ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវត្តឫស្សីជ្រោយ...
សូមកោតសរសើរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។ នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលើកដំបូងក្នុង SEA Game...
កំពង់ចាម៖រត់បាតជើងសព្រាតឃាត់ខ្លួនអ្នកញៀនល្បែងតែម្នាក់មិនបានផងបន្សល់ទុកតែរថយន្តនិងម៉ូតូដែលមិនចេះរត់ជាច្រើនគ្រឿងក្នុងប្រតិបត្តិការណ៍បង្ក្រាបល្បែងដ៍ក្តៅគគុកក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានចុះប្រតិបត្តិការបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់ភ្នាល់ដាក់លុយ)។ ទី១–ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ឹងប៊ុនអធិការនគរបាលក្រុងកំពង់ចាមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនបើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចក្នុងព្រៃស្ថិតក្រោយភូមិបឹងបាសាក់សង្កាត់សំបួរមាសក្រុងកំពង់ចាមនៅពេលសមត្ថកិច្ចយើងចុះទៅដល់ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមានរថយន្ដHighlander ចំនួន១គ្រឿងម៉ូតូសរុបចំនួន២១គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនផ្សេងទៀត។ ទី២–ដឹកនាំដោយលោកវរសេនីយ៍ឯកប្រាក់សុគុណអធិការនគរបាលស្រុកជើងព្រៃចុះបង្រ្កាប់ទីតាំងលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចព្រៃកប់ខ្មោចស្ថិតនៅភូមិបឹងជ្រោយឃុំសូរទិព្វស្រុកជើងព្រៃដោយស្ថានភាពផ្លូវឆ្ងាយពីភូមិផ្លូវក៏លំបាកពេលសមត្ថកិច្ចយើងទៅដល់ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន២៧គ្រឿងមាន់ជល់ចំនួន២ក្បាលនិងសម្ភារៈមួយចំនួនទៀតផងដែរ។ ចំពោះករណីទាំងពីរនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្តនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕
នៅព្រឹកថ្ងៃសៅរ៍១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អកនៅតាមដងទន្លេសាប ក្នុងឃុំកោះចិន...
ខេត្តកំពង់ឆ្នាំង: មន្ត្រីខណ្ឌរដ្ឋបាលជល ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ។ ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប។ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទី៤ខែធ្នូ លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច។ បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។ ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី ឡូក្រាមក្នុងទូកមួយគ្រឿង។ តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។ លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង...
ខេត្តកំពង់ឆ្នាំង: មន្ត្រីខណ្ឌរដ្ឋបាលជល ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ត្រីសម្រាប់ធ្វើប្រហុកនិងផ្អកបាននិងកំពង់ត្រូវជាបណ្ដើរៗហើយក្នុងខែខ្នើតនេះ។ ចំណែកត្រីចង្កែងដែលជាត្រីត្រូវមងក្រឡា៣ហ៊ុនកន្លះក៍ត្រូវច្រើនណាស់ដែរ ពេលនេះប្រជាពលរដ្ឋកំពុងបណ្តែតមកចាប់ត្រីនៅតាមបណ្តាស្រុកក្រុងចំនួន៤ជាប់ដងទន្លេសាប។ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោកលីឡាបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩តាមរយះទូរស័ព្ទថា៖សម្រាប់ខេត្តកំពង់ឆ្នាំងត្រីបានត្រូវជាបណ្ដើរៗហើយក្នុងនោះមាននៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌នៅសង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំសែបឃុំតាជេសស្រុកកំពង់ត្រឡាច ត្រីបានចាប់ផ្តើមត្រូវនៅក្នុងខ្នើតខែមិគសិរនេះហើយបានសំបូរខ្លាំងនៅថ្ងៃ៨កើតត្រូវនឹងថ្ងៃទី៤ខែធ្នូ លោកបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាបណ្ដែតមងចាប់យកត្រីនៅទីកន្លែងដែលពួកគាត់រកដូចជានៅស្រុកបរិបួរណ៌ក្រុងកំពង់ឆ្នាំងស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាច។ បើគិតជាមធ្យមក្នុងទូកមួយគ្រឿងបណ្តែតមកដោយប្រើក្រឡា២ហ៊ុនចាប់ត្រីប្រហុកគឺចាប់ត្រីបានពី៨០ទៅ១២០គីឡូក្រាមក្នុង១ថ្ងៃ។ ចំណែកទូកបណ្តែតមងក្រឡា៣ហ៊ុនកន្លះចាប់ត្រីចង្កែងគឺបានពី៣០គីឡូទៅ៥០គី ឡូក្រាមក្នុងទូកមួយគ្រឿង។ តាមការប្រមាណនៅខ្នើតខែ(ខែបុស្ស) ក្រោយនេះត្រីនឹងចាប់ត្រូវច្រើនជាងនេះហេតុនេះហើយក្នុងនាមលោកជាមន្ត្រីរដ្ឋបាលជលផលខេត្តក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗនិងមានបំណងមកធ្វើត្រីប្រហុកនៅខ្នើតនេះនឹងខ្នើតខែក្រោយក្តីសូមមេត្តារួស រាន់មកធ្វើត្រីប្រហុកនិងផ្អកឱយបានគ្រប់ៗគ្នានិងទាន់ពេលវេលា។ លោកនាយខណ្ឌ័រដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖ត្រីប្រហុកនិងត្រីស្លឹកឬស្សី១គីឡូ ក្រាមថ្លៃពី៨០០រៀលទៅ១០០០រៀល(សម្រាប់តម្លៃថ្ងៃទី៤និងទី៥ខែធ្នូ)លម្លងទៅចំណែកត្រីចង្កែងថ្លៃ៤០០០រៀលទៅ៥០០០រៀលក្នុង...
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ១០កើតខែមិគសិរឆ្នាំកុរឯកស័កពុទ្ធស័ករាជ២៥៦៣ត្រូវនឹង ថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង០៨និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដើម្បីពិនិត្យបន្ថែមនិងពង្រឹងការងារអនុវត្តគោលនយោបាយភូមិ–សង្កាត់មានសុវត្ថិភាពក្រោមអធិបតីភាពលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងលោកនាយក–រងរដ្ឋបាលខណ្ឌលោកអធិការស្តីទីនគរបាលខណ្ឌលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកតំណាងយោធាប្រចាំខណ្ឌលោកលោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌលោកលោកស្រីចៅសង្កាត់ទាំង១១លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១លោកលោកស្រីប្រធានទីរួមផ្សារទាំង៣មន្រ្តីពាក់ព័ន្ធនិងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌផងដែរ។ កិច្ចប្រជុំបានលើកឡើងអំពីបញ្ហាប្រឈមសំណួរសំណើរសំណូមពរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈចៅសង្កាត់និងមន្រ្តីជំនាញពាក់ព័ន្ធលើបញ្ហាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈអនាម័យបញ្ហាល្បែងស៊ីសងបញ្ហាគ្រឿងញៀនដែលបាននឹងកំពុងបង្កាទប់ស្កាត់និងវិធានការបង្រ្កាបយ៉ាងយកចិត្តទុកដាក់បំផុតនិងបានពង្រឹងបន្ថែមលើការអនុវត្តខ្លឹមសារសារាចរណែនាំលេខ១១សរចុះថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែងកញ្ជើល្អីរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនោះលោកអភិបាលបានបន្តដាក់ចេញជាផែនការនិងវិធានការអនុវត្តឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន70,191,994ដុល្លារនិងប្រាក់រៀលចំនួន32,110000រៀល។បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាពរៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញពត៌មានហ្វ្រេសញូ៕
ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថារដ្ឋាភិបាលចិននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក «នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ»ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។ គេឃើញមានក្ដីសង្ឃឹមកើនឡើងដែលថា ភាគីទាំងពីរជិតឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងតូចមួយ។ប៉ុន្តែការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការគាំទ្រនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើការតវ៉ាប្រជាធិបតេយ្យនៅទីក្រុងហុងកុង និងលើជាតិសាសន៍ភាគតិច Uighur ទំនងជាធ្វើឲ្យការចរចាពិបាកនឹងសម្រេចបាន។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយនៅឯសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរនៅតែ «រក្សាទំនាក់ទំនងជិតស្និទ្ធ» ជាមួយគ្នា។ ប៉ុន្តែលោកបានបន្ថែមថា៖ «ប្រសិនបើភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងដំណាក់កាលពីមួយពន្ធគយគួរតែត្រូវបានកាត់បន្ថយទៅតាមនោះដែរ»។កាលពីថ្ងៃអង្គារ លោក Trump...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ សមាគមអ្នកសាងសង់កម្ពុជា បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិលើកទី៨ ឆ្នាំ២០១៩របស់ខ្លួនរយៈពេល៣ថ្ងៃ។ បើកកម្មវិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់ កើនឡើងចំនួន៧៨%។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា...
ភ្នំពេញ ៖ លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group) បានបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះប៊ូយ៉ុងគ្រុប(Booyoung Group) ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក Shin Hyun-Suk...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រធានបទ នៃការកសាងទីក្រុង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងបានលើកឡើងពីបញ្ហាប្រឈម នាបច្ចុប្បន្ន ដែលគប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបរវាងជាមួយ ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ...
នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា។លោកជំទាវAngelaCorcoranបានគោរពសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលសម្ដេចបានចំណាយពេលវេលាជួបពិភាក្សាការងារជាមួយលោកជំទាវនាពេលនេះ មុននឹងលោកជំទាវចាកចេញពីព្រះរាជាណាចក្រកម្ពុជា។...
បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានេះលោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ទន្ទឹមនឹងនោះលោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុតសម្រាប់អនាគតកម្ពុជាយើងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើអោយអ្នកវិនិយោគឡាវ បន្តមកវិនិយោគលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជា ដើម្បីអោយប្រទេសទាំង២ មានការអភិវឌ្ឍរីកចំរើនដូចគ្នា ខណៈដែលប្រទេសទាំង២ មានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ស្រដៀងគ្នា និងមានភូមិផងរបងជាមួយគ្នានោះ ហើយទីក្រុងទាំងពីរ ធ្លាប់បានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមក។ លោក ឃួង...
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី...
នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរបានរៀបចំប្រារព្ធមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ...
អភិបាលក្រុងឡុងដ៍លោក Sadiq Khanបានថ្កោលទោស«ការវាយប្រហារដ៏សែនអាក្រក់» កាលពីរសៀលថ្ងៃសុក្រ នៅលើស្ពាន London Bridge ដែលនៅក្នុងនោះជនម្នាក់ជាប់សង្ស័យជាអ្នកវាយប្រហារមានកាំបិតនិងពាក់អាវកាក់គ្រឿងផ្ទុះក្លែងក្លាយបានត្រូវបាញ់ស្លាប់ដោយប៉ូលិស។លោក Khan បាននិយាយបញ្ជាក់ថា មានមនុស្សមួយចំនួនបានត្រូវរបួសនៅក្នុងឧប្បត្តិហេតុនេះ។ លោកក៏បានបញ្ជាក់ដែរថា អ្នកនៅជិតទីនោះបានប្រឈមនឹងអ្នកធ្វើការវាយប្រហារនោះ ហើយបានចាប់ខ្លួនបុរសជាប់សង្ស័យនេះនៅមុនពួកប៉ូលិសមកដល់។ថ្លែងនៅខាងមុខការិយាល័យ Scotland Yard កាលពីថ្ងៃសុក្រ លោក Khan បានអំពាវនាវដល់អ្នករស់នៅទីក្រុងឡុងដ៍ឱ្យរួបរួមគ្នាក្នុងការប្រឈមនឹងភេរវកម្ម។លោកបាននិយាយថា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី “ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIREដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...