December 19, 2025

khem sok

កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបាននៅមុខការាស់សាំសូគីមិច​ ក្បែរសួនថ្មី​ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បង្កដោយឡានដឹកមាន់បុកគ្នាជាមួយនឹងឡានដឹកកម្មកររោងចក្របណ្តាលឲ្យមានអ្នករបួស៣៥នាក់​ ពេលនេះកំពុងសង្គ្រោះសម្រាបព្យាលបាននៅមន្ទីរពេទ្យ។ គួររំលឹកផងដែរកាលពីម្សិលមិញក៏មានករណីក្រឡាប់រថយន្តដឹកកម្មករដែរ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង​ដែលបណ្តាលឲ្យស្លាប់២នាក់​ និងរបួស៣១នាក់។

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នា៣ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានសុភមង្គលឡើយចេះតែកើតមានរឿងរកាំរកូសរាប់មិនអស់ដោយសារតែប្តីជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុជាក់ស្តែងគ្រាន់តែប្រពន្ធត្រឡប់មកពីធ្វើការហត់នឿយអស់កម្លាំងមិនសូវស្រួលខ្លួន ធ្វើឱ្យមុខមិនរីកមិនសូវមាត់កក៏ស្រាប់តែប្តីមករករឿងចោទប្រកាន់ថា ប្រពន្ធមុខមិនរីកទំនងចង់បែកចិត្តរួចក៏ផ្ទុះហិង្សាវ៉ៃប្រពន្ធ២ដៃចូលមុខ បណ្តាលឱ្យពកថ្ងាសជាំភ្នែករងរបួសយ៉ាងដំណំលុះប្រពន្ធទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ករណីអំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ចុះអន្តរាគមន៍ហៅប្តីមកអប់រំ។ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវ៉ៃប៉ោងជាំមុខ គ្រាន់តែរឿងមិនសូវស្រួលខ្លួនមុខមិនរីកនេះ មានឈ្មោះឡាក់ ស្រីណុច...

ភ្នំពេញ ៖ «សិល្បៈនៃការប្រាស្រ័យ ទាក់ទង» ជាប្រធានបទនៃសិក្ខាសាលា សម្រាប់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន រៀបចំឡើង នាទីស្តីការក្រសួងបរិស្ថាន៖នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ម៉ុម ថានី...

ភ្នំពេញ ៖ ជនប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២កែងនិងផ្លូូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលមន្ទីរប្រយុទ្ធនិងប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ...

កំពង់ស្ពឺ៖នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង)ចំនួុន ០៦គ្រឿង ដែលក្រុមឈ្មួុញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ខេត្តពោធិ៍សាត់ បើកយកមកលាក់ទុក...

ស្វាយរៀង ៖ កាលពីថ្ងៃទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមទស្សនា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងនោះក៏មានការចូលរួមពីអភិបាលឯកឧត្តម ម៉ែន វិបុល...

ភ្នំពេញ៖ សាធារណៈរដ្ឋបេឡារុស គ្រោងនឹងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងដំឡើងរថយន្តក្រុង ក្នុងប្រទេសកម្ពុជា​ ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់។ នេះបើតាមការឲ្យដឹងពីមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាង កម្ពុជា-បេឡារុស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងពីរទទួលបានផ្លែផ្កាពីគ្នាជាច្រើនចំណុចលើការនាំចេញ និងនំាចូលផ្នែកវិស័យពាណិជ្ជកម្ម...

ភ្នំពេញ៖ ចាប់ខ្លួនបុរសម្នាក់ ក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។ យោងទៅតាមប្រភពដែលបានបញ្ចាក់ពីលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងឲ្យដឹងថា  ជនសង្ស័យខាងលើឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោយចាប់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។...

(ក្រចេះ/ស្ទឹងត្រែង)ក្រុមហ៊ុនសីុងបាយអូទិច ត្រូវបាន សហគមន៏ព្រៃឡង់ នឹងកំពុងកើតទុក្ខមិនសុខចិត្តនឹងក្រុមហ៊ុន ស៊ីងបាយអូទិច/Angkor Plywood ដែលកំពុងកាប់បំផ្លាញដើមជ័រច្បោះរបស់ពួកគាត់ រាប់ម៉ឺនដើមនៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ យោងទៅតាមឯកសារ និងលិខិតអនុញ្ញាតិ ក្រុមហ៊ុន ស៊ីងបាយអូទិច បានទទួលសិទ្ធវិនិយោគលើគម្រោងស្តារព្រៃឈើឡើងវិញលើទំហំដីជាង (34007 ហិកតា) នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១២...

  ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទីយប់    ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់មានឈ្មោះ រិទ្ធ រាជ ភេទប្រុស...

ថ្មីៗ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ បាន​រកឃើញ​ឈើ​៥៩៣​កំណាត់​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​បើ​គិតពី​តម្លៃ​ឈើ​នោះ គឺ​រាប់លាន​ដុល្លារ​ឯណោះ​ព្រោះ​សុទ្ធតែជា​ប្រភេទ​ឈើ​ប្រណីត​និង​ជា​ប្រភេទ​ឈើ​លេខ​១​។ ទោះជា​យ៉ាងណា​មន្ត្រី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បែរជា​ចេញ​សេចក្ដី​បដិសេធថា ក្រុមហ៊ុន​លឹម​រ៉​យ៉ា​ល់ មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ បើទោះបី​មាន​ភស្ដុតាង​យ៉ាងច្បាស់​ក្រឡែត​ក៏ដោយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខ្លាំង​ជាង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ...

​កំពង់ស្ពឺ ៖ អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច លោក​អនុសេនីយ៍ឯក អ៊ឹង ឡាយ​ឆាយ ត្រូវបាន​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្នុងករណី​បង្ក្រាប​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​ ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​មហាជន បានដាក់​ជា​ចម្ងល់​ថា ការចុះ​ធ្វើ​រដ្ឋបាល​ចំហ​របស់ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ស្រុក ចុះ​ត្រួតពិនិត្យ​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ក្រោម​ការដឹកនាំ​របស់​លោ​កស សុ​ពុ​ត្រា...

ខេត្តបាត់ដំបង៖ ទូទាំង២៥រាជធានី-ខេត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់(សំបកកំប៉ុងគ្រីប)ឆ្លងទៅប្រទេសថៃ ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះ យកទៅកែច្នៃធ្វើជាដែកអុីណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិតកែច្នៃកាកសំណល់ដ៏ធំ សម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើសកលលោក ។   លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលពីបទល្មើសនេះយ៉ាងច្រើនក្នុង១ថ្ងៃតាមរយៈមេគយច្រកអូរអន្លក់...

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណីផិតក្បត់ប្រពន្ធលួចមានស្រី  ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ នៅក្នុងលិខិតរបស់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបទៅលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីថា” ក្រសួងយុត្តិធម៌បានទទួលនូវលិខិតលេខ៦៥១ អយប...

ខេត្តកណ្តាល ៖  ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង២២ៈ២០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន) ១/ឈ្មោះសឿង នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង។ ២/ឈ្មោះ...

Posted by nora1 on July 27, 2019 ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ការសម្របសម្រួល​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។...

Posted by nora1 on July 27, 2019 ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ការសម្របសម្រួល​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។...

ប្រពភ​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា បាន​ឲ្យ​ដឹងថា ការដែល​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ការព្រមាន​របស់លោក...

កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌបាសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចាប់ជនសង្ស័យបានមួយនាក់ពីបទលួច (ខេត្តកណ្ដាល)នៅព្រឹកថ្ងៃ សៅរ៍ ១១រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា គ.ស២០១៩ វេលា ម៉ោង ១០.០០ នាទី នៅ...

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា​ ​ត្រូវ​ចាប់ខ្លួនពាក់ព័ន្ធបទល្មេីសព្រៃឈេី ​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ថ្ងៃត្រង់​ ​ថ្ងៃទី២៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​សាក់​ ​សា​រុន​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា​ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន​ ​ទៅតាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​ ​លោក​ ​សាក់​ ​សា​រុន​ ​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​មាន​ពាក់ព័ន្ធ​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​ ​ប្រមូល​ ​និង​ដឹកជញ្ជូន​ផល​...

(ពោធិ៍សាត់)៖ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។ យោងតាមប្រភពបានបញ្ជាក់ថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖១. ឈ្មោះ លៀម...

សពមន្ដ្រីយោធាដែលធ្លាក់ចូលទឹក ត្រូវបានរកឃើញទាំងពីរនាក់ហើយ ចម្ងាយពីកន្លែងកើតហេតុ ប្រមាណ១០គីឡូម៉ែត្រ (ស្ទឹងត្រែង)៖ មន្ដ្រីយោធា២នាក់ ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង...

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រួមទាំង​អាជីវករបានធ្វើការ​រិះគន់​យ៉ាង​ចាស់ ដៃចំពោះ​មន្ត្រី​គយ​ប្រចាំការ ​អន្តរជាតិ​ព្រំខេត្ត​ប៉ៃ លិន  ដែល​ឃុបឃិត​ឲ្យ​ទំនិញគេចពន្ធ​ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក ​អន្តរជាតិ​មួយ​នេះ​យ៉ាង​អានាធិបតេយ្យ ខណៈដែល​មន្ត្រី​ គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង ​ត្រជាក់ចិត្ត ។តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ ដឹងថាបច្ចុប្បន្ននេះ  ក្រុម​ឈ្មួញ​បាន​ស ម្រុក ​នាំចូល​ទំនិញ​ដូចជា  ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន ​កាត់ត​ទៅជា​រថយន្ត​កាប់...

(ភ្នំពេញ)៖ ភ្លាមៗ បន្ទាប់ពីដកតំណែងរបស់លោក ជា ពេជ្រ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ដដែលនេះ បានសម្រេច តែងតាំងលោក ងិន ពេជ ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យទៅទទួលតំណែងជា...

ខេត្តស្វាយរៀង ៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូល​ខេត្តស្វាយរៀង បានថ្លែងថា៖មុខទំនិញ២៥គំរូជាគ្រឿង​បរិភោគបរិភោគ ដែលតាំងលក់នៅជំវិញកន្លែងតាំងពិពណ៍របស់ក្រុមហ៊ុនថៃបានពិនិត្យរួចមិនមានសារធាតុគីមីលើរបស់អ្វីមួយនោះទេជាពិសេសពិនិត្យទៅលើកាលបរិច្ឆេទ​ប្រើប្រាស់គឺ​ផ្តោត​សំខាន់​ទំនិញ​គ្រប់ប្រភេទដែលអាជីករលក់នៅតាមមាត់ទន្លេនៅក្រុងស្វាយរៀង។ លោកបានថ្លែងបែបនេះនៅរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩នេះក្នុងឱកាស លោកដឹកនាំកម្លាំងចុះត្រួតពិនឹត្យនិងបានសហការ​ជាមន្ទីរ​ពាណិជ្ជកម្ម​ខេត្តបានចុះធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​ជាច្រើនមុខដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ពិសេស​គឺ​ផ្តោត​សំខាន់​ទំនិញ​គ្រប់ប្រភេទដែលអាជីករលក់នៅជំុវិញកន្លែងតាំងពិពណ៍តែម្តង។ លោកបានបន្តថា៖គ្រឿងឧបភោគបរិភោគដែលមន្ត្រីចុះពិនិត្យនាពេលនេះរកមិនឃើញនូវសារធាតុគីមីនោះទេហើយដើម្បី​ធានា​សុវត្ថុភាពដល់អ្នកបរិភោគមន្ត្រីរបស់យើងតែងតែចុះពិនិត្យដូចភ្លៀងរលឺមដើម្បីជៀសវាងផលប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាសគោលបំណង​ពង្រឹង​លើ​ការ​៉ចរាចរណ៍​ទំនិញ​លើ​ទីផ្សារ​ឲ្យ​មាន​គុណភាព អនាម័យ​ល្អនិង​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ​លើ​ទីផ្សារ គឺស្រាវជ្រាវរកទំនិញដែល​ដាក់​បន្ថែម​នូវ​សារ​ជាតិគីមីត្រូវ​ហាមឃាត់ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មាន​ចម្លង​មេរោគ គ្មាន​ប្រភព​ច្បាស់លាស់និង​ទំនិញ​ក្លែងបន្លំ​ពុំមាន​ស្លាកសញ្ញា​ជាដើម ។ លោកក៏បានអំពាវនាវ​ដល់​អាជីវករត្រូវ​ផ្លាស់ប្តូរ​ការលក់​និង​នាំចូល​នូវ​ចំណីអាហារ​ណាដែលមាន​គុណ​ភាពត្រូវ​គិតគូរ​បញ្ហា​សុវត្ថិភាព​ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួននាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកដទៃ​ឡើយ៕

You may have missed