ស្វាយរៀង៖ ជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញខ្លះ ថ្មើរ ជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារ ពាក់ព័ន្ធ ដោយពួកគេឆ្លងកាត់ តាមត្រចៀកច្រកទាំង សង ខាងគឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពពីប្រជាពលរដ្ឋខ្មែរ...
khem sok
ខេត្តត្បូងឃ្មុំ៖ប្រភពពីមន្ត្រីគយខេត្តត្បូងឃ្មុំដែលស្និទ្ធនឹងលោកអ៊ួន សុវណ្ណារ៉ាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុងបានឲ្យដឹងថាការដែលលោក អ៊ួន សុវណ្ណារ៉ា ហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង រួចមកគឺឈ្មួញនាំចូលទំនិញតាមច្រកនេះត្រូវបង់ពន្ធជូនរដ្ឋត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយឈ្មួញធំៗខ្លះបង់ពន្ធតាមរបៀបម៉ៅការ។ លើសនេះទៅទៀតលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតជាមួយឈ្មួញធំៗមួយចំនួនបន្លំប្រភេទទំនិញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើន ដូចជាឈ្មួញនាំចូលគ្រឿងអេឡិចត្រូនិក ឬទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បែរជាគេដាក់ក្នុងឯកសារថាជាក្រដាសអនាម័យឬទំនិញចាប់ហួយទៅវិញ។ អំពើពុករលួយរបស់លោក អ៊ួន...
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យ បានឲ្យដឹងថា ព្រៃកោងកាងលិចទឹកនៅក្នុងតំបន់ដែនជម្រកសត្វព្រៃតាតៃ ត្រូវអ្នកមានអំណាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ច្រើនខែមកហើយ ដោយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរថ្នាក់សង្កាត់ ថ្នាក់ក្រុង និងថ្នាក់ខេត្ត ចាត់វិធានការទប់ស្កាត់នៅឡើយទេ បើទោះបីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទាំងមន្ត្រីបរិស្ថានក្នុងក្រុងខេមរភូមិន្ទ ក៏ដូចជាលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលប្រជាពលរដ្ឋមិនហ៊ានបញ្ចេញឈ្មោះអ្នកមានអំណាចទាំង២នាក់ដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាងលិចទឹកប្រមាណ៨ហិកតារួចទៅហើយ។...
ប្រភពដែលស្និទ្ធនឹងលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមរយៈការឃុបឃិតឲ្យមានសំណង់ខុសច្បាប់ សំណង់មិនរៀបរយ កើតឡើងយ៉ាងរាលដាលក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ គឺលោក ប្រាក់ ប៉ូលី ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល។ ប្រភពបានឲ្យដឹងទៀតថា លោក ប្រាក់ ប៉ូលី មានលុយសាងសង់ភូមិគ្រឹះមួយកន្លែងតម្លៃជិត១លានដុល្លារនៅភូមិបាលិលេយ្យ១ ទល់មុខផ្សារថ្មី ប៉ោយប៉ែត...
(ស្វាយរៀង)៖ បច្ចុប្បន្នគេសង្កេតឃើញជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ ។ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញ ខ្លះថ្មើរជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ។ ដោយពួកគេឆ្លងកាត់តាមត្រចៀកច្រកទាំងសងខាង!គឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ហេតុនេះសូមលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវសន៍ក្រសួងមហាផ្ទៃ មេត្តាពិនិត្យនិងពិចារណាឡើងវិញ រាល់សកម្មភាពទាំងនេះផងទាន,,,!...
ភ្នំពេញ៖ ទូរហ្គេមបាញ់ត្រី ក្រោមដី កំពុងពង្វក់ក្មេងៗ និងជាកន្លែងបងធំចែកចាយគ្រឿងញៀន យ៉ាងសំខាន់ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡេីយ ប្រហែលជាត្រូវរ៉ូវគ្នាហេីយមេីលទៅ ទេីបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឬចុះបិតទីតាំងនេះបានឡេីយ ។ ទីតាំងហ្គេមបាញ់ត្រី និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមបណ្ដោយផ្លូវ(អតីតផ្លូវថភ្លេីង)ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យ អ្នកយកព័ត៌មានដឹងថា...
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃដឹកនាំក្រុមការងារ ចេះអប់រំណែនាំស្រ្តី និងកុមារដើរសុំទាន!
កំពង់ចាម៖ដោយមានការយកចិត្ដទុកដាក់ពីលោកអូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃចំពោះជនក្រីក្រនិងអ្នកដីេរសុំទាន នៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃ...
ភ្នំពេញ ៖ ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើរចេញ...
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូ មិនបានសម្រេច) ចំនួន០៣ករណី ក្នុងនោះរួមមាន៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា...
ភ្នំពេញ ៖កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បង្កឲ្យរលំដើមត្នោតសង្កត់លើផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ហេតុការណ៍នេះបណ្តាលឲ្យរបួសក្មេង៣នាក់។
ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា១៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។យោងតាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបានប៉ះគ្នាជាមួយនិងរថភ្លើងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស ហើយសមត្ថកិច្ចបានបន្តថាជនរងគ្រោះដែរនៅក្នុងរថយន្តគឺលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយចំពោះព័ត៌មានលម្អិតយើងមិនទាន់ដឹងនៅឡើយទេថាតើករណីខាងលើនេះបណ្ដាលមកពីអ្វីអោយពិតប្រាកដនោះទេ។ ចំពោះព័ត៌មានលម្អិតយើងនិងបញ្ជាក់បន្ថែមនៅពេលក្រោយ៕
កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបាននៅមុខការាស់សាំសូគីមិច ក្បែរសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បង្កដោយឡានដឹកមាន់បុកគ្នាជាមួយនឹងឡានដឹកកម្មកររោងចក្របណ្តាលឲ្យមានអ្នករបួស៣៥នាក់ ពេលនេះកំពុងសង្គ្រោះសម្រាបព្យាលបាននៅមន្ទីរពេទ្យ។ គួររំលឹកផងដែរកាលពីម្សិលមិញក៏មានករណីក្រឡាប់រថយន្តដឹកកម្មករដែរ នៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួស៣១នាក់។
ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នា៣ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានសុភមង្គលឡើយចេះតែកើតមានរឿងរកាំរកូសរាប់មិនអស់ដោយសារតែប្តីជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុជាក់ស្តែងគ្រាន់តែប្រពន្ធត្រឡប់មកពីធ្វើការហត់នឿយអស់កម្លាំងមិនសូវស្រួលខ្លួន ធ្វើឱ្យមុខមិនរីកមិនសូវមាត់កក៏ស្រាប់តែប្តីមករករឿងចោទប្រកាន់ថា ប្រពន្ធមុខមិនរីកទំនងចង់បែកចិត្តរួចក៏ផ្ទុះហិង្សាវ៉ៃប្រពន្ធ២ដៃចូលមុខ បណ្តាលឱ្យពកថ្ងាសជាំភ្នែករងរបួសយ៉ាងដំណំលុះប្រពន្ធទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ករណីអំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ចុះអន្តរាគមន៍ហៅប្តីមកអប់រំ។ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវ៉ៃប៉ោងជាំមុខ គ្រាន់តែរឿងមិនសូវស្រួលខ្លួនមុខមិនរីកនេះ មានឈ្មោះឡាក់ ស្រីណុច...
ភ្នំពេញ ៖ «សិល្បៈនៃការប្រាស្រ័យ ទាក់ទង» ជាប្រធានបទនៃសិក្ខាសាលា សម្រាប់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន រៀបចំឡើង នាទីស្តីការក្រសួងបរិស្ថាន៖នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ម៉ុម ថានី...
ភ្នំពេញ ៖ ជនប្រុសស្រីជាច្រើននាក់ ដែលជាប់សង្ស័យពាក់ព័ន្ធសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៤២កែងនិងផ្លូូវ១០៥ ចំនុចភោជនីយដ្ឋានរាត្រីភ្នំពេញ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនគរបាលមន្ទីរប្រយុទ្ធនិងប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលរជាតិ ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីទោ...
កំពង់ស្ពឺ៖នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង)ចំនួុន ០៦គ្រឿង ដែលក្រុមឈ្មួុញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ខេត្តពោធិ៍សាត់ បើកយកមកលាក់ទុក...
ស្វាយរៀង ៖ កាលពីថ្ងៃទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមទស្សនា ពិធីប្រណាំងទូកខ្នាតអន្តរជាតិ «ទូកនាគ» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងនោះក៏មានការចូលរួមពីអភិបាលឯកឧត្តម ម៉ែន វិបុល...
ភ្នំពេញ៖ សាធារណៈរដ្ឋបេឡារុស គ្រោងនឹងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងដំឡើងរថយន្តក្រុង ក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់។ នេះបើតាមការឲ្យដឹងពីមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាង កម្ពុជា-បេឡារុស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងពីរទទួលបានផ្លែផ្កាពីគ្នាជាច្រើនចំណុចលើការនាំចេញ និងនំាចូលផ្នែកវិស័យពាណិជ្ជកម្ម...
ភ្នំពេញ៖ ចាប់ខ្លួនបុរសម្នាក់ ក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។ យោងទៅតាមប្រភពដែលបានបញ្ចាក់ពីលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោយចាប់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។...
(ក្រចេះ/ស្ទឹងត្រែង)ក្រុមហ៊ុនសីុងបាយអូទិច ត្រូវបាន សហគមន៏ព្រៃឡង់ នឹងកំពុងកើតទុក្ខមិនសុខចិត្តនឹងក្រុមហ៊ុន ស៊ីងបាយអូទិច/Angkor Plywood ដែលកំពុងកាប់បំផ្លាញដើមជ័រច្បោះរបស់ពួកគាត់ រាប់ម៉ឺនដើមនៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ យោងទៅតាមឯកសារ និងលិខិតអនុញ្ញាតិ ក្រុមហ៊ុន ស៊ីងបាយអូទិច បានទទួលសិទ្ធវិនិយោគលើគម្រោងស្តារព្រៃឈើឡើងវិញលើទំហំដីជាង (34007 ហិកតា) នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១២...
ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកម៉ូតូ នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទីយប់ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ម្នាក់មានឈ្មោះ រិទ្ធ រាជ ភេទប្រុស...
ថ្មីៗនេះសមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ បានរកឃើញឈើ៥៩៣កំណាត់ក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ជាប់តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបើគិតពីតម្លៃឈើនោះ គឺរាប់លានដុល្លារឯណោះព្រោះសុទ្ធតែជាប្រភេទឈើប្រណីតនិងជាប្រភេទឈើលេខ១។ ទោះជាយ៉ាងណាមន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី បែរជាចេញសេចក្ដីបដិសេធថា ក្រុមហ៊ុនលឹមរ៉យ៉ាល់ មិនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ បើទោះបីមានភស្ដុតាងយ៉ាងច្បាស់ក្រឡែតក៏ដោយ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ខ្លាំងជាងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ...
កំពង់ស្ពឺ ៖ អតីតអធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយឆាយ ត្រូវបានសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ពាក់ព័ន្ធបណ្តឹងរបស់ប្រជាពលរដ្ឋចោទប្រកាន់ ក្នុងករណីបង្ក្រាបក្លឹបកម្សាន្ត«គិរីរម្យ» ជាមួយគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។ ជុំវិញរឿងរ៉ាវខាងលើនេះមហាជន បានដាក់ជាចម្ងល់ថា ការចុះធ្វើរដ្ឋបាលចំហរបស់ គណៈបញ្ជាការឯកភាពខេត្តស្រុក ចុះត្រួតពិនិត្យក្លឹបកម្សាន្ត«គិរីរម្យ» ក្រោមការដឹកនាំរបស់លោកស សុពុត្រា...
ខេត្តបាត់ដំបង៖ ទូទាំង២៥រាជធានី-ខេត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់(សំបកកំប៉ុងគ្រីប)ឆ្លងទៅប្រទេសថៃ ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះ យកទៅកែច្នៃធ្វើជាដែកអុីណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិតកែច្នៃកាកសំណល់ដ៏ធំ សម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើសកលលោក ។ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលពីបទល្មើសនេះយ៉ាងច្រើនក្នុង១ថ្ងៃតាមរយៈមេគយច្រកអូរអន្លក់...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណីផិតក្បត់ប្រពន្ធលួចមានស្រី ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ នៅក្នុងលិខិតរបស់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបទៅលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីថា” ក្រសួងយុត្តិធម៌បានទទួលនូវលិខិតលេខ៦៥១ អយប...