Thu. Jul 29th, 2021

ព័ត៌មានសំខាន់ៗ

ភ្នំពេញ ៖ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់។ ដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង...

ខេត្តព្រៃវែង ៖សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថាមានការរិះគន់ខ្លាំងនៅក្នុងមជ្ឈដ្ឋានមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេច នៅពេលលោកវេជ្ជបណ្ឌិតយូសុីឡិជាប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចដែលគេស្គាល់ថាជាសាច់ញាតិរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនិងជាប្អូនថ្លៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាសេងបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងអាចកាន់កាប់និងយកដីរដ្ឋទំហំ៣៩ម៉ែត្រគុណនឹង៩៣ម៉ែត្រធ្វើជាកម្មសិទ្ធិដោយស្រួល។  ដីរដ្ឋដែលត្រូវគេរាយការណ៍ថាលោកវេជ្ជបណ្ឌិតយូស៊ីឡិកំពុងកាន់កាប់សាងសង់ផ្ទះសាងសង់តូបសាងសង់បន្ទប់សម្រាប់ជួលនិងកំពុងរត់ការធ្វើប្លង់យកនោះគឺជាដីអតីតមណ្ឌលសុខភាពឃុំអង្គររាជ្យស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យភូមិក្រសាំងទងឃុំអង្គររាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង។  ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេចមួយចំនួនបានលើកឡើងថាបន្ទាប់ពីពួកគាត់រិះគន់និងស្នុំការបញ្ជាក់ពីថ្នាក់លើមន្ត្រីថ្នាក់លើបានប្រាប់ពួកគាត់វិញថាការដែលលោកវេជ្ជបណ្ឌិតយូស៊ីឡិអាចយកដីនោះធ្វើជាកម្មសិទ្ធិបានព្រោះតែគាត់រស់នៅទីនោះយូរមកហើយនិងគ្មានដីសម្រាប់រស់នៅទើបថ្នាក់លើសម្រេចប្រគល់ដីនោះទៅឲ្យគាត់។ ក្រុមមន្ត្រីសុខាភិបាលស្រុកព្រះស្តេចមួយចំនួនបានសម្តែងការអាក់អន់ស្រពន់ចិត្តខ្លាំងនៅពេលដែលពួកគាត់មានជីវភាពមិនសូវធូរធារនិងគ្មានដីរស់នៅដូចលោកវេជ្ជបណ្ឌិតយូស៊ីឡិដែរប៉ុន្តែគ្មានថ្នាក់លើណាយកចិត្តទុកដាក់រកដីឲ្យសង់ផ្ទះសង់តូបនិងបន្ទប់ជួលរកលុយក្រៅបន្ថែមដូចជាលោកវេជ្ជបណ្ឌិតយូស៊ីឡិសោះ។ ជុំវិញករណីនេះលោកវេជ្ជបណ្ឌិតយូស៊ីឡិប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ដីដែលលោកកំពុងរស់នៅនោះគឺពិតជាដីដែលរដ្ឋបម្រុងទុកធ្វើជាមណ្ឌលសុខភាពអង្គររាជ្យប្រាកដមែនប៉ុន្តែលោកបានសុំអាជ្ញាធររស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះចំណែកមណ្ឌលសុខភាពឃុំអង្គររាជ្យក៏ត្រូវបានថ្នាក់លើធ្វើនៅទីតាំងផ្សេងរួចរាល់ហើយដែរដូច្នេះទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីនេះទៅអាជ្ញាធរឃុំស្រុកដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្របច្បាប់តែម្តងទៅ។ លោកវេជ្ជបណ្ឌិតយូស៊ីឡិបានអះអាងថាលោកដាក់ពាក្យកាន់កាប់ដីធ្លីដើម្បីយកដីរដ្ឋនេះធ្វើជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ខ្លួនគឺគោរពតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតម្រូវឲ្យអាជ្ញាធរដែនដីកាត់ដីរបស់រដ្ឋប្រគល់ឲ្យប្រជាជននិងមន្ត្រីរាជការដែលបានរស់នៅអាស្រ័យផលតាំងពីយូរលង់មកហើយ។ ចំពោះករណីប្អូនថ្លៃអាចយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះអ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមបណ្ឌិតឧកញ៉ាសេងអបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបាននៅឡើយទេដោយសារទូរស័ព្ទដៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាប្រធានមន្ទីរមិនអាចទំនាក់ទំនងបាន៕

ភ្នំពេញ៖ ២៤ ១១ ២០១៩ សូមប្រកាស់ស្វែងរកមនុស្សម្នាក់ឈ្មោះហ៊ាងពិទូដែរបាន បោកលុយគេបានចំនួនលុយប្រហែល៨មុឺនដុល្លាហេីយសព្វថ្ងៃនេះជនឆបោករូបនេះរស់នៅនឹងធ្វេីការនៅប្រកូរ៉េចឹងបេីបងប្អូនណាស្គាល់ម្នាក់នេះសូមមេត្តាឃាត់ខ្លួនហេីយនឹងរាយការណ៍ទៅប៉ូលិសផង។តាមការជាក់ស្ដែងជនរូបនេះបានបោកលុយពីមិត្តភក្រ័ប្រហែលជាពីរបីនាក់ដែលរស់នៅស្រុកខ្មែរបានលុយប្រហែល៨មុឺនដុល្លារហេីយ បេីប្អូនណាស្គាល់មនុស្សឈ្មោះហ៊ាងពិទូរូបនេះឃាត់ខ្លួនបានបញ្ជូនទៅប៉ូលិសហេីយខាងជនរងនឹងជូនថវិកាមួយចំនួនដល់បុគ្គលណាដែលចាប់បានជនរូបនេះ។

1 min read

ខេត្តស្វាយរៀង៖ ជុំវិញរឿងរ៉ាវដែលកើតមាន​ឡើងនៅផ្សា​រ​ក្រោ​ល​គោនេះ ត្រូវបានប្រភពបង្ហើបថាផ្តើមចេ​ញពីលោ​ក ភោគ វណ្ណថន ជាមេឃុំក្រោលគោ​ ទើបឡើងថ្មី​ដែលពី​មុនជាពេ​ទ្យបង្អែកទេ ហើយ​មិ​ន​បានដឹងច្បាស់ថាដីផ្សារពីត្រឹមណាទៅណា​ផង ថែមទាំងនាំគ្នាទៅវាស់ជាន់លើដីប្រ​​ជាពល​រដ្ឋ​ចំនួន៥គ្រួសារទៀតដែ​លមានប្លង់កម្មសិទ្ធិរួច​ស្រេចទៅ​ហើ​យ​នោះ យ​កមកដាក់ថាជាដីផ្សារមានទំហំ​ដ​ល់ទៅ៥៤​៤៨​ម៉ែត្រការ៉េរួចប្តឹងទៅតុ​លាការដោ​យចោទប្រ​កាន់ថាពួកគាត់រស់នៅលើដីរដ្ឋដោ​យខុសច្បាប់ ខ​ណៈដែ​លប្រមុខរាជ​រដ្ឋាភិបាល ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី បានប្រកាសថា ប្រ​ជា​ពលរដ្ឋរស់នៅ​ចាប់ពី​៥​ឆ្នាំ​​ឡើ​ងទៅ​គឺជាប្រជា​ពលរដ្ឋស្របច្បាប់ដែលអាចមា​នសិទ្ធិកាន់កាប់អចលនវត្ថុនិងសង់សំ​ណង់លំ​នៅដ្ឋាន​ដែលច្បា​​ប់ត្រូវបានផ្តល់ឲ្យ​ជា​អាទិភាព​បំផុត​។​សម្តេចតេ​ជោ ហ៊ុន សែន បាន​ថ្លែងព្រមានធ្ងន់ៗថា...

1 min read

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានបន្តដឹកនាកម្លាំងប្រជាការពារខណ្ឌ សហការជាមួយសង្កាត់កាកាបទី១ សុំឲ្យក្រុមហ៊ុន ដំរីសួគ៌...

1 min read

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០១៩ដោយជាក់ស្តែងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយFacebook ភ្លាមៗលោកម៉ូវម៉ានិត អភិបាលខណ្ឌសែនសុខបានបញ្ជាចាត់មន្រ្តីជំនាញក្នុងការិយាល័យពាក់ព័ន្ធនិងមន្រ្តីសង្កាត់ភូមិចុះពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាផ្សែងហុយរបស់ទីតាំងសិប្បកម្មបោកអ៊ុតឈ្មោះJC Washing Co.,Ltd ស្ថិតនៅផ្លូវលេខ១៩៩២ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីដែលបង្កអោយប៉ះពាល់សុខភាពពួកគាត់។ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងសិប្បកម្មនេះមានលិខិតអនុញ្ញាតត្រឹមត្រូវហើយក្នុងករណីបានបញ្ចេញផ្សែងខ្មៅហុយប៉ះពាល់អ្នករស់នៅជិតខាងក្រុមការងារបានធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងអនុវត្តដូចខាងក្រោម:     –ត្រូវកែសម្រួលលក្ខណៈបច្ចេកទេសបំបាត់ផ្សែងហុយក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃនេះតទៅ    –ម្ចាស់ទីតាំងត្រូវអនុវត្តតាមកិច្ចសន្យារបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ   –បញ្ឈប់ការដាក់អុសដាក់សម្ភារនៅលើផ្លូវសាធារណៈបន្តទៀត។   –ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕

1 min read

ភ្នំពេញ ​៖ រដ្ឋលេខាធិការប្រចាំការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ លោក សោម សុគន្ធ បានចាត់ទុក មហោស្រពភាពយន្តជប៉ុននៅកម្ពុជាជាការពង្រឹងពង្រីកបន្ថែមទៀតនៃការពូនជ្រុំទំនាក់​ទំនងការទូត កិច្ចសហប្រតិបត្តិការ ការជួយគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយសិល្បៈ វប្បធម៌ ហើយក៏ជាភ្នាក់ងារដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលចិត្តគំនិតមនុស្ស ឱ្យចេះអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ ពិសេសគឺជាឧស្សាហកម្មមួយ...

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពព័ត៍មានដែលអង្គភាពយើងខ្ញុំបានដឹងមកថា ក្នុងរយះពេលកន្លងមកដែល លោក សៀក មុន្នី  ចៅហ្វាយស្រុកអូររាំងទើបនឹងឡើងកាន់តំណែងថ្មីៗនេះ ក្នុងស្រុកអូររាំងទាំងមូលពោពេញទៅដោយរឿងអាស្រូវជាច្រើនមិនចេះចប់ ពីបញ្ហារំលោភទន្ទ្រានយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ជាក់ស្តែងរយះពេលថ្មីៗនេះដែរអង្គភាពសារព័ត៍មានមហាហង្សបានទទួលព័ត៍មានយ៉ាងច្បាស់ថា÷សព្វថ្ងៃនេះ លោក សៀក មុន្នី ចៅហ្វាយស្រុកអូររាំងបាននឹងកំពុងប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនអោយឈរឈ្មោះកាន់កាប់នឹងប្រើប្រាស់ដីធ្លីរបស់រដ្ឋជាច្រើនកន្លែង។ ដូចជាបញ្ជាអោយកូនចៅរបស់ខ្លួនចុះរៀបចំដីធ្លីរបស់រដ្ឋអោយស្របច្បាប់ដើម្បីលក់បន្តអោយឈ្មួញ រីឯបញ្ហាមន្ត្រីសាលាស្រុកអូររាំងចំនួន3រូបនិងមន្ត្រីពន្ធនាគាខេត្តមណ្ឌលគិរី1នាក់ ដែល លោក សៀក មុន្នីហៅអោយមកឈរឈ្មោះលើដីរដ្ឋនោះរួមមានដូចខាងក្រោម...

កាល​ពី​ថ្ងៃ​ចន្ទប្រទេស​កូរ៉េខាង​ជើង​បាន​និយាយ​​ថាខ្លួន​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លើក​ពេល​សមយុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជារឿង​វិជ្ជមានតែ​ការ​អនុម័ត​សេចក្តី​សម្រេចរបស់​អ.ស.ប.​ដែល​រិះគន់​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​កូរ៉េ​ខាងជើង​បាន​បំផ្លាញ​បំណង​កូរ៉េខាងជើង​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​អំពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា​« អាមេរិក​សុបិន្ត​ចង់​ទម្លាក់​ប្រព័ន្ធ​របស់​យើងនៅ​ពេល​កិច្ច​ពិភាក្សា​រវាង​កូរ៉េខាង​ជើង​និង​ស.រ.អា.​ជា​របៀប​វារៈ​សំខាន់​ដែល​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​គ្មាន​ចេតនា​ធ្វើ​ការ​ជា​មួយ​យើង​ដោយ​ស្មោះត្រង់​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​ដូច្នេះយើង​គ្មាន​ឆន្ទៈ​ជួប​ដៃគូ​សន្ទនា​បែប​នេះ​ទេ»។​សហ​រដ្ឋ​អាមេរិក​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ដែល​បាន​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​កូរ៉េខាង​ជើង​នៅ​ក្នុង​គណៈកម្មាធិការ​មហា​សន្និបាត​អ.ស.ប.​អំពី​សិទ្ធិមនុស្ស។ ​សេចក្តី​សម្រេច​ត្រូវ​បាន​អនុម័ត​ដោយ​ការ​មូលមតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​រួម​បញ្ចូល​ការ​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ្នក​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ជំរុញ​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ប្តឹង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។​ កូរ៉េខាង​ជើង​កាល​ពីថ្ងៃ​ចន្ទ​បាន​និយាយ​ថា​ស.រ.អា.​បាន «បង្ក​រឿង​នយោបាយ​មួយ​ទៀត» ដោយ​បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។​ សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ត្រូវ​គេ​រំពឹងថា​ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​មហា​សន្និបាត​ទាំង​មូល​នៅ​ខែ​ក្រោយនេះ៕

1 min read

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន១៩១,៧៤៤ដុល្លារ ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់ គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្តជាដើម នៅវិទ្យាស្ថានគរុកោសល្យ (TEC) ឆ្នាំទី៣។ ​ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះបានធ្វើឡើងដោយក្រោមវត្តមាន លោក...

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ហារៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញទីតាំងមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសកំណាត់មហាវិថីព្រះមុន្នីវង្ស...

1 min read

ភ្នំពេញ ៖ លោក ជួន សុជាតិ ដែលជាអ្នកយកព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញ របស់អង្គភាពសារព័ត៌មាន Fresh News ត្រូវបានលោកនគរបាលពាក់ស័ក្តិ៣ម្នាក់ ​ឈ្មោះ នួន ចិន្តា ជានគរបាលតម្រួតបទបញ្ជាប្រចាំតុលាការនេះ ចោទប្រកាន់ថា ជាក្រុមប្រឆាំង។ ​លោក នួន ចិន្តា បានចោទប្រកាន់ថា...

1 min read

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់...

1 min read

ភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស៊ីស្រវឹងមកពី ណា ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង លឿនចុះពីស្ពានជ្រោយចង្វារកម្ពុជា-ជប៉ុន ត្រង់ទៅបុកឡើងសួនរង្វង់មូលតាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង​៣០នាទីយប់ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុច រង្វង់មូលតាព្រហ្មជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសង់ស៊េរី ឆ្នាំ២០១៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BQ-465 ក្នុងទិសដៅ​ពីលិចទៅកេីត​ ចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿន​ ត្រង់ទៅ​បុក​ ឡេីងសួនរង្វង់មូល​ តាព្រហ្ម​ សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ក្រោយពេលកើតហេតុនគរបាលដែលប្រចាំការ​ នៅរង្វង់មូល​តាព្រហ្ម​ បាន​ពិនិត្យនៅលើខ្លួនជនរងគ្រោះឃើញមានទូរស័ព្ទចំនួន៤​ គ្រឿងនិងលុយជាង១០​ម៉ឺន៛ហើយ​ ក្រោយពីបញ្ចូនជនរងគ្រោះ​ឡេីងរថយន្តសាមុយរួចចរាល់សមត្ថកិច្ចបានយកកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមទាំងម៉ូតូ​យក​ ទៅរក្សាទុកនិងដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិយកឯកសារពាក់ពន្ធ័មកបញ្ជាក់​ ទេីបសមត្ថកិច្ចនឹងប្រគល់ឲ្យវិញ។

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាមួយ អំពីការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារកម្រិតអន្តរស្ថាប័ន រួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលក្នុងនោះក្រសួងការងារដើរតួនាទី ជាអ្នកសម្របសម្រួល ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាព ហើយកាត់បន្ថយពេលវេលាដែលរំខានដល់វិស័យឯកជន។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំថា...

សៀមរាប៖ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការងារនេះធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៥នេះ...

ព្រះសីហនុ៖ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា”អតីតយុទ្ធជនដែលទទួលបានដីនិងផ្ទះតែមិនរស់នៅជាក់ស្តែងនឹងធ្វើការពិនិត្យសិក្សាវាយតម្លៃឡើងវិញ ដើម្បីដកហូតផ្ទះទុកចែកជូនអតិតយុទ្ធជនដែលគ្មាននដី ផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលការណ៍របស់សមាគម។” បើតាម ឯកឧត្តម គន់ គីម គ្រោងសង់ផ្ទះចំនួន៥០ខ្នងបន្ថែមទៀតផងដែរត្រៀមទុកផ្តល់ជូនអតីតយុទ្ធជន...

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជា ម្ចាស់ផ្ទះរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃ និងបុណ្យឯករាជ្យជាតិ៩វិច្ឆិកាកន្លងទៅ ទទួលបានលទ្ធលយ៉ាងល្អប្រសើរ ដោយទទួលបានប្រជាពលរដ្ឋមកទស្សនាកំសាន្ត ជាង៥លាននាក់ ដោយក្តីសប្បាយរីករាយ។ ជាពិសេសការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់...

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ឲ្យហើយនៅពាក់ កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលកុ្រមការងារជំនាញ ចាប់ផ្តើមកំណត់ទី តំាងស្ថាបនា និងខួងដីយកទៅពិសោធន៍រួចរាល់។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងទាំងពីរខាងលើនេះ ចាប់ពីសប្តាហ៍នេះតទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង...

1 min read

ភ្នំពេញ ​៖ ​​ រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើក​ឡើងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ ខេត្ត​ព្រះសីហនុ​ ទាំងមូល ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​ និង​រឹង ដើម្បី​ទទួល​បាន​អ្នកវិនិយោគទុន​ថ្មីៗ​បន្ថែមទៀត ។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ...

ខេត្តតាកែវ៖ អាសូរលោកតាម្នាក់ កាន់ប័ណ្ណក្រីក្រ ទៅពេទ្យភ្នែក ខេត្តតាកែវ គេថា៖ ប័ណ្ណនេះអត់បានការ ទាល់តែបង់លុយ ចំនួន ៥ម៉ឺនរៀល ទើបព្យាបាលអោយ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាហេតុធ្វើឲ្យលោកតា មានការមិនពេញចិត្តទាល់តែសោះ ចំពោះការបម្រើសេវា សុខាភិបាល...

    ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណះអភិបាលខណ្ឌកំបូល បានសរសេរថា «ការព្យាយាមគង់បានសំរេច»។ ការលើកឡើងដូច្នេះ នៅក្នុងឳកាសរៀបចំពិធីពិសារបាយសាមគ្គី ជូនដល់កីឡាករចំណុះទូកចំនួនពីរ ដែលទទូលបានជ័យលេខភី ដ៏ត្រចះត្រចង់នៅឆ្នាំនេះ។ ដោយពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ២រោច​ ខែកត្កិក...

1 min read

RFIដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​​បាន​ទុក​ពេល​ឲ្យ​កម្ពុជា មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​សម្រាប់​ការ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ។«ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។ នេះ​គឺ​ជា​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកានេះ​។គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA...

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​របៀ​វារៈ​មួយ​ចំនួន​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្រោយពី​រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង​ កាលពី​ កន្លងទៅ​ថ្មីៗ​នេះ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ដែល​បាន​ចេញ​ នា​ព្រឹក​ថ្ងៃ ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹងថា​ គណៈកម្មាធិការ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ...