កែប កត់ ហាក់មិនបានយកចិត្តទុកដាក់អំពីតួនាទី (more…)
ខេត្តព្រះវិហារ ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា តំណាងលោកស្រី សួស យ៉ារ៉ា ទេវី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពខេត្តព្រះវិហារ (more…)
ខេត្តបាត់ដំបង ៖ បើចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងទាំងអស់គ្នា នាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។ នេះជាការលើកឡើងរបស់លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នងទិវាទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទិវាទីក្រុងស្អាត...
ខេត្តព្រះសីហនុ ៖ លោកស្រី លី សុខងីម បានធ្វើសន្និសិទ្ធសារព័ត៌មានឆ្លើយតបនឹងការបកស្រាយរបស់លោកមេធាវី ហាក់ សៀកលីរួមទាំងកូនក្តី និងបញ្ជាក់បំភ្លឺជូនសាធារណជនយោង៖ – ពាក្យស្នើសុំ របស់ឈ្មោះ លី សុខងីម និង ឈ្មោះ អួង សនធីតា លេខ១០៤ របស់សាលាខេត្តព្រះសីហនុ...
ខេត្តបាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ (more…)
លោក ជុំសាវុឌ្ឍល្បីពេញក្រុងព្រះសីហនុទៀតហើយ កាលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ ២០១៩កន្លងទៅនេះលោក ជុំ សាវុឌ្ឍ បានដាក់កំលាំងយោធានិងប៉ូលីស (more…)
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញអ្នកបើកបរយានយន្តត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក (more…)
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានហាមប្រាមដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ មិនឲ្យទទួលអាហារ នៅក្នុងបរិវេណប្រាសាទ រួមមានការដើរទស្សនាប្រាសាទ។ អាជ្ញាធរជាតិអប្សរាបានណែនាំ៣ចំណុចរួមាន ៖ ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុងពេលទស្សនាថ្ងៃរះ និងថ្ងៃលិច។ ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួនកុំឲ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ។ គ្រឹះស្ថានអង្គរសូមជួយណែនាំភ្ញៀវ...
ខេត្តកំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងស្ថិតក្នុងភូមិស្វាយតានាន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមត្រូវបានអគ្គិភ័យឆាប់ឆេះ នៅវេលាម៉ោង១៥ និង១៦នាទីរសៀល ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យចេញរថយន្តចំនួន០៦គ្រឿង ទាំងខេត្តនិងស្រុក ចេញប្រតិបត្តិការជាបន្ទាន់ និងសុំការសហការភ្លាមៗ...
ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនីបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាដល់លោក ស៊ីម សុវណ្ណនី (more…)
ខេត្តរតនគិរី: លោកឧត្តមសេនីយត្រី ថាវ យ៉េន ឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និង ណាប់ វណ្ណៈ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម (more…)
ខេត្តកំពត ៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំដើម្បីដោះស្រាយតបការស្នើសុំរបស់ប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធដីធ្លី ដែលមានទំហំ ៣១៥ហិចតា នៅភូមិកណ្តាល និងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។...
ខេត្តព្រះសីហនុ ៖ សម្តេច ស ខេង ថ្លែងបែបនេះក្នុងឱកាសនៃពិធីបិទអង្គសន្និបាត (more…)
ខេត្តព្រះវិហារ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីផ្សព្វផ្សាយ និងបើកយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងឯកឧត្តម...
ខេត្តត្បូងឃ្មុំ ៖ ថ្លែងជាសាធារណៈកាលពីព្រឹកមិញនៅខេត្តត្បូងឃ្មុំ សម្តេច ហ៊ុន សែន បានប្រកាសជំហរ ច្បាស់លាស់ថា ខ្មែរដាច់ខាតមិនឲ្យចិនត្រួតត្រានោះទេ ហើយចិនក៏មិនមានបំណងត្រួតត្រាខ្មែរនោះដែរ។ សម្តេចថា នយោបាយប្រទេសចិនគឺ បង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍មិនមែនចង់ទៅត្រួតត្រប្រទេសណាមួយនោះឡើយ។ ទន្ទឹមនោះសម្តេចក៏បានប្រកាសជាថ្មីថា យើងមិនគាំទ្រចំពោះការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ហើយជំហរមិនគាំទ្រ នោះគឺតាំងពីជាង២០ឆ្នាំមុនឯណោះ ។...
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើបណ្តាញ Facebook របស់ សម្តេចដោយបញ្ជាក់ថា សម្តេចសូមប្រគល់ការងារបន្ដឲ្យ អង្គភាពប្រឆាំងអំពើ ពុករលួយ និងក្រសួងមហាផ្ទៃ ជុំវិញករណីអភិបាលរងខេត្តព្រះសីហនុទាំង២រូប ក្រោយពីសម្ដេចបានដកហូតតំណែងកាលពីព្រឹកមិញ។ សម្ដេច ហ៊ុន សែន បានសរសេរថា «សូមបញ្ជាក់ជូនថា...