ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចម្តុំវត្តនាគវន្ត ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ...
khem sok
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។តាមរបាយករណ៍របស់សាកលវិទ្យាល័យធនធានមនុស្សបានអោយដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាព្រឹកនេះ គឺជាធនធានមនុស្ស...
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះពិធីសិតព្រះពុទ្ធបដិមា សម្ភោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងចែកអំណោយជូនដល់ចាស់ជរា ចំនួន៥០០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្តរតនារាម (ហៅវត្តផ្សារកណ្តាល)...
លោកស្រី Marie Yovanovitch បានធ្វើសក្ខីកម្មនៅក្នុងសវនាការស៊ើបអង្កេតដើម្បីដកតំណែងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំប្រធានាធិបតីអាមេរិកាំងរូបនេះបានធ្វើការវាយប្រហារតាម Twitter លើឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសអ៊ុយក្រែនរូបនេះដែលបានត្រូវដកចេញពីតំណែង។លោក ត្រាំ បានសេរសេរថា៖ «នៅគ្រប់កន្លែងដែល Marie Yovanovitch ទៅស្ថានការណ៍នៅទីទាំងនោះមានភាពអាក្រក់។ លោកស្រីបានចាប់ផ្តើមនៅក្នុងប្រទេសសូម៉ាលី តើស្ថានការណ៍នៅទីនោះបែបណា?»បន្ទាប់មកលោក ត្រាំ បាននិយាយដោយបំភ័ន្តថា ប្រធានាធិបតីអ៊ុយក្រែន Zelenskiy...
ភ្នំពេញ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់ ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយឡើងវិញ ខណៈសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)យើងខ្ញុំ ឲ្យចុះទៅផ្តិតរូបភាពជាក់ស្តែងពីទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់...
រតនគិរី ៖កម្លាំងនគរបាលជំនាញ ផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមចំនួន ០៣នាក់ ពីបទលួចឆ្លងដែន ចូលមកស្នាក់នៅដោយខុសច្បាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ។ នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមទាំង ០៣នាក់...
ក្រោយពីមានលិខិតសំណូមពររបស់ប្រជាពលរដ្ឋដែលបានផ្តិតមេដៃជាង១០០នាក់ប្តឹងទៅលោកអភិបាលខេត្តសុំដកលោកតុបឆានមេភូមិទ្រាត្បូងក្នុងឃុំស្រែថ្មីស្រុករលាប្អៀរកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ។ កាលពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៩ ក្រុមការងារអាជ្ញាធរស្រុករលាប្អៀរ ដឹកនាំដោយលោក សោមវឺនប្រធានក្រុមប្រឹក្សាស្រុកនិងលោកសេងវិចិត្រអភិបាលរងស្រុកបានចុះមកប្រជុំជាមួយប្រជាពលរដ្ឋភូមិទ្រាត្បូងជាង២០០នាក់នៅក្នុងសាលាបុណ្យភូមិទ្រាត្បូងដើម្បីដោះស្រាយសំណូមខាងលើនេះ។ នៅក្នុងនិតិវិធីប្រជុំដោះស្រា យនេះដែត លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ថា៖នៅក្នុងរឿងនេះអាជ្ញាធរស្រុកបានទទួលលិខិតពីប្រជាពលរដ្ឋភូមិទ្រាត្រូងចំនួន២ច្បាប់គឺ៖ លិខិតទី១ប្រជាពលរដ្ឋចំនួន១០២នាក់ សុំដកមេភូមិបច្ចុប្បន្នចេញ ។ ចំណែកលិខិតទី២គឺប្រជាពលរដ្ឋចំនួន៣០២នាក់នផ្តិតមេដៃគាំទ្រមិនឱ្យដកមេភូមិនោះចេញ។ដូច្នេះក្នុងនិតិវិធីនេះលោកអភិបាលរងស្រុកបានចុចឈ្មោះហៅតំណាងប្រជាពលរដ្ឋចំនួន៥នាក់ដែលបានផ្តិតមេដៃសុំដកមេភូមិឱ្យឡើងបញ្ចេញយោបល់ពីកំហុសឆ្គងរបស់លោកមេភូមិដែលខ្លួនមិនពេញចិត្ត។ ក្នុងពេលនោះពលរដ្ឋបានលើកឡើងថា៖ការបម្រើប្រជាពលរដ្ឋកន្លងមកលោកមេភូមិបានប្រើពាក្យអសុរជេរប្រមាថ,ពិសេសចំពោះសេវាសាធារណៈគឺលោកមេភូមិបច្ចុប្បន្ននេះយកថ្លៃហួសហេតុដូចជាស៊ីញ៉េលក់ដីធ្លីតែត្រឹមតម្លៃ៣ពាន់ដុល្លារឱ្យសេវា៥០ដុល្លារមិនយកទេ។គឺទារយក១០០ដុល្លារនិងបានប្តឹងប្រជាជនខ្លួនឯងទៅតុលាការរឿងដីធ្លីដែលមិនស័ក្កសមជាម៉ែឪរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិឡើយ ។...
ស្រុកព្រៃនប់-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះម៉ូតូមួយគ្រឿង គោយន្តមួយគ្រឿង និងរថយន្តក្រុងមួយគ្រឿងទៀត តាមផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោង១០កន្លះព្រឹកថ្ងៃទី១៧វិច្ឆិកា២០១៩នេះ។ បើតាមពលរដ្ឋនៅក្បែរកន្លែងកើតហេតុថា មានបុរសម្នាក់រងរបួស ហើយភ្លាមៗសមត្ថកិច្ចក៍បានអន្តរាគមន៍ដោះស្រាយតាមនិតិវិធី។
ករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅតាមបណ្ដោយផ្លូវ 30 mសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2019ម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ1HI-4193បានបុកគ្នាជាមួយនឹងម៉ូតូសង់ឌ្រីមឆ្នាំ018 ពណ៍ខ្មៅយ៉ាងពេញទំហឹងបណ្ដាលឱ្យកង់បីឥណ្ឌាក្រឡាប់ផងដែរបណ្ដាលឱ្យម៉ូតូនិងកង់បីខូចខាតទាំងសង្ខាងចំណែកឯមនុស្សរបួសធ្ងន់ទាំងសង្ខាង.តាមប្រភពបានឲ្យដឹងច្បាស់ថាមុនពេលកេីតហេតុគេឃេីញម៉ូតូកង់បីឥណ្ឌាបេីកបរក្នុងស្ថានភាពលឿនហេីយក៍ទៅបុកនឹងបណ្ដាលឲ្យក្រទ្បាប់ផ្ងារជេីងទ្បេីងលេីរីឯមនុស្សរងរបួសធ្ងន់ទាំងសង្ខាងហេីយភ្លាមៗនោះទ្បានពេទ្យសាម៊ុយក៍មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងរវាងម៉ូតូកង់បីនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩នេះសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងចំអកឱ្យលោកសម រង្ស៉ី ដែលបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញទាំងរខេករខាក រញ៉េររញ៉ៃពិបាកមើលជាងឆាវឆាវចាញ់បាក់ទ័ពក្នុងរឿងសាមកុកទៅទៀត។សម្តេចហ៊ុន សែនបានបញ្ជាក់ថារខេករខាកខ្ញុំមិនចង់និយាយទេ។ប៉ុន្តែរូបភាពយប់មិញអា Fresh News ផ្សាយល្អមើលអស់ទាស់ហើយ វារញ៉េរញ៉ៃ ដែលហៅថា អានេះយ៉ាប់ជាងឆាវឆាវបាក់ទ័ព»។ សម្តេចបានថ្លែងបន្តថា «ឥឡូវ(យន្តហោះ)អត់ទាន់ចុះទេ !មាតុភូមិនិវត្តន៍ម៉េចបានយើងប្រើអញ្ចឹងគឺស្រុករបស់គេ (សម រង្ស៉ី) មិនមែនខ្មែរឯណា ស្រុករបស់គេបារាំងតើ...
បណ្តាញពត៌មានAKPបានចុះផ្សាយដោយយោងតាមការលើកឡើងរបស់ឯកឧត្ដមមាស សុភ័ណ្ឌអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបា្រប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPបានឲ្យដឹងថាឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលតែងតាំងថ្មីប្រចាំនៅកម្ពុជាបានស្នើសុំរដ្ឋមន្រ្ដីក្រសួងព័ត៌មានជួយគាំទ្រនិងសម្របសម្រួលដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) អាចជួលម៉ោងផ្សាយនៅតាមស្ថានីយវិទ្យុក្នុងស្រុកឡើងវិញបានសម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន។ឯកឧត្ដម មាស...
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តពីរគ្រឿង បានបុកគ្នា ដោយមួយគ្រឿងជារថយន្តដឹកអង្ករ បានជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្ដាល បណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង រីឯរថយន្តដឹកអង្ករ ជ្រុលទៅបុកសួនផ្លូវជាប់ហ្គ្រាហុយផ្សែងចេញជាអណ្តាតភ្លើង បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៩ នៅចំណុចស្តុបបែកជាបួនប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ គ្រួសារអ្នកស្រី លន ប៉ិ ត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ ដែលស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល តាំងពីម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ ហើយមកដល់ពេលនេះ នៅតែមិនទាន់រកឃើញនៅឡើយ ពួកគាត់បានលើកដៃទទូចសុំការអន្តរាគមន៍ ពីសមត្ថកិច្ចគ្រប់ច្រកល្ហក និងប្រជាពលរដ្ឋផងដែរ ប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។ បើតាមអ្នកស្រី...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាមួយ អំពីការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារកម្រិតអន្តរស្ថាប័ន រួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលក្នុងនោះក្រសួងការងារដើរតួនាទី ជាអ្នកសម្របសម្រួល ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាព ហើយកាត់បន្ថយពេលវេលាដែលរំខានដល់វិស័យឯកជន។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំថា...
ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៩នេះ បានចុះពិនិត្យការស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៧៥០ម៉ែត្រ ស្ថិតនៅក្នុងព្រៃព្រើងខាងជើង១ និងព្រៃទា២ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បើតាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានចាប់ផ្តើមស្ថាបនា...
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ...
រថយន្តដឹកឥដ្ឋបុកជាមួយនឹងរថយន្តសាលាក្រុងបណ្ដាលឲ្យខូចខាតទាំងសង្ខាង!!! ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅទួលពង្រសង្កាត់ចោមចៅ 1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅព្រឹកវេលាម៉ោង 7:00ថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2019 នេះរវាងរថយន្តដឹកឥដ្ឋបុករថយន្តសាលាក្រុងរាជធានីភ្នំពេញបណ្ដាលឱ្យរថយន្ដក្រុងខូចខាតផ្នែកខាងក្រោយចំណែកឯរថយន្តដឹកឥដ្ឋខូចខាតផ្នែកខាងមុខ.តាមប្រភពបានដឹងថាគេឃេីញរថយន្តដឹកឥដ្ឋបុកពីក្រោយរថយន្តសាលាក្រុងពេញទំហឹងបង្កអោយរងការខូចខាតទាំងសង្ខាងដូចគ្នា. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
សៀមរាប៖ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការងារនេះធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះមានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅមុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៥នេះ...
ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចម៉ូតូមួយគ្រឿងពីសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា នៅម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ចាន់ វាសនា ហៅ...
រថយន្តបែនមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នជ្រុល បុករថយន្តព្រូសបន្តទៅបុកនឹងម៉ូតូមួយគឿងរងការខូចយ៉ាងខ្លាំងនៅផ្នែកខាងមុខ!! ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នជ្រុល បុករថយន្តព្រូសបន្ត ទៅបុកនឹងម៉ូតូសង់ស៊េរី017 មួយគ្រឿងហេីយគ្រោះថ្នាក់ចរាចរណ៍នេះនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញនៅនៅថ្ងៃទី 15ខែវិច្ឆិកាឆ្នាំ 2019វេលាម៉ោង 11:00មិនមាននរណារងរបួសនោះទេ.តាមប្រភពបានដឹងច្បាស់ថាមុនពេលកេីតហេតុគេឃេីញរថយន្តប៉ែនមួយគឿងបុកនឹងរថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ2BD-9764បានបេីកបរក្នុងល្បឿនលឿនខ្លាំងក៍ជ្រុលទៅបុកនឹងម៉ូតូសង់ស៊េរី017ពាក់ស្លាកលេខភ្នំពេញ1GL-5154 ពេញទំហឹងរងការខូចខាតហេីយអ្នកបេីកបរមិនមាននណាម្នាក់រងរបួសទេ. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
ព្រះសីហនុ៖ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា”អតីតយុទ្ធជនដែលទទួលបានដីនិងផ្ទះតែមិនរស់នៅជាក់ស្តែងនឹងធ្វើការពិនិត្យសិក្សាវាយតម្លៃឡើងវិញ ដើម្បីដកហូតផ្ទះទុកចែកជូនអតិតយុទ្ធជនដែលគ្មាននដី ផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលការណ៍របស់សមាគម។” បើតាម ឯកឧត្តម គន់ គីម គ្រោងសង់ផ្ទះចំនួន៥០ខ្នងបន្ថែមទៀតផងដែរត្រៀមទុកផ្តល់ជូនអតីតយុទ្ធជន...