December 19, 2025

khem sok

រតនគិរី ៖ នៅ​ថ្ងៃទី០៩ ​ខែសី​ហា ឆ្នាំ២០១៩​នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រ​ប់គ្រងគ្រោះមហន្ដរាយ ដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់តាមឧត្ថម្ភាគចក្រចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងដើម្បីដាក់ផែនការជួយសង្គ្រោះប្រជាពលរដ្ឋដែលបាននឹង​កំពុ​ងលិចលង់ដោយសារទឹកជំនន់នៅខេត្តរតនគិរី។ ថ្មីៗនេះនៅក្នុងបេសកកម្មដោយផ្ទាល់តាមរយៈឧត្ថម្ភាគចក្រឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានសរសេរសារជាអក្សរក្នុងគ្រុបប្រព័ន្ធ​តេឡេ​ក្រាម​ដែលមានឈ្មោះថា “CPP WIN 125” យ៉ាងដូច្នេះថា...

(ភ្នំពេញ)៖ ព្រោះតែអំណាចនៃភ្លើងប្រចណ្ឌ ធ្វើបុរសជាប្តីដកកាំភ្លើង K59 បាញ់ប្រពន្ធខ្លួនឯង៨គ្រាប់ តែត្រូវ៥គ្រាប់បណ្ដាលឲ្យស្ត្រីជាប្រពន្ធរបួសធ្ងន់ នៅខណ្ឌសែនសុខ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅស្ថិតនៅក្នុងហាងទីរ៉ានី ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា...

ប្រភពពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​និង​ផ្សារ​ទំនើបៗ​ក្នុង​ខេត្តសៀមរាប​។ រីឯ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា...

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា បាន​ឲ្យ​ដឹងថា ការដែល​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ការព្រមាន​របស់លោក...

  ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ឲ្យ​ដឹងថា នៅ​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត មាន​ច្រករបៀង​ដែលមាន​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចេញចូល​ទៅមក​ដោយ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ ហើយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​លោក ខាត់ សារ៉ាត់ និង​មន្ត្រីក្រោមឱវាទ​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​ខ្មែរ​ដែល​ចេញចូល​តាម​ច្រករបៀង​សងខាង​ច្រកទ្វារ​អន្តរជាតិ​បាវិត ផ្នែក​ខាងជើង​និង​ផ្នែក​ខាងត្បូង​យ៉ាង​រលូន​ដោយ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក ខាត់ សារ៉ាត់ និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន ហើយ​មិន​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ ត្រូវ​ជិះ​ម៉ូតូឌុប​វាង​តាម​ច្រករបៀង​២​កន្លែង​នោះ​ដោយ​បង់លុយ​ត្រឹម​៣​ម៉ឺន​រៀល គឺ​១​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​ម៉ូតូឌុប​និង​២​ម៉ឺន​រៀល​សម្រាប់​បង់​ឲ្យ​នគរបាល​អន្តោប្រវេសន៍​។...

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០១  និង០០នាទី នៅចំណុចតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន ០៣នាក់រួមមាន ៖ ទី១-ឈ្មោះ ថៃ ស៊ីន ភេទប្រុស...

ខេត្តកណ្ដាល៖ ករណីនេសាទត្រីឆក់ស្លាប់បុរស់ម្នាក់យ៉ាងអាណោចអាធ័មពិតជាគួរអោយរន្ធត់យ៉ាងខ្លាំងទៀតហេីយស្លាប់ទាំងព្រឹកដោយសារកានេសាទត្រីដោយប្រេីឧបករណ៍ឆក់ត្រីនៅក្នុងបឹងបានបណ្ដាលអោយស្លាប់បុរស់ម្នាក់ភ្លាមៗហេីយបង្កការភ្ញាក់ផ្អេីរដល់ប្រជាពលរដ្ឋចុះមកមេីល។ ហេតុការណ៍នេះកេីតទ្បេីង៦ ៨ ២០១៩នៅវេលាម៉ោង១១ព្រឹកនៅភូមិដងគោមឃុំកំពង់អុសស្រុកពញាឭខេត្តកណ្ដាល.យោងតាមមតិរបស់ប្រជាពលរដ្ឋប្រាប់អោយបានដឹងថាបុរស់ម្នាក់នេះប្រកបមុខរបរនេសាទត្រីជាយូឆ្នាំមកហេីយ.

ក្រចេះ៖ នៅថ្ងៃត្រង់ទី៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ថែមទាំងមានការចូលរួមពី តំណាង​ ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព​ ចុះបង្ក្រាបបទល្មើសបទល្មេីសព្រៃឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា គង់​...

  ភ្នំពេញ៖រថយន្តមួយគ្រឿង បេីកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងរងការខូចខាតបាក់ទ្រូងផ្លូវអស់មួយកង់។កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ២៨៩ ត្រង់ចំណុចមុខនឹងផ្សារទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ...

ពេញ៖ ជាធម្មតា ចរឹតនៃបទល្មើស មានលក្ខណៈខុសៗគ្នា ដែលបទល្មើសខ្លះតម្រូវឲ្យសមត្ថកិច្ចប្រើត្រឹដៃទទេ ដើម្បីបង្ក្រាប បទល្មើសខ្លះសមត្ថកិច្ចត្រូវប្រើអាវុធគ្រោះថ្នាក់ ខ្លះទៀតត្រូវប្រើរហូតដល់អាវុធទំនើប ធន់ធ្ងន់ និងគ្រឿងយន្តច្រើនប្រភេទ តែក៏មានបទល្មើសខ្លះតម្រូវឲ្យសមត្ថកិច្ចចាប់ជនសង្ស័យដោយសន្តិវិធី បើទោះបីជា ជនសង្ស័យ មានកម្លាំងតបតនិងមាន អាវុធបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញនិងសមត្ថកិច្ចក៏ដោយ ក៏សមត្ថកិច្ចត្រូវរកមធ្យោបាយណាមួយ ដែលអាចបង្ក្រាបបានដោយ មិនឲ្យមានគ្រោះថ្នាក់ទាំងជនសង្ស័យ ទាំងអ្នកនៅជុំវិញ និងទាំងសមត្ថកិច្ចខ្លួនឯងផ្ទាល់...

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ពន្ធ័ករណីឆ្កឹះសោបន្ទប់លួចលេបថប និងនាឡិកាដៃ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០០  និង៣០នាទី នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយេជនសង្ស័យ០៣នាក់ គេចខ្លួន០២នាក់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់មាន ឈ្មោះ ឆេង...

  ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនពាក់ពន្ធករណីឆ្កឹះសោបន្ទប់លួចលេបថប និងនាឡិកាដៃ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០០  និង៣០នាទី នៅចំណុចបន្ទប់ជួលជាន់ផ្ទាល់ដី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយេជនសង្ស័យ០៣នាក់ គេចខ្លួន០២នាក់ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់មាន ឈ្មោះ...

(ព្រះវិហារ), ក្នុងទិសដៅលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរជាការ កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ កំពុងតែយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវថ្នល់ជាប្រចាំនៅទូទាំងខេត្ត ក្រុង ស្រុកនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់រថយន្ត១គ្រឿង និងសម្ភារបរិក្ខាមួយចំនួនទៀត ដើម្បីជាមធ្យោបាយដល់មន្ទីរសម្រាប់ដំណើរការជួសជុល និងថែទាំផ្លូវថ្នល់ឲ្យកាន់តែមានភាពងាយស្រួលមួយកម្រិតទៀតផងដែរ។...

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ នៅតែ​យក​រថយន្ត​និង​គ្រឿងចក្រ​កងវិស្វកម្ម​ទៅ​ជីករណ្ដៅ​ដី​កាយ​អាចម៍ដី ហើយ​ដឹកជញ្ជូន​អាចម៍ដី​លក់​ពេញ​ក្រុង​ប៉ោយប៉ែត ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ សកម្មភាព​របស់លោក សូ ចាន់ណា​រី ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ...

ស្វាយរៀង៖  ជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ  បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ  ខ្លះដឹកទំនិញខ្លះ ថ្មើរ ជើង  ចេញចូលទៅមកដោយខុសច្បាប់  គ្មានការត្រួតពិនិត្យរាល់ឯកសារ ពាក់ព័ន្ធ ដោយពួកគេឆ្លងកាត់ តាមត្រចៀកច្រកទាំង សង ខាងគឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត ក្រុងបាវិត  ខេត្តស្វាយរៀង។ ប្រភពពីប្រជាពលរដ្ឋខ្មែរ...

ខេត្តត្បូងឃ្មុំ៖ប្រភពពី​មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំដែល​ស្និទ្ធ​នឹង​លោកអ៊ួ​ន សុវណ្ណារ៉ាប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ត្រពាំង​ផ្លុ​ងបាន​ឲ្យ​ដឹងថាការដែល​លោក អ៊ួ​ន សុវណ្ណារ៉ា ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់គឺ​ដោយសារ​អាងមាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង រួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ លើស​នេះ​ទៅទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ដូចជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរជា​គេ​ដាក់​ក្នុង​ឯកសារ​ថាជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់​លោក អ៊ួ​ន...

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹងថា ព្រៃកោងកាង​លិច​ទឹក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ ត្រូវ​អ្នកមានអំណាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ច្រើន​ខែ​មកហើយ ដោយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់​សង្កាត់ ថ្នាក់ក្រុង និង​ថ្នាក់​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ បើទោះបី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ទាំង​មន្ត្រី​បរិស្ថាន​ក្នុង​ក្រុង​ខេមរភូមិន្ទ ក៏ដូចជា​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អ្នកមានអំណាច​ទាំង​២​នាក់​ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​ប្រមាណ​៨​ហិកតា​រួចទៅហើយ​។...

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​ឲ្យ​មាន​សំណង់​ខុសច្បាប់ សំណង់​មិន​រៀបរយ កើតឡើង​យ៉ាង​រាលដាល​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ គឺ​លោក ប្រាក់ ប៉ូ​លី ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ ប៉ូ​លី មាន​លុយ​សាងសង់​ភូមិគ្រឹះ​មួយកន្លែង​តម្លៃ​ជិត​១​លាន​ដុល្លារ​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ទល់មុខ​ផ្សារ​ថ្មី ប៉ោយប៉ែត...

(ស្វាយរៀង)៖ បច្ចុប្បន្នគេសង្កេតឃើញជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ ។ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញ ខ្លះថ្មើរជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ។ ដោយពួកគេឆ្លងកាត់តាមត្រចៀកច្រកទាំងសងខាង!គឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ហេតុនេះសូមលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវសន៍ក្រសួងមហាផ្ទៃ មេត្តាពិនិត្យនិងពិចារណាឡើងវិញ រាល់សកម្មភាពទាំងនេះផងទាន,,,!...

  ភ្នំពេញ៖​ ទូរហ្គេមបាញ់ត្រី​ ក្រោមដី​ កំពុងពង្វក់ក្មេងៗ​ និងជាកន្លែងបងធំចែកចាយគ្រឿងញៀន​ យ៉ាងសំខាន់ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡេីយ​ ប្រហែលជាត្រូវរ៉ូវគ្នាហេីយមេីលទៅ ទេីបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប​ឬចុះបិតទីតាំងនេះបានឡេីយ​ ។ ទីតាំងហ្គេមបាញ់ត្រី​ និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ​ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លេីង)ក្នុងភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។ តាមប្រភពពីប្រជាពលរដ្ឋ​ បានបង្ហេីបឲ្យ​ អ្នកយកព័ត៌មានដឹងថា​...

  កំពង់ចាម៖ដោយមានការយកចិត្ដទុកដាក់ពីលោកអូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃចំពោះជនក្រីក្រនិងអ្នកដីេរសុំទាន នៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃ...

  ភ្នំពេញ ​៖ ទីតាំងល្បែង​ជល់​មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ...

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ ​និងយកខ្សែក្រវ៉ាត់​វាយយកម៉ូតូ មិនបានសម្រេច) ចំនួន០៣ករណី ក្នុងនោះរួមមាន៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា...

ភ្នំពេញ ៖កាលពីថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល មានករណីភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បង្ក​ឲ្យ​រលំ​ដើម​ត្នោត​សង្កត់​លើផ្ទះ​ប្រជាពលរដ្ឋ​ ក្នុងភូមិ​ព្រែក​ធំ​១ ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​ ហេតុការណ៍នេះបណ្តាល​ឲ្យ​របួស​ក្មេង​៣​នាក់។

ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា១៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។យោងតាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបានប៉ះគ្នាជាមួយនិងរថភ្លើងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស ហើយសមត្ថកិច្ចបានបន្តថាជនរងគ្រោះដែរនៅក្នុងរថយន្តគឺលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយចំពោះព័ត៌មានលម្អិតយើងមិនទាន់ដឹងនៅឡើយទេថាតើករណីខាងលើនេះបណ្ដាលមកពីអ្វីអោយពិតប្រាកដនោះទេ។ ចំពោះព័ត៌មានលម្អិតយើងនិងបញ្ជាក់បន្ថែមនៅពេលក្រោយ៕

You may have missed