នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរបានរៀបចំប្រារព្ធមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ...
កំពង់ស្ពឺ ៖ យុវជនច្រើននាក់បាននាំខ្លួន យកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ដែលស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបក្លឹបម៉ាស្ទ័រ ហើយបានឃាត់ មនុស្សចំនួន ១៦៤នាក់ភាគច្រើនជាយុវជន និងនាំយកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន។ មន្ត្រីបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងជាង ១រំលងអាធ្រាត្រ ចូលរួមដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍...
ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បេីកររថយន្តស៊េរីទំនេីបបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងទ្រមេឃបង្កការភ្ញាក់ផ្អេីលនៅស្តុបក្ដាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ.តាមប្រភពបានដឹងច្បាស់ថានារីរូបស្រីម្នាក់នេះបេីកបរក្នុងស្ថានភាពលឿងខ្លាំងបណ្ដាលឲ្យរេចង្កូតទៅបុកនឹងថ្មពុះចែកទ្រូវផ្លូវបង្កឲ្យរថយន្តដាច់កង់ខាងឆ្វេងមួយចំហៀងរីឯរថយន្តក្រទ្បាប់ផ្ងារជេីងទ្បេីងហេីយហេតុការនេះកេីតទ្បេីងនៅម៉ោងប្រហែល១:២៥នាទីឈានចូលថ្ងៃទី១ ១២ ២០១៩. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប...
ភ្នំពេញ ៖ បុរសម្នាក់បានបាត់បងជីវិត ខណៈកំពុងជិះម៉ូតូ ត្រូវម៉ូតូសណ្ដោងរឺម៉ក រេចង្កូតមកបុក កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ព្រំ សុីដេត អាយុ ៣១ឆ្នាំ មុខរបរវិស្វករ មានស្រុកកំណើត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-6123 រីរឺម៉កម៉ូតូ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន ។ ប្រភពឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមផ្លូវជាតិលេខ២ ទិសដៅពីលិចទៅកើត រីឯរឺម៉ក បើកបរទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឱ្យ ជនរងគ្រោះស្លាប់តែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូទាំង២ ទៅរក្សាទុក នៅចរាចរណ៍ក្រុងភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ និងសាកសព ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ
អភិបាលក្រុងឡុងដ៍លោក Sadiq Khanបានថ្កោលទោស«ការវាយប្រហារដ៏សែនអាក្រក់» កាលពីរសៀលថ្ងៃសុក្រ នៅលើស្ពាន London Bridge ដែលនៅក្នុងនោះជនម្នាក់ជាប់សង្ស័យជាអ្នកវាយប្រហារមានកាំបិតនិងពាក់អាវកាក់គ្រឿងផ្ទុះក្លែងក្លាយបានត្រូវបាញ់ស្លាប់ដោយប៉ូលិស។លោក Khan បាននិយាយបញ្ជាក់ថា មានមនុស្សមួយចំនួនបានត្រូវរបួសនៅក្នុងឧប្បត្តិហេតុនេះ។ លោកក៏បានបញ្ជាក់ដែរថា អ្នកនៅជិតទីនោះបានប្រឈមនឹងអ្នកធ្វើការវាយប្រហារនោះ ហើយបានចាប់ខ្លួនបុរសជាប់សង្ស័យនេះនៅមុនពួកប៉ូលិសមកដល់។ថ្លែងនៅខាងមុខការិយាល័យ Scotland Yard កាលពីថ្ងៃសុក្រ លោក Khan បានអំពាវនាវដល់អ្នករស់នៅទីក្រុងឡុងដ៍ឱ្យរួបរួមគ្នាក្នុងការប្រឈមនឹងភេរវកម្ម។លោកបាននិយាយថា...
ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ០២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ០១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវបេតុង មុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី “ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIREដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
ស្រុកកំពង់សីលា- នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្នរវាង៖ ១/ រថយន្តបែន ពណ៌ត្រេអុី ស្លាកលេខ ខេមរៈភូមិន្ទ02 3-420( អ្នកបេីកបររត់គេចបាត់) ។ ២/...
អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌...
ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់ផ្លោងមួយទៀត ។យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងពីរចេញពីខេត្ត South Hamkyong ទៅកាន់សមុទ្រនៅភាគខាងកើតនៅម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង។ សេចក្ដីប្រកាសនេះមិនបានបញ្ជាក់ថាតើគ្រាប់ផ្លោងនេះហោះបានឆ្ងាយកម្រិតណាឬក៏ជាប្រភេទគ្រាប់ផ្លោងអ្វីនោះទេ។មន្ត្រីជប៉ុនបាននិយាយថាប្រទេសកូរ៉េខាងជើងទំនងជាសាកល្បងគ្រាប់មីស៊ីល ហើយគ្រាប់មីស៊ីលនោះទំនងជាមិនធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុននោះទេ។នេះគឺជាការសាកល្បងលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេលជិតមួយខែកន្លងមកនិងជាការសាកល្បងលើកទី១៣ តាំងពីដើមខែឧសភាមក។ការសាកល្បងនេះបានធ្វើឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការដាក់សម្ពាធមុនកាលបរិច្ឆេទផុតកំណត់នៅចុងឆ្នាំនេះចូលមកដល់ ដើម្បីឲ្យសហរដ្ឋអាមេរិកធ្វើសម្បទានបន្ថែមទៀតនៅក្នុងការចរចានុយក្លេអ៊ែរដែលជាប់គាំងនេះ។កាលពីខែមុន កូរ៉េខាងជើងបានដើរចេញពីការចរចានុយក្លេអ៊ែរកម្រិតការងារជាមួយនឹងសហរដ្ឋអាមេរិក ដោយរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាជាអ្នកធ្វើឲ្យការចរចានេះបរាជ័យ។ តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានថាខ្លួនអាចចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ៕
ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម...
ប្រភពពីមន្រ្តីតូចតាចបានខ្សឹបថាក្រុមមន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្តនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលបានធ្វើឲ្យប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់យ៉ាងពេញបន្ទុកព្រោះមន្ត្រីទាំងនោះគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយហើយមិនខ្វល់ពីរឿងរថយន្តដឹកលើសទម្ងន់ឬមិនលើសទម្ងន់នោះទេឲ្យបានលុយដាក់ហោប៉ៅទោះបីផ្លូវចេះតែខូចក៏មិនខ្វល់។ឈ្មួញនិងអាជីវករមួយចំនួនដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ចូលមករាជធានីភ្នំពេញ បានខ្សឹបថាទោះបីពួកគេដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់គឺត្រូវតែបង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តនៅស្រុកអង្គស្នួលតាមការកំណត់ទើបអាចចៀសផុតពីការរំខាន។ ចំណែកមន្ត្រីតូចតាចក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានខ្សឹបឲ្យដឹងថាលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្តាលគឺជាអ្នកបើកដៃឲ្យក្រុមមន្ត្រីប្រចាំទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងស្រុកអង្គស្នួលប្រមូលលុយតាមរបៀបពុករលួយ។ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការខេត្តកណ្តាលបានខ្សឹបឲ្យដឹងទៀតថាអំពើពុករលួយរបស់លោកម៉ឹង យូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលគឺជារឿងដែលមិនអាចបិទបាំងបានឡើយព្រោះត្រូវមន្ត្រីក្រោមឱវាទបើកកកាយជាបន្តបន្ទាប់។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បែរជាធ្វើមិនដឹងមិនឮអ្វីទៅវិញ។ឥឡូវនេះប្រភពពីក្រុមមន្ត្រីរាជការតូចតាចក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានបង្ហើបនិងខ្សឹបឲ្យដឹងថាលោកម៉ឹង យូឡេងដែលជាប្រធានមន្ទីរនិងបក្ខពួកមួយចំនួនកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលជាបន្ទាន់។ប៉ុន្តែអង្គភាពយើងបានព្យាយាមទាក់ទងទៅលោកម៉ឹង យូឡេងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនិងលោក...
បាត់ដំបង ៖ លោក អ៊ុ រតនា និងលោក ជ័យជនតារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ងដើមឆាប់រួចខ្លួន និងប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។ ប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ាគំនរ តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និងទំនិញផ្សេងៗក្នុងចំណុចច្រករំដួល...
ប៉ៃលិន៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476។ ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ភ្នំពេញ ៖ បន្ទាប់ពីមានការដោះស្រាយនូវផលប៉ះពាល់ជាមួយអាជីវករលក់ដូចទាំងផ្សាររដ្ឋ និងឯកជនរួចមក គម្រោងនៃការអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្រេចបើកការដ្ឋានសាង់សង់ជាផ្លូវការហើយ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អ្នកវិនិយោគិនជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករជាច្រើនរយនាក់។ លោកស្រីឧកញ៉ា ចាន់...
ភ្នំពេញ ៖ ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ក្រោយពីរដូវវស្សា បានបញ្ចប់ទៅជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជួសជុលផ្លូវខូច និងផ្លូវសំបុកមាន់ នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីអោយដំណើរការការដ្ឋានទាំងអស់ ប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដា បច្ចេកទេស និង ស្វែងរកចំណុចខ្វះខាតនានា កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកានេះ លោក ឃួង...
ស្វាយរៀង៖លោកខាត់ សារ៉ាត់ប្រធាននគរបាលអន្តោប្រវេសន៍និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញរបស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំរឿងដែលលោកខាត់ សារ៉ាត់មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនបាវិតមិនសូវចូលប៊ុយរ៉ូធ្វើការដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោកខាត់ សារ៉ាត់តាមរយៈទូរស័ព្ទ។ក្រោមការគ្រប់គ្រងរបស់លោកខាត់ សារ៉ាត់គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើនដោយសារតែលោកខាត់ សារ៉ាត់សោះ អង្គើយនឹងការងារឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិតប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែនត្រូវបង់លុយក្នុងម្នាក់ចំនួន២០ដុល្លារអាមេរិកហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារដោយគ្មានករណីលើកលែងដោយផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។មន្ដ្រីនគរបាល អន្ដោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ...
ភ្នំពេញ ៖ ការស្លាប់របស់នារីម្នាក់ ទើបតែដឹងដល់អ្នកជិតខាង បន្ទាប់ពីសាយភាយក្លិនស្អុយ ចេញពីក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០យប់ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិដូង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ សឿន ស្រីដា...
តាមសេចក្តីប្រកាសមួយរបស់រដ្ឋសភាបានឲ្យដឹងថារដ្ឋសភាជាតិកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជាង៣៣លានលានរៀលឬប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។ រដ្ឋសភាបានបញ្ជាក់ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២៦ខែវិច្ឆិកានេះថា រដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់ដែលមាន៧ជំពូក និង១៥មាត្រានេះ ក្នុងគោលបំណង«ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋនិងចលនការនៃការកែទម្រង់ស៊ីជម្រៅនិងមុតស្រួចដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជាសំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត»។សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងថា មានតំណាងរាស្ត្រចំនួន១០៧នាក់បានបោះឆ្នោតទទួលយកសេចក្តីព្រាងច្បាប់នេះ ដោយមានការការពារពីខាងភាគីរដ្ឋាភិបាល គឺលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។តាមរយៈគម្រោងកញ្ចប់ចាយវាយថ្មីនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់អត្រាប្រមាណរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ដំណាលគ្នានេះ រដ្ឋាភិបាលនឹងប្រឹងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩នេះបានបញ្ជាក់ពីបណ្តាខេត្ត-រាជធានីមួយចំនួនដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាសធាតុមូលហេតុថាជ្រលងសម្ពាធខ្ពស់បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។ ក្រសួងធនធានទឹកចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនៅកម្ពុជាមានលក្ខណៈ ៖