Tue. Apr 15th, 2025

សន្តិសុខសង្គម

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកវាលវែងឃាត់ចាប់ក្រៀកដាក់ខ្នោះបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់កូនចុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយទំនាស់ ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ...

1 min read

សាលារៀនមួយខ្នង របស់អង្គការ សម្រេចសុបិនកុមារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ............................................. (ខេត្តបាត់ដំបង )នៅព្រឹកថ្ងៃអង្គារ៍ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេន សាលាបឋមសិក្សារព្រះពន្លា ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង...

    បាត់ដំបង ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះអ្នកលក់ចាប់ហួយមួយខ្នងខ្ទេចគ្មានសល់ នៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទីទៀបភ្លឺស្ថិតនៅត្រង់ចំណុច ភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគនរបាលស្រុកគាស់ក្រឡបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ករណីអគ្គីភ័យនេះបានកើតឡើងនៅចំណុច ភូមិបឹងរំាង...

1 min read

ខេត្តពោធិសាត់៖សេចក្តីរាយការណ៍បានឲ្យដឹងថាបទល្មើសេនេសាទ​ប្រើឧបករណ៍អួនគូរឬអូនកែច្នៃ ឬយ៉ាំងកាវអូសយកមច្ឆជាតិ​គ្រប់ប្រភេទ​នៅតំបន់​បឹងទន្លេសាបក្នុងស្រុកក្រគរខេត្តពោធិសាត់បានចាប់ផ្តើម​​រៀបជើងព្រួលធ្វើសកម្មភាពនេសាទល្មើសហើយ ដោយក្រុមអ្នកនេសាទទាំងនោះកំពុងតែរៀបចំចែករំលែកផល​ប្រយោជន៍​អ្នកពាក់ព័ន្ធទាំងអស់​ដើម្បីសម្រួលឲ្យការធ្វើសកម្មភាព​នេសាទល្មើសច្បាប់របស់ពួកគេដែលប្រព្រឹត្តទៅបានដោយរលូននោះគឺចាប់ពីពេលនេះតទៅ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថាក្រុមអ្នកនេសាទល្មើសច្បាប់ប្រើឧបករណ៍អួនគូរឬអូនកែច្នៃ ឬយ៉ាំងកាវចាប់ផ្តើម​រត់ការបែងចែក​ផលប្រយោជន៍​ជូនស្ថាប័នពាក់ព័ន្ធដោយចំណាយប្រមាណ២២០លានរៀលសម្រាប់ទូកអូសអួនមួយវង់ ។ ដោយក្រុមអ្នកនេសាទប្រើឧបករណ៍អួនកែច្នៃទាំងនោះរៀបចំផែនការសកម្មភាពនេសាទល្មើសច្បាប់ពីចំណុចកំពង់លួងក្នុងស្រុកក្រគរនៃទឹកដីខេត្តពោធិសាត់។ក្រុមនេសាទល្មើសច្បាប់ទំាងនោះ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកបែប នេះរត់ការ គឺដើម្បី​ឲ្យពួកគេ​អាចធ្វើសកម្មភាពនេសាទ អូស​អួនកែច្នៃ បាន​ពេញមួយរដូវ ប្រាំងខាងមុខនេះ ។ ​អួនកែច្នៃ អូសដោយម៉ាស៊ីនធំៗ មាន៦ម៉ាស៊ីន ដែលអាចអូសទាញធ្វើសកម្មភាពចាប់យកផលត្រីបានគ្រប់ប្រភេទ ទៅតំបន់ទឹករាក់និងទឹកជ្រៅៗ !! ។សកម្មភាពនេសាទប្រើឧបករណ៍អួនគូរឬអូនកែច្នៃ...

1 min read

សាលាស្រុកថ្មគោលបានរៀបចំពិធីចែកប័ណ្ណសង្គមកិច្ចនិងបើក ផ្ដល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍........ (ខេត្តបាត់ដំបង )នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេន សាលាស្រុកថ្មគោល ភូមិថ្មគោល១ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានកម្មវិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របប...

ក្រោយពី​មាន​លិខិត​សំ​ណូម​ព​​​​​​​​​​​​​​​​​​រ​របស់​ប្រជា​​​​​​​​​​​​​ពលរដ្ឋ​ដែល​​​​​​​​​​​​បាន​ផ្តិតមេដៃ​ជា​​​​​​​​​​​​ង​១០០​​​​​​​​​​​​​នាក់​ប្តឹងទៅ​លោ​​​​​​​​​​​ក​អភិបា​​​​​​​​​​​​​​លខេត្ត​សុំ​ដក​​​​​​​​​​​លោ​​​​​​​​​​ក​តុ​ប​ឆាន​មេភូមិ​​​​​​ទ្រា​ត្បូង​ក្នុង​ឃុំ​​​​​​​​​​​​​​​​​​​​​ស្រែ​ថ្មី​ស្រុក​រ​​​​​​​​​​​​លាប្អៀរ​កា​​​​​​​​​​​​​​​​​​​​លពី​ថ្ងៃទី​២​​​​​​​​​​​​​​១ ខែសី​​​​​​​​​​​ហា​​​​​​​​​​​​​​​កន្លង​​​​​​ទៅ​។​ ​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា​ឆ្នាំ​២០១​​​​​​​​៩ ក្រុមកា​​​​​​​​​​​រងារ​​​​​​​​​​​​​​​​​​​​អាជ្ញាធរ​ស្រុក​រ​​​​​​​​​​​​​លាប្អៀរ ដឹកនាំ​​​​​​​​​​​​ដោយ​លោ​​​​​​​​​​​​ក សោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​វឺ​ន​ប្រធា​​​​​​​ន​ក្រុមប្រឹក្សា​​​​​​​​​​​​ស្រុក​​​​​​​​​​និង​លោក​សេង​វិចិត្រ​អភិបាលរ​ង​ស្រុក​បា​​ន​ចុះម​​​​​​​​​​​​​ក​ប្រជុំ​ជាមួ​​​​​​​​​​​​​យ​ប្រជា​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ​ភូមិ​ទ្រា​ត្បូង​ជា​​​​​​​​​​​​​ង​២​​​​​​​​​​​០០​នា​​​​​​​​​​​​​​​​ក់​នៅក្នុង​សាលា​​​​​​​​​​​​បុណ្យ​ភូមិ​ទ្រា​ត្បូង​ដើម្បី​ដោះ​​​​​​​​​​​​​ស្រាយ​​​​​​​​​​​សំណូ​​​​​​​​​​ម​ខា​​​​​​​​​​ង​​​​​​​​​​លើនេះ​។​ ​នៅក្នុង​និតិ​វិ​ធី​ប្រជុំ​ដោះ​ស្រា យ​​​​​​​​នេះដែ​ត​​​​​​​​​​ លោក សេ​​​​​​​​​​​​​​​ង វិចិត្រ អភិបាលរង​​​​​​​​​​​​​​​ស្រុក​រលា​​​​​​​​​​​​​​​​​​​​ប្អៀរ បាន​បញ្ជាក់ថា​​​​​​​​​​​​​​​៖​នៅក្នុង​រឿង​នេះ​អាជ្ញាធរ​ស្រុក​បានទទួល​លិខិ​ត​ពី​ប្រជា​​​​​​​​​​ពលរដ្ឋ​ភូមិ​ទ្រា​ត្រូ​ង​​​​​​​​​​​​​​​ចំនួន​២​​​​​​​​​​​​​​​​ច្បាប់​គឺ​៖ លិខិ​​​​​​​​​​​​​​​​​​​​​ត​ទី​១​ប្រជាព​​​​​​​​​​​​​​​​​​​​​​​​​​លរដ្ឋ​ចំនួន​១០២​​​​​​​​​​​នាក់​​​​​​​​​​​​​​ សុំ​ដ​​​​​​​​​​​​​​​ក​​​​​​​​​​​មេភូមិ​បច្ចុប្បន្ន​ចេ​ញ ។ ​ចំណែក​លិខិ​ត​ទី​២​គឺ​ប្រជា​​​​​​​​​​ពលរដ្ឋ​ចំនួន​៣​​​​​​​​​​​​​​០២​នា​​​​​​​​​​​ក់​​​​​​​​​​​​​​​ន​ផ្តិតមេដៃ​​​​​​​​​​​គាំទ្រ​មិ​នឱ្យ​ដ​​​​​​​​​​​ក​មេភូមិ​​​​​​​​​​​​​​​​​​​​​​នោះ​ចេញ​។​ដូច្នេះ​ក្នុង​និ​តិ​វិធី​​​នេះ​​​​​​​​លោក​អភិបាលរង​ស្រុក​បាន​​ចុច​ឈ្មោះ​ហៅ​​​​​តំណា​​​​​​​​​​​​​ង​ប្រជា​​​​​​​​​​​​​ពលរដ្ឋ​ចំនួ​​​​​​​​​​​​ន​៥​នាក់​​​​​​​​​​​​ដែល​បា​​​​​​​​​​​ន​ផ្តិតមេ​​​​​​​​​​​ដៃ​សុំ​ដក​​​​​​​​​មេភូមិ​ឱ្យ​ឡើង​ប​​​​ញ្ចេញ​​​​​​យោបល់​ពី​កំហុសឆ្គង​រប​ស់លោ​​​​​​​​​​ក​​​​​​​​​​​​​​មេ​ភូមិ​​​​​​​​​​​​​ដែល​ខ្លួន​មិ​​​​​​​​​​​​ន​​​​​​​ពេញចិត្ត​។​ ​ក្នុងពេលនោះ​​ពលរដ្ឋ​បា​​​ន​លើ​​​​​​​​​​​​​​​​កឡើងថា​៖​​​​​​​​​​​​​​​​​ការបម្រើ​ប្រជា​ពលរដ្ឋ​កន្លង​​​​​​​មក​លោ​​​​​​​​​​​​​​​​​​ក​មេភូមិ​បា​​​​​​​​​​​​​​​​​​​​ន​ប្រើ​ពាក្យអសុរ​​​​​​​​​​​​​​​​​ជេរប្រមាថ​​​​​​​​,​ពិសេស​ចំពោះ​សេវាសាធា​រណៈ​គឺ​លោក​មេ​​​​​​​​​​​​​​​​​ភូមិ​បច្ចុប្បន្ននេះ​យ​​​​​​​​​​​​​ក​ថ្លៃ​ហួស​​​​​​​​​​​​ហេតុ​ដូច​​​​​​​​​ជា​ស៊ី​ញ៉េ​លក់​​ដីធ្លី​តែត្រឹម​​​​​​​​​​តម្លៃ​៣​ពា​​​​​​​​​​​​​​​​​​​​ន់​ដុល្លារ​ឱ្យ​សេ​​​​​​​​​វា​៥០​ដុល្លារ​មិន​យក​ទេ​។​គឺ​ទារ​​យក​១០​​​​​០​ដុល្លារ​និង​​​​​​​​​​​​​​​​​​​​បាន​ប្តឹង​ប្រជាជ​​​​​​​​​​​​​ន​ខ្លួនឯង​​​​​​​​​​​​​​​​​​​​​​ទៅ​តុលាការ​​​​​​​​​​​​​​​រឿង​ដីធ្លី​ដែ​​​​​​​​​​​​​​ល​មិន​ស័ក្ក​សម​​​​​​​​​​​​ជា​ម៉ែ​​​​​​​​​​​​​ឪ​រ​​​​​​​​​​ប​​​​​​​ស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​​ភូមិ​ឡើយ ។...

1 min read

ភ្នំពេញ៖ គ្រួសារអ្នកស្រី លន ប៉ិ ត្រូវបាននារីម្នាក់លួចយកកូនស្រីពីផ្ទះបាត់ ដែលស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល តាំងពីម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ ហើយមកដល់ពេលនេះ នៅតែមិនទាន់រកឃើញនៅឡើយ ពួកគាត់បានលើកដៃទទូចសុំការអន្តរាគមន៍ ពីសមត្ថកិច្ចគ្រប់ច្រកល្ហក និងប្រជាពលរដ្ឋផងដែរ ប្រសិនបើឃើញក្មេងស្រីដូចក្នុងរូបភាពខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងជូនគ្រួសារគាត់ផង។ បើតាមអ្នកស្រី...

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ នៅព្រឹកថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៩នេះ បានចុះពិនិត្យការស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែង៧៥០ម៉ែត្រ ស្ថិតនៅក្នុងព្រៃព្រើងខាងជើង១​ និងព្រៃទា២​ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បើតាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានចាប់ផ្តើមស្ថាបនា...

ដើម្បីចូលរួមកំណែទម្រង់ឲ្យបានស៊ីជម្រៅ នឹងមានតម្លាភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ នឹងឆ្លើយតបតាមយុទ្ធចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ យោងតាមអនុក្រិត្យលេខ.១៣៥.អ.ន.ក្រ.បក ចុះថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៦ ស្តីពី ការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើរសុំឲ្យលោក...

បាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្ដបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានគាស់ទូមាស (កាឡៃ) យកទ្រព្យសម្បត្តិរបស់ អាជីវករក្នុងផ្សារ១៣មករា​ រួចរត់គេចខ្លួនបាន៤ថ្ងៃ ក៏ត្រូវចាប់បាន និងដកហូតទ្រព្យសម្បត្តិរបស់ ជនរងគ្រោះបានមួយចំនួនធំមកវិញ ។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ​ ឌុក​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ រស់​នៅភូមិរតន:​ សង្កាត់រតន:​ ក្រុងបាត់ដំបង​ ដែលជាជនដៃដល់ ក្នុងករណី(គាស់ទូ)លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាអាជីវករឈ្មោះ​ គឿង​ ជឿងថាក់​ ភេទស្រី​ អាយុ២៣ឆ្នាំរស់នៅ​ភូមិ១៣​ មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។ សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅក្នុងផ្សារ១៣មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង័្ស​យ​មិនស្គាល់មុខបាន​ (គាស់ទូ)កញ្ចក់លួចយក​សម្ភារ: ជាគ្រឿងអលង្ការ(កាឡៃ) និងសម្ភារ:​ជាគ្រឿងសំអាងជាច្រេីនមុខ របស់ជនរងគ្រោះ ​ ហេីយសម្ភារ:បាត់​បង់ សរុបទឹកប្រាក់ជា​ប្រាក់​ដុល្លារ ចំនួន១៨,​០០​០ដុល្លាអាមេរិក ​(មួយម៉ឺនប្រាំបីពាន់ដុល្លា)  និងជាប្រាក់រៀល ចំនួន​៣,០​០០,០០០រៀល (បីលានរៀល)។ ក្រោយពេលបាត់បង់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគរបាល​ ហេីយក្រោ​យ​ពេលធ្វេីការស្រាវជ្រាវ ទេីបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលេី​ និងដកហូតយកទ្រព្យសម្បត្តិទាំងនេះ ។ ជនស័ង្សយ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់​ រីឯសម្ភារ:ដែលដកហូតបាន​ ប្រគល់ជូនម្ចាស់វិញ៕

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទាំងយប់កណ្តាលអាធ្រាត្រ ក្រោយពីលាន់ឮសម្លេងធ្លាក់យ៉ាងខ្លាំង លុះពេលចេញទៅមើល ក៏ឃើញមាននារីម្នាក់ ដែលជាជនជាតិចិនម្នាក់ បានធ្លាក់ចុះពីលើអគារខុនដូរខ្ពស់មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ នារីជាជនជាតិចិនខាងលើ មានវ័យជាង២០ឆ្នាំ ដោយក្នុងនោះ គេពុំទាន់ដឹងថា នាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេ...

1 min read

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​នេះ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មេខ្លោងឈ្មោះទ្រីនិង​ឈ្មោះធា បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ត្បូងឃ្មុំ ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ...

1 min read

ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចចម្រុះក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកម៉ាង សុីណេតអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤វិច្ឆិកា២០១៩ បានឃាត់ខ្លួនជនសង្សយ័ចំនួន១៦នាក់ ក្នុងប្រតិបត្តិការដែលអជ្ញាធរអះអាងថា ជាការបង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លីនៅ ភូមិគគីឃុំបិតត្រាំងស្រុកព្រៃនប់(ពយម៉ាចូវ) ។ សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្សយ័ពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣វិច្ឆិកា២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ...

1 min read

ភ្នំពេញ ៖ ក្រោយបញ្ចប់ការងារសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ លោក អភិបាល និង ភរិយា ក៏បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូកង ដូនពេញសែនជ័យ ដែលបានខិតខំប្រគួទអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្នុងនោះលោកអភិបាល បាមនាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំង គ្រឿងឧបភោគបរិភោគដែលបានមកពីការឧបត្ថម្ភ ពីសប្បុរសជន នានា ឧបត្ថម្ភដល់កីឡាករទូកងសរុបចំនួន...

1 min read

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង...

កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចាប់យកទៅរំលោភ រួចសម្លាប់បោះចូលទៅក្នុងទឹកស្រះ យ៉ាងអាណោចអធម្មបំផុត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមគ្រួសារកុមាររីរងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា...

1 min read

ភ្នំពេញ​៖​ មុខសញ្ញា​ចោរលួច​រថយន្ដ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ​ Prius​ មួយ​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ស្វាយប៉ាក​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ផ្លូវ​៣៧០​...

ភ្នំពេញ៖ ក្រុមអ្នកបោសសំអាតអនាម័យនិងប្រមូលសំរាមនៅក្នុងបរិវេណ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានលើកឡើងថា នៅថ្ងៃទីមួយនៃព្រះរាជពិធីនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ គឺពួកគាត់ភាគច្រើន មានការយល់ដឹងច្រើន នឹងចូលរួមវេចខ្ចប់ ទុកដាក់សំរាម នៅក្នុងធុងឬកញ្ឆេសំរាមគ្រប់ទីកន្លែង។ លោក បញ្ញា និង លោក កក្កដា...

នៅប្រទេសកម្ពុជាយើង គេសង្កេតឃើញថា សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ហាមការជក់បារី កន្លែងទីសាធារណៈ តាមហាងបាយ ហាងកាហ្វេ ។ល។ ហាក់ដូចជាពុំមានប្រសិទ្ធភាព ផ្ទុយទៅវិញ នៅតាមទីសាធារណៈ ហាងបាយ ហាងកាហ្វេ គេសង្កតឃើញ មានចំនួនអ្នកជក់បារី កាន់តែកើនឡើង ។ ហើយរហូតតមកដល់ពេលនេះ ក្រសួងសុខាភិបាល...

1 min read

កាល​ពី​ថ្ងៃ​ចន្ទបាតុករ​ម្នាក់​បាន​ត្រូវ​រងរបួស​ជា​ទម្ងន់​ដោយ​ប៉ូលិស​ក្រុង​ហុងកុង​​នៅ​ក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​រីក​កាន់​តែ​ធំ​ឡើង។រូប​ភាព​វីដេអូ ​បាន​បង្ហាញពី​មន្រ្តី​ប៉ូលិស​ម្នាក់ ​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​បាតុករ​ពាក់​ស្រោមមុខ​នៅ​ពេល​ដែល​ប៉ូលិស​នោះ ​បាន​ប៉ុនប៉ង​ចាប់ខ្លួន​បាតុករ​នោះ។ បន្ទាប់​មក​មន្រ្តី​ប៉ូលិស​នោះ ​បាន​បើកការ​បាញ់​ប្រហារ​លើ​បាតុករ​ទី២​ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ដែល​បាន​មក​ជិត​អ្នក​ទាំង២។ប៉ូលិស​ក្រុង​ហុងកុង ​បាន​បញ្ជាក់​ថា ​បាតុករ​ម្នាក់ ​បាន​ត្រូវ​ប៉ូលិស​បាញ់។ ពួក​អាជ្ញា​ធរ​មន្ទីរពេទ្យ ​និយាយ​ថា បាតុករ​ត្រូវ​របួស​នោះ ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ការ​បាញ់​នោះ ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាតុកម្ម​នៅ​ចុង​សប្តាហ៍​ដែល​បាន​ជំរុញ​ឲ្យ​ដែនដី​ចិន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​អស់​រយៈ​ពេល​៥ខែ។ ក្រុម​បាតុករ​ពាក់​ស្រោមមុខ ​បាន​បិទ​ផ្លូវ​សំខាន់ៗ​ និង​បណ្តាញរទេះភ្លើង​ក្នុង​ក្រុង ​ហើយបាន​បំផ្លាញ​កន្លែង​ពាណិជ្ជកម្ម​ជា​ច្រើន។ប៉ូលិស​បាន​ធ្វើ​ការ​ឆ្លើយតប​វិញ​ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​កាណុង​ទឹក​ដើម្បី​បំបែក​បាតុកម្មនៅ​ផ្នែក​នានានៅ​ក្នុង​ទីក្រុង ​រួម​មាន​បរិវេណ​សាកលវិទ្យា​ល័យ​ពហុបច្ចេកទេស​ក្នុង​ទីក្រុង​ហុងកុង​ផង។ក៏មាន​សេចក្តី​រាយការណ៍​ដែរ​ថា...

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ គឺជាក្រុមអង្គរក្សផ្ទាល់របស់ ទណ្ឌិត...

ភ្នំពេញ ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ជាប់គ្នាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃហ្នឹងគឺជាបុណ្យអ៊ុំទូកទី២ហើយម្ចាស់ហាងក៏បាននាំគ្នា ដើរលេងបាត់អស់ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយ បាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។ ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលប្រហែលកន្លះម៉ោង ។ ចំពោះមនុស្សវិញក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯចំពោះមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងនោះទេ ដោយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវ រកមើលបន្ថែមទៀត ៕

1 min read

នៅថ្ងៃទី ១០​ ខែវិច្ឆិកាឆ្នាំ២០១៩​ វេលាម៉ោង១និង៣០នាទីយប់នៅចំណុចខាងមុខផ្ទះលេខ4E0 ផ្លូវបេតុងភូមិព្រៃសាលា​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​។ មានករណីប្រព្រឹត្តអំពើលួចកាច់កញ្ចក់រថយន្តដែលបង្កឡើងដោយជនសង្ស័យ ៣​នាក់ស៊ីវិលមធ្យោបាយធ្វើដំណើរម៉ូតូកង់បីចំនួន១គ្រឿង។ ជនសង្ស័យទី១​ ឈ្មោះសួន​ សត្ថាភេទប្រុសអាយុ៣៦​ឆ្នាំ​ មុខរបរជាងកាត់កញ្ចក់​ ស្នាក់នៅផ្ទះជួល​ ភូមិទួលសង្កែសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ ២​ឈ្មោះ ម៉ៅ​ ច្រឹក​ ភេទប្រុសអាយុ៣៨​ឆ្នាំមុខរបររត់កង់បី​...

1 min read

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​លើផ្លូវ​ជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ ក៏ដូចជា​នៅលើ​ផ្លូវជាតិ​លេខ​៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​នគរ​បាល ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ទៀត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​ទាំងនោះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ​តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា...

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ និងលោកជំទាវ​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​កាកបាទក្រហមកម្ពុជា​...

You may have missed