នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិសរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។...
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ បានសម្រេចចេញលិខិតជូនដំណឹងជំរាបជូនដល់សាធារណៈជនទាំងអស់ជ្រាប មន្ទីរសម្រេចនឹងផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន...
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៩។
ប្រទេសអ៊ីស្រាអែលបានបាត់បង់ទឹកដីទាំងស្រុង អស់រយះពេលជាង ២០០០ឆ្នាំ។ កត្តាដែលគេយកបានមកវិញមានពលិកម្ម ៣យ៉ាង៖ ១-អ្នកក្រមានតែកម្លាំងគ្មានប្រាជ្ញា យកកម្លាំងចូលរួមរាល់សកម្មភាពសង្គម។ ២-អ្នកមានប្រាក់កាសមធ្យមឬច្រេីនទំនុកបំរុងប្រាក់កាសឲ្យអ្នកក្រនិងអ្នកមានបញ្ញា។ ៣-អ្នកមានបញ្ញាយកប្រាជ្ញាខ្លួនទៅផ្សព្វផ្សាយឲ្យអ្នកក្នុងនិងក្រៅយល់ច្បាស់។ ពូជសាសន៍អុីស្រាអែលដែលជាប់ឈ្មោះថាជាពូជសាសន៍ដែលឆ្លាតជាងគេលេីលោកនឹងជាប្រទេសដ៏តូចមួយនៅអាសុីភាគខាងលិចនោះគឺអុីស្រាអែល! ជាមួយនឹងទឹកដីបច្ចុប្បន្នត្រឹម 20,770 km² អុីស្រាអែល គឺជារដ្ឋមួយដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ។ ហេតុផលមួយចំនួនដែលនាំឲ្យប្រទេសអុីស្រាអែលខ្លាំង: ១- នៅអុីស្រាអែល...
សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ។ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយព្រោះគេជាអ្នកចេញវាយកូនមុន។តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ?ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ។ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថាឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី...
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះមនុស្សជាង១០០នាក់បានស្លាប់ ខណៈជាង២០០នាក់បានរងរបួសធ្ងន់ស្រាល ។ ចាប់តាំងពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៩ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាលជិត២០០នាក់។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់សារពត៌មានថា បើទោះបីជាចំនួនអ្នកស្លាប់ពុំមានការថយចុះ តែបង្ហាញពីភាពល្អប្រសើរដែលអ្នកស្លាប់មិនមានការកើនឡើង។ បើតាមអ្នកនាំពាក្យដដែល នេះដោយសារតែការយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវរួមនឹងវិធានការទប់ស្កាត់របស់សមត្ថកិច្ច។តាមការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឲ្យដឹងថាក្រៅពីតែចរាចរណ៍,បញ្ហាគ្រោះអគ្គិភ័យក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះកើតឡើង២លើកបណ្ដាលឲ្យឆេះផ្ទះ៣៦ខ្នង ខណៈមនុស្សម្នាក់បានស្លាប់ និងម្នាក់របួស។ ដោយឡែកជុំវិញការគ្រប់គ្រងសណ្ដាប់ធ្នាប់ទូទៅវិញគឺពុំមានបញ្ហាជាដុំកំភួនកើតឡើងឡើយគឺអាជ្ញាធរគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ៕
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?បុណ្យភ្ជុំបិណ្ឌបានកន្លងផុតទៅហើយហើយបងប្អូនក៏បានជួបជុំក្រុមគ្រួសារទៅវត្តធ្វើបុណ្យរួមគ្នាប្រកបដោយក្តីសប្បាយរីករាយនិងជ្រះថ្លាក្នុងចិត្តគ្រប់ៗគ្នា។ដូចរាល់ឆ្នំាគឺបងប្អូនធ្វើដំណើរទៅកាន់ស្រុកកំណើតជិតឆ្ងាយកាន់តែស្រួលជាងមុន ដោយសារយើងមានផ្លូវថ្នល់តូចធំល្អៗកាន់តែច្រើនជាងមុន ហើយមធ្យោបាយធ្វើដំណើរក៏សម្បូរច្រើនជាងមុនរួមទាំងសេវាឡានក្រុងដឹកជញ្ជូនបងប្អូនកូនក្មួយដោយឥតគិតថ្លៃទៀតផង។ ស្របពេលជាមួយគ្នានេះដែរ គឺប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយក៏កាន់តែល្អប្រសើរជាងមុន ដែលអាចអោយបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយកាន់តែងាយស្រួល។ ទាំងអស់នេះគឺដោយសារសន្តិភាព។ ពេលនេះបុណ្យភ្ជុំក៏បានចប់ហើយដែរ សូមបងប្អូននិងក្មួយៗធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព។ សូមបើកបរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារកុំបីខាន៕
របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការចុះពិនិត្យនិងវាយតម្លៃទូទៅលើការងារបង្កបង្កើនផលការចិញ្ចឹមសត្វ និងវារីវប្បកម្មដែលខេត្តកំពង់ឆ្នាំងដែលសង្ឃឹមថានឹងអាចសម្រេចបានក្នុងឆ្នាំ២០១៩។ I. ដំណាំស្រូវ ផែនការការងារកសិកម្មប្រចាំឆ្នាំ២០១៩ សរុបចំនួន ១៦៦ ៣៥៦ហត ដែលក្នុងនោះ៖ ផែនការអនុវត្តកសិកម្មរដូវប្រាំងសរុបចំនួន៣ ៨ ៧០១ហត ផែនការអនុវត្តកសិកម្មរដូវវស្សាសរុប១ ២៧ ៦៥៥ហត។ ១.លទ្ធផលការអនុវត្តការដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩...
ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មហាវិថីម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0319 បើកបរនិងរួមដំណើរដោយប្រុសស្រី៤នាក់...
រថយន្ដមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲស្លាប់០១នាក់ និងរបួសធ្ងន់ ០១នាក់........... (ខេត្តបាត់ដំបង) នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញឆ្នាំ២០១៩ វេលាម៉ោង៧:៤៥ នាទី លើផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥...
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ២៥ ៩ ២០១៩ នៅបណ្ដោយផ្លូវជាតិលេខ 5 នៅមុខនឹងវត្តទេពរង្សីសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរវាងនិងឡានក្រុងប៉ះទង្គិចជាមួយនឹងរថយន្តដឹកដែកថែបមកវេចង្កូតប៉ះនឹងម៉ូតូអ្នកធ្វើដំណើរស្របទិសបណ្ដាលឲ្យស្លាប់ 2 នាក់ម្នាក់ស្លាប់នៅនឹងមន្ទីរពេទ្យនិងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុវេលាម៉ោង ៩ះ១០នាទី.តាមប្រភពពីប្រជាពលរដ្ឋបានឃេីញហេតុការណ៍នេះទ្បានក្រុងបេីកបរក្នុងល្បឿនលឿនបានរេចង្កូកទៅប៉ះនឹងម៉ូតូនាក់ធ្វេីដំណេីរបណ្ដាលឲស្លាប់ម្នាក់នៅនឹងកន្លែងចំណែកម្នាក់បានបញ្ជូនទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់!
ជាថ្មីម្តងទៀតកាលពីថ្ងៃច័ន្ទរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពី«ទំនាក់ទំនងល្អនិងជាប្រវត្តិសាស្ត្រ»រវាងកម្ពុជានិងសហរដ្ឋអាមរិក។សេចក្តីអះអាងនេះធ្វើឡើងក្រោយពីលោក រស់ ចន្ត្រាបុត្រ បានថ្លែងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងលោក សម រង្ស៊ី ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបរាប់លើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា «រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក»។ លោកបញ្ជាក់បន្ថែមថា «កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចជា...
លោក Hassan Rouhaniប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថាយុទ្ធនាការ «ដាក់សម្ពាធជាអតិបរមា» របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបរាជ័យ ហើយទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះបានបង្ហាញថាសហរដ្ឋអាមេរិកទាល់ច្រក។ ដោយថ្លែងមុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Rouhani ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីតបានបំប៉ោងការខូចខាតដែលបណ្ដាលមកពីការវាយប្រហារលើកន្លែងប្រេងរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមខែនេះ។លោក Rouhani...
តាមប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថា លោកលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយប្រចាំច្រកនេះជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោកលាងហៃនោះទេ ។ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលឹមសម្បត្តិកំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។ប្រភពបានឲ្យដឹងទៀតថា ការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់ឯកសារដែលគ្មានកំហុស។ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលឹមសម្បត្តិគាបយកលុយពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង។បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើល។ព្រោះបច្ចុប្បន្នលោកលឹមសម្បត្តិកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល ។ អាចនិយាយបានថាលោកលឹមសម្បត្តិកំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោកលាងហៃយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើនរូបភាពដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីឡើយ។នៅពេលលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញយ៉ាងឆាប់រហ័ស។...
បាត់ដំបង ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី ២២ខែ កញ្ញា ឆ្នាំ២០១៩ មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត) មួយកេីតឡេីង នៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ) ភេទប្រុស អាយុ២៦ឆ្នាំ...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះនៅ ចំណុច ក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គេចខ្លួនម្នាក់ នៅថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩...
នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ភ្នំពេញ ៖ រសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី ឃុន ហាំង និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន និងលោកជំទាវ ឯកឧត្តម ក្រូច ផាន និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម...
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩។
ចេញពីពិធីកាន់បិណ្ឌនៅវត្តភ្នំហាន់ជ័យឯកឧត្តមវេងសាខុនប្រធានក្រុមការងារនិងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពជួសជុលផ្លូវលំមួយ ខ្សែប្រវែង ៤ ០០០ម៉ែត្រ ដែលឆ្លងកាត់ ៤ភូមិ គឺភូមិរមាស អំពិលលើ ត្យា និងភូមិបន្ទាយថ្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលការចំណាយលើការជួសជុលនេះគឺជាបន្ទុករបស់ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះជួយឃុំអំពិល។ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានឈៀងចូលវត្តរតនបទមប្រជុំធ្លា (ហៅវត្តធ្លា) ដើម្បីចូលរួមកាន់បិណ្ឌ និងជួបសំណេះសំណាសជាមួយពុទ្ធបរិស័ទដែលជាម្ចាស់សំណើជួសជុលផ្លូវនេះ និងសាកសួរសុខទុក្ខបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកកាន់បិណ្ឌ។...
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ ថ្ងៃចេញផ្សាយៈ September 21, 2019 ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៩។
វីវរហេីយពេលនេះ រថយន្តក្រុងបុករថយន្តស៊េរីទំនើបតម្លៃរាប់លានដុល្លាររបស់លោកឧកញ៉ាម្នាក់ (មានរូបភាពជាច្រើន)ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបរបស់ឧកញ៉ាម្នាក់តម្លៃរាប់លានដុល្លារ ពាក់ស្លាក់លេខ ភ្នំពេញ 2AW-0720 ជាមួយរថយន្តដឹកទំនិញ ត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ៕
ភ្នំពេញ៖កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋចោមចៅទី១ ចោមចៅ២ សហការជាមួយ កម្លាំងសមត្ថកិច្ច អន្តរាគមន៏ខណ្ឌពោធិ៍សែនជ័យបានដេញចាប់ក្មេងទំនេីង ពីរក្រុមកំពុងតែបើកការប្រយុទ្ធវ៉ៃតប់គ្នាមាន ដាវមាន ដំបង ដុំឥដ្ឋ បង្កឱ្យមានការ ការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច នៅផ្លូវបេតុងកែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ...
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចាត់ទុកក្រុមឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើប្រកបដោយប្រសិទ្ធភាព។ ហេតុនេះហើយទើបមេឈ្មួញ ណុប ឌី ហៅឆើត មេឈ្មួញ ជឿង ថេង និងមេឈ្មួញ តាំង អៀង ជាដើម...
ភ្នំពេញ ៖ នគរបាលម្នាក់ នៃនាយកដ្ឋាននគរបាលការពារ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនលក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ជឹម រតនៈ...