Thu. Apr 25th, 2024

ព័ត៌មានសំខាន់ៗ

កាល​ពី​ថ្ងៃ​ចន្ទប្រទេស​កូរ៉េខាង​ជើង​បាន​និយាយ​​ថាខ្លួន​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លើក​ពេល​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជារឿង​វិជ្ជមានតែ​ការ​អនុម័ត​សេចក្តី​សម្រេចរបស់​អ.ស.ប.​ដែល​រិះគន់​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាងជើង​បាន​បំផ្លាញ​បំណង​កូរ៉េខាងជើង​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​« អាមេរិក​សុបិន្ត​ចង់​ទម្លាក់​ប្រព័ន្ធ​របស់​យើងនៅ​ពេល​កិច្ច​ពិភាក្សា​រវាង​កូរ៉េខាង​ជើង​និង​ស.រ.អា.​ជា​របៀប​វារៈ​សំខាន់​ដែល​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​គ្មាន​ចេតនា​ធ្វើ​ការ​ជា​មួយ​យើង​ដោយ​ស្មោះត្រង់​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​ដូច្នេះយើង​គ្មាន​ឆន្ទៈ​ជួប​ដៃគូ​សន្ទនា​បែប​នេះ​ទេ»។​សហ​រដ្ឋ​អាមេរិក​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​បាន​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​គណៈកម្មាធិការ​មហា​សន្និបាត​អ.ស.ប.​អំពី​សិទ្ធិមនុស្ស។ ​សេចក្តី​សម្រេច​ត្រូវ​បាន​អនុម័ត​ដោយ​ការ​មូលមតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​រួម​បញ្ចូល​ការ​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ្នក​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ប្តឹង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ កូរ៉េខាង​ជើង​កាល​ពីថ្ងៃ​ចន្ទ​បាន​និយាយ​ថា​ស.រ.អា.​បាន «បង្ក​រឿង​នយោបាយ​មួយ​ទៀត» ដោយ​បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។​ សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ត្រូវ​គេ​រំពឹងថា​ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​មហា​សន្និបាត​ទាំង​មូល​នៅ​ខែ​ក្រោយនេះ៕

1 min read

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន១៩១,៧៤៤ដុល្លារ ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់ គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្តជាដើម នៅវិទ្យាស្ថានគរុកោសល្យ (TEC) ឆ្នាំទី៣។ ​ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះបានធ្វើឡើងដោយក្រោមវត្តមាន លោក...

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ហារៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញទីតាំងមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសកំណាត់មហាវិថីព្រះមុន្នីវង្ស...

1 min read

ភ្នំពេញ ៖ លោក ជួន សុជាតិ ដែលជាអ្នកយកព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញ របស់អង្គភាពសារព័ត៌មាន Fresh News ត្រូវបានលោកនគរបាលពាក់ស័ក្តិ៣ម្នាក់ ​ឈ្មោះ នួន ចិន្តា ជានគរបាលតម្រួតបទបញ្ជាប្រចាំតុលាការនេះ ចោទប្រកាន់ថា ជាក្រុមប្រឆាំង។ ​លោក នួន ចិន្តា បានចោទប្រកាន់ថា...

1 min read

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់...

1 min read

ភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស៊ីស្រវឹងមកពី ណា ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង លឿនចុះពីស្ពានជ្រោយចង្វារកម្ពុជា-ជប៉ុន ត្រង់ទៅបុកឡើងសួនរង្វង់មូលតាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង​៣០នាទីយប់ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុច រង្វង់មូលតាព្រហ្មជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសង់ស៊េរី ឆ្នាំ២០១៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BQ-465 ក្នុងទិសដៅ​ពីលិចទៅកេីត​ ចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿន​ ត្រង់ទៅ​បុក​ ឡេីងសួនរង្វង់មូល​ តាព្រហ្ម​ សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ក្រោយពេលកើតហេតុនគរបាលដែលប្រចាំការ​ នៅរង្វង់មូល​តាព្រហ្ម​ បាន​ពិនិត្យនៅលើខ្លួនជនរងគ្រោះឃើញមានទូរស័ព្ទចំនួន៤​ គ្រឿងនិងលុយជាង១០​ម៉ឺន៛ហើយ​ ក្រោយពីបញ្ចូនជនរងគ្រោះ​ឡេីងរថយន្តសាមុយរួចចរាល់សមត្ថកិច្ចបានយកកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមទាំងម៉ូតូ​យក​ ទៅរក្សាទុកនិងដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិយកឯកសារពាក់ពន្ធ័មកបញ្ជាក់​ ទេីបសមត្ថកិច្ចនឹងប្រគល់ឲ្យវិញ។

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាមួយ អំពីការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារកម្រិតអន្តរស្ថាប័ន រួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលក្នុងនោះក្រសួងការងារដើរតួនាទី ជាអ្នកសម្របសម្រួល ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាព ហើយកាត់បន្ថយពេលវេលាដែលរំខានដល់វិស័យឯកជន។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំថា...

សៀមរាប៖ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការងារនេះធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៥នេះ...

ព្រះសីហនុ៖ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា”អតីតយុទ្ធជនដែលទទួលបានដីនិងផ្ទះតែមិនរស់នៅជាក់ស្តែងនឹងធ្វើការពិនិត្យសិក្សាវាយតម្លៃឡើងវិញ ដើម្បីដកហូតផ្ទះទុកចែកជូនអតិតយុទ្ធជនដែលគ្មាននដី ផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលការណ៍របស់សមាគម។” បើតាម ឯកឧត្តម គន់ គីម គ្រោងសង់ផ្ទះចំនួន៥០ខ្នងបន្ថែមទៀតផងដែរត្រៀមទុកផ្តល់ជូនអតីតយុទ្ធជន...

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជា ម្ចាស់ផ្ទះរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃ និងបុណ្យឯករាជ្យជាតិ៩វិច្ឆិកាកន្លងទៅ ទទួលបានលទ្ធលយ៉ាងល្អប្រសើរ ដោយទទួលបានប្រជាពលរដ្ឋមកទស្សនាកំសាន្ត ជាង៥លាននាក់ ដោយក្តីសប្បាយរីករាយ។ ជាពិសេសការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់...

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ឲ្យហើយនៅពាក់ កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលកុ្រមការងារជំនាញ ចាប់ផ្តើមកំណត់ទី តំាងស្ថាបនា និងខួងដីយកទៅពិសោធន៍រួចរាល់។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងទាំងពីរខាងលើនេះ ចាប់ពីសប្តាហ៍នេះតទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង...

1 min read

ភ្នំពេញ ​៖ ​​ រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើក​ឡើងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ ខេត្ត​ព្រះសីហនុ​ ទាំងមូល ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​ និង​រឹង ដើម្បី​ទទួល​បាន​អ្នកវិនិយោគទុន​ថ្មីៗ​បន្ថែមទៀត ។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ...

ខេត្តតាកែវ៖ អាសូរលោកតាម្នាក់ កាន់ប័ណ្ណក្រីក្រ ទៅពេទ្យភ្នែក ខេត្តតាកែវ គេថា៖ ប័ណ្ណនេះអត់បានការ ទាល់តែបង់លុយ ចំនួន ៥ម៉ឺនរៀល ទើបព្យាបាលអោយ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាហេតុធ្វើឲ្យលោកតា មានការមិនពេញចិត្តទាល់តែសោះ ចំពោះការបម្រើសេវា សុខាភិបាល...

    ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណះអភិបាលខណ្ឌកំបូល បានសរសេរថា «ការព្យាយាមគង់បានសំរេច»។ ការលើកឡើងដូច្នេះ នៅក្នុងឳកាសរៀបចំពិធីពិសារបាយសាមគ្គី ជូនដល់កីឡាករចំណុះទូកចំនួនពីរ ដែលទទូលបានជ័យលេខភី ដ៏ត្រចះត្រចង់នៅឆ្នាំនេះ។ ដោយពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ២រោច​ ខែកត្កិក...

1 min read

RFIដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​​បាន​ទុក​ពេល​ឲ្យ​កម្ពុជា មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​សម្រាប់​ការ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ។«ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។ នេះ​គឺ​ជា​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកានេះ​។គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA...

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​របៀ​វារៈ​មួយ​ចំនួន​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្រោយពី​រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង​ កាលពី​ កន្លងទៅ​ថ្មីៗ​នេះ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ដែល​បាន​ចេញ​ នា​ព្រឹក​ថ្ងៃ ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹងថា​ គណៈកម្មាធិការ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ...

1 min read

ភ្នំពេញ៖ សម្តេចតេ​ជោ ​ហ៊ុន​ សែន​ បាន​សរសេរ​លើប​ណ្តាញ​សង្គម​faceboo​kថា​ ព្រះរាជ​ពិធីបុ​ណ្យអុំ​ទូក៣ថ្ងៃបា​នបញ្ចប់​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីក​រាយក្រៃ​លែង​ទាំងនៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ និង​នៅតា​មបណ្តាខេ​ត្តនា​នាទូទាំង​ប្រទេ​ស។ ទន្ទឹម​នឹង​នេះដែ​រ ​បង​ប្អូនប្រជាពល​រដ្ឋ​ កូន​ក្មួយ​យុវជន ​និង​ភ្ញៀវ​ទេសច​រអន្តរជាតិ​បាន​យល់កាន់តែច្បាស់អំពីតម្លៃ​សន្តិភាព ​ក៏​ដូច​ជាកេរ្ត៍ដំណែល​នៃទំ​នៀមទ​ម្លាប់ប្រពៃណីដ៏​ល្អឯក​របស់​កម្ពុ​ជាយើង​។ គ្មាន​សន្តិភា​ពគឺ​គ្មាន​អ្វីៗ​ទាំង​អស់​។ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ «ខ្ញុំសូមអរ​គុណដល់ស​មត្ថ​កិច្ច​ និងក​ង​កម្លាំងប្រដាប់​អាវុ​ធគ្រប់ជាន់​ថ្នាក់​ ដែលបាន​ចូល​រួម​ថែរក្សាការ​ពារ​សន្តិ​សុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់ប​ងប្អូន​ប្រជាពល​រដ្ឋ​និង​ភ្ញៀវទេសចរ​អោយមាន​ឱកា​សបា​នសប្បាយ​រីក​រាយនៅទូ​ទាំង​ប្រទេស​។ ខ្ញុំក៏សូមអរគុណដ​ល់ក្រសួង ​មន្ទី​រ និ​ងស្ថាប​ន័ពា​ក់ព័ន្ឋ​នានា​រួមទាំ​ងអ​ង្គការ...

សៀមរាប៖ ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។...

ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាមនិងពាក្យប្រឌិតភូតកុហក់បោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គមបំណងធ្វើអោយពលរដ្ឋភ័យខ្លាច។រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ។ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។សូមកុំជឿពាក្យភូតកុហក់ដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខនិងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ៕

1 min read

   ភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២សង្កាត់ព្រៃស ខណ្ឌដង្កោ, ពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងដុតដៃដុតជេីងភ្ញាក់ផ្អេីរដល់ប្រជាពលរដ្ឋជាច្រេីនហេីយពេលនេះមិនទាន់ដឹងហេតុដែរអគ្គិភ័យឆាបឆេះនេះព៍ត័មានលំអិតនឹងបញ្ចក់ប្រាប់ពេលក្រោយទៀត

1 min read

ភ្នំពេញ ​៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្ម ក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១​-...

1 min read

សម្តេចស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​អះអាង​ថា​ អាជ្ញាធរ​កម្ពុជា​មិនបាន​បិទ​ច្រកព្រំដែន​ទេ​ ហើយ​បញ្ជាក់​ថា​ ការពង្រាយ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិតាម​បណ្តោយ​ព្រំដែន​គឺជា​ការត្រៀម​អនុវត្ត​ដីកា​តុលាការ​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​គ្រោង​ចូលមក​កម្ពុជា​នៅ​ថ្ងៃសៅរ៍នេះ​តែប៉ុណ្ណោះ។ សម្តេច​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ នៅក្នុង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖«រហូត​មក​ទល់ពេល​នេះ ​មិនមាន​ការបិទច្រក​ព្រំដែន​ណាមួយ​ឡើយ ​ហើយ​សកម្មភាព​ចរាចរណ៍​និងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា ​មាន​ដំណើរការ​ជា​ធម្មតា‍»។ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មានឡើង ក្រោយពី​លោកសម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ខិតខំ​ស្វែងរកវិធី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោកសម រង្ស៊ី ​និង​ថ្នាក់ដឹកនាំ​គណបក្ស​សំខាន់ៗ ​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃសៅរ៍​...

ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករឬ​ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណនិងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕ដោយ៖សហការី

1 min read

ត្បូងឃ្មុំ៖ជាច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច ដែល​ក្នុង​នោះ ក៏​មាន​ការ​លុបបំបាត់​ចោល​ល្បែងស៊ីសង​គ្រប់​ប្រភេទដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​តំបន់។ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា ល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​ប្រជល់​មាន់​ដាក់​ប្រាក់ និង​អាប៉ោងជាដើម កំពុង​កើតមាន​ពេញបន្ទុក ដោយ​មិន​មាន​ការ​បង្ក្រាប​ឡើយ។ពលរដ្ឋ​មួយ​ចំនួនក្នុង​ស្រុកមេមត់ខេត្តត្បូងឃ្មុំមាន​ការ​មិន​សប្បាយចិត្ត ចំពោះ​ល្បែងស៊ីសង ដែល​កើតមាន​ជាច្រើន​កន្លែង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ខ្លះ ដែល​កំពុងតែ​ក្រីក្រ​ស្រាប់ ឱ្យ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែមទៀត​នោះ។ក្រុម​អ្នកភូមិ​អំពាវនាវ ឱ្យ​អាជ្ញាធរ​ខេត្តត្បូងឃ្មុំត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ ឱ្យ​អស់​ដើម្បី​កុំ​ឱ្យ​មាននៅ​តាម​ភូមិ​ឃុំ តទៅទៀត។ប្រជាពលរដ្ឋម្នាក់​រស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។គាត់​មាន​ប្រសាសន៍​ថា...

1 min read

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់ គឺ...

You may have missed