Sun. Apr 20th, 2025

khem sok

1 min read

នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរបានរៀបចំប្រារព្ធមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ...

កំពង់ស្ពឺ ៖ យុវជន​ច្រើន​នាក់​បាន​នាំ​ខ្លួន​ យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ចចុះបង្ក្រាបក្លឹប​កម្សាន្ត​រាត្រី​មួយ​កន្លែង​យីហោ «​ម៉ា​ស្ទ័​រ​ក្លឹប​» ដែល​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន។ ​មន្ត្រីនគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំបង្ក្រាប​ក្លឹប​ម៉ា​ស្ទ័​រ​ ហើយ​បាន​ឃាត់ មនុស្ស​ចំនួន ១៦៤​នាក់ភាគច្រើន​ជាយុវជន និង​នាំ​យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន​។​ មន្ត្រី​បន្ត​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​ ១​រំលង​អា​ធ្រា​ត្រ ចូលរួមដោយកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍...

ភ្នំពេញ៖ នារី​រូបស្រស់​ម្នាក់បេីកររថយន្តស៊េរីទំនេីបបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីងទ្រមេឃបង្កការភ្ញាក់ផ្អេីលនៅស្តុបក្ដាន់ពីរ​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ.តាមប្រភពបានដឹងច្បាស់ថានារីរូបស្រីម្នាក់នេះបេីកបរក្នុងស្ថានភាពលឿងខ្លាំងបណ្ដាលឲ្យរេចង្កូតទៅបុកនឹងថ្មពុះចែកទ្រូវផ្លូវបង្កឲ្យរថយន្តដាច់កង់ខាងឆ្វេងមួយចំហៀងរីឯរថយន្តក្រទ្បាប់ផ្ងារជេីងទ្បេីងហេីយហេតុការនេះកេីតទ្បេីងនៅម៉ោងប្រហែល១:២៥នាទីឈានចូលថ្ងៃទី១ ១២ ២០១៩. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕

1 min read

នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប...

ភ្នំពេញ ៖ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់។ ដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង...

1 min read

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បងជីវិត ខណៈកំពុងជិះម៉ូតូ ត្រូវម៉ូតូសណ្ដោងរឺម៉ក រេចង្កូតមកបុក កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។ ជនរងគ្រោះមានឈ្មោះ ព្រំ សុីដេត អាយុ ៣១ឆ្នាំ មុខរបរវិស្វករ មានស្រុកកំណើត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-6123 រីរឺម៉កម៉ូតូ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន ។ ប្រភពឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ តាមផ្លូវជាតិលេខ២ ទិសដៅពីលិចទៅកើត រីឯរឺម៉ក បើកបរទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឱ្យ ជនរងគ្រោះស្លាប់តែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូទាំង២ ទៅរក្សាទុក នៅចរាចរណ៍ក្រុងភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ និងសាកសព ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕  ដោយ ៖ ធ្នូជ័យ

1 min read

អភិបាល​ក្រុងឡុងដ៍​លោក ​Sadiq Khan​បាន​ថ្កោល​ទោស​«ការ​វាយ​ប្រហារ​ដ៏​សែន​អាក្រក់»​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ នៅ​លើ​ស្ពាន ​London Bridge ​ដែល​នៅ​ក្នុង​នោះ​ជន​ម្នាក់​ជាប់​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​មាន​កាំ​បិត​និង​ពាក់​អាវ​កាក់​គ្រឿង​ផ្ទុះ​ក្លែង​ក្លាយ​បាន​ត្រូវ​បាញ់​ស្លាប់​ដោយ​ប៉ូលិស។លោក​ Khan ​បាន​និយាយ​បញ្ជាក់​ថា​ មាន​មនុស្ស​មួយ​ចំនួន​បាន​ត្រូវ​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​នៅ​ជិត​ទីនោះ​បាន​ប្រឈម​នឹង​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ ហើយ​បាន​ចាប់​ខ្លួន​បុរស​ជាប់​សង្ស័យ​នេះ​នៅ​មុន​ពួក​ប៉ូលិស​មក​ដល់។ថ្លែង​នៅ​ខាង​មុខ​ការិយាល័យ ​Scotland Yard ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ Khan បាន​អំពាវនាវ​ដល់​អ្នក​រស់​នៅ​ទីក្រុង​ឡុងដ៍​ឱ្យ​រួបរួម​គ្នា​ក្នុង​ការ​ប្រឈម​នឹង​ភេរវកម្ម។លោក​បាន​និយាយ​ថា...

1 min read

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី...

1 min read

ភ្នំពេញ ​៖ ​​​​​​​​​ជនសង្ស័យចំនួន០​៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ០២នាក់ប្ដីប្រពន្ធប្លន់យកម៉ូតូ០១គ្រឿងបានសម្រេចបន្ទាប់មកបានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវបេតុង មុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។...

1 min read

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី “ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIREដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...

1 min read

ស្រុកកំពង់សីលា-​ នៅវេលាម៉ោងជាង១០​ព្រឹក​ ថ្ងៃទី២៩​ ខែវិច្ចិកា​ ឆ្នាំ២០១៩​ នៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្ន​រវាង៖ ១/​ រថយន្តបែន​ ពណ៌ត្រេអុី​ ស្លាកលេខ​ ខេមរៈ​ភូមិន្ទ02​ 3-420(​ អ្នកបេីកបររត់គេចបាត់​) ។ ២/​...

អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌...

1 min read

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មួយ​ទៀត ។យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​ពីរ​ចេញ​ពី​ខេត្ត South Hamkyong ទៅ​កាន់​សមុទ្រ​នៅ​ភាគ​ខាង​កើត​នៅ​ម៉ោង ៥ ល្ងាច ម៉ោង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ សេចក្ដី​ប្រកាស​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​គ្រាប់​ផ្លោង​នេះ​ហោះ​បាន​ឆ្ងាយ​កម្រិត​ណាឬ​ក៏​ជា​ប្រភេទ​គ្រាប់​ផ្លោង​អ្វី​នោះ​ទេ។មន្ត្រី​ជប៉ុន​បាន​និយាយ​ថាប្រទេស​កូរ៉េ​ខាង​ជើង​ទំនងជា​សាកល្បង​គ្រាប់​មីស៊ីល ហើយ​គ្រាប់​មីស៊ីល​នោះ​ទំនងជា​មិន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ជប៉ុន​នោះ​ទេ។នេះ​គឺ​ជា​ការ​សាកល្បង​លើក​ដំបូង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល​ជិត​មួយ​ខែ​កន្លង​មកនិង​ជា​ការ​សាកល្បង​លើក​ទី១៣ តាំង​ពី​ដើម​ខែ​ឧសភា​មក។ការ​សាកល្បង​នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បង្កើន​ការ​ដាក់​សម្ពាធ​មុន​កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​ចុង​ឆ្នាំ​នេះ​ចូល​មក​ដល់ ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​សម្បទាន​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​ដែល​ជាប់​គាំង​នេះ។កាល​ពី​ខែ​មុន កូរ៉េ​ខាង​ជើង​បាន​ដើរ​ចេញ​ពី​ការ​ចរចា​នុយក្លេអ៊ែរ​កម្រិត​ការងារ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ការ​ចរចា​នេះ​បរាជ័យ។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថាខ្លួន​អាច​ចាប់ផ្ដើម​សាកល្បង​នុយក្លេអ៊ែរនិង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើង​វិញ៕

ភ្នំពេញ៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោព ហេង  សុភា ភេទប្រុសអាយុ៣៥ ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះទោសនៅពេលក្រោយ ។ ការសម្រេចឃុំខ្លួនជនជាប់បែបនេះ បន្ទាប់ពីលោក  អ៊ុំ ...

1 min read

ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម...

ប្រភពពីមន្រ្តីតូចតាចបានខ្សឹបថាក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​អង្គស្នួលខេត្តកណ្តាលបានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ទាំងនោះគិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់​ឬមិន​លើស​ទម្ងន់​នោះទេឲ្យបានលុយដាក់ហោប៉ៅទោះបីផ្លូវចេះតែខូចក៏មិនខ្វល់​។ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិលេខ​៤​ចូលមក​រាជធានី​ភ្នំពេញ បានខ្សឹបថា​ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​គឺ​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​អង្គស្នួលតាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការរំខាន​។ ចំណែក​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលបាន​ខ្សឹបឲ្យ​ដឹងថា​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាលគឺជា​អ្នក​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងស្រុក​អង្គស្នួលប្រមូល​លុយ​តាមរបៀប​ពុករលួយ​​។​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាលបានខ្សឹប​ឲ្យ​ដឹងទៀតថា​អំពើពុករលួយ​របស់លោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលគឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទៅវិញ​។ឥឡូវនេះ​ប្រភពពី​ក្រុមមន្ត្រី​រាជការ​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បាន​បង្ហើប​និងខ្សឹបឲ្យ​ដឹងថា​លោកម៉ឹង យូ​ឡេងដែលជា​ប្រធាន​មន្ទីរ​និង​​បក្ខពួក​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលជាបន្ទាន់​។ប៉ុន្តែអង្គភាពយើងបានព្យាយាមទាក់ទងទៅលោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូនខេត្តកណ្តាលនិងលោក...

1 min read

បាត់ដំបង ៖ ​លោ​ក ​អ៊ុ រតនា និ​ងលោក ​ជ័យជន​តារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ ​និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ង​ដើមឆាប់រួចខ្លួន ​និង​ប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែ​ងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។ ​ប្រភ​ពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ ​និង​ទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ា​គំនរ ​តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និ​ងទំ​និញផ្សេងៗក្នុ​ងចំ​ណុចច្រករំ​ដួល...

1 min read

ប៉ៃលិន៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476។ ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ខេត្តកណ្តាល៖ ​នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មានរៀបចំពិធីបើកការដ្ឋានផ្លូវប្រវែង១,២២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិបឹងខ្យាង ភូមិព្រៃតាតូច និងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង...

1 min read

ភ្នំពេញ ​៖ បន្ទាប់ពីមានការដោះស្រាយនូវផលប៉ះពាល់ជាមួយអាជីវករលក់ដូចទាំងផ្សាររដ្ឋ និងឯកជនរួចមក គម្រោងនៃការអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្រេចបើកការដ្ឋានសាង់សង់ជាផ្លូវការហើយ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អ្នកវិនិយោគិនជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករជាច្រើនរយនាក់។ លោ​កស្រីឧកញ៉ា ចាន់...

1 min read

ភ្នំពេញ ​៖ ដើម្បីសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ក្រោយពីរដូវវស្សា បានបញ្ចប់ទៅជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជួសជុលផ្លូវខូច និងផ្លូវសំបុកមាន់ នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីអោយដំណើរការការដ្ឋានទាំងអស់ ប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដា បច្ចេកទេស និង ស្វែងរកចំណុចខ្វះខាតនានា កាលពីរសៀលថ្ងៃទី២៥ខែវិច្ឆិកានេះ លោក ឃួង...

1 min read

ស្វាយរៀង៖លោកខាត់ សារ៉ាត់ប្រធាននគរបាលអន្តោប្រវេសន៍និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញរបស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំរឿងដែលលោកខាត់ សារ៉ាត់មេ​ប៉ុស្តិ៍អន្តោប្រ​វេស​ន៍ច្រក​ទ្វារព្រំ​ដែន​បាវិតមិនសូវចូលប៊ុយរ៉ូធ្វើការដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោកខាត់ សារ៉ាត់តាមរយៈទូរស័ព្ទ។ក្រោមការគ្រប់គ្រងរបស់លោកខាត់ សារ៉ាត់គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើនដោយសារតែលោកខាត់ សារ៉ាត់សោះ អង្គើយនឹងការងារឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិតប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែនត្រូវបង់លុយក្នុងម្នាក់ចំនួន២០ដុល្លារអាមេរិកហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារដោយគ្មានករណីលើកលែងដោយផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។មន្ដ្រីនគរបាល អន្ដោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ...

ភ្នំពេញ​ ៖ ការស្លាប់របស់នារីម្នាក់​ ទើបតែដឹងដល់អ្នកជិតខាង បន្ទាប់ពីសាយភាយក្លិនស្អុយ ចេញពីក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង១០និង២០យប់ ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិ​ដូង សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ​ សឿន​ ស្រីដា​...

តាម​សេចក្តី​ប្រកាស​មួយ​របស់​រដ្ឋសភាបានឲ្យដឹងថារដ្ឋ​សភា​ជាតិ​កាលពីថ្ងៃ​អង្គារបាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​៣៣​លាន​លាន​រៀលឬ​ប្រមាណ​ជា​៨,២​ពាន់​លាន​ដុល្លារ​អាមេរិក។ រដ្ឋសភា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស ចុះ​ថ្ងៃ​ទី២៦ខែវិច្ឆិកា​នេះថា​ រដ្ឋាភិបាល​បាន​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៧​ជំពូក​ និង​១៥​មាត្រា​នេះ ក្នុង​គោល​បំណង​«ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​រដ្ឋ​និង​ចលនការ​នៃ​ការ​កែទម្រង់​ស៊ីជម្រៅ​និង​មុតស្រួចដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃ​ក្នុង​កម្ពុជា​សំដៅ​ពង្រឹង​ភាពជា​ម្ចាស់​ទៅ​ថ្ងៃ​អនាគត»។​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​តំណាង​រាស្ត្រ​ចំនួន​១០៧​នាក់បាន​បោះឆ្នោត​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​មាន​ការ​ការ​ពារ​ពី​ខាង​ភាគី​រដ្ឋាភិបាល គឺ​លោក​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ។​តាម​រយៈគម្រោង​កញ្ចប់​ចាយ​វាយ​ថ្មី​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ខិតខំ​រក្សា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​អត្រា​ប្រមាណ​រង្វង់​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ដំណាល​គ្នា​នេះ​ រដ្ឋាភិបាល​នឹង​ប្រឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​របស់​ប្រជា​ពលរដ្ឋ​នូវ​សេវា​សាធារណៈ​សំខាន់ៗ​ ប្រកប​ដោយ​គុណភាព​ដូច​ជា​ សេវា​អប់រំ​ សុខាភិបាល​ យុត្តិធម៌​ និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេង​ទៀត​ រួមមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​...

1 min read

សេចក្តី​ជូនដំណឹងរបស់ក្រសួងធនធានទឹក​និង​ឧតុនិយម​នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ​២០១៩នេះបាន​បញ្ជាក់ពីបណ្តាខេត្ត-រាជធានី​មួយចំនួន​ដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាស​ធាតុមូលហេតុថា​ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។ ក្រសួងធនធានទឹក​ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាស​នៅកម្ពុជាមានលក្ខណៈ​ ៖

You may have missed