រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់...
khem sok
ជនជាតិចិនមានអាវុធបំរុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមដល់ទឹកសាបក្រឡាប់រថយន្ត ចាប់បានម្នាក់ពីរនាក់ទៀតរត់គេចខ្លួន ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាកTakoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកព៌ណខ្មៅ...
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយញាំអាហារ ក្នុងភោជនីយដ្ឋានហេបភីណេស ត្រូវខ្មាន់កាំភ្លើងបាញ់ចំសៀតផ្កាកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាឆ្នាំ ២០២០ ត្រង់ចំណុចហាងហេបភីណេស តាមបណ្ដោយផ្លូវ ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនទាន់ដឹងពី...
ភ្នំពេញ ៖ មន្ត្រីនគរបាលសក្ត័៣ម្នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀតរបួសធ្ងន់ ខណៈឈប់ម៉ូតូរង់ចាំស្ដុប ក៏ត្រូវរថយន្តមកបុក កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចស្តុបចំការដូង កែងផ្លូវព្រៃសសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពបុរសរងគ្រោះមានឈ្មោះ ចន...
ស្រុកកំពង់សិលា៖ នៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមួយគ្រឿងម៉ាក ហុីយ៉ុនដាយ HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0038...
(កែប)៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសឲ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៤៨នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់២៥នាក់បានស្លាប់ (ស្រី១២នាក់) នៅមានជីវិត២៣នាក់ (ស្រី៨នាក់) ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។ សូមជំរាបថា កាលពីយប់មិញនេះក្រុមជួយសង្រ្គោះបានស្វែងរកឃើញជនរងគ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។ រដ្ឋបាលខេត្តកែបបញ្ជាក់ថា សកម្មភាពជួយសង្គ្រោះជនរងគ្រោះ...
បាត់ដំបង៖ទីតាំងល្បែងសុីសងមួយកន្លែងដែលគេស្គាល់ថាម្ចាស់ទីតាំងដែលមានឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)ដ៍ ល្បីឈ្មោះពេញក្រុងបាត់ដំបងនោះ ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងល្បែងសុីសងមួយកន្លែងនេះ បានធ្វើការបើកលេងជាយូរណាស់មកហើយ តែគ្មានអាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ បើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនគិតពី...
ភ្នំពេញ៖ បុរសម្នាក់ ទើបទិញម៉ូតូថ្មីៗ ឌុបជូនសង្សារទៅផ្ទះ លុះវិលត្រឡប់មកវិញ ត្រូវបានក្រុមចោរធាក់ផ្តួល ប្លន់យកទៅបាត់ ដោយមិនរំខានសមត្ថកិច្ច កាលពីវេលាម៉ោង៤៖៣០នាទីទាបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅភ្លើងស្តុបផ្លូវចោមចៅ កែងផ្លូវទួលពង្រ មិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍នគរបាលចោមចៅទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលចោរប្លន់យកទៅបាត់ ម៉ាក...
នារីម្នាក់សង្ស័យស្រវឹង បេីករថយន្តទំនើបបុករបាំងថ្មភ្នំពេញ ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹង បេីករថយន្តទំនេីបយ៉ាងលឿន ជ្រុលទៅបុករបាំងថ្ម បាក់អស់២កង់ និងរថយន្តក្រឡាប់ផ្ញារជេីងម្ខាង នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ អង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ ១៩៣ ស្ថិតក្នុងសង្កាត់ ទួលស្វាយទី១...
ផ្ដាច់អគ្គិសនីបណ្ដោះអាសន្ន នៅសង្កាត់ជាច្រើនចាប់ពីថ្ងៃ២៦-២៩ធ្នូ ពីព្រឹកដល់ល្ងាច ៣១ នាទីមុន សង្គម ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ខ្លះៗ នៅរាជធានីភ្នំពេញ និងតំបន់ជាយៗ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៦-១៧:០០ល្ងាច។...
បាត់ដំបង៖ សម្ថតកិច្ចអសម្ថតិភាពមិនអើពើរល្បែងជល់មាន់មួយកន្លែងយ៉ាងអណាធិបតេយ្យ ស្ថិតនៅភូមិពោធ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ថ្ងៃទី ១០ខែធ្នូ ឆ្នាំ ២០១៩ មានករណីល្បែងផ្នាល់មាន់មួយកន្លែងយ៉ាងកក្រើកមួយមួយកន្លែង នៅចំណុច ឃុំព្រៃខ្ពស់ ស្រុកបវេល ដែល សម្ថតកិច្ចមេប៉ុស្ត៍ មិនខ្វល់ចុះបង្ការង្រ្កាបឡើយ ខណះដែលក្រុមកាងារ កាសែតអង្គរបុរីបានចុះទៅដល់ទីតាំង ផ្នាល់មួយនេះឃើញថាការបើកលេងជល់មាន់យ៉ាងអាណាធិបតេយ្យ។ សូម្បីតែ...
ភ្នំពេញ៖ សពយុវតី អាយុប្រហែល១៨ឆ្នាំម្នាក់ ត្រូវប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេ នៅខណ្ឌជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍ភ្ញាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពយុវតីខាងលើនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សពមានសម្បុរស សក់វែង ពាក់អាវបង្កង់សលាយខ្មៅ ស្លៀកខោពណ៍ខ្មៅ។ ប្រជានេសាទដែលបានប្រទះឃើញយុវតីខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សស្រីម្នាក់បានមកលោតទឹកទន្លេនៅលើស្ពានជ្រោយចង្វារផ្អើលដល់ក្រុមអ្នកនេសាទចេញទូកតាមរុករកតែរកមិនឃើញដោយសពបានលិចចូលទៅក្នុងផ្ទៃទឹកបាត់។...
ច្បាស់ជារលាយមិនខានព្រៃលិចទឹកតំបន់បីរាប់រយហិចតា ដែលជាតំបន់ហាមឃាត់របស់រដ្ឋទុកសម្រាប់ត្រីពងកូន ត្រូវបានជនខិលខូចឃុបឃិតគ្នារុញយកដីធ្វើជាកម្មសិទ្ធិ កំពង់ធំ៖ ព្រៃលិចទឹករាប់រយហិចតា ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងតំបន់បត់ត្រង់ ចំណុចបឹងទទឹងថ្ងៃ តំបន់ព្រះស្នែង បឹងព្រហូត តំបន់ពងចាប ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានឈ្មួញខិលខូច ឃុបឃិតជាមួយអាជ្ញាធរ សមត្ថកិច្ចមន្ទីរជំនាញ ធ្វើការឈូសឆាយទាំងយប់ទាំងថ្ងៃដោយគ្មានអ្នកទប់ស្កាត់ឡើយ។...
ថ្លែងចេញពីខេត្តកំពតនៅក្នុងពិធីបុណ្យសមុទ្រកាលពីយប់មិញនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនព្រមានថាកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួនតាមរយៈការគំរាមកំហែងនៃក្រុម«ម៉ាហ្វីយ៉ា»ដែលជ្រៀតចូលមក ក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសគោលដៅនៃការលាងលុយកខ្វក់តាមរយៈល្បែងអនឡាញ។សម្តេចហ៊ុន សែនបានបញ្ជាក់ថាល្បែងហ្គេមអនឡាញនៅប្រទេសកម្ពុជានឹងមិនមានទៀតឡើយចាប់ពីបំណាច់ឆ្នាំ២០១៩នេះតទៅ។សម្តេចព្រមានថាបើកម្ពុជាបន្តទុកឲ្យមានល្បែងអនឡាញនោះកម្ពុជានឹងក្លាយជាកន្លែងលាងលុយកខ្វក់និងជង្រុកពួកម៉ាហ្វីយ៉ាដែលកើតចេញពីហ្គេមអនឡាញនេះ។ជាការកត់សំគាល់ថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញកាលពីខែសីហាមកបានធ្វើឲ្យជនជាតិចិនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗចាកចេញពីកម្ពុជា ដែលភាគច្រើនពួកគេមកលេងល្បែងនៅខេត្តជាប់ព្រំដែន ដូចជា ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រុងបាវិតខេត្តស្វាយរៀងនិងជាពិសេសក្រុងព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិនបានជះឥទ្ធិពលមិនល្អ ដល់អ្នករកស៊ីអចលនទ្រព្យនៅកម្ពុជា ដោយពួកគេជួបបញ្ហាបំណុលបន្ទាប់ពីខ្ចីលុយធនាគារមកសង់ផ្ទះឬអគារសម្រាប់ជួលតែជនជាតិបានចាកចេញទៅវិញ។ប៉ុន្តែបើតាមសម្តេចហ៊ុន សែនបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើល្បែងអនឡាញនេះ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន ហើយនឹងបាត់បង់នូវអ្នកវិនិយោគពិតប្រាកដ។កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៩នេះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព គ្មានការសូកប៉ាន់ ឬរត់ការដើម្បីជាប់ឡើយ «អ្នកចេះ គឺជាប់»។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ...
បុរសជាមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមកពីញ៉ាំការមិត្តភ័ក្កិត្រូវម្ដាយហៅឲ្យមកផ្ទះជាប្រញាប់ក៏បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មុខនឹងរបងផ្ទះជាងកាត់សក់មួយកន្លែងបណ្តាលអោយបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 5 និង 30 នាទីព្រឹកថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2019 ស្ថិតនៅត្រង់ចំណុចមុខផ្ទះជាងកាត់សក់មួយកន្លែងតាមបណ្ដោយផ្លូវ 38 ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះអឿន មករា ភេទប្រុស...
ព្រះអើយ ជិតដល់ថ្ងៃរៀបការនាំគូរដណ្តឹងទៅស្រុកបោះធៀបការ បែជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយខាងប្រុសស្លាប់ ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រក្រោនចម្ងាយ២០០ម៉ែត្រ វេលាម៉ោងជាង៨ព្រឹកថ្ងៃទី២១.១២.២០១៩ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។ យោងតាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿងដឹកដែកគ្រឿងសំណង់ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-7450 និងម៉ូតូម៉ាកZoomber-x...
ល្បីថាលោកសៀន សុយ៉ានី ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ទៅស្រូបយកកម្លាំងធាតុពីឯកឧត្តមជាសុផារ៉ាទៅធ្វើភ្លៀងផ្គរនិងពុករលួយពេញមន្ទីរ អ្នករកសុីរត់ការឯកសារដីធ្លីនៅមន្ទីរសុរិយោវដីក្រុងភ្នំពេញ និយាយមិនលាក់លៀមថា ប្រធានការិយាល័យសុរិយោវដីនៃមន្ទីរសុរិយោវដីក្រុងភ្នំពេញ ឈ្មោះលោកសៀន សុយ៉ានី កំពុងប្រឹងជំរឹតទារលុយពុករលួយ គោះសេវាក្រោមតុអារកហុតឈាមអ្នករត់ឯកសារ។ ប្រភពបន្តថាលោកសៀន សុយ៉ានីធ្វើអុងអាត់ក្អេងក្អាងមាក់ងាយចំពោះមន្ត្រីក្នុងមន្ទីរខ្វះសាមគ្គីភាព ទោះឋានៈជាប្រធានការិយាល័យស្មើរគ្នាក៏បានចាត់ទុកពួកគេមិនស្មើរខ្លួន។ប្រភភពបន្ថែមថាលោកសៀន សុយ៉ានី ជាមន្ត្រីខ្វះសីលធ៌ម ខ្វះសុជីវធម៌ ជារឿយមិនទាំងកោតក្រែងប្រធានមន្ទីរខ្លួននិងមិនខ្លាចច្បាប់ប្រឆាំងអំពើពុករលួយទៀតផង។ប្រភពបន្តថាគាត់កំពុងតាំងខ្លួនជាអធិរាជក្នុងមន្ទីរ(មានតែអញ ចេះតែអញ ស្រេចតែអញ)។ប្រភពបន្ថែមថាលោកប្រធានមន្ទីរសារិន...
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងទ្បានហុីយ៉ាន់ដាយនឹងទ្បានម៉ាសស្ដា.ខេត្តព្រៃវែង៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងទ្បានហុីយ៉ាន់ដាយពាក់ស្លាកលេខកណ្ដាល3A-0175នឹងម៉ាសស្ដាពាក់ស្លាកលេខរដ្ឋ13=2•1254រងការខូចខាតផ្នែកខាងក្រោយហេីយការនេះកេីតទ្បេីងនៅភូមិលេខ៥សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែង.ប្រភពបានឲ្យដឹងច្បាស់ថាហេតុការនេះឃេីញរថយន្តទាំងពីរបេីកបរក្នុងផ្លូវស្របទិសគ្នានៅដងផ្លូវក្នុងស្ថានភាភកកស្ទះហេីយបណ្ដាលឲ្យរថយន្តហុីយ៉ាន់ដាយក៍ជ្រុលទៅបុកនឹងរថយន្តម៉ាសស្ដាបណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ.ក្រោយមកទៀតកម្លាំងសមត្ថកិច្ចក៍ជួយធ្វេីការអន្តរាគមន៍ដេីម្បីវាស់វែងរវាងរថយន្តទាំងពីរយកទៅរក្សាទុកនៅអធិការដ្ថានក្រុងព្រៃវែងដោះស្រាយតាមច្បាប់។
ភ្នំពេញ៖ប្រជាពលរដ្ធប្រទះឃើញសាកសពអណ្ដែតក្នុងទឹកបឹងបង្កការភ្ញាក់ភ្អើលយ៉ាងខ្លាំងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨:២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ត្រងចំណុចក្នុងបឹងខាងក្រោយបុរីពិភពថ្មី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញតាមបុរសខាងលើដែលសង្ស័យថាពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀនរហូតដល់កន្លែងកើតហេតុក៏ស្រាប់តែបុរសខាងលើលោតចូលទឹកបឹងដើម្បីគេចខ្លួនលុះមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ប្រជាពលរដ្ធប្រទះឃើញហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ធានដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញកោរសល្យវិច្ឆ័យនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ។ សំរាប់អត្តសញ្ញាតិនៃសពខាងសមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយទេ ។ បច្ចុបន្បសាកសពត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងវត្តទឹកថ្លាដើម្បីស្វែងរកសាចញាតិបន្ត ។
បែកធ្លាយលោកមុឹង យូឡេង ប្រធានមន្ទីរសាធារណការណ៍ខេត្តកណ្តាលរៀបផែនការសុ៏ដាច់ដីឡូតិ៍ប្រជាពលរដ្ឋ លោកមុឹង យូឡេងប្រធានមន្ទីរសាធារណការខេត្តកណ្តាលត្រូវប្រជាពលរដ្ឋមួយគ្រួសារប្តឹងទៅកាន់អភិបាលខេត្តកណ្តាលដើម្បីអន្តាគមន៍អោយជួយនិងប្តឹងបន្ថែមមួយរឿងទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ពីបទ៖១/រំលោភសិទិ្ធលំនៅដ្ឋាននិង២/ពីបទពុករលួយ ប្រព្រឹត្តនៅភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលនៅខែ១១ឆ្នាំ២០១៩នេះ។ លោកសាំង សារ៉ុមជាដើមបណ្តឹង បានរៀបរាប់អោុយដឹងថា៖គាត់និងក្រុមគ្រួសារគាត់បានមករស់លើដី2០m x2០m=4០០m2ក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលបច្ចុប្បន្ននេះអស់រយពេល៣៥ឆ្នាំកន្លងផុតទៅហើយ។ទើបតែនៅថ្ងៃ២២ខែ០៦ឆ្នាំ២០១៩កន្លងទៅនេះមានគណកម្មការអន្តរក្រសួងចុះក្រុមបានមកដោះស្រាយផលប៉ះពាល់ក្នុងធ្វើផ្លូវ ចំដីគាត់។ខណៈនោះគាត់យល់ព្រមប្រគល់ដីជូនគណកម្មការអន្តរក្រសួងចំនួយ៣៥%ដើម្បីរដ្ឋធ្វើផ្លូវ ។ទន្ទឹមនឹងនោះគណកម្មការក៏បានប្រគល់ប្រាក់ប៉ះប៉ូវចំនួន៣១៨៧,៨៥$ដល់គាត់និងបានប្រគល់រួចហើយដែរ។គាត់ចាត់ទុកថាជួយរួមចំណែកជាមួយថ្នាក់ដឹកនាំរួចហើយដែរ។ស្មានតែសុខស្រួលហើយ ស្រាប់តែនៅក្នុងអំឡុងខែ១១ឆ្នាំ២០១៩ថ្មីៗនេះលោកមុឹង យូឡេងបញ្ជាអោយមនុស្សជំនិតគាត់យកគ្រឿងចក្រមកកាយនិងជីកដីក្នុងដីខ្ញុំបាទទុករស់នៅ(ដីនៅសល់ពីកាត់ជូនគណកម្មការ)យ៉ាងគឃ្លើន គ្មានកោតក្រែងម្ចាស់ដីនិងមិនគោរពច្បាស់ទាល់តែសោះ...
ល្បីលោកសារិន វណ្ណា អាងជំទាវធំទីមួយតេជោសែន ឯ លោកសៀនសុយ៉ានីអាងបារមីលោកឧ.បជាសុផារ៉ារំលោភបំពានជាន់ឈ្លីមន្ត្រីក្រោមឳវាទពុករលួយគ្មានគ្រូអាចារ្យណាប្រដៅបាន? បែកធ្លាយថាលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោវដីក្រុងភ្នំពេញ យកគុណសម្បត្តិដែលខៀបានពីជួយសង់ភូមិគ្រឹះជូន(សម្តេចហ៊ុនសែននិងជំទាវធំទី១)ជាច្រើនកន្លែងកន្លងមកនោះមកពង្រីកពង្រឹងឥទ្ធិពលពន្លូតអំណាចខ្លួនលើសលប់ពីឋានៈត្រឹមប្រធានមន្ទីរទៅទៀតដើម្បីពុករលួយគ្មានគ្រូណាប្រដៅបានហាក់ដូចឡានដាច់ហ្វ្រាំងកណ្តាលស្តុប។ ឯដោយឡែកនៅក្នុងមន្ទីរនេះដែរក៏មានលោកសៀន សុយ៉ានីប្រធានការិយាល័យសុរិយោវដីក្នុងមន្ទីរសុរិយោវដីក្រុងភ្នំពេញល្បីថាបានរត់ទៅអែបអបឡបប៊ីឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាស្រូបកម្លាំងធាតុ មកពង្រីកឥទ្ធិពលខ្លួនខ្លាំងដៃដែរដើម្បីពុករលួយតាមជំនាញខ្លួននិងថែមទាំងក្រអើតក្រទមម៉ាកងាយមន្ត្រីដទៃៗហាក់មិនស្មើនឹងធូលីក្រោមបាតជើងខ្លួនឡើយគេសូម្បីគេមានឋានៈអនុប្រធានមន្ទីរដូចគ្នាក៏ហ៊ានប្រើវោហាមាក់ងាយគេដូចសំរាមមិនទុកមុខដែរ។ យោងតាមប្រភពបញ្ជាក់ថា លោក សារិន វណ្ណា...