Tue. Apr 15th, 2025

សន្តិសុខសង្គម

1 min read

ខេត្តបន្ទាយមានជ័យ -យុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង២០០នាក់ បានពុលត្រសក់និងបន្លែធ្វើម្ហូបអាហារ ដែលអ្នកជំនាញអះអាងថាមានជាប់ថ្នាំសម្លាប់សត្វល្អិត គិតមកដល់ថ្ងៃ២ធ្នូ២០១៩នេះ មាន៤នាក់ហើយបានស្លាប់។ ហេតុការណ៍នេះបានកើតឡើងចាប់តាំងពីថ្ងៃ ទី ០១ ខែ ធ្នូ ឆ្នាំ២០១៩មក។ មន្ត្រីថ្លែងថា បុគ្គលិកពទ្យនិងក្រុមសង្គ្រោះកំពុងធ្វើការងារបន្ត ក្នុងនោះមួយចំនួនបានធូរស្រាលពីអាការៈពុលជាបណ្តើរហើយ៕

1 min read

ភ្នំពេញ ៖ ក្រោយមានការរំលោភបំពានយកដីធ្លីពីសំណាក់លោកផ្កាយ៣ ហួត ឈាងអ៊ន ដែលមានតួនាទីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ មកលើស្ដ្រីទន់ខ្សោយម្នាក់ឈ្មោះ អ៊ាត សុនិសា ជាច្រើនឆ្នាំកន្លងមកហើយ ដែលរូបគាត់មានឯកសារដីធ្លីស្របច្បាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពិតប្រាកដ បែរជាចោទលោកស្រីមានឯកសារក្លែងក្លាយទៅវិញ តេីលោក​​ ឃ្លាំង​ ហួត ចុះហត្ថលេខាសុទ្ធតែក្លែងក្លាយមែន? នាពេលនេះស្ដ្រីរងគ្រោះអំពាវនាវទាំងទឹកភ្នែក សូមឲ្យសម្តេចតេជោ ហ៊ុន...

1 min read

ក្រោយ​ពី​ក្រសួង​វប្បធម៌​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មរតក​សាសន៍​នូវ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុនឈឿន ចំនួន​៥៥​បទ​រួចមក។លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​​កាល​ពី​ម្សិល​មិញ​ព្រមទាំងព្រមានចាត់​វិធាន​ការ​តាម​ផ្លូវ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជាស្នា​ដៃ​និពន្ធ​របស់លោក គង្គ ប៊ុនឈឿន​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៩ លោក ពេជ អង្គ...

1 min read

នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប...

1 min read

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី...

1 min read

ភ្នំពេញ ​៖ ​​​​​​​​​ជនសង្ស័យចំនួន០​៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ០២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ០១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវបេតុង មុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។...

ភ្នំពេញ៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោព ហេង  សុភា ភេទប្រុសអាយុ៣៥ ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះទោសនៅពេលក្រោយ ។ ការសម្រេចឃុំខ្លួនជនជាប់បែបនេះ បន្ទាប់ពីលោក  អ៊ុំ ...

1 min read

ប៉ៃលិន៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476។ ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

1 min read

សេចក្តី​ជូនដំណឹងរបស់ក្រសួងធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ​២០១៩នេះបាន​បញ្ជាក់ពីបណ្តាខេត្ត-រាជធានី​មួយចំនួន​ដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាស​ធាតុមូលហេតុថា​ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។ ក្រសួងធនធានទឹក​ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាស​នៅកម្ពុជាមានលក្ខណៈ​ ៖

1 min read

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានក្លែងឯកសណ្ឋាន នគរបាលពាក់សក្តិ៣ រួចជិះម៉ូតូដេញកាក់ម៉ូតូ យុវជនម្នាក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុច មុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យុវជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609 រីឯជនសង្ស័យ ដែលបន្លំជាប៉ូលិស មានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង  ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 ។ ប្រភពពីជនរងគ្រោះ បានប្រាប់BBNថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯក សណ្ឋានប៉ូលិស ជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ បានកាក់ម៉ូតូសុំឆែកឆេរ ។ ឆែកឆេររួច រកមិនឃើញអីសោះ ក៏គំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម។  បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិស សក្តិ៣នោះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែមិនព្រមឆ្លើយសោះ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ អញ្ជើញប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ ។ក្រោយសួរនាំ ប៉ូលិសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមវិតិធីនៃច្បាប់ ៕

1 min read

បាត់ដំបង ​៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងកាលពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ស​​​​​​​​​​​​​​​​​មត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះ​​​​​​​​​​​​​​​​​​ដែលត្រូវភ្លើងឆេះខាងលើមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ​ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ សោម វ៉ាន់ដេត ភេទប្រុស...

1 min read

ស្រុកស្ទឹងហាវ-សមត្ថកិច្ចមូលដ្ឋានប្រាប់ជាបឋមមកថា យុវតីវយ័20ឆ្នាំជានិស្សិតម្នាក់ឈ្មោះ ឃាង ចាន់សូនីតា គេឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គ កាលពីម៉ោង6ព្រឹកថ្ងៃទី26ខែវិច្ឆិកា ឆ្នាំ2019 នៅក្នុងផ្ទះក្រុម1ភូមិ3ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនរងបានស្នាក់នៅផ្ទះលោកគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យស្ទឹងហាវ។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច្ច័យតាមបច្ចេកទេស៕

ខេត្តបន្ទាយមានជយ័ មានករណីផ្ទុះមីននៅចំនុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង១៣.០០នាទីក្នុងករណីផ្ទុះមីនតោនខាងលើបណ្តាលមនុសម្នាក់រងរបួស ជនរងគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ38ឆ្នាំ នៅភូមិ រកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ ជនរងគ្រោះរងបួសដាច់ដៃស្តាំត្រឹមដើមដែ ត្រូវឡានសារ៉ែននគរបាលប៉ុស្តិអូរបីជាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មូលហេតុ បើកបរម៉ាសុីនច្រូតស្រូវនៅស្រែខាងត្បូងភូមិចំងាយប្រហែល800ម៉ែត្រ។

ករណីមនុស្សស្លាប់ដោយសារផឹកគោជល់គាំងបេះដូង? ខេត្តបាត់ដំបង,ស្រុកសង្កែ នៅចំនុចក្រុមទី៧ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងមានករណីមនុស្សម្នាក់ដេកស្លាប់លើអង្រឹង នៅម៉ោង២០.៣០ថ្ងៃទី២៥ខែវិច្ឆិកា.ឆ្នាំ២០១៩។ សាកសពជនរងគ្រោះមានឈ្មោះចន្ទ.យ៉ន់ អាយុ២៧ឆ្នាំភេទប្រុស់ រស់នៅក្រុមទី១៦ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង បំរើការងារជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះគឹម.ពិសីភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង០៦.៣០នាទីពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ភេទប្រុសអាយុ២៧ឆ្នាំជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួនដើរកាន់កំប៉ុងគោជល់(មួយកំប៉ុង)មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួនហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថាឈ្មោះយ៉ន់នេះស្លាប់ហើយបន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។សមត្ថកិច្ចរួមទាំងពេទ្យជំនាញបានចុះមកធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសាកសពសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង.សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៍មានពីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ?????  ក្តៅៗព័ត៍មានដែលទទួលបានពីពលរដ្ឋប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  មានការចាក់ដីលុបប្រឡាយសាធារណៈ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ។   ដោយឡែកឡានដឹកដីទាំងនោះ គឺជារបស់ តាវែង ដែលប្រជាពលរដ្ឋប្រាប់ថា  ជំនាញខាងបំផ្លាញផ្លូវ បើឡាន...

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំងបានរំលោភទន្ទ្រានយកដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។  អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល  មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម  ញ៉ាង ម្យក់។ អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ...

1 min read

ស្រុកស្ទឹងហាវ- មន្ត្រីនគរបាលមួយរូបនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានចង ក សម្លាប់ខ្លួន ពេលទៀបភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេា ចង ភ្ជាប់ជាប់នឹងធ្នឹមរេាងកាហ្វេ ជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ ។ សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ ហុឹម សំបូរ​ ភេទប្រុស​ អាយុ ៥៣ឆ្នាំ​ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ...

1 min read

ខេត្តព្រះវិហារ-(ជ្រុងមួយនៃសោកនាដកម្ម) សមត្ថកិច្ចអោយបណ្តាញផ្សព្វផ្សាយដឹងថា ក្មេងស្រីតូចម្នាក់បានលង់ទឹកពាងក្បែរផ្ទះ ស្លាប់បាត់បង់ជីវិត ក្រោយពេលម្តាយក្មេងស្រីជនរងគ្រោះជាប់រវល់ក្នុងផ្ទះមួយបព្រិចភ្នែក ទុកក្មេងរងគ្រោះនៅម្នាក់ឯង ពេលចេញមកវិញ ឃើញក្មេងរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ មិនអាចជួយសង្គ្រោះបានទេ។ សោកនាដកម្មដែលគួរអោយសោកស្តាយនេះ កើតឡើងនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៩ កន្លងទៅនេះ ចៅក្រុម ស៊ើបសួរ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី...

1 min read

ខេត្តស្វាយរៀង៖ ជុំវិញរឿងរ៉ាវដែលកើតមាន​ឡើងនៅផ្សា​រ​ក្រោ​ល​គោនេះ ត្រូវបានប្រភពបង្ហើបថាផ្តើមចេ​ញពីលោ​ក ភោគ វណ្ណថន ជាមេឃុំក្រោលគោ​ ទើបឡើងថ្មី​ដែលពី​មុនជាពេ​ទ្យបង្អែកទេ ហើយ​មិ​ន​បានដឹងច្បាស់ថាដីផ្សារពីត្រឹមណាទៅណា​ផង ថែមទាំងនាំគ្នាទៅវាស់ជាន់លើដីប្រ​​ជាពល​រដ្ឋ​ចំនួន៥គ្រួសារទៀតដែ​លមានប្លង់កម្មសិទ្ធិរួច​ស្រេចទៅ​ហើ​យ​នោះ យ​កមកដាក់ថាជាដីផ្សារមានទំហំ​ដ​ល់ទៅ៥៤​៤៨​ម៉ែត្រការ៉េរួចប្តឹងទៅតុ​លាការដោ​យចោទប្រ​កាន់ថាពួកគាត់រស់នៅលើដីរដ្ឋដោ​យខុសច្បាប់ ខ​ណៈដែ​លប្រមុខរាជ​រដ្ឋាភិបាល ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី បានប្រកាសថា ប្រ​ជា​ពលរដ្ឋរស់នៅ​ចាប់ពី​៥​ឆ្នាំ​​ឡើ​ងទៅ​គឺជាប្រជា​ពលរដ្ឋស្របច្បាប់ដែលអាចមា​នសិទ្ធិកាន់កាប់អចលនវត្ថុនិងសង់សំ​ណង់លំ​នៅដ្ឋាន​ដែលច្បា​​ប់ត្រូវបានផ្តល់ឲ្យ​ជា​អាទិភាព​បំផុត​។​សម្តេចតេ​ជោ ហ៊ុន សែន បាន​ថ្លែងព្រមានធ្ងន់ៗថា...

ឃាតករសម្លាប់សង្សារក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួន ហើយ ស្វាយរៀង៖ ឃាតករដែលសម្លាប់សង្សារក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួន ហើយ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ដោយប្រទះ ឃើញនៅស្រះទឹកមួយកន្លែង ។ អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ...

(ក្រុងប៉ោយប៉ែត) (ខេត្តបន្ទាយមានជ័យ) ករណីចង់កសម្លប់ខ្លួនមិញៗនេះមានករណីចង់កសម្លាប់ខ្លួនករណីនេះនៅចំណុចទល់មុខសាលាក្រុងប៉ោយប៉ែតស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ សាកសព្វបុរសម្នាក់នេះអត់ទាន់ដឹងអត្តសញ្ញាណទេ។តាមប្រភពពីជាពលរដ្ឋទៅដល់កន្លែងកេីតហេតុគេបុរសម្នាក់នេះបានស្លាប់បាត់បងជីវិតទៅហេីយរីឯសាកសពមិនដឹងថាសាច់ញាតិនៅណានៅឡើយទេឥឡូវសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យដើម្បីរកភស្តុតាងតើសាកសពនេះធ្វើអត្តឃាតដោយខ្លួនឯងឬក៏យ៉ាងណាហើយឥឡូវនេះកំពុងតែធ្វើកោសល្យវិច័យដើម្បីរកនៅចំណុចកើតហេតុខាងលើនេះ៕សូមបញ្ជក់ថាករណីនេះគេមិនដឹងថាធ្វេីអត្តឃាតខ្លួនឯងយ៉ាងណានោះទេ។      

រន្ធត់ណាស់កម្មការនីរោងចក្រម្នាក់ត្រូវឃាតករអាករស្លាប់យ៉ាងអាណោចអាធម៌ ស្វាយរៀង៖ (ព័ត៌មានបឋម) មានករណីឃាតកម្មអាកសម្លាប់កម្មការនីរោងចក្រមួយកន្លែង ដោយពុំទាន់ដឹងពីមូលហេតុ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង​។ បច្ចុប្បន្ន​សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមវែកមុខជនដៃដល់នៅទីតាំងកន្លែងកើតហេតុខាងលើ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

កំពង់ស្ពឺ៖តាមបណ្តាញពត៌មានក្នុងស្រុកក៏ដូចជាពត៌មានជាតិបានចុះផ្សាយថាលោក មាស ជី​មមេឃុំ​តាំង​ស្យាបានកោះប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ ក្រាំង​តា​កន និង​ភូមិ​ត្នោត​ព្រែក ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ ប្រធានបទ​នៃ​អង្គប្រជុំ គឺ​ជម្រុញ​ឱ្យ​ប្រជា​សហគមន៍​ពីរ​ភូមិ​ឯកភាពក្នុង​ការវិនិយោគភ្នំ​គន្លាក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន ដោយ​បាន​ដាក់​តម្លៃ ៥០​ម៉ឺន​ដុល្លារ​អាមេរិក ។​ប្រភព​ដដែលក៏​បាន​បញ្ជាក់​ពី​ផល​លាភ​ទៅ​ឱ្យ​សហគមន៍​ក្នុង​មួយ​ភូមិ​ទទួលបាន ២០០០០​ដុល្លារ អាមេរិក ។ចំណែក​ឃុំ​ទទួលបាន ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ។ ប្រភពបានបន្ថែមទៀតថានៅពេល​ដែល​ចោទសួរ​ថា តើ​ប្រាក់១០​ម៉ឺន​ដុល្លារ​អាមេរិក...

1 min read

ករណី មនុស្សស្លាប់ .. ម៉ោង​ដឹងកើតហេតុ ១៣:២០ នាទី​ថ្ងៃអង្គារ៨រោចខែកត្តិកឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំណុចក្រុមទី១៤ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ l.ជនរងគ្រោះឈ្មោះចុប សំណាងភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិឃុំកើតហេតុ មុខរបរ ធ្វើស្រែ​។ ll.ព័ត៌មាន .. តាមការបំភ្លឺរបស់ឈ្មោះរិន...

You may have missed