ទំព័រហ្វេសប៊ុកព្រះបរាមរាជវាំងបានផ្សព្វផ្សាយពីសំណេររៀបរាប់ពីស្ថានភាពព្រះរាជអាការរបស់ព្រះបាទនរោត្តមសីហនុ មុនពេលស្តេចយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ (បេះដូង) ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍...
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន២គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ...
សៀមរាប៖ប្រភពពីប្រជាពលរដ្ឋរស់នៅផ្សារក្រឡាញ់ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានមេខ្លោងឈ្មោះ«ភា»បើកល្បែងស៊ីសងគ្រប់ប្រភេទដូចជាសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលក្រុងសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរក្រុងសៀមរាប មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងរបស់ឈ្មោះភានោះទេ ដែលជាមូលហេតុធ្វើឲ្យបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុក។ ដូច្នេះទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងសង្វៀនជល់មាន់អាប៉ោងបៀរអនឡាញជាពិសេសគ្រឿងញៀនយ៉ាងគឃ្លើនដែលមានយីហោ2.8888និង3.999ក្នុងក្រុងសៀមរាប ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានប្រសើរជាងមុន។ ប្រភពខ្លះបានឲ្យដឹងថា...
កំពង់ឆ្នាំង៖ លោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំងត្រូវបានឈ្មួញរកស៊ីដឹកទំនិញពីថៃលួចបង្ហើបថាជាមេគយដែលពូកែគោះជាងការបង្ក្រាប។ទោះបីឈ្មួញ ប្រើប្រាស់រថយន្តធំៗដឹកទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងណាក៏ដោយ ក៏មិនដែលឃើញមេគយរូបនេះ ចាត់វិធានការ ទេ ផ្ទុយទៅវិញ ឈ្មួញណាមិនបង់លុយតាមការកំណត់ គឺនឹងត្រូវពិន៏យជាមិនខាន ។ ប្រភពពីមន្ត្រីគយក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងបក្ខពួកគាត់មួយចំនួនតូចកំពុងឃុបឃិតគ្នាគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥...
ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរហិរញ្ញវត្ថុខេត្តសៀមរាប បានឲ្យដឹងថា លោក ណង ពិសិដ្ឋ កំពុងបង្កើតសកម្មភាពពុករលួយខ្លាំងក្លាលើសមុនទៅទៀត ហើយអំពើពុករលួយរបស់លោក ណង ពិសិដ្ឋ ធ្វើឲ្យប៉ះពាល់ការងារសម្រាប់មន្ទីរនិងអង្គភាពនានាចំណុះសាលាខេត្តសៀមរាបផងដែរ។ លើសនេះទៅទៀតលោក ណង ពិសិដ្ឋ តែងយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅទន្ទេញជាប់មាត់ដើម្បីការពារអំពើពុករលួយនិងរឿងអាស្រូវរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានលោក...
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដឹកនាំដោយលោកជំទាវនូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ...
នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលចប់អណត្តិ...
ភ្នំពេញ ៖ ដោយបានការលើកទឹកចិត្តនិងគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានយុវជនកម្ពុជាជាច្រើន ទទួលបានការសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានយុវជន ១រូប ដែលបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេស រហូតបញ្ចប់ការសិក្សា សាលាបណ្ឌិតសភាយោធាអូស្ត្រាលី ហើយបានយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិវិញផងដែរ...
ភ្នំពេញ៖កន្លែងបើកហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភេីយដែលស្ថិតនៅទីតាំងជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយជ្រកក្រោមស្លាកយីហោមណ្ឌលកម្សាន្ត(វ៉ាន់ដា)។ ទីតាំងហ្គេមបាញ់ត្រីនេះបើកលេងយ៉ាងសេរីបែបនេះហើយមិនមានការក្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។ ប្រភពប្រជាពលរដ្ឋទូទៅបានអោយដឹងថាមានក្មេងៗនិងយុវវ័យជាច្រើនបានចូលលេងហ្គេមបាញ់ត្រីជាពិសេសសិស្សសាលាដោយភ្លេចគិតពីការសិក្សាររបស់ខ្លួនហើយបានចំណាយប្រាក់កាសជាច្រើនក្នុងការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃហើយក៏ជាក្តីបារម្មណ៍របស់ឪពុកម្តាយនិងអាណាព្យាបាលផងដែរ។ ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចណាមកបង្កើតនូវទីតាំងមួយនេះឡើយពួកគាត់ដាក់ការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងមួយនេះហើយទើបមិនហ៊ានបង្ក្រាបបែបនេះហើយឲ្យបើកលេងយ៉ាងរលូនទៀតផង។ នាពេលថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ីនធឺណេតឲ្យអស់ត្រឹមអំណាច់ឆ្នាំ២០១៩ឃើញថាទីតាំងមួយចំនួននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តឲ្យបិទសេវាកម្មទាំងនេះដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាលប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះនៅតែបន្តបើកយ៉ាងរលូនប្រឆាំងនឹងច្បាប់។ ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាលោកអភិបាលខណ្ឌលោកអធិការខណ្ឌនិងលោកមេប៉ុស្តិ៍សូមមេត្តាចាត់វិធានការណ៍ទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕
ភ្នំពេញ)៖ ទីបំផុត សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានចំនួន ១២ជំពូក និង៦៧មាត្រា និងជាសេចក្តីព្រាងច្បាប់សំខាន់ថ្មីមួយ ត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។ សេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់វិធា ជាមូលដ្ឋានដ៏ ខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង...
អ្វីដែល ពុក ម៉ែ បងប្អូន ទទូចចង់ដឹង ចង់ឃើញ នូវលទ្ធផលកិច្ចប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ចជំនាញថា តើករណីមួយនោះដល់ណាហើយ យ៉ាងម៉េចហើយ? 👉 ឥឡូវនេះ ដើម្បីឆ្លើយតប ទៅនិងសំណួរ និងចម្ងល់ របស់បងប្អូន page អធិការដ្ឋាននគរបាលស្រុកពញាឮ និងផ្សាយជូនបងប្អូន ដូចខាងក្រោមនេះ!...
ព្រះអើយបុកទៀតហើយ ថ្ងៃនេះ ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០នាទីព្រឹកថ្ងៃទី០៨.១០.២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បុុករះរបងផ្ទះប្រជាពលរដ្ឋនិងក្រឡាប់ប៉ះរថយន្តមួយគ្រឿងទៀត បណ្តាលអោយមនុស្សចំនួន០២នាក់រងរបួសធ្ងន់ស្រាលនិងរថយន្តរងការខូចខាតយ៉ាងតំណំនៅលើផ្លូវបេតុងចុះចំណោតTotal ស្ថិតក្នងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។ដោយ: សោម ភ័ក្រត្រា
មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះ មនុស្សប៉ើងមកលើរថយន្ត កាលពីព្រឹកមិញនេះនៅក្រុងព្រះសីហនុក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍បុករះនៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ។ ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ ចំនួនយានយន្តនិងមានជនរងគ្រោះដែរឬយ៉ាងណានៅឡើយ។ (ដំណឹងបន្ថែមនឹងជូនជ្រាបជាបន្តបន្ទាប់)ប្រភព៖Huy Bunleng
រឿងគោស៊ីដំណាំធ្វើអោយពលរដ្ឋជិត៤០គ្រួសារផ្ទុះកំហឹងប្តឹងអោយមេបញ្ជាការអាវុធហត្ថខេត្តជួយអន្តរាគមន៍ ខេត្តបាត់ដំបង! ប្រជាពលរដ្ឋប្រមាណជិត៤០គ្រួសាររស់នៅភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល បានផ្ទុះកំហឹងនាំគ្នាមកប្តឹងដល់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តអោយជួយអន្តរាគមន៍ក្រោយសត្វគោជិត២០០ក្បាលរបស់ឈ្មោះ សុខ ជាសំណាង ស៊ីដំណាំពួកគាត់រាប់សិបហិកតាជាច្រើនឆ្នាំដោយមិនមានការដោះស្រាយ។ ការផ្ទុះកំហឹងចូលខ្លួនប្តឹងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។ លោកពូ ទិត្យ ម៉ុន អាយុ៧០ឆ្នាំ...
ករណីគ្រោះថ្នាក់ចរាចរណ៍ឡានម៉ាស្ដាបានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ហើយការកើតហេតុនេះនៅចំណុចភូមិអំពិលរូងឃុំទំនប់ធំស្រុកពញាឮខេត្តកណ្ដាលហើយកើតហេតុគឺនៅម៉ោង 11 ថ្ងៃត្រង់នៅថ្ងៃទី 3 ខែ 10 ឆ្នាំ 2019 ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានរាយការណ៍ថាមុននឹងកើតហេតុម្ចាស់ឡានម៉ាស្ដាបានបើកបរក្នុងស្ថានភាពនិយាយទូរសព្ទបណ្ដើររេចង្កូតធ្លាក់ក្នុងប្រឡាយទៅបុកនឹងដើមឈើជាច្រើនដើមបង្កការខូចខាតរថយន្តទាំងស្រុងនិងរងរបួសម្ចាស់ឡានយ៉ាងទម្ងន់ហើយបានបញ្ជូនទៅមន្ទីរពេទ្យតាមសម្តីរបស់ប្រជាពលរដ្ឋដែលរាយការណ៍មកខាងអង្គភាពសារព័ត៌មានអង្គរបុរី។
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនចិន ស៊ីង សេង រេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់បាក់ជាពីកំណាត់ខ្ទាតមកកណ្តាលផ្លូវ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ...
ខេត្តកំពត៖ ភ្ញៀវទេសចរនិងអ្នកលក់ដូរនៅស្រុកទឹកឈូមានការរិះគន់យ៉ាងខ្លាំងចំពោះម្ជាស់រមណីយដ្ឋានឧទ្យានដងព្រែក ដែលស្ថិតនៅក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅនិងលក់ដូរបន្តិចបន្ទូចនៅទីនោះនិងភ្ញៀវទេសចរមួយចំនួនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទូរទស្សន៏ ស្លឹករឹត SRTV ONLINE យើងបានអោយដឹងថាកន្លែងកំសាន្តដែលមានឈ្មោះថា ឧទ្យានដងព្រែក ដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងដែលមានឈ្មោះថា លុចស៊ិស មានមេការជាជនជាតិយួននិងជំនួយការខ្មែរ។ កន្លែងកំសាន្តដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងរូបនេះគឺមិនមានអនាម័យនឹងបះពាល់បរិស្ថានយ៉ាងខ្លាំង អ្នកលក់ដូរនៅទីនោះបានរាយកាណ៍មកថា ទឹកព្រែកនៅទីនោះឡើងខ្មៅហើយមានក្លិនស្អុយទៀតផង។ ក្រុមការងារទូរទស្សន៏ស្លឹករឹត SRTV...
ភ្នំពេញ)៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បើយោងតាមសេចក្តីជូនដំណឹងផេកផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (ហៅកាត់CCA) បានឲ្យដឹងថា ឧបាសិកា លីម ម៉េងហូយ ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃអង្គារ ៣កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក...
ព្រឹកថ្ងៃទី០២.១០.២០១៩ ម៉ោង៤ទាបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍ បើកបរធ្លាក់ផ្លូវកោង បណ្តាលអោយមនុស្សក្នុងរថយន្តស្លាប់ទាំង៥នាក់ (ស្រីបួននាក់នឹងប្រុសមួយនាក់) យ៉ាងអាណោចអាធ័ម. ទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែ កតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមបេីកបរប្រុងប្រយ័ត្ន នឹងកុំហួសល្បឿនកំណត់ ការបេីកបរមិនគោរពច្បាប់ចរាចរណ៍ នឹងស្ថានភាពស្រវឹង នាំអោយមានគ្រោះថ្នាក់ដល់អាយុជីវឹតខ្លួនឯង...
ព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជាបានអបអរសាទរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ប្រទេសចិនដែលដឹកនាំដោយរបបកុម្មុយនិស្តបែបម៉ៅនិយមត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។នៅចំខួបកំណើត៧០ឆ្នាំនៃការបង្កើតរដ្ឋកម្មុយនិស្តនៅថ្ងៃអង្គារនេះ ប្រទេសចិនបានរៀបចំពិធីរំលឹកខួបយ៉ាងធំនៅទីលានធានអាន់ម៉េន ដែលនៅទីនេះមានបាតុករជានិស្សិតរាប់រយនាក់ត្រូវបានសម្លាប់នៅឆ្នាំ១៩៨៩។ក្នុងព្រះរាជសារដែលត្រូវបណ្តាញផ្សព្វផ្សាយទទួលបាននៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរបានទ្រង់ព្រះសំណេរទៅកាន់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ដោយសម្តែងនូវ«ការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងដោយអស់ពីដួងចិត្ត» ចំពោះខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ។ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជឱង្កាសង្កត់ធ្ងន់ថា «ក្នុងរយៈពេល៧០ឆ្នាំនេះ សាធារណរដ្ឋប្រជាមានិតចិនបានរីករាយនឹងសន្តិភាព ស្ថិរភាព ដែលអនុញ្ញាតឲ្យប្រទេសនេះរីកចម្រើនរុងរឿង»។បន្ថែមពីនោះទៀតព្រះមហាក្សត្របានគូសបញ្ជាក់ពីការបន្តពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឲ្យ «កាន់តែស៊ីជម្រៅរវាងថ្នាក់ដឹកនាំនិងប្រជាជនរាប់តំណទៅទៀត»។...
បន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់អំពីការពិត បន្ទាប់ពីមានក្រុមជនអនាមិក បានប្តឹងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក...
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឃឹម ស៊ុនសូដា អភិបាលនៃគណអភិបាលខណ្ឌកំបូលលោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បើកការស្រាវជ្រាវបង្ក្រាប ឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ៧នាក់...
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកថៃ្ងទី០២ខែតុលាឆ្នាំ២០១៩។
ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់។ ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ...