អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌...
ព័ត៌មានជាតិ
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់ផ្លោងមួយទៀត ។យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងពីរចេញពីខេត្ត South Hamkyong ទៅកាន់សមុទ្រនៅភាគខាងកើតនៅម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង។ សេចក្ដីប្រកាសនេះមិនបានបញ្ជាក់ថាតើគ្រាប់ផ្លោងនេះហោះបានឆ្ងាយកម្រិតណាឬក៏ជាប្រភេទគ្រាប់ផ្លោងអ្វីនោះទេ។មន្ត្រីជប៉ុនបាននិយាយថាប្រទេសកូរ៉េខាងជើងទំនងជាសាកល្បងគ្រាប់មីស៊ីល ហើយគ្រាប់មីស៊ីលនោះទំនងជាមិនធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុននោះទេ។នេះគឺជាការសាកល្បងលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេលជិតមួយខែកន្លងមកនិងជាការសាកល្បងលើកទី១៣ តាំងពីដើមខែឧសភាមក។ការសាកល្បងនេះបានធ្វើឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការដាក់សម្ពាធមុនកាលបរិច្ឆេទផុតកំណត់នៅចុងឆ្នាំនេះចូលមកដល់ ដើម្បីឲ្យសហរដ្ឋអាមេរិកធ្វើសម្បទានបន្ថែមទៀតនៅក្នុងការចរចានុយក្លេអ៊ែរដែលជាប់គាំងនេះ។កាលពីខែមុន កូរ៉េខាងជើងបានដើរចេញពីការចរចានុយក្លេអ៊ែរកម្រិតការងារជាមួយនឹងសហរដ្ឋអាមេរិក ដោយរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាជាអ្នកធ្វើឲ្យការចរចានេះបរាជ័យ។ តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានថាខ្លួនអាចចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ៕
ភ្នំពេញ ៖ បន្ទាប់ពីមានការដោះស្រាយនូវផលប៉ះពាល់ជាមួយអាជីវករលក់ដូចទាំងផ្សាររដ្ឋ និងឯកជនរួចមក គម្រោងនៃការអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្រេចបើកការដ្ឋានសាង់សង់ជាផ្លូវការហើយ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អ្នកវិនិយោគិនជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករជាច្រើនរយនាក់។ លោកស្រីឧកញ៉ា ចាន់...
ភ្នំពេញ ៖ ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ក្រោយពីរដូវវស្សា បានបញ្ចប់ទៅជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជួសជុលផ្លូវខូច និងផ្លូវសំបុកមាន់ នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីអោយដំណើរការការដ្ឋានទាំងអស់ ប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដា បច្ចេកទេស និង ស្វែងរកចំណុចខ្វះខាតនានា កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកានេះ លោក ឃួង...
តាមសេចក្តីប្រកាសមួយរបស់រដ្ឋសភាបានឲ្យដឹងថារដ្ឋសភាជាតិកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជាង៣៣លានលានរៀលឬប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។ រដ្ឋសភាបានបញ្ជាក់ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២៦ខែវិច្ឆិកានេះថា រដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់ដែលមាន៧ជំពូក និង១៥មាត្រានេះ ក្នុងគោលបំណង«ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋនិងចលនការនៃការកែទម្រង់ស៊ីជម្រៅនិងមុតស្រួចដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជាសំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត»។សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងថា មានតំណាងរាស្ត្រចំនួន១០៧នាក់បានបោះឆ្នោតទទួលយកសេចក្តីព្រាងច្បាប់នេះ ដោយមានការការពារពីខាងភាគីរដ្ឋាភិបាល គឺលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។តាមរយៈគម្រោងកញ្ចប់ចាយវាយថ្មីនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់អត្រាប្រមាណរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ដំណាលគ្នានេះ រដ្ឋាភិបាលនឹងប្រឹងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...
បីថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន។ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអគារថ្មីនិងអគារដែលមានរួចមកហើយ។ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ។សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអគារថ្មីនិងអគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាចថ្ងៃ២៤វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់ខ្ញុំតាមពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ!សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះ!ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត៕ដោយ៖សហការី I
បន្ទាប់ពីពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់សប្តាហ៍ទីពីរនៃសវនាការសាធារណៈជាមួយពួកមន្ត្រីសេតវិមាន និងមន្ត្រីឯទៀតៗនៃរដ្ឋបាល ត្រាំ លោកប្រធានាធិបតីបានចោទប្រកាន់ជាថ្មីប្រឆាំងនឹងពួកប្រជាធិបតេយ្យនៅក្នុងសេចក្តីសម្ភាសន៍តាមទូរស័ព្ទដោយផ្ទាល់ជិតមួយម៉ោងជាមួយកម្មវិធីទូរទស្សន៍ Fox News។លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំបាននិយាយអះអាងរបស់លោកថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែងជាឧបកណ៍មួយទៀតនៃរឿងផ្សងព្រេងវែងមួយរបស់ពួកអ្នកប្រឆាំងនឹងលោកខាងនយោបាយដើម្បីរារាំងលោកមិនឱ្យឈ្នះ!ឆ្នោតនិងដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក។ នៅពេលនិយាយជាមួយអ្នករៀបចំកម្មវិធី Fox and Friends លោក ត្រាំ បាននិយាយជាថ្មីទៀតអំពីការនិយាយអះអាងកាលពីពេលមុនៗថា ពួកប្រជាធិបតេយ្យបានយកការឃោសនាបោះឆ្នោតរបស់លោកជាទីដៅនៃការវាយប្រហារតាមពាក្យសម្តីចាប់តាំងពីពេលចាប់ផ្តើមម៉្លេះ! ដោយលោកបានសម្តែងការសង្ស័យថា សេតវិមាននៅពេលលោក បារ៉ាក់អូបាម៉ា...
កណ្តាល ៖ ស៊ីម៉ង់តិ៍១០តោន និងសម្ភារៈការិយាល័យមួយចំនួន ត្រូវបានដឹកយកមកប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារនាំមកប្រគល់ជូនអង្គភាពនេះនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)និង អង្គការអន្តរជាតិខាងការងារ (ILO) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា“ ស្តីពី គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ...
តាកែវ ៖ “អនាម័យ នាំមកនូវសុខភាព” នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យមួយចំនួន ហាក់ដូចជាមិនសូវមានការអនុវត្តន៍ អោយបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។ ជាក់ស្តែង ការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានី ទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ជនបទចុងកាត់មាត់ញក។ ការបោះចោលសំរាមនេះ...
កំពង់ចាម៖ស្ពានបាឡេ កៀនជ្រៃ ស្រុកកំពង់សៀម បានបេីកឲ្យដំណេីរការចរាចរណ៍ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់តាមរថយន្តធុនតូច ជាបណ្តោះអាសន្នហេីយ ខណៈក្រុមកងវិស្វ័កម្មរបស់ក្រសួងការពារជាតិ កំពុងបុកគ្រឹះសាង់សង់ស្ពានថ្មថ្មីមួយទៀត ដែលមានទំហំធំជាងមុន។ នៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចុះពិនិត្យមេីលក្រុមកងវិស្វ័កម្ម នៃក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងធ្វេីស្ពានដែកបាឡេ ដែលមានទទឹង៤ម៉ែត្រ...
នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអបអរសាទរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភាកម្ពុជា និងការប្រគល់សញ្ញាបត្រ។តាមរបាយការណ៍របស់...
ភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ២០១៩ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញអំពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា”បណ្ឌិត”ដែលមានច្រើនហួស សរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់...
កំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅបរិវេណវត្តអង្គជុំព្រែទប់ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។ អង្គវេទិកានេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ...
ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ” នៅសណ្ឋាគារសាន់វេ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ...
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះពិធីសិតព្រះពុទ្ធបដិមា សម្ភោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងចែកអំណោយជូនដល់ចាស់ជរា ចំនួន៥០០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្តរតនារាម (ហៅវត្តផ្សារកណ្តាល)...
ភ្នំពេញ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់ ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយឡើងវិញ ខណៈសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)យើងខ្ញុំ ឲ្យចុះទៅផ្តិតរូបភាពជាក់ស្តែងពីទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់...