ល្បីលោកសារិន វណ្ណា អាងជំទាវធំទីមួយតេជោសែន ឯ លោកសៀនសុយ៉ានីអាងបារមីលោកឧ.បជាសុផារ៉ារំលោភបំពានជាន់ឈ្លីមន្ត្រីក្រោមឳវាទពុករលួយគ្មានគ្រូអាចារ្យណាប្រដៅបាន? បែកធ្លាយថាលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោវដីក្រុងភ្នំពេញ យកគុណសម្បត្តិដែលខៀបានពីជួយសង់ភូមិគ្រឹះជូន(សម្តេចហ៊ុនសែននិងជំទាវធំទី១)ជាច្រើនកន្លែងកន្លងមកនោះមកពង្រីកពង្រឹងឥទ្ធិពលពន្លូតអំណាចខ្លួនលើសលប់ពីឋានៈត្រឹមប្រធានមន្ទីរទៅទៀតដើម្បីពុករលួយគ្មានគ្រូណាប្រដៅបានហាក់ដូចឡានដាច់ហ្វ្រាំងកណ្តាលស្តុប។ ឯដោយឡែកនៅក្នុងមន្ទីរនេះដែរក៏មានលោកសៀន សុយ៉ានីប្រធានការិយាល័យសុរិយោវដីក្នុងមន្ទីរសុរិយោវដីក្រុងភ្នំពេញល្បីថាបានរត់ទៅអែបអបឡបប៊ីឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាស្រូបកម្លាំងធាតុ មកពង្រីកឥទ្ធិពលខ្លួនខ្លាំងដៃដែរដើម្បីពុករលួយតាមជំនាញខ្លួននិងថែមទាំងក្រអើតក្រទមម៉ាកងាយមន្ត្រីដទៃៗហាក់មិនស្មើនឹងធូលីក្រោមបាតជើងខ្លួនឡើយគេសូម្បីគេមានឋានៈអនុប្រធានមន្ទីរដូចគ្នាក៏ហ៊ានប្រើវោហាមាក់ងាយគេដូចសំរាមមិនទុកមុខដែរ។ យោងតាមប្រភពបញ្ជាក់ថា លោក សារិន វណ្ណា...
khem sok
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកឱ្យបានច្រើន ដើម្បីលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ (ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ជាមួយនឹងព្រឹត្តិការណ៍នេះ សម្តេចបានអំពាវនាវឱ្យសាធារណជនទាំងអស់ចូលរួមផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកឱ្យបានច្រើន...
ចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធការកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវកាស៊ីណូជីយូវនីសិន ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ...
ផ្ទុះម៉ីនតោនកក្រើកដីបណ្តាលឲ្យរងរបួសអ្នក បើកបរត្រាក់ទ័រចំនួន០១នាក់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ២រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោង ១៣និង៣០ នាទី នៅចំណុចខាង...
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារមនុស្សមួយក្រុម ដេញវាយ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខស្ថានទូតថៃ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាម៉ុន ថាវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្វាយរលំ ជាអ្នកឌុប និងឈ្មោះ យ៉ា ភេទប្រុសអាយុប្រហែល២០ឆ្នាំ អង្គុយពីក្រោយ ជិះម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8728 ។ ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន រងគ្រោះទាំង២នាក់ ត្រូវម៉ូតូ២ទៅ៣គ្រឿង ដែលមានយុវជនប្រមាណ ៦ទៅ៧នាក់ បានដេញតាមពីក្រោយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន រួចក៏ត្រូវក្រុមវាយត្រូវ បណ្ដាលឱ្យដួលម៉ូតូ បោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ នៅកន្លែងកើតហេតុ គេបានឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនដឹងជា របស់ភាគីខាងណានោះទេ ។ ក្រោយកើតហេតុ ភាគីបង្កបានជិះម៉ូតូគេចខ្លួនបាត់អស់ ដោយមិនដឹងថា ពួកគេមានបញ្ហាអ្វី ជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ អន្តរាគមន៍និងចាត់ចែងតាមនីតិវិធី ៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៣ (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិ...
ប្រជាពលរដ្ឋមានភ្ញាក់ផ្អើលដោយប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្ដែតទឹក ក្នុងសភាពរុំកៅស៊ូ ស្ថិតនៅភូមិតាព្រហ្ម ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ. ករណីនេះគឺកម្រនឹងបានជួបប្រទះពីមុនមកហេីយជាករណីដែលគួរឱ្យខ្លាចដោយឃើញសុភាពសពរុំនឹងកៅស៊ូហេតុនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យមើលសាកសពនិងធ្វើកោសល្យវិច័យដើម្បីរកមុខសញ្ញាសាកសពនេះស្លាប់ដោយសារមូលហេតុអ្វី.
សិស្សសាលា 3 នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្នជ្រុលរេចង្កូតទៅបុកក្លោងទ្វារវត្តទួលខ្សាច់ បណ្ដាលឲ្យរងរបួសធ្ងន់ 2 នាក់និងស្រាលម្នាក់នៅក្នុងស្រុករលាប្អៀរ កំពង់ឆ្នាំងះ នៅព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2019 វេលាម៉ោង 11:30នាទីយុវជនជាសិស្សសាលា 3 នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ទៅបុកនិងក្លោងទ្វារវត្តបណ្ដាល ឲ្យរងរបួសធ្ងន់ពីរនាក់ស្រាលម្នាក់នៅចំណុចក្លោង ទ្វារវត្តទួលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច...
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ចូន មានប្រសាសន៍ថា លោកទទួលស្គាល់ពិតជាមានករណីកន្លែងជញ្ជីងថ្លឹងឡាន ឲ្យលុយមិចបាច់ថ្លឹងពិតប្រាកដមែន។ ក្រៅពីនេះ កន្លែងខ្លះឡានមិនបានចូលស្ថានីយ៍ថ្លឹងរថយន្តទេ ហើយទែមទាំងចូលហើយមិនថ្លឹងឡានទៀត ពោលគឺគ្រាន់តែឲ្យលុយហើយអាចទៅបន្តទៀតបាន។ លោកថា ក្រសួងសាធារណៈការនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដោយមិនបណ្ដែតបណ្ដោយឲ្យបន្តបែបនឹងឡើយ ព្រោះថាសកម្មភាពនេះ ខុសច្បាប់ហើយ ធ្វើឲ្យខូចផ្លូវទៀត។មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក ឬស្សីកែវ )...
យោងតាមសេចក្តីរាយការណ៍របស់ហ្វេសបុកផេច ABC បានឲ្យដឹងថា មានរឿងដដែលៗ ក្រុមស្លៀកពាក់ស៊ីវិលចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច យ៉ាងខ្លាំង សំនូមពរអោយមន្រ្តីថ្នាក់លើជួយដោះស្រាយនោះ ពេលនេះក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលនោះ ឃាត់ខ្លួនទាំងអ្នកយកព័ត៌មានម្នាក់ នាំយកទៅពិនិត្យទឹកនោ ម មិនឃេីញមានអ្វី រួចធ្វេីកំណត់ហេតុសួរចម្លេីយ ផ្ដិតមេដៃដោះលែងមកវិញ!។ នៅមុនពេលកើតហេតុ ខណៈពេលឃេីញក្រុមសមត្ថកិច្ចទាំងនោះកំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុខាងក្រោម ហេីយអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់បានឃេីញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បានធ្វេីអ្វីផង...
ក្រុងព្រះសីហនុ-សមត្ថកិច្ចប្រាប់ថាបុរសម្នាក់ឡើង ចង ក សម្លាប់ខ្លួនលើចុងដូង ម្តុំភូមិខាងក្រោយមន្ទីរព័ត៍មានខេត្តក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ធ្នូ២០១៩។ សាកសពឈ្មោះ ឃុន បាន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់មាន ស្រុកកំណើត ភូមិអូរស្វាយ ឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាទ ខេត្តឧត្ដរមានជ័យ ។ មានប្រពន្ធឈ្មោះ...
ហ្គេមបាញ់ត្រីដ៏ល្បីរបស់ ហ៊ាឡាយ សសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានបង្រ្កាប ចេញ ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ភ្នំពេញ៖ហ្គេមបាញ់ត្រីដ៏ល្បី របស់ហ៊ាឡាយសមត្ថកិច្ចខណ្ឌដូនពេញមិនហ៊ានក្អកសង្ស័យតែអាងខ្នងធំទេីបសមត្ថកិច្ចខណ្ឌដូនពេញមិនអេីពេី គឃ្លេីននិងប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញដែលដាក់បទបញ្ជាអោយបង្ក្រាបទាំង១៤ខណ្ឌ នៅល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងហ្គេមបាញ់ត្រីរបស់ ហ៊ា ឡាយ បានប្រាប់អោយដឹងថា ហ្គេមបាញ់ត្រីនេះមានទីតាំងជាប់ខ្លោងទ្វារបារចតុមុខខាងក្នុង សព្វថ្ងៃកំពង់តែបង្វក់ក្មេងៗសិស្សសាលា និងកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេង ជាពិសេសជាកន្លែងប្រជុំទៅដោយក្រុមបងធំជួញដូរនិងចែកចាយគ្រឿងញៀនដ៏សំខាន់ទៀតផង...
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវត្តឫស្សីជ្រោយ...
បាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណះ ចំណុចសួនសម្តេចក្រឡាហោម ស ខេង អោយខាងក្រុមអ្នកម៉ៅផាសុី ដាក់ផ្ញើរម៉ូតូនិងលក់ដូរបែបអាណាធិបតេយ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សណ្តាប់ធ្នាប់ ពិសេសវិស័យទេចរណ៍ ទីក្រុងស្អាតផ្ការំដួល៣ទង។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ បានលើកឡើងដូចៗគ្នា អោយអ្នកយកព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញផ្លូវមួយខ្សែ...
ក្រុងព្រះសីហនុ-(ដំណឹងបឋម) រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបុកម៉ូតូនៅផ្លូវសេតេ ម្តុំជិតផ្លូវចូលផ្ទះសំណាក់៣៦០ វេលាម៉ោងជិត៤ល្ងាចថ្ងៃ១០ធ្នូ២០១៩នេះ បណ្តាលអោយស្ត្រីម្នាក់ភាគីខាងម៉ូតូស្លាប់នៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងធ្វើកិច្ចការបន្តតាមនិតិវិធី៕
ស្រុកព្រៃនប់-មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ វេលាម៉ោងជាង១យប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី១០.១២.២០១៩លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាកហៃឡែនឌ័រ ស្លាកលេខភ្នំពេញ2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើរថយន្តដែលមានល្បឿនលឿនក៍បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេងដៃ រួចក៍ផ្ទុះឆេះជាអគ្គិភយ័ ។ ជាសំណាងហេតុការណ៍នេះ ក្នុងចំណោមអ្នកជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ។...
ជនជាតិចិនប្រើហឹង្សាមកលើប្រជាពលរដ្ឋខ្មែរនិងកំលាំងប្រជាការពារ ព្រះសីហនុ៖ (ព័ត៌មានបឋម) ជនជាតិចិនប្រើអំពើរហឹង្សាមកប្រជាពលរដ្ឋកម្មករសំណង់និងកំលាំងប្រជាការពារក្រុង នៅវេលាម៉ោងជិត០៩ ព្រឹកថ្ងៃទី១០.១២.២០១៩ ម្តុំអូរ៥ ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
សូមកោតសរសើរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។ នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលើកដំបូងក្នុង SEA Game...
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យស្ថិតនៅឃុំជាំក្សាន្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារបាននឹងកំពុងមមាញឹកព្រមទាំងមានចិត្តសប្បាយចិត្តរីករាយដោយបានប្រមូលផលស្រូវលក់ជូនក្រុមហ៊ុន Amru Rice តាមកិច្ចសន្យា។ក្នុងឆ្នាំ២០១៩នេះ សហគមន៌មានសមាជិក ២១៦គ្រួសារ បានចុះឈ្នោះលក់ស្រូវសរីរាង្គរួមគ្នា តាមរយៈសហគមន៍ ដោយបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនខាងលើ នូវស្រូវសរីរាង្គបរិមាណជាង ៦៦២តោន។គិតត្រឹមថ្ងៃទី ០៨ ខែ១២ ឆ្នាំ២០១៩ ក្រុមហ៊ុនបានប្រមូលថ្លឹងដឹកចេញបានជាង ៥០%ហើយ ។សូមបញ្ជាក់ថា...
ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ...