Sun. Apr 20th, 2025

1 min read

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានក្លែងឯកសណ្ឋាន នគរបាលពាក់សក្តិ៣ រួចជិះម៉ូតូដេញកាក់ម៉ូតូ យុវជនម្នាក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុច មុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យុវជនរងគ្រោះមានឈ្មោះ ជា សុផាណាត់ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE-1609 រីឯជនសង្ស័យ ដែលបន្លំជាប៉ូលិស មានឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផលិតផល តាមអនឡាញ ស្នាក់នៅម្ដុំ ទូលទំពូងទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុកស្អាង  ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CU-9499 ។ ប្រភពពីជនរងគ្រោះ បានប្រាប់BBNថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ពីរង្វល់មូលចោមចៅ ទៅតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ខណៈពេលនោះ ក៏មានបុរសម្នាក់ ពាក់ឯក សណ្ឋានប៉ូលិស ជិះម៉ូតូដេញពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើ បានកាក់ម៉ូតូសុំឆែកឆេរ ។ ឆែកឆេររួច រកមិនឃើញអីសោះ ក៏គំរាមយកទៅខណ្ឌ ដើម្បីពិនិត្យទឹកនោម។  បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ធ្វើដំណើរ និងអ្នកយកព័ត៌មាន បានសាកសួរទៅលើប៉ូលិស សក្តិ៣នោះ ដើម្បីបញ្ជាក់ពីអត្ដសញ្ញាណច្បាស់លាស់ តែមិនព្រមឆ្លើយសោះ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ អញ្ជើញប៉ូលិសនោះ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ ។ក្រោយសួរនាំ ប៉ូលិសម្នាក់នោះ បានឆ្លើយសារភាពថា ខ្លួនជាសមត្ថកិច្ចក្លែងក្លាយទេ ហើយខោអាវឯកសណ្ឋាននេះ គឺទិញនៅផ្សារទឹកថ្លា ព្រោះស្រលាញ់ខោអាវប៉ូលិសពេក ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមវិតិធីនៃច្បាប់ ៕

1 min read

ភ្នំពេញ៖ ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍​ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបភ្លាមៗ ក្រោមការសម្របសម្រួលពី លោក ខៀវកូឡា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ រោយទទួលបានបទបញ្ជាភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវរហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនរាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។ ជនសង្ស័យទាំង៥នាក់ទី១មានឈ្មោះទី១៖ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ  Lin Xiao bo អាយុ៣៤ឆ្នាំ។ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន០២នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំនិងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងសម្ភារដកហូតមួយចំនួន។ បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

1 min read

ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបុកប៉ះជាមួយរថយន្តបាឡែន ម៉ោងជាង២រសៀលថ្ងៃ២៦វិច្ឆិកា២០១៩នេះ នៅម្តុំជិតបន្ទាយកងរាជអាវុធហត្ថក្រុងព្រះសីហនុ ។ ក្រៅពីរថយន្តរងការខូចខាត មិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ (សូមបង្កើនការប្រុងប្រយត្ន័ពេលបើកបរ) {រូបភាពពីពលរដ្ឋ}

1 min read

បាត់ដំបង ​៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងកាលពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ស​​​​​​​​​​​​​​​​​មត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះ​​​​​​​​​​​​​​​​​​ដែលត្រូវភ្លើងឆេះខាងលើមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ​ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ សោម វ៉ាន់ដេត ភេទប្រុស...

1 min read

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ អង្គារ ១៥រោច ខែ កត្តិក​ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំសាមញ្ញលើកទី...

1 min read

រថយន្តរលុតបុកកង់បីឥណ្ឌាទៅគៀរថយន្តមួយគ្រឿងទៀតខណៈកំពុងឈប់ស្តុប ភ្នុំពេញះមានការភ្ញាក់ផ្អើលមួយដោយមានរថយន្តបុកបន្តកន្ទុយគ្នាកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីថ្ងៃទី 26 ខែ ខែវិច្ឆិកាឆ្នាំ 2019នៅលើកំណាត់ផ្លូវ 371ក្នុងសង្កាត់ទួលទំពូង 2 ខណ្ឌខណ្ឌបឹងកេងកងរាជធានីភ្នំពេញបង្កឡើងដោយរថយន្តពណ៌ត្រេអ៊ីដែលមានស្លាកលេខលេខខេមរៈភូមិន្ទ01.2.1224រលត់ម៉ាស៊ីនជ្រុលទៅបុកកង់បីឥណ្ឌាដែលមានស្លាកលេខភ្នំពេញ 11 HD24:16ខណៈកង់បីឥណ្ឌាកំពុងឈប់ស្តុកហើយក៏ខ្ទាតទៅប៉ះរថយន្តមួយទៀតដែលមានដែលមានស្លាកលេខភ្នំពេញ 2 BA 08 62ដែលកំពុងឈប់ដែរ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថសហើយមុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាកំពុងតែឈប់ស្តុកមួយសន្ទុះក្រោយមកក៏ឃើញរថយន្តដែលពណ៌ត្រេអ៊ីមានពាក់ស្លាកលេខខេមរភូមិន្ទបើកមកដល់តុក៏រលត់ម៉ាស៊ីនទៅបុកកង់បីឥណ្ឌាពេញទំហឹងពីក្រោយបណ្ដាលឱ្យទៀតទៅប៉ះរថយន្តមួយគ្រឿងទៀតនៅឯនោះចំណែករថយន្តបង្កក៏ឡើងខឿនឡើងទ្រូងផ្លូវម្ខាងកង់ម្ខាងទៀតធ្វើឲ្យកកស្ទះនៅកន្លែងកើតហេតុជាខ្លាំង។...

1 min read

ស្រុកស្ទឹងហាវ-សមត្ថកិច្ចមូលដ្ឋានប្រាប់ជាបឋមមកថា យុវតីវយ័20ឆ្នាំជានិស្សិតម្នាក់ឈ្មោះ ឃាង ចាន់សូនីតា គេឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីខ្យល់គ កាលពីម៉ោង6ព្រឹកថ្ងៃទី26ខែវិច្ឆិកា ឆ្នាំ2019 នៅក្នុងផ្ទះក្រុម1ភូមិ3ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនរងបានស្នាក់នៅផ្ទះលោកគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យស្ទឹងហាវ។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច្ច័យតាមបច្ចេកទេស៕

1 min read

ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះបន្តគ្នា រវាងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រថយន្តតូច២គ្រឿងនិងរុឺម៉កមួយគ្រឿងទៀត នៅផ្លូវសាលាខេត្ត ម្តុំជិតស្តូបមិត្តភាពកម្ពុជា វៀតណាមក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ព្រឹកថ្ងៃ២៦វិច្ឆិកា២០១៩នេះ បណ្តាលអោយមនុស្ស២នាក់រងរបួស ក្នុងនោះមានជនជាតិចិនម្នាក់ដែរ ដែលជាភាគីខាងរថយន្តតូច។ បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចថា ហេតុការណ៍នេះផ្តើមចេញពីរថយន្តដឹកទំនិញ ហ្វ្រាំងមិនសុី ជ្រុលទៅបុកប៉ះយានយន្តនៅខាងមុខ រួចក៍កើតជាហេតុការណ៍បុកប៉ះបន្តគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក៍បានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធី ចំណែកអ្នករងរបួសក៍ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ៕ (more…)

1 min read

នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់...

ខេត្តព្រៃវែង ៖សេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថាមានការរិះគន់ខ្លាំងនៅក្នុងមជ្ឈដ្ឋានមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេច នៅពេលលោកវេជ្ជបណ្ឌិតយូសុីឡិជាប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចដែលគេស្គាល់ថាជាសាច់ញាតិរបស់ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចនិងជាប្អូនថ្លៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាសេងបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងអាចកាន់កាប់និងយកដីរដ្ឋទំហំ៣៩ម៉ែត្រគុណនឹង៩៣ម៉ែត្រធ្វើជាកម្មសិទ្ធិដោយស្រួល។  ដីរដ្ឋដែលត្រូវគេរាយការណ៍ថាលោកវេជ្ជបណ្ឌិតយូស៊ីឡិកំពុងកាន់កាប់សាងសង់ផ្ទះសាងសង់តូបសាងសង់បន្ទប់សម្រាប់ជួលនិងកំពុងរត់ការធ្វើប្លង់យកនោះគឺជាដីអតីតមណ្ឌលសុខភាពឃុំអង្គររាជ្យស្ថិតនៅខាងជើងសាលាឃុំអង្គររាជ្យភូមិក្រសាំងទងឃុំអង្គររាជ្យស្រុកព្រះស្តេចខេត្តព្រៃវែង។  ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុកព្រះស្តេចមួយចំនួនបានលើកឡើងថាបន្ទាប់ពីពួកគាត់រិះគន់និងស្នុំការបញ្ជាក់ពីថ្នាក់លើមន្ត្រីថ្នាក់លើបានប្រាប់ពួកគាត់វិញថាការដែលលោកវេជ្ជបណ្ឌិតយូស៊ីឡិអាចយកដីនោះធ្វើជាកម្មសិទ្ធិបានព្រោះតែគាត់រស់នៅទីនោះយូរមកហើយនិងគ្មានដីសម្រាប់រស់នៅទើបថ្នាក់លើសម្រេចប្រគល់ដីនោះទៅឲ្យគាត់។ ក្រុមមន្ត្រីសុខាភិបាលស្រុកព្រះស្តេចមួយចំនួនបានសម្តែងការអាក់អន់ស្រពន់ចិត្តខ្លាំងនៅពេលដែលពួកគាត់មានជីវភាពមិនសូវធូរធារនិងគ្មានដីរស់នៅដូចលោកវេជ្ជបណ្ឌិតយូស៊ីឡិដែរប៉ុន្តែគ្មានថ្នាក់លើណាយកចិត្តទុកដាក់រកដីឲ្យសង់ផ្ទះសង់តូបនិងបន្ទប់ជួលរកលុយក្រៅបន្ថែមដូចជាលោកវេជ្ជបណ្ឌិតយូស៊ីឡិសោះ។ ជុំវិញករណីនេះលោកវេជ្ជបណ្ឌិតយូស៊ីឡិប្រធានប្រតិបត្តិមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះថា៖ដីដែលលោកកំពុងរស់នៅនោះគឺពិតជាដីដែលរដ្ឋបម្រុងទុកធ្វើជាមណ្ឌលសុខភាពអង្គររាជ្យប្រាកដមែនប៉ុន្តែលោកបានសុំអាជ្ញាធររស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះចំណែកមណ្ឌលសុខភាពឃុំអង្គររាជ្យក៏ត្រូវបានថ្នាក់លើធ្វើនៅទីតាំងផ្សេងរួចរាល់ហើយដែរដូច្នេះទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីនេះទៅអាជ្ញាធរឃុំស្រុកដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្របច្បាប់តែម្តងទៅ។ លោកវេជ្ជបណ្ឌិតយូស៊ីឡិបានអះអាងថាលោកដាក់ពាក្យកាន់កាប់ដីធ្លីដើម្បីយកដីរដ្ឋនេះធ្វើជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ខ្លួនគឺគោរពតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលតម្រូវឲ្យអាជ្ញាធរដែនដីកាត់ដីរបស់រដ្ឋប្រគល់ឲ្យប្រជាជននិងមន្ត្រីរាជការដែលបានរស់នៅអាស្រ័យផលតាំងពីយូរលង់មកហើយ។ ចំពោះករណីប្អូនថ្លៃអាចយកដីរដ្ឋធ្វើជាកម្មសិទ្ធិនេះអ្នកសារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមបណ្ឌិតឧកញ៉ាសេងអបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបាននៅឡើយទេដោយសារទូរស័ព្ទដៃរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាប្រធានមន្ទីរមិនអាចទំនាក់ទំនងបាន៕

ខេត្តកំពត៖ ក្រុមយុវជនក្មេងស្ទាវ៧នាក់ បានដេញកាប់ចាក់គ្នាទីសាធារណៈក្នុងក្រុងកំពត ឥឡូវត្រូវបានសមត្ថកិច្ចក្រុងកំពត ក្របួចបានបក្ខពួកដៃដល់ជាបន្តបន្ទាប់ចំនួន៧នាក់ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ក្រុមក្មេងស្ទាវខាងលើ កន្លងមកតែងតែធ្វើសកម្មភាព បង្កអសន្តិសុខក្នុងក្រុងកំពត ដែលបង្កអោយមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដ៏ទៃ។

ខេត្តបន្ទាយមានជយ័ មានករណីផ្ទុះមីននៅចំនុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង១៣.០០នាទីក្នុងករណីផ្ទុះមីនតោនខាងលើបណ្តាលមនុសម្នាក់រងរបួស ជនរងគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ38ឆ្នាំ នៅភូមិ រកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ ជនរងគ្រោះរងបួសដាច់ដៃស្តាំត្រឹមដើមដែ ត្រូវឡានសារ៉ែននគរបាលប៉ុស្តិអូរបីជាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មូលហេតុ បើកបរម៉ាសុីនច្រូតស្រូវនៅស្រែខាងត្បូងភូមិចំងាយប្រហែល800ម៉ែត្រ។

1 min read

ខេត្តប៉ៃលិន៖ មុននេះបន្តិចនៅបណ្ដោយផ្លូវជាតិលេខ ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តលុចស៊ីស៥៧០និងរ៉ឺម៉កដឹកគោ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សម្នាក់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវខ្វែង ភូមិវត្តសង្កាត់.ក្រុង.ខេត្តប៉ៃលិន ២៥ វិច្ឆិកា ២០១៩. ហេតុការណ៍នេះដោយសារតែឡានរថយន្តឡិចស៊ីស 570 បើកបរក្នុងស្ថានភាពមិនប្រុងប្រយ័ត្នហើយក៏ទៅបុកនឹងរុឺម៉កដឹកគោពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងភ្លាមៗចំណែកឯរុឺម៉កដឹករងការខូចខាតយ៉ាងខ្លាំងហេីយរថយន្ត៥៧០រងកាតខូចខាតផ្នែកខាងមុខខ្ទេចគ្មានសល់. តាមប្រភពបានឲ្យដឹងច្បាស់ថារថយន្ត lexus 570 និងរុឺម៉កដឹកគោបេីកបរផ្លូវបញ្ច្រាស់គ្នាទើបបណ្ដាលឲ្យបុកគ្នាពេញមួយទំហឹងនៅនឹងកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងដែរបន្ទាប់មកទៀតក៏បានរថយន្ត 31...

ករណីមនុស្សស្លាប់ដោយសារផឹកគោជល់គាំងបេះដូង? ខេត្តបាត់ដំបង,ស្រុកសង្កែ នៅចំនុចក្រុមទី៧ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងមានករណីមនុស្សម្នាក់ដេកស្លាប់លើអង្រឹង នៅម៉ោង២០.៣០ថ្ងៃទី២៥ខែវិច្ឆិកា.ឆ្នាំ២០១៩។ សាកសពជនរងគ្រោះមានឈ្មោះចន្ទ.យ៉ន់ អាយុ២៧ឆ្នាំភេទប្រុស់ រស់នៅក្រុមទី១៦ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង បំរើការងារជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឈ្មោះគឹម.ពិសីភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្រុមទី៧ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៥.ខែវិច្ឆិកា.ឆ្នាំ២០១៩វេលាម៉ោង០៦.៣០នាទីពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះចន្ទ.យ៉ន់ភេទប្រុសអាយុ២៧ឆ្នាំជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួនដើរកាន់កំប៉ុងគោជល់(មួយកំប៉ុង)មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួនហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង.ក្រោយមកលឺគេថាឈ្មោះយ៉ន់នេះស្លាប់ហើយបន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។សមត្ថកិច្ចរួមទាំងពេទ្យជំនាញបានចុះមកធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសាកសពសន្និដ្ឋានថា ស្លាប់ដោយគាំងបេះដូង.សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះតុង.អ៑នអាយុ៦៣ឆ្នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៍មានពីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ?????  ក្តៅៗព័ត៍មានដែលទទួលបានពីពលរដ្ឋប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩  មានការចាក់ដីលុបប្រឡាយសាធារណៈ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ។   ដោយឡែកឡានដឹកដីទាំងនោះ គឺជារបស់ តាវែង ដែលប្រជាពលរដ្ឋប្រាប់ថា  ជំនាញខាងបំផ្លាញផ្លូវ បើឡាន...

ភ្នំពេញ)៖ ប្រជាពល់រដ្ឋថាប្រហែលជា ត្រូវប្រេីរបារមីរបស់ លោកស ថេត ស្នងការនគរបាល រាជធានីភ្នំពេញហេីយ ទេីបអាចបង្រ្កាបបនល្បែង បញ្ជល់មាន់នឹងអាប៉ោង ដ៏មានបារមីនឹង អំណាចដែលមាន ទីតាំងនៅ ទឹកដីសង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ ហេីយកន្លែង បនល្បែងដែរមាន ទីតាំងខាងលេី នេះអាចចូលទៅ លេងបានតាមផ្លូវដួង...

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ ប្រធាន​កិត្តិយស​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ ​ដូន​ពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាន​អញ្ជើញ​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា​ ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និង​ជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ។ ឆ្លៀតក្នុងឱកាសនេះ...

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ពេញវុធ ប្រធាន​កិត្តិយស​អនុសា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ ​ដូន​ពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាន​អញ្ជើញ​សួរ​សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​កាក​បាទ​ក្រហមកម្ពុជា​ ចែករំលែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត និង​ជាជនពិការ ចំនួន៣៥គ្រួសារ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ។ ឆ្លៀតក្នុងឱកាសនេះ...

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំងបានរំលោភទន្ទ្រានយកដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។  អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល  មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម  ញ៉ាង ម្យក់។ អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ...

1 min read

ស្រុកស្ទឹងហាវ- មន្ត្រីនគរបាលមួយរូបនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានចង ក សម្លាប់ខ្លួន ពេលទៀបភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេា ចង ភ្ជាប់ជាប់នឹងធ្នឹមរេាងកាហ្វេ ជាមួយនិងការបន្សល់ទុកសំបុត្រមួយច្បាប់ ។ សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ ហុឹម សំបូរ​ ភេទប្រុស​ អាយុ ៥៣ឆ្នាំ​ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ...

1 min read

ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង បង្កដោយខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ ប្រុស រថយន្តរងគ្រោះមាន ម៉ាក camary កែឆ្នៃពណ៌ទឹកប៉ិច បានក្រឡាប់ធ្នាក់ចូលក្នុងប្រឡាយ ស្ថិតនៅត្រងចំនុច លូអែន ផ្លូវបំបែកជាបួនភូមិកំណប់ ព្រំប្រទល់ ភូមិបន្សាយរាក់...

1 min read

បីថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជន។ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអគារថ្មីនិងអគារដែលមានរួចមកហើយ។ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយក្នុងតម្លៃ៣៩លាន៧សែនដុល្លារ។សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអគារថ្មីនិងអគារចាស់ខ្ញុំបានចលនាសប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹមម៉ោង៤ល្ងាចថ្ងៃ២៤​វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជនចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលតាមការអំពាវនាវរបស់ខ្ញុំតាមពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស)។ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះវេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅចៅទួតអស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ!សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះ!ព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្តរស់នៅជាមួយកូនចៅមួយរយៈទៀត៕ដោយ៖សហការី I 

សម្តេច ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បានលើកឡើង​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា​នេះការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​សញ្ញា​មិន​ល្អហើយ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ជួយ​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។សម្តេចស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អះអាង​នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា​នេះ ថា​ និន្នាការ​កើន​ឡើង​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​សញ្ញា​មិន​ល្អ ហើយ​លោក​ក៏​ទទួល​ស្គាល់។ប្រសិន​បើ​មាន​ការ​រិះគន់​ថា​ចំណាត់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​រដ្ឋាភិបាល​បរាជ័យ​។ប៉ុន្តែ​សម្តេចស ខេងក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជួយ​គ្នា​ជា​មតិយោបល់ និង​គំនិត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​សារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​ជា​បញ្ហា​រួមទាំង​អស់​គ្នា។​ ការ​អះអាង​របស់​សម្តេចធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក លើក​ទី១៤​...

1 min read

ខេត្តព្រះវិហារ-(ជ្រុងមួយនៃសោកនាដកម្ម) សមត្ថកិច្ចអោយបណ្តាញផ្សព្វផ្សាយដឹងថា ក្មេងស្រីតូចម្នាក់បានលង់ទឹកពាងក្បែរផ្ទះ ស្លាប់បាត់បង់ជីវិត ក្រោយពេលម្តាយក្មេងស្រីជនរងគ្រោះជាប់រវល់ក្នុងផ្ទះមួយបព្រិចភ្នែក ទុកក្មេងរងគ្រោះនៅម្នាក់ឯង ពេលចេញមកវិញ ឃើញក្មេងរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ មិនអាចជួយសង្គ្រោះបានទេ។ សោកនាដកម្មដែលគួរអោយសោកស្តាយនេះ កើតឡើងនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៩ កន្លងទៅនេះ ចៅក្រុម ស៊ើបសួរ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី...

You may have missed