Fri. Nov 1st, 2024

ក្រុម​ឈ្មួញ​និង​អាជីវករ​ ដែល​រង​ការគាបសង្កត់​ពី​លោក សាំង ណន និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ ​លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង ​អំពើពុករលួយ បើក​ការស៊ើបអង្កេត ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រ បស់លោក សាំង ណន (more…)

ខេត្តកំពត ៖ ឈ្មួញធំៗចំនួន៤រូបត្រូវបានប្រភពទម្លាយថា បានរកស៊ីយ៉ាងសកម្មក្នុងការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក រួមនិងច្រករបៀងផ្សេងៗទៀត ដែលមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រាច។ ឈ្មួញធំៗទាំង៤រូបនោះត្រូវបានគេស្គាល់ដូចជា ឈ្មោះ វុធ, ឈ្មោះ ធាម, ឈ្មោះ ភឹម និងឈ្មោះ ភ័ក្រ ហើយការរកស៊ីរបស់ឈ្មួញទាំង៤រូបនេះត្រូវបានគេដាក់ការសង្ស័យថា មុខទំនិញខ្លះគឺបង់ពន្ធមិនគ្រប់ ឬ អត់បង់ពន្ធតែម្តង។...

1 min read

ខេត្តស្វាយរៀង ៖ ស្ទើរជារៀងរាល់ចាប់ពីវេលាម៉ោងប្រហែល៨ជាងនាទីយប់គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៥ទៅ៦ គ្រឿងផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយទើបបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែនសំយ៉ោង ស្ថិតនៅឃុំសំយ៉ោង ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដើម្បីផ្ទេរទំនិញដាក់។ ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះមានរថយន្តពាក់ស្លាកលេខវៀតណាមផ្សេងចេញពីវៀតណាមទាំងយប់អធ្រាត្រដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារនិងបើកបារ៉ាស់ជូនដំណើរឲ្យទៀត។ ពាក់ព័ន្ធទៅនឹងហ្វូងរថយន្តដឹកទំនិញដែលនិយមឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះក្រុមអ្នកសារព័ត៌មានពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដោយសារគ្មានប្រភពទាក់ទង ហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនេះក៏មិនសូវនៅកន្លែងដែរ។...

(បាត់ដំបង់)៖ ប្រភពពី​ប្រជាពលរដ្ធនឹងក្រុមឈ្មួញ បាន​លើកឲ្យ​ដឹងថា: ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡេង សុខ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ...

ភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៥៤គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង(ម៉ូតូ៣៤%) អប់រំ២៧៥គ្រឿង និងពិន័យ៥២៩គ្រឿង។ របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,២៧២គ្រឿង,...

1 min read

រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រតិកម្មខ្លាំងៗ ថែមទាំងគ្រោងដាក់ពាក្យប្តឹងទៅថ្នាក់លើឲ្យជួយរកយុត្តិធម៌ ករណីទារប្រាក់ខុសច្បាប់ក្រៅផ្លូវការពីសំណាក់ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គ្រប់គ្រងដឹកនាំដោយលោក ខឹម ចិត្ត្រា ដែលទើបតែត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងថ្មីៗកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដែលអង្គុយមិនទាន់នឹងបានក្តៅគូថផងនោះ ស្រាប់តែផ្ទះរឿងអាស្រូវពុករលួកកក្រើកពេញក្រុងប៉ោយប៉ែតតែម្តងដូចជាករណី៖ ១-យកប្រាក់ពីពលរដ្ឋក្នុងម្នាក់ៗ៥០បាត (លុយថៃ) ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រាលើប័ណ្ណព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ២-ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត...

លោកលីឡាជា​នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជាមន្រ្តីគួរតែវះកាត់បង្កើតមានបទល្មើសនៅនៅស្រុកកំ​ពង់លែងខេត្តកំពង់ឆ្នាំង៖ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំងបាន​ឲ្យ​ដឹងថាចាប់តាំងពី​លោកលី ឡាទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំងជំនួស​លោក សោម ភិ​រុណរួចមក​គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​ខណៈប្រជានេសាទលក្ខណៈគ្រួសារបានរិះគន់ថាលោកគឺជាមេខ្លោងបង្កើតឲ្យមានបទល្មើស។អង្គភាពយើងក្រោយពីបានទទួលព័ត៌មានថាមានអាជ្ញាធរឃុំផ្លូវទូកលោក ចេងភាគនិងលោកគង់គន់មេឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះលោកលីឡា បានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះ.១(ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយ​កាបនិងស្លាបកុក).(ប្រុស)(ក្រម៉ាល់).(ភាព)(ខ្សាច់ស្ពៃ).(ចនសារឿន)(ថ្នល់ឈើទាល)នៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិនខ្លាចនិងញញើតច្បាប់ដាក់ទោសឡើយ។ហើ​យក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបាន ឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញទូកឌុ​កនិងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកម​កដាក់សម្រាស់ តាមព្រែកគូរ)(ព្រែកក្រម៉ាល់)(ព្រែកសាច់ស្ពៃឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ)(ស្វាយកាប)(ស្លាបកុក)(ព្រែកតាភោគក្រៅ)(ព្រែកបែកក្អម)(កោះបាយក្រៀម)(ព្រែកតាក្លេ)នេះនិយាយតែឃុំប្រឡាយមាស។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុងព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី០៧ខែ កុម្ភៈឆ្នាំ២០១៩ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាតសីហាក់ឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលថាបានរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា...

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកឥស្លាមចំនួនប្រមាណ៣០០នាក់ នៅវិហារ...

1 min read

បាងកក ៖ អាជ្ញាធរនិយតករទូរគមនាគមន៍​នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ក្រោម​ហេតុផលបញ្ហា​សន្តិសុខជាតិ ខណៈដែលការបោះ​ឆ្នោត​សាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន Channel News Asia។ គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC)...

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួមពី...

1 min read

សិង្ហបុរី ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋអាជ្ញា​សិង្ហបុរី ​លោក Edwin Tong បាននិយាយនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញថា រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ថ្មី​ ដើម្បីប្រឆាំងទប់ស្កាត់​​ចំពោះការជ្រៀត​ជ្រែកពីបរទេស ដែលមានគោលដៅ​ចង់​បង្ក​បញ្ហា និងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ​នៃប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។ លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតបក្នុងនាមនាយករដ្ឋមន្រ្តី...

1 min read

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​លើ​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរីលោក គឹម រស្មីពី​បទ​ពុក​រលួយ​។ ការ​ស៊ើប​អង្កេត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក គឹម រស្មី ត្រូវ​បាន​ព្រះមហាក្សត្រ លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​កង​យោធពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ​។ (ACU) បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ពី​បទ​ពុក​រលួយ លើ​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គីរី​ម្នាក់ គឺ លោក គឹម រស្មី។ ការ​ស៊ើប​អង្កេត​នេះ...

បើតាមវិទ្យុជាតិកម្ពុជាដែលចុះផ្សាយបន្តពីក្រសួងពត៌មានបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មានប្តេជ្ញាជំរុញការតាក់តែងសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានចេញនៅពេលឆាប់ៗនេះ។ដើម្បីធានាឲ្យសង្គមកាន់តែទទួលព័ត៌មានទូលំទូលាយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាក្រសួងកំពុងរៀបចំនីតិធីនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលបានដំណើរការទៅមុខយ៉ាងរលូនហើយគ្រោងនឹងបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗនេះ។ការបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះគឺឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើទៅស្ថាប័នរដ្ឋធំៗរបស់កម្ពុជាដើម្បីឲ្យជួយពន្លឿនអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានលឿន។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយកម្មវិធីប្រគល់និងទទួលបណ្ណបេឡាជាតិរបបសន្តិសុខសង្គមដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១២ខែកុម្ភៈនេះ។ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបន្ថែមទៀតដើម្បីអោយសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។កាលពីពេលថ្មីនេះមានអង្គការ និងសមាគមចំនួន ១៩ បានស្នើឲ្យស្ថាប័នរដ្ឋចំនួន ៤ឲ្យពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈដែលសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សាជាអន្តរក្រសួងបន្តទៀត។ ឯកឧត្តម ខៀវ កាញារីទ្ធបានបញ្ជាក់ថា មកដល់ពេលនេះក្រសួងព័ត៌មានបានបញ្ចប់ការពិភាក្សារវាងសង្គមស៊ីវិល សាធារណជន...

1 min read

ប៉ោយប៉ែត ៖ ជាច្រើនឆ្នាំមកហើយដែលឈ្មួញចំនួន៥រូបប្រចាំប៉ោយប៉ែតដូចជា ឈ្មោះ គឹម ស្រ៊ាង មានតួនាទីជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ , ឈ្មោះចែ ថោង ឡេង , ឈ្មោះ ជា ទី , ឈ្មោះចែ ស្រី និងឈ្មោះ យាយហយ...

ខេត្តស្វាយរៀង ៖ ពលរដ្ឋនៅឃុំសំរោងលើកឡើងថា រយៈពេលជិតមួយខែដើមឆ្នាំ២០១៩នេះ មានឈ្មួញវៀតណាមលួច នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងសំរោង ដូចហែកឋិននិងមានដឹកតាមរថយន្តធុនធំផង តែគ្មានឃើញសមត្ថកិច្ចណា អើពើឡើយសង្ស័យត្រូវថ្នាំ ឬទទួលបានសំណែនហើយទើប ឈ្មួញនាំចូលយ៉ាងរលូនបែបនេះ។ បើតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ចាប់ពីដើមខែមករាឆ្នាំ២០១៩មក ដល់ថ្ងៃទី២២មករានេះ ក្រុមឈ្មួញបានសម្រុក នាំម៉ូតូគេចពន្ធពីប្រទេសវៀតណាម ចូលតាមច្រករបៀង សំរោងដែលនៅខាងត្បូងច្រកទ្វារ តំបន់ព្រំដែនសំរោងប្រមាណជា៣០០ម៉ែត្រ...

1 min read

រាជធានីភ្នំពេញ ៖ ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល និងច្រើនវិញ្ញាសាម កឃើញថាកម្មវិធីលើក ដំបូងនៃកញ្ញាឯកភពផែនដី (Miss Planet Cambodia) បានរកឃើញស្រីស្អាតតំណាងកម្ពុជាក្រោយ យល់ថាមានភាពឈ្លាសវៃជាងគេ។ កម្មវិធីនេះរៀបចំធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ មករា ឆ្នាំ២០១៩ នៅហាងស្រាទំពាំងបាយជូ WINEST ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះអូរឫស្សីទល់មុខស្ថាន ទូតអាឡឺមង់រាជធានីភ្នំពេញ។ ចំណាត់ថ្នាកលេខ១-បានទៅលើកញ្ញា រី...

1 min read

បច្ចេកវិទ្យា ៖ និន្នាការបច្ចេកវិទ្យាពិភពលោក គិតមកដល់បច្ចុប្បន្ននេះមានរឿងច្រើនណាស់ ដែលបានកើតឡើង នៅជុំវិញពិភពលោក ជាពិសេសវាបានចូលមកសម្រួលដល់ជីវិតរស់ នៅរបស់មនុស្សយើងបានច្រើនមកហើយ តាមរយៈការបង្កើតនៅ សម្ភារបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ បើតាមការរកឃើញនៅក្នុងប្រទេសជឿនលឿនដូចជាអាមេរិក និងអាល្លឺម៉ង់ កម្លាំងពលកម្មជាង ១ ភាគ ៣ នៃឆ្នាំ ២០៣០ នឹងត្រូវរៀនសូត្រពីអ្វីដែលថ្មីបន្ថែមទៀត...

1 min read

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ម្នាក់​ៗ​រន្ធត់​យ៉ាង​ខ្លាំង​ស្រឡាំងកាំង និង​មាន​អារម្មណ៍​ព្រឺ​ជំនួស​កីឡាករ ដោយសារ​តែ​កីឡាករ​ថៃ Saber Fath ត្រូវ​កីឡាករ​កម្ពុជា បង្គោល​ក្រហម វ៉ែន សុវណ្ណ វាយ​ឲ្យ​បែក​រយះ​ដូច​យក​ឡា​ម​វះ ហើយ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ជោគ​មុខ ដល់​ថ្នាក់​គ្រូបង្វឹក​របស់​កីឡាករ​ថៃ​សម្រេចចិត្ត​សុំ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ឈប់​ប្រកួត​។ កា​ប្រកួត​ទាំងមូល ត្រូវ​បាន​បញ្ចប់​ក្នុង​ទឹក​ទី​៥ មុន​តម្រូវ​ឲ្យ​ប៉ះ​គ្នា...

1 min read

ទីក្រុង​ញូ​វ​យ៉​ក ៖ បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១៨​ថា ប៉ូលិស​អា​មេ​រិ​កបាន​បើក​ការ​ស៊ើបអង្កេត​លើ​កញ្ចប់​សង្ស័យ​មួយ​មាន​ផ្ទុក​សារធាតុ​ផ្ទុះ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Bill Clinton និង​ភរិយា​របស់​លោក គឺ​លោកស្រី Hillary Clinton ក្នុង​សង្កាត់ Chappaqua...

1 min read

រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ទូរស័ព្ទ និងកាបូបដ៏សកម្មរួមទាំងជនប្រើប្រាស់ថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃ១៧ មករា ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា...

ខេត្តពោធិ៍សាត់ ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ណុប ឌី ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មេ​ឈ្មួញ ណុប ឌី...

1 min read

ខេត្តព្រះសីហនុ ៖ រឿងរ៉ាវចម្លែកៗបាននឹងកំពុងអង្រួន ខេត្តព្រះសីហនុ ឲ្យកក្រើកម្តងហើយម្តងទៀត មិនចេះចប់សោះ ជាក់ស្តែង នាដើមសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិ០៥សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ មានផ្ទុះបាតុភាពមួយទៀតកើតឡើង បង្កឲ្យភាគីទាំងសងខាងក្លាយទៅជាជនរងគ្រោះផង ជាដើមបណ្តឹងផង ក្នុងសំណុំរឿងមនុស្សឃាតដោយចេតនា ខណៈពេលចុះអនុវត្តដីការក្សាការពាររបស់ សាលាឧទ្ធរណ៍ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមអមសាលាដំបូងខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ច្របូកច្របល់នេះ...

1 min read

ខេត្ត​ក្រចេះ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចបង្គោលគីឡូ ៤១៨ ភូមិអូក​ណ្តៀរក្រោម ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ រវាងរថយ​ន្ត mazda និង គោយន្តកន្ត្រៃ។ បើតាមសម្តីអ្នកភូមិនៅ​កន្លែងឃើញហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌​មានយើងឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩...

ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកងកេង ស្រុកព្រៃនប់...

You may have missed