នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ...
សន្តិសុខសង្គម
នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលចប់អណត្តិ...
ភ្នំពេញ៖កន្លែងបើកហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភេីយដែលស្ថិតនៅទីតាំងជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយជ្រកក្រោមស្លាកយីហោមណ្ឌលកម្សាន្ត(វ៉ាន់ដា)។ ទីតាំងហ្គេមបាញ់ត្រីនេះបើកលេងយ៉ាងសេរីបែបនេះហើយមិនមានការក្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។ ប្រភពប្រជាពលរដ្ឋទូទៅបានអោយដឹងថាមានក្មេងៗនិងយុវវ័យជាច្រើនបានចូលលេងហ្គេមបាញ់ត្រីជាពិសេសសិស្សសាលាដោយភ្លេចគិតពីការសិក្សាររបស់ខ្លួនហើយបានចំណាយប្រាក់កាសជាច្រើនក្នុងការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃហើយក៏ជាក្តីបារម្មណ៍របស់ឪពុកម្តាយនិងអាណាព្យាបាលផងដែរ។ ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចណាមកបង្កើតនូវទីតាំងមួយនេះឡើយពួកគាត់ដាក់ការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងមួយនេះហើយទើបមិនហ៊ានបង្ក្រាបបែបនេះហើយឲ្យបើកលេងយ៉ាងរលូនទៀតផង។ នាពេលថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ីនធឺណេតឲ្យអស់ត្រឹមអំណាច់ឆ្នាំ២០១៩ឃើញថាទីតាំងមួយចំនួននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តឲ្យបិទសេវាកម្មទាំងនេះដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាលប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះនៅតែបន្តបើកយ៉ាងរលូនប្រឆាំងនឹងច្បាប់។ ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាលោកអភិបាលខណ្ឌលោកអធិការខណ្ឌនិងលោកមេប៉ុស្តិ៍សូមមេត្តាចាត់វិធានការណ៍ទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕
ខេត្តកំពត៖ ភ្ញៀវទេសចរនិងអ្នកលក់ដូរនៅស្រុកទឹកឈូមានការរិះគន់យ៉ាងខ្លាំងចំពោះម្ជាស់រមណីយដ្ឋានឧទ្យានដងព្រែក ដែលស្ថិតនៅក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅនិងលក់ដូរបន្តិចបន្ទូចនៅទីនោះនិងភ្ញៀវទេសចរមួយចំនួនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទូរទស្សន៏ ស្លឹករឹត SRTV ONLINE យើងបានអោយដឹងថាកន្លែងកំសាន្តដែលមានឈ្មោះថា ឧទ្យានដងព្រែក ដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងដែលមានឈ្មោះថា លុចស៊ិស មានមេការជាជនជាតិយួននិងជំនួយការខ្មែរ។ កន្លែងកំសាន្តដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងរូបនេះគឺមិនមានអនាម័យនឹងបះពាល់បរិស្ថានយ៉ាងខ្លាំង អ្នកលក់ដូរនៅទីនោះបានរាយកាណ៍មកថា ទឹកព្រែកនៅទីនោះឡើងខ្មៅហើយមានក្លិនស្អុយទៀតផង។ ក្រុមការងារទូរទស្សន៏ស្លឹករឹត SRTV...
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកថៃ្ងទី០២ខែតុលាឆ្នាំ២០១៩។
នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិសរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។...
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ បានសម្រេចចេញលិខិតជូនដំណឹងជំរាបជូនដល់សាធារណៈជនទាំងអស់ជ្រាប មន្ទីរសម្រេចនឹងផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន...
តាមប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថា លោកលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយប្រចាំច្រកនេះជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោកលាងហៃនោះទេ ។ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលឹមសម្បត្តិកំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។ប្រភពបានឲ្យដឹងទៀតថា ការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់ឯកសារដែលគ្មានកំហុស។ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលឹមសម្បត្តិគាបយកលុយពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង។បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើល។ព្រោះបច្ចុប្បន្នលោកលឹមសម្បត្តិកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល ។ អាចនិយាយបានថាលោកលឹមសម្បត្តិកំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោកលាងហៃយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើនរូបភាពដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីឡើយ។នៅពេលលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញយ៉ាងឆាប់រហ័ស។...
បាត់ដំបង ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី ២២ខែ កញ្ញា ឆ្នាំ២០១៩ មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត) មួយកេីតឡេីង នៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ) ភេទប្រុស អាយុ២៦ឆ្នាំ...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះនៅ ចំណុច ក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គេចខ្លួនម្នាក់ នៅថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩...
ភ្នំពេញ ៖ រសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី ឃុន ហាំង និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន និងលោកជំទាវ ឯកឧត្តម ក្រូច ផាន និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម...
ភ្នំពេញ៖កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋចោមចៅទី១ ចោមចៅ២ សហការជាមួយ កម្លាំងសមត្ថកិច្ច អន្តរាគមន៏ខណ្ឌពោធិ៍សែនជ័យបានដេញចាប់ក្មេងទំនេីង ពីរក្រុមកំពុងតែបើកការប្រយុទ្ធវ៉ៃតប់គ្នាមាន ដាវមាន ដំបង ដុំឥដ្ឋ បង្កឱ្យមានការ ការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច នៅផ្លូវបេតុងកែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ...
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចាត់ទុកក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ហេតុនេះហើយទើបមេឈ្មួញ ណុប ឌី ហៅឆើត មេឈ្មួញ ជឿង ថេង និងមេឈ្មួញ តាំង អៀង ជាដើម...
ភ្នំពេញ ៖ នគរបាលម្នាក់ នៃនាយកដ្ឋាននគរបាលការពារ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ...
នៅរសៀលថ្ងៃទី១៩នេះក្រុមចំរុះកម្ពុជានឹងថៃបានរុករកឃេីញនាក់បាត់ខ្លួនទឹកជំននបាក់ដីភ្នុំមួយនាក់ហេីយថ្ងៃនេះ
នារសៀលថ្ងៃទី១៩ កញ្ញា ទន្ទឹមនឹងការរកឃើញជនរងគ្រោះម្នាក់ឈ្មោះ ឆាង កុយ ភេទប្រុស អាយុ ២៧ឆ្នាំ ដែលនៅរស់រានមានជីវិតស្ថិតនៅចំណុចស្ថិតលើទឹកដីថៃចម្ងាយជិត១គីឡូម៉ែត្រពីព្រំដែនកម្ពុជា គាត់បាននិយាយរៀបរាប់ប្រាប់ពីរឿងរ៉ាវខ្លះៗទៅដល់កម្លាំងយោធា និងក្រុមគ្រួសាររបស់គាត់ ។ អ្វីដែលយើងបានដឹង គឺនៅពេលកម្លាំងបានសួរដល់ការប្រទះឃើញពោះវៀនមួយថង់ច្រកថង់ ដែលសង្ស័យជាពោះវៀនមនុស្ស ត្រូវបានគាត់ឆ្លើយថា មិនមែនជាពោះវៀនមនុស្សនោះទេ គឺពោះវៀនជ្រូកព្រៃដែលពួកគាត់ដាក់អន្ទាក់បាន ហើយនាំគ្នាធ្វើហើយច្រកពោះវៀនក្នុងថង់ ។...
ខេត្តបាត់ដំបង៖ = ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយក នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ជូនដល់ជនរងគ្រោះ ឈ្មោះ ទ្រឹង កុសល ភេទប្រុស...
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអាធ្រាត មានករណី អគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ១០ខ្នង នៅផ្សារដារ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់។សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន៖១៖ ឈ្មោះ ជា ចន្ធូ ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខ្លះ) ២៖...
ភ្នំពេញ ៖ អគ្គីភ័យមួយបានកើតឡើង នៅក្នុងរោងចក្រ ឌីន លីង ហ្គាមុិនឯ.ក យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុុធទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ផ្លូវបេតុង...
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកថៃ្ងទី១៨ខែកញ្ញាឆ្នាំ២០១៩ ថ្ងៃចេញផ្សាយៈ September 18, 2019 ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកថៃ្ងទី១៨ខែកញ្ញាឆ្នាំ២០១៩។
ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌ ផ្នែកក្រគរ និងសង្កាត់កំពង់លួង ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចូលរួមសហការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីសហគមន៍នេសាទ ចុះកម្ទេចឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវវត្ថុតាង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិវិញមួយចំនួន ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ...
ថ្មីៗនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចប្រដាប់អាវុធបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់លើផ្ទៃបឹងទន្លេសាបក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោល និងចាក់លែងត្រីចម្រុះ១៣០គីឡូក្រាមចូលទឹកបឹងវិញផងដែរ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា វត្ថុតាងបទល្មើសនេសាទដែលសមត្ថកិច្ចចម្រុះរកឃើញរួមមានសាច់អួនក្រឡាញឹក៤ខ្សែ មានប្រវែង១១២០ម៉ែត្រ ក្បាលបចំនួន៤គ្រឿង បង្គោលចម្រឹង៨៥០ដើម របាំងស្បៃមុង១២ខ្សែមានប្រវែង១៧៥០ម៉ែត្រ ព្រមទាំងលូស្បៃមុង១៣មាត់ បង្គោលចម្រឹង៩៣០ដើម។ ប្រជានេសាទក្នុងឃុំអន្សាចំបក់ បានលើកឡើងថា ការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩...
តាកែវ ៖ អំបិលជាច្រើនកញ្ចប់របស់ក្រុមហ៊ុន២ ត្រូវបានមន្រ្តីជំនាញពិនិត្យឃើញថា មានការក្លែងបន្លំគុណភាព ដោយមិនមានដាក់សាធាតុអ៉ីយ៉ូដ ដែលសារធាតុនេះបានផ្ដល់ភាពសំខាន់ណាស់ ដល់ការរីកលូតលាស់ រាង្គកាយបញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យទាំងអស់ ។ថ្លែងនៅពេលចុះត្រួតពិនិត្យមុខទំនិញ ដែលដាក់លក់នៅលើផ្សារតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា...
កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តបាត់ដំបងបង្ក្រាបជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច.... (ខេត្តបាត់ដំបង)នៅថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣៥នាទី នៅចំណុចភូមិអង់ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ...
ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរស់នៅភូមិដាឃុំ ដាស្រុកមេមត់ខេត្តត្បូង ឃ្មុំបានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់ ដ៏ធំ ដែល កើ ត ឡើងនៅបរិវេណភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ តាម ផ្លូវចូលច្រកដូងប្រាំពីដើម(ដូង៧ដើម) ដែលមានម្ចាស់ ឈ្មោះហេងនិ ងលឹមកំពុងបើកលេងល្បែង ស៊ីសងយ៉ាងរលូន ធ្វើឲ្យពលរដ្ឋ ព្រូយបារម្ភ។ជាពិសេស ល្បែងបញ្ជ ល់ មា...
ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចុះទៅឫត់ខ្លួនបាន ដកហូតថ្នាំញៀន៨កញ្ចប់តូច កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ តាមលោក...