Sun. Apr 20th, 2025

khem sok

1 min read

កំពង់ចាម៖រត់បាតជើងសព្រាតឃាត់ខ្លួនអ្នកញៀនល្បែងតែម្នាក់មិនបានផងបន្សល់ទុកតែរថយន្តនិងម៉ូតូដែលមិនចេះរត់ជាច្រើនគ្រឿងក្នុងប្រតិបត្តិការណ៍បង្ក្រាបល្បែងដ៍ក្តៅគគុកក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានចុះប្រតិបត្តិការបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់ភ្នាល់ដាក់លុយ)។ ទី១–ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ឹងប៊ុនអធិការនគរបាលក្រុងកំពង់ចាមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនបើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចក្នុងព្រៃស្ថិតក្រោយភូមិបឹងបាសាក់សង្កាត់សំបួរមាសក្រុងកំពង់ចាមនៅពេលសមត្ថកិច្ចយើងចុះទៅដល់ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមានរថយន្ដHighlander ចំនួន១គ្រឿងម៉ូតូសរុបចំនួន២១គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនផ្សេងទៀត។ ទី២–ដឹកនាំដោយលោកវរសេនីយ៍ឯកប្រាក់សុគុណអធិការនគរបាលស្រុកជើងព្រៃចុះបង្រ្កាប់ទីតាំងលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចព្រៃកប់ខ្មោចស្ថិតនៅភូមិបឹងជ្រោយឃុំសូរទិព្វស្រុកជើងព្រៃដោយស្ថានភាពផ្លូវឆ្ងាយពីភូមិផ្លូវក៏លំបាកពេលសមត្ថកិច្ចយើងទៅដល់ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន២៧គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនទៀតផងដែរ។ ចំពោះករណីទាំងពីរនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្តនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕

1 min read

អាសូរណាស់ប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) វាពិជារឿងមួយគួរអោយអាណោចអាធ័មណាស់ដែលប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសង្ស័យថាឆ្លងចរន្តអគ្គីសនីឆក់ បង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៏មកថា មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ...

នៅព្រឹកថ្ងៃសៅរ៍១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អកនៅតាមដងទន្លេសាប ក្នុងឃុំកោះចិន...

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ​ន​ ជនសង្ស័យ ចំនួន៣នាក់ពាក់ព័ន្ធនឹងករណី២ផ្សេងគ្នា ទៅកាន់​តុ​លាការ។ ករណីទី១ ៖ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ករណីទី២៖ពាក់ពន្ធ័ករណីលួច។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹក ថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៧...

1 min read

ថ្ងៃទី០៦.១២.២០១៩ វេលាម៉ោង១៩ៈ៣០នាទីនៅចំណុចក្រុមទី១៨​ ភូមិកៀនកែស២​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោល មានករណី(ឃាតកម្ម)លេីជនរងគ្រោះឈ្មោះ​ លាស់​ សុខជា ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលេីបង្ករឡេីងដោយប្តីឈ្មោះ​ លុយ​ សំណាង​ ភេទប្រុសអាយុ៤០ឆ្នាំបានយកកន្សែងពោះគោរឹតកប្រពន្ធបណ្តាលស្លាប់នៅហេីយកន្លែងកេីតហេតុ​ ជនសង្ស័យបានយកថ្នាំលេបម៉ាកAMITTRIPPILINE CPE(ថ្នាំសរសៃប្រសាទ)លេបជាច្រេីនគ្រាប់បណ្តាលដេកលេងដឹងខ្លួនហេីយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល​ រួចត្រូវបានមន្ទីរពេទ្យបង្អែកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដេីម្បីព្យាបាលបន្ត។ ▪បច្ចុប្បន្នជនសង្ស័យពុំទាន់ដឹងខ្លួនកំពុងសង្រ្គោះបន្ទាន់​ រហូតដល់ម៉ោង២២ៈ៤៥នាទីជនសង្ស័យក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ភ្នំពេញ៖ បើនិយាយទៅវាស្ទើរតែទូទៅ ទៅហើយសម្រាប់មុខតំណែងបុណ្យស័ក្ដិតួនាទីនៅតាមស្ថាប័នរដ្ឋនិងកងកម្លាំងប្រដាប់អាវុធភាគនោះ ជួនកាលឪពុកចូលនិវឌ្ឍន៍កូនឡើងមកជំនួសកន្លែងឪពុកក៏មានវាមិនមែនជារឿងប្លែងនៅក្នុងជួរមន្ដ្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធនោះទេ ។ ជាក់ស្ដែងករណីនេះបានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជនម្ដងទៀតហើយដែលលោកវរសេនីយ៍ឯក សែម គន្ធា អត្តលេខ៥៧៣៤៥ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជាមួយគ្នានោះ...

1 min read

លោក ប៉ែន រ័ត្ន ជាខ្នងបង្អែករបស់អាគកខ្នាយដែក មានអញ្ញាប័ណ្ណ ឬ បានជា លោក លឹម និងលោក ហេងជាមេសង្វៀនមាន់នៅច្រកដួង៧ដេីម ទេីបមិនមានការបង្រ្កាប នៅក្នុង ខេត្ត ត្បូងឃ្មុំ ដែលមាន លោក ប៉ែន រ័ត្ន ជាស្នងការខេត្តដ៏មានឥទ្ធិពលម្នាក់ក្នុងជួរនគរបាលទូរទាំងប្រទេស...

1 min read

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចកាចកម៉ូតមិនបានសម្រេច ។ ហេតុការណ៍ខាងលើនេះកាលពីវេលាម៉ោង ២ និង ២៥នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា...

ខេត្តកំពង់ឆ្នាំង:  មន្ត្រីខណ្ឌរដ្ឋបាលជល ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ។ ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ  ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប។      នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច  ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទី៤ខែធ្នូ  លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច។ បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។ ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី ឡូក្រាមក្នុងទូកមួយគ្រឿង។   តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។ លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង...

ខេត្តកំពង់ឆ្នាំង:  មន្ត្រីខណ្ឌរដ្ឋបាលជល ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ។ ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ  ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប។      នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច  ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទី៤ខែធ្នូ  លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច។ បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។ ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី ឡូក្រាមក្នុងទូកមួយគ្រឿង។   តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។ លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង...

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ១០កើតខែមិគសិរឆ្នាំកុរឯកស័កពុទ្ធស័ករាជ២៥៦៣ត្រូវនឹង ថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង០៨និង៣០នាទី  រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដើម្បីពិនិត្យបន្ថែមនិងពង្រឹងការងារអនុវត្តគោលនយោបាយភូមិ–សង្កាត់មានសុវត្ថិភាពក្រោមអធិបតីភាពលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងលោកនាយក–រងរដ្ឋបាលខណ្ឌលោកអធិការស្តីទីនគរបាលខណ្ឌលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកតំណាងយោធាប្រចាំខណ្ឌលោកលោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌលោកលោកស្រីចៅសង្កាត់ទាំង១១លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១លោកលោកស្រីប្រធានទីរួមផ្សារទាំង៣មន្រ្តីពាក់ព័ន្ធនិងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌផងដែរ។ កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈមសំណួរសំណើរសំណូមពរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈចៅសង្កាត់និងមន្រ្តីជំនាញពាក់ព័ន្ធលើបញ្ហាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈអនាម័យបញ្ហាល្បែងស៊ីសងបញ្ហាគ្រឿងញៀនដែលបាននឹងកំពុងបង្កាទប់ស្កាត់និងវិធានការបង្រ្កាបយ៉ាងយកចិត្តទុកដាក់បំផុតនិងបានពង្រឹងបន្ថែមលើការអនុវត្តខ្លឹមសារសារាចរណែនាំលេខ១១សរចុះថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែងកញ្ជើល្អីរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះលោកអភិបាលបានបន្តដាក់ចេញជាផែនការនិងវិធានការអនុវត្តឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

1 min read

កាល​ពី​រសៀល​ថ្ងៃទី៥ខែធ្នូម្សិលមិញនេះសម្តេចឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្ពុជា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​សហ​ភាព​អឺរ៉ុបជុំវិញ​បញ្ហា EBA យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ១២ ខែធ្នូ ខាង​មុខ​នេះ​ការលើកឡើងបែបនេះបន្ទាប់​ពីបញ្ចប់​សិក្ខា​សាលា​ជាតិស្ដី​ពី​ការ​រៀប​ចំ​ផែន​ការ​សកម្មភាពនិងថវិកា​ឆ្នាំ​២០២០ នៃ​គណៈ​កម្មា​ធិការ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។តាម​សម្តេច ស ខេង ក្រសួង​មហាផ្ទៃ​បាន​បញ្ចូន​របាយ​ការណ៍​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ការ​បរទេស​រួច​ហើយ ខណៈ​ក្រសួង​ផ្សេង​ទៀត ដែល​មាន​ការ​ពាក់​ព័ន្ធ​ក៏​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​ការ​បរទេស​ដែរទាក់​ទង​ទៅ​នឹង​ការ​ពិត​របស់​កម្ពុជា​។ គួរបញ្ជាក់ដែរ​ថា សហគមន៍​អឺរ៉ុប(EU) កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩...

1 min read

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ”។...

សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន70,191,994ដុល្លារនិងប្រាក់រៀលចំនួន32,110000រៀល។បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញពត៌មានហ្វ្រេសញូ៕

តាមរយៈសារប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ។សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនមានប្រសាសន៍ទៀតថា អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនានិងហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមនិងចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ។សារសម្តេចហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ដែលវេទិកា នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ក្រោមប្រធានបទ...

ភ្នំពេញ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ កំពុងសាកសួរស្ត្រីត្រូវចោទម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់។ ជនត្រូវចោទមានឈ្មោះ ម៉ែន ណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង...

1 min read

ក្រសួង​ពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់ថារដ្ឋាភិបាល​ចិននិង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក «នៅតែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ‍»ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១។ គេ​ឃើញ​មាន​ក្ដី​សង្ឃឹម​កើន​ឡើង​ដែល​ថា ភាគី​ទាំង​ពីរ​ជិត​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​តូច​មួយ។ប៉ុន្តែការ​លើក​ឡើង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ការ​គាំទ្រ​នា​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង និង​លើ​ជាតិ​សាសន៍​ភាគ​តិច Uighur ទំនងជា​ធ្វើ​ឲ្យ​ការ​ចរចា​ពិបាក​នឹង​សម្រេច​បាន។អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ភាគី​ទាំង​ពីរ​នៅតែ «រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ‍» ជាមួយ​គ្នា។ ប៉ុន្តែលោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​ភាគី​ទាំង​ពីរ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ពី​មួយពន្ធ​គយ​គួរតែ​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ‍»។កាល​ពី​ថ្ងៃ​អង្គារ លោក Trump...

អនុក្រឹត្យស្ដីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្រ្តីជាប់កិច្ចសន្យាឆ្នាំ២០២០។

1 min read

ប​​ន្ទាយ​មានជ័យ ៖ ​ពលរដ្ឋខេត្តបន្ទាយមានជ័យកំពុងមានការព្រួយបារម្ភ និ​ង ភ័យខ្លាចយ៉ាងខ្លាំង ខណៈ​ព​ស់ពឹសចឹកពលរដ្ឋខេត្តបន្ទាយមានជ័យជាងបីរយនាក់រងរបួស ​និងស្លាប់ក្នុង រយៈ​ពេល​ជា១១ខែឆ្នាំ២០១៩។ ​បើតាមទិន្នន័យមន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី និងមន្ទី​រពេ​​ទ្យបង្អែកស្រុកថ្មពួក ដែលជាពេទ្យទទួលសង្គ្រោះ ពិនិត្យ និងព្យាបាលជនរងគ្រោះត្រូវពស់ចឹកច្រើនជាងគេ ក្នុងជាង១១ខែនៃឆ្នាំ២០១៩ មានអ្នករងគ្រោះដោយពស់ពឹសចឹកចំនួន៣០៣នាក់/ស្រី៨១នាក់ ឬក្នុង១ថ្ងៃមានមនុស្សម្នាក់ត្រូវពស់ចឹក។ លោ​កវេជ្ជបណ្ឌិត ​ចន្ទ ​វិឌ្ឍីណាវុឌ្ឍ...

បាត់ដំបង ​៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៣០នាក់រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍បង្កដោ​យរថយន្តច្នៃមួយគ្រឿងបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើង។ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៦ និ​ង៣០នាទីព្រឹក​ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវយុទ្ធសាស្រ្តស្ថិតក្នុង ​ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ​ប្រភព​ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តច្នៃមួយគ្រឿងគ្មានស្លាកលេខបើ​កបរដោយឈ្មោះ សឹ​ង្ហ រ័ត្ន ភេ​ទប្រុ​ស អាយុ៣១ឆ្នាំ មានទីលំនៅក្នុង...

1 min read

ភ្នំពេញ ៖ ករណីដីធ្លីរបស់ជនរងគ្រោះ អ៊ាត សុនិសា ដែលរងការរំលោភយកដីជាកម្មសិទ្ធស្របច្បាប់របស់គាត់ ពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ គឺលោកផ្កាយ៣ ហួត ឈាងអ៊ន តួនាទីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ នៅតែបន្តសកម្មភាពផ្សេងៗ ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួនដដែល។ ថ្លែងប្រាប់អង្គភាពព័ត៌មាន ស្ដ្រីរងគ្រោះ អ៊ាត សុនិសា បានឲ្យដឹងថា ៖ ក្រោយពីការអំពាវនាវរបស់អ្នកស្រីទៅប្រមុខរាជរដ្ឋាភិបាល...

1 min read

ចាប់​តាំង​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឬ Southeast Asian Games (SEA Games)កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន ២១​ហើយដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ​៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ពហុកីឡាដ្ឋាន Philippine Area ក្នុង​ខេត្ត Bulacan ប្រទេស​ហ្វីលីពីន។​កីឡា​ករនិងកីឡាការិនី​ខ្មែរ​បាន​ប្រកួត​ឈ្នះ​មេដាយ​មាស​ចំនួន១ឲ្យ​កម្ពុជា​សម្រាប់​ការ​ប្រកួត​កីឡា​ក្បាច់គុនArnis របស់​ហ្វីលីពីន​មេដាយ​ប្រាក់​ចំនួន​៣សម្រាប់​កីឡា​ប្រភេទ Arnis...

ព្រះសីហនុ​៖ មានករណីគ្រោះថ្នាក់ចរារចរណ៍មួយនៅវេលាម៉ោងប្រហែលជាង៤រសៀល បានកើតឡើងនៅចំណោតយាយម៉ៅ​ ក្បែរមន្ទីរសាធារណការខេត្ត រវាងរថយន្ត និងម៉ូតូ បង្កអោយបុរសម្នាក់រងរបួសធ្ងន់ ចំណែកភាគីរថយន្ត បានធ្លាក់ចូលទៅក្នុងជ្រោះ មិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ក្នុងនោះនៅឡើយទេ។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​៥ ​ខែ​ធ្នូនេះ​ សមាគ​មអ្ន​កសាង​សង់​កម្ពុជា​ បើក​សន្និបា​តបូកស​រុបការងា​រប្រ​ចាំឆ្នាំ និង​សម្ពោធ​បើក​ការ​តាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណ​ង់កម្ពុជា​ អន្ត​រជាតិលើក​ទី៨​ ឆ្នាំ​២០១៩​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​។ បើក​កម្មវិធី​នេះ ​ឯកឧត្តម ​ឧប​នាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា ​បា​នអះអាង​ថា ​នៅ​ក្នុងឆ្នាំ២០១​៩នេះ ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ កើន​ឡើងចំ​នួន៧៨%​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា...

សន្តិសុខផ្សារនាគមាស ឡើងបើករថយន្តជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់ បណ្តាលឲ្យស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយប្រធាន​ប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាស ហើយត្រូវសន្តិសុខផ្សារឡើងបើករថយន្តសង្កាត់ជ្រុលបុកពេញទំហឹង​ទៅផ្ទប់និងរថយន្តមួយគ្រឿងទៀត ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​ ៩៖៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​ ២៣៤​ ក្បែរផ្សារនាគមាស​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​...

You may have missed