ត្បូងឃ្មុំ៖ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជាតែងផ្សព្វផ្សាយអំពីគោលការណ៍ភូមិ ឃុំមានសុវត្ថិភាពចំនួន៩ចំណុច ដែលក្នុងនោះ ក៏មានការលុបបំបាត់ចោលល្បែងស៊ីសងគ្រប់ប្រភេទដើម្បីរក្សាសន្តិសុខនៅតាមតំបន់។ក៏ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋ នៅខេត្តព្រះវិហារអះអាងថា ល្បែងស៊ីសងជាច្រើនប្រភេទដូចជាប្រជល់មាន់ដាក់ប្រាក់ និងអាប៉ោងជាដើម កំពុងកើតមានពេញបន្ទុក ដោយមិនមានការបង្ក្រាបឡើយ។ពលរដ្ឋមួយចំនួនក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំមានការមិនសប្បាយចិត្ត ចំពោះល្បែងស៊ីសង ដែលកើតមានជាច្រើនកន្លែង ដោយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋខ្លះ ដែលកំពុងតែក្រីក្រស្រាប់ ឱ្យធ្លាក់ចុះមួយកម្រិតថែមទៀតនោះ។ក្រុមអ្នកភូមិអំពាវនាវ ឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំត្រូវតែបង្ក្រាបល្បែងស៊ីសងទាំងនោះ ឱ្យអស់ដើម្បីកុំឱ្យមាននៅតាមភូមិឃុំ តទៅទៀត។ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញឈ្មោះ។គាត់មានប្រសាសន៍ថា...
khem sok
ភ្នំពេញ៖លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់CPC NEWS នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះថាលោកកឹមសុខាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោក អ៊ី រិន្ទ អះអាងថាលោកកឹម សុខាគឺអាចចាកចេញពីភូមិគ្រឹះដែលលោកកំពុងស្នាក់នៅនាពេលបច្ចុប្បន្ននេះបាន ។ ដោយឡែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងប្រាប់CPC NEWS ថាដោយសារលោក កឹមសុខា មានការសហការល្អជាមួយតុលាការទើបតុលាការសម្រេចអោយលោក ...
នៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីយប់នៅចំណុចខាងមុខផ្ទះលេខ4E0 ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ មានករណីប្រព្រឹត្តអំពើលួចកាច់កញ្ចក់រថយន្តដែលបង្កឡើងដោយជនសង្ស័យ ៣នាក់ស៊ីវិលមធ្យោបាយធ្វើដំណើរម៉ូតូកង់បីចំនួន១គ្រឿង។ ជនសង្ស័យទី១ ឈ្មោះសួន សត្ថាភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ២ឈ្មោះ ម៉ៅ ច្រឹក ភេទប្រុសអាយុ៣៨ឆ្នាំមុខរបររត់កង់បី...
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយ ម្តុំផ្សារកំពង់ស្ពឺខណ:ដែលរត់ឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹងក្រោយបង្កហេតុរួចតៃកុងរថយន្តបានបន្ថែមល្បឿនរត់បាត់កាលពីវេលាម៉ោង០៧និង៤៥នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ទៅលេខ៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ស្រុកសំរោងទងអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក (បើករត់បាត់ស្រមោល) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សម្នាក់មានឈ្មោះ កែវ អឿ ភេទប្រុស អាយុ៤៤ឆ្នាំស្នាក់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង...
ប្រភពពីប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជារៀងរាល់យប់លើផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ក៏ដូចជានៅលើផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសមត្ថកិច្ចនគរបាល ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថដាក់គោលដៅត្រួតពិនិត្យដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗទៀត។ ក៏ប៉ុន្តែជាក់ស្ដែងសមត្ថកិច្ចទាំងនោះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលឲ្យតែក្រុមឈ្មួញបង់លុយតាមការកំណត់របស់ពួកគេ។ ទន្ទឹមនឹងនេះតាមការបង្ហើបពីឈ្មួញមួយចំនួនបានឲ្យដឹងថា...
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ត្រពាំងក្រសាំង បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៣ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កំណាត់ផ្លូវបេតុងទាំង៣ខ្សែខាងលើ រួមមាន ៖ ខ្សែទី១ ផ្លូវ១១៤ មានប្រវែង ៣៤០ម៉ែត្រ...
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ស្ថិតក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា...
ខេត្តកំពត៖តាមការខ្សឹបពីមន្ត្រីនិងភ្នាក់ងារគយដែលមិនបានផលក្នុងខេត្តកំពតបានឲ្យដឹងថាចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាមេគយដុះស្លែខេត្តកំពតរួចមកក៍ចាប់ផ្ដើមប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានខ្សឹបឲ្យដឹងទៀតថាបច្ចុប្បន្នទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ត្រូវបានឈ្មួញនាំចូលតាមច្រកព្រំដែនព្រែកចាកនិងច្រកព្រំដែនតន់ហន់កាន់តែច្រើនឡើងៗ ព្រោះមានការឃុបឃិតបើកដៃពីលោក ហេង សំបូរដែលកំពុងល្បីល្បាញខាងពុករលួយ។ ជាងនេះទៅទៀតសូម្បីតែនៅតាមដែនសមុទ្រក្នុងខេត្តកំពត ក៍ឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុកដែរ។ ព្រោះលោក ហេង សំបូរ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ ។ រឿងអាស្រូវពុករលួយរបស់លោក ហេង សំបូរ មេគយខេត្តកំពត ត្រូវបានមន្ត្រីគយក្នុងខេត្តនេះ...
នៅព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពីវិធានការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងពេលប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកដល់អភិបាលរាជធានីភ្នំពេញ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជននិងដៃគូមួយចំនួនទៀតត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាមអោយបានហ្មត់ចត់នៅតាមទីតាំងគោលដៅនានា ជាពិសេសក្នុងរយៈពេល៣ទៅ៤ថ្ងៃក្នុងឡុងពេលបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចូលក្នុងប្រទេសរបស់ខ្លួននោះទេ។សម្តេចថ្លែងដូច្នេះ សំដៅលើលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សប្រឆាំងមួយនេះដែលមានសញ្ជាតិអាមេរិក។ សម្តេចបានបន្ថែមថា ប្រទេសទាំងនេះមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនិងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាគេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reutersបានចុះផ្សាយថាអាជ្ញាធរម៉ាឡេស៊ីបានចាប់និងឃុំខ្លួនលោកស្រី មូរ...
ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍សម្រេចដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភ និង បក្ខពួក៣នាក់ អោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ កាលពីចុងឆ្នាំ២០១៤ ។...
អាជ្ញាធរត្រូវទទួលខុសត្រូវអំពីសុខទុក្ខបងប្អូនកីឡាករអុំទូកសូមអាជ្ញាធរនិងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូកក៏ដូចជាចំណុះទូកទាំងអស់ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។ទន្ទឹមនឹងនេះដែរ សូមជួយដាស់តឿនរំលឹកដល់បងប្អូនកីឡាករដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែអោយបានល្អ មុនពេលចេញមកចូលរួមកំសាន្តសប្បាយនៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដើម៕
ខេត្តស្វាយរៀង៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឡេង ធីង៉េ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិហ្គរណយ ឃុំនិនឌៀង ស្រុកចូវថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម បានមកដាក់ពាក្យប្ដឹងជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ (បានចាប់កូនស្រីរបស់ខ្លួន រួចទូរស័ព្ទទៅជំរិតទារប្រាក់)។ ក្រោយទទួលបានពាក្យបណ្ដឹង នឹងដោយមានការអនុញ្ញាតពី...
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទីដល់ម៉ោង១៨:០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ...
ភ្នំពេញ៖នៅវេលាយប់ម៉ោង២០៖០០នាទីយប់ថ្ងៃ ពុធ១០កើតខែ កត្តិកឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកឌីរ័ត្នខេមរុណអភិបាលរង ខណ្ឌមានជ័យបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោកនិងឆែកអាវុធជាតិផ្ទុះនៅលើផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។ សមាសភាពចូលរួមសរុប៥៩នាក់រួមមាន: – កម្លាំងអធិការខណ្ឌចំនួន២៥នាក់ –កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន០៩នាក់ – កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន២៥នាក់។ ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យដូចជា: – បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៧២គ្រឿង ។ – ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យក្រុមការងារ និងមន្រ្តីពាក់ព័ន្ធចំណុះ រដ្ឋបាលរាជធានីភ្នំពេញ សម្រុកបង្ហើយការងាររបស់ខ្លួន ដែលនៅសេសសល់បន្តិចបន្តួច ឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃស្អែកនេះ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ដែលឈានជិតមកដល់ ហើយរាជធានីទាំងមូលត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍...
កាសែត Bangkok Post នៅថ្ងៃពុធនេះបានផ្សាយថាលោក ប្រាយុទ្ធ ចាន់អូឆានាយករដ្ឋមន្ដ្រីថៃបានប្រកាសជាឱឡារិក នៅថ្ងៃពុធទី០៦វិច្ឆិកានេះថា លោកមិនអនុញ្ញាតឲ្យ លោក សម រង្ស៊ី ឆ្លងចូលមកកម្ពុជាតាមទឹកដីថៃឡើយ។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃបែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញពីបំណងឆ្លងចូលទឹកដីកម្ពុជាតាមរយៈប្រទេសថៃ នៅថ្ងៃទី០៩ខែវិច្ឆិកាខាងមុខ។ តាមរយៈស្មារតីអាស៊ានប្រមុខរដ្ឋាភិបាលថៃ បានបញ្ជាក់ថា...
ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់រវាងម៉ូតូនឹងរថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ 4នៅក្នុងភូមិអូដឹមសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ.បុរសម្នាក់ជិះម៉ូតូសង់ឧ្រីមពាក់ស្លាកលេខភ្នំពេញ 1H9170បានបុកជាមួយរថយន្តដឹកខ្សាច់ដែលពាក់ស្លាកលេខភ្នំពេញ.3c.5139បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហេីយពេលនេះមិនទាន់រកសាច់ញ្ញាត្តិខាងជនរងគ្រោះនៅទ្បេីយទេ.ហេីយសាកសពកំពង់រងចាំសាច់ញាត្តិយកទៅធ្វេីបុណ្បតាមប្រពៃណី.ហេីយយោងតាមហេតុការខាងលេីនេះបុរសជិះម៉ូតូបេីកបរក្នុងស្ថានភាពល្បឿនលឿនត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដងតាមបណ្ដាយផ្លូវជាតិលេខ៤នៅក្នុងភូមិអូដឹមសង្កាត់ចោមចៅ៣ខណ្ខពោធិ៍សែន...ប្រភពដដែរបានអោយដឹងច្បាស់បុរសដែរបានស្លាប់នៅនឹងកន្លែងត្រូវបានប៉ូលិសមូលដ្ឋានខណ្ខពោធិ៍សែនជ័យធ្វេីកាវាស់វែងរវាងម៉ូតូនឹងរថយន្តនៅនឹងកេីតហេតុតែម្ដងដេីម្បីរងចាំសាច់ញ្ញាត្តិមកទទួលយកសាកសពទៅធ្វេីបុណ្បតាមប្រពៃណីនៅឯស្រុកកំណេីត...
ភ្នំពេញ ៖ កំលាំងល្បាតនគរបាលរដ្ឋបាលបឹងកេងកង១ សហការជាមួយប្រជាពលរដ្ឋល្អបង្រ្កាបបានជនសង្ស័យឆក់ទូរសព្ទ័ដៃ ជនបរទេស ដោយឃាត់ជនសង្ស័យបានម្នាក់ នៅម៉ោង១២នឹង៤៥នាទីរំលងអាធ្រាត្រថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រភពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅផ្ទះលេខ៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មុខរបរ គ្មាន...
ខេត្តបន្ទាយមានជ័យ៖ 06.11.2019 មុននេះបន្តិច វេលាម៉ោង 13:45នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្ត3គ្រឿង បុកគ្នា ហើយខ្ទាតទៅបះ នឹងម៉ូតូ 1គ្រឿងទៀត បណ្តាលឲ្យមានជនរងគ្រោះ 1នាក់ ស្លាប់បាត់បង់ជីវិត និង3នាក់ ផ្សេងទៀត រងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ5 ត្រង់ចំណុចមុខវិទ្យាល័យនិមិត្ត...