Sun. Apr 20th, 2025

khem sok

1 min read

ភ្នំពេញ៖ រថយន្ត តូយ៉ូតា​ ព្រូស មួយគ្រឿង សង្ស័យម្ចាស់ស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌា ដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីច្រើនត្រឡប់ របួសធ្ងន់ស្រាល៤នាក់ នៅតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រភពព័ត៍មាន បានឲ្យដឹងថា រថយន្តបង្ក...

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក។ បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៥ករណី ឃាត់ខ្លួន១២នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៦នាក់។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១...

1 min read

ភ្នំពេញ ៖ តៃកុងរថយន្តដឹកទឹកកកវ័យក្មេងម្នាក់ ពុំមានបណ្ណបើកបរ បានជ្រុលទៅបុករថយន្តជាបន្តបន្ទាប់រងការខូចខាត កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ។ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ...

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​របៀ​វារៈ​មួយ​ចំនួន​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្រោយពី​រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង​ កាលពី​ កន្លងទៅ​ថ្មីៗ​នេះ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ដែល​បាន​ចេញ​ នា​ព្រឹក​ថ្ងៃ ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹងថា​ គណៈកម្មាធិការ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ...

1 min read

ក្រុងព្រះសីហនុ-នគរបាលបានឃាត់ខ្លួនបុរសម្នាក់អ្នកបើកបររថយន្តធំជារថយន្តដឹកកាកសំណល់សំណង់មួយគ្រឿង នាំយកមកដោះស្រាយបន្តតាមនិតិវិធីច្បាប់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំមួយគ្រឿងនេះនិងម៉ូតូមួយគ្រឿង បណ្តាលអោយភាគីខាងម៉ូតូមានស្ត្រីម្នាក់រងរបួសនិងក្មេងប្រុសម្នាក់ទៀតស្លាប់ នៅតាមផ្លូវចូលសាលាបៀលប្រាយក្នុងសង្កាត់លេខ៤ កាលពីម៉ោងជិត១០ព្រឹកថ្ងៃ១៣វិច្ឆិកា២០១៩៕(សូមចូលរួមសោកស្តាយរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបង្កើនការប្រុងប្រយត្ន័រាល់ពេលបើកបរ)

1 min read

ស្រុកព្រៃនប់៖ នៅវេលាម៉ោង0៦:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិការ ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ស្ពានដែកចន្លោះ គីឡូ១៦៧+១៦៨ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តកុងទឺន័រ មិនចាំស្លាកលេខ បានបើកបរ(គេចបាត់) និង រថយន្តLexus 300 ពណ៌ស ស្លាកលេខ កំពង់ចាម...

1 min read

ខេត្តព្រះសីហនុ៖ វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ សរុបចំនួន៥៥នាក់​ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះ​បង្ក្រាប​ករណី​​បង្ខាំង​មនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១...

1 min read

ភ្នំពេញ​៖​ មុខសញ្ញា​ចោរលួច​រថយន្ដ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ​ Prius​ មួយ​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ស្វាយប៉ាក​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ផ្លូវ​៣៧០​...

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់២០នាក់។ ដោយឡែក រយៈពេល៣ថ្ងៃ នេះព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស...

1 min read

ភ្នំពេញ៖ សម្តេចតេ​ជោ ​ហ៊ុន​ សែន​ បាន​សរសេរ​លើប​ណ្តាញ​សង្គម​faceboo​kថា​ ព្រះរាជ​ពិធីបុ​ណ្យអុំ​ទូក៣ថ្ងៃបា​នបញ្ចប់​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីក​រាយក្រៃ​លែង​ទាំងនៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ និង​នៅតា​មបណ្តាខេ​ត្តនា​នាទូទាំង​ប្រទេ​ស។ ទន្ទឹម​នឹង​នេះដែ​រ ​បង​ប្អូនប្រជាពល​រដ្ឋ​ កូន​ក្មួយ​យុវជន ​និង​ភ្ញៀវ​ទេសច​រអន្តរជាតិ​បាន​យល់កាន់តែច្បាស់អំពីតម្លៃ​សន្តិភាព ​ក៏​ដូច​ជាកេរ្ត៍ដំណែល​នៃទំ​នៀមទ​ម្លាប់ប្រពៃណីដ៏​ល្អឯក​របស់​កម្ពុ​ជាយើង​។ គ្មាន​សន្តិភា​ពគឺ​គ្មាន​អ្វីៗ​ទាំង​អស់​។ សម្តេច​តេ​ជោ​បញ្ជាក់​ថា​ «ខ្ញុំសូមអរ​គុណដល់ស​មត្ថ​កិច្ច​ និងក​ង​កម្លាំងប្រដាប់​អាវុ​ធគ្រប់ជាន់​ថ្នាក់​ ដែលបាន​ចូល​រួម​ថែរក្សាការ​ពារ​សន្តិ​សុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់ប​ងប្អូន​ប្រជាពល​រដ្ឋ​និង​ភ្ញៀវទេសចរ​អោយមាន​ឱកា​សបា​នសប្បាយ​រីក​រាយនៅទូ​ទាំង​ប្រទេស​។ ខ្ញុំក៏សូមអរគុណដ​ល់ក្រសួង ​មន្ទី​រ និ​ងស្ថាប​ន័ពា​ក់ព័ន្ឋ​នានា​រួមទាំ​ងអ​ង្គការ...

ភ្នំពេញ៖ ក្រុមអ្នកបោសសំអាតអនាម័យនិងប្រមូលសំរាមនៅក្នុងបរិវេណ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ បានលើកឡើងថា នៅថ្ងៃទីមួយនៃព្រះរាជពិធីនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះ គឺពួកគាត់ភាគច្រើន មានការយល់ដឹងច្រើន នឹងចូលរួមវេចខ្ចប់ ទុកដាក់សំរាម នៅក្នុងធុងឬកញ្ឆេសំរាមគ្រប់ទីកន្លែង។ លោក បញ្ញា និង លោក កក្កដា...

នៅប្រទេសកម្ពុជាយើង គេសង្កេតឃើញថា សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ហាមការជក់បារី កន្លែងទីសាធារណៈ តាមហាងបាយ ហាងកាហ្វេ ។ល។ ហាក់ដូចជាពុំមានប្រសិទ្ធភាព ផ្ទុយទៅវិញ នៅតាមទីសាធារណៈ ហាងបាយ ហាងកាហ្វេ គេសង្កតឃើញ មានចំនួនអ្នកជក់បារី កាន់តែកើនឡើង ។ ហើយរហូតតមកដល់ពេលនេះ ក្រសួងសុខាភិបាល...

1 min read

កាល​ពី​ថ្ងៃ​ចន្ទបាតុករ​ម្នាក់​បាន​ត្រូវ​រងរបួស​ជា​ទម្ងន់​ដោយ​ប៉ូលិស​ក្រុង​ហុងកុង​​នៅ​ក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​រីក​កាន់​តែ​ធំ​ឡើង។រូប​ភាព​វីដេអូ ​បាន​បង្ហាញពី​មន្រ្តី​ប៉ូលិស​ម្នាក់ ​បាន​ដក​កាំភ្លើង​បាញ់​ទៅ​លើ​បាតុករ​ពាក់​ស្រោមមុខ​នៅ​ពេល​ដែល​ប៉ូលិស​នោះ ​បាន​ប៉ុនប៉ង​ចាប់ខ្លួន​បាតុករ​នោះ។ បន្ទាប់​មក​មន្រ្តី​ប៉ូលិស​នោះ ​បាន​បើកការ​បាញ់​ប្រហារ​លើ​បាតុករ​ទី២​ដែល​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ដែល​បាន​មក​ជិត​អ្នក​ទាំង២។ប៉ូលិស​ក្រុង​ហុងកុង ​បាន​បញ្ជាក់​ថា ​បាតុករ​ម្នាក់ ​បាន​ត្រូវ​ប៉ូលិស​បាញ់។ ពួក​អាជ្ញា​ធរ​មន្ទីរពេទ្យ ​និយាយ​ថា បាតុករ​ត្រូវ​របួស​នោះ ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ការ​បាញ់​នោះ ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាតុកម្ម​នៅ​ចុង​សប្តាហ៍​ដែល​បាន​ជំរុញ​ឲ្យ​ដែនដី​ចិន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​អស់​រយៈ​ពេល​៥ខែ។ ក្រុម​បាតុករ​ពាក់​ស្រោមមុខ ​បាន​បិទ​ផ្លូវ​សំខាន់ៗ​ និង​បណ្តាញរទេះភ្លើង​ក្នុង​ក្រុង ​ហើយបាន​បំផ្លាញ​កន្លែង​ពាណិជ្ជកម្ម​ជា​ច្រើន។ប៉ូលិស​បាន​ធ្វើ​ការ​ឆ្លើយតប​វិញ​ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​កាណុង​ទឹក​ដើម្បី​បំបែក​បាតុកម្មនៅ​ផ្នែក​នានានៅ​ក្នុង​ទីក្រុង ​រួម​មាន​បរិវេណ​សាកលវិទ្យា​ល័យ​ពហុបច្ចេកទេស​ក្នុង​ទីក្រុង​ហុងកុង​ផង។ក៏មាន​សេចក្តី​រាយការណ៍​ដែរ​ថា...

សៀមរាប៖ ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។...

ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។ជាធម្មតាទៅហើយ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាមនិងពាក្យប្រឌិតភូតកុហក់បោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គមបំណងធ្វើអោយពលរដ្ឋភ័យខ្លាច។រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ។ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។សូមកុំជឿពាក្យភូតកុហក់ដោយក្រុមបំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។ខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខនិងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ៕

1 min read

ភ្នំពេញ ៖​ រថយន្ត​ប្រភេទឃ្លុបដឹកទំនិញ​ បេីកបរដោយបុរសម្នាក់រួមដំណើរនិងបុរស ២ នាក់ទៀតស្ថិតក្នុងភាព​ ស្រវឹងស្រាបានបើកបរយ៉ាងលឿនទៅបុកនិងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលង អធ្រាត្រឈានចូល ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។...

1 min read

   ភ្នំពេញ៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២សង្កាត់ព្រៃស ខណ្ឌដង្កោ, ពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងដុតដៃដុតជេីងភ្ញាក់ផ្អេីរដល់ប្រជាពលរដ្ឋជាច្រេីនហេីយពេលនេះមិនទាន់ដឹងហេតុដែរអគ្គិភ័យឆាបឆេះនេះព៍ត័មានលំអិតនឹងបញ្ចក់ប្រាប់ពេលក្រោយទៀត

1 min read

ភ្នំពេញ ​៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្ម ក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១​-...

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់សេះមាស ខាងកើតសណ្ឋាគារប៉ោយប៉ែតផាស ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ គឺជាក្រុមអង្គរក្សផ្ទាល់របស់ ទណ្ឌិត...

ភ្នំពេញ ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ជាប់គ្នាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១ និង៥០នាទីរំលងអធ្រា្រត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃហ្នឹងគឺជាបុណ្យអ៊ុំទូកទី២ហើយម្ចាស់ហាងក៏បាននាំគ្នា ដើរលេងបាត់អស់ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានផ្សែងហុយ ព្រមទាំងចេញជាអណ្ដាតភ្លើងឆេះចេញពីខាងក្នុងហាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយ បាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ។ ក្នុងករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងដើម្បីបាញ់ពន្លត់ ក៏រលត់ទៅវិញជាស្ថាពរ ត្រឹមរយៈពេលប្រហែលកន្លះម៉ោង ។ ចំពោះមនុស្សវិញក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ គ្រាន់តែខូចខាតសំភារៈក្នុងហាងទាំង២ ដោយមានគ្រឿងទូរស័ព្ទមួយចំនួនធំ និងម៉ូតូធំមួយគ្រឿងក្នុងហាងកាត់សក់ ។ រីឯចំពោះមូលហេតុក្នុងករណីអគ្គីភ័យនេះសមត្ថកិច្ចជំនាញនៅមិនទាន់ដឹងនោះទេ ដោយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវ រកមើលបន្ថែមទៀត ៕

1 min read

សម្តេចស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​អះអាង​ថា​ អាជ្ញាធរ​កម្ពុជា​មិនបាន​បិទ​ច្រកព្រំដែន​ទេ​ ហើយ​បញ្ជាក់​ថា​ ការពង្រាយ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិតាម​បណ្តោយ​ព្រំដែន​គឺជា​ការត្រៀម​អនុវត្ត​ដីកា​តុលាការ​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​គ្រោង​ចូលមក​កម្ពុជា​នៅ​ថ្ងៃសៅរ៍នេះ​តែប៉ុណ្ណោះ។ សម្តេច​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ នៅក្នុង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖«រហូត​មក​ទល់ពេល​នេះ ​មិនមាន​ការបិទច្រក​ព្រំដែន​ណាមួយ​ឡើយ ​ហើយ​សកម្មភាព​ចរាចរណ៍​និងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា ​មាន​ដំណើរការ​ជា​ធម្មតា‍»។ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​មានឡើង ក្រោយពី​លោកសម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ខិតខំ​ស្វែងរកវិធី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោកសម រង្ស៊ី ​និង​ថ្នាក់ដឹកនាំ​គណបក្ស​សំខាន់ៗ ​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃសៅរ៍​...

ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករឬ​ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណនិងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា៕ដោយ៖សហការី

1 min read

អ្នក​ការទូតជាន់​ខ្ពស់​ម្នាក់​របស់​កូរ៉េខាង​ជើងបាននិយាយ​ថាឱកាស​នៃការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ភាព​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តូច​ទៅៗ​។​កាល​ពី​ថ្ងៃ​សុក្រលោក ​Cho Chol Su​ បាន​និយាយ​ថា ​កូរ៉េខាង​ជើង​រំពឹង​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​កាន់​តែ​ច្រើន​លើង​ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រក្រតី​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​នេះ។លោក Cho បាន​និយាយ​នៅឯ​សន្និសីទអន្តរជាតិ​ស្តីពី​ការ​មិន​រីក​សាយ​អាវុធ​នុយ​ក្លេអ៊ែរ​ក្នុង​ទីក្រុង​ម៉ូស្គូ​ថា៖ «យើង​បាន​ផ្តល់​ពេល​វេលា​យ៉ាង​ច្រើន​ដល់​សហរដ្ឋ​អាមេរិក​ ​ហើយ​យើង​កំពុង​រង់ចាំ​ចម្លើយ​នៅ​ចុង​ឆ្នាំ​នេះ»។ លោក​បាន​និយាយ​ទៀត​ថា ​ប្រសិនបើសហរដ្ឋ​អាមេរិក​មិន​ចាត់​វិធានការ​ដើម្បី​ជួប​យើង​ទេ មិន​កាត់​បន្ថយ​គំនុំ ការណ៍​នេះ​នឹង​ក្លាយ​ជា​កំហុស​ដ៍ធំមួយ»។លោក Cho ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាង​ជើង​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង។អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​លោក​ Kwon Jong...

1 min read

បទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងខេត្តពោធិសាត់ក្រោមដែនសមត្ថកិច្ច​របស់លោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុក​ក្នុងខេត្តពោធិសាត់​​នៅតែបង្កវិនាសកម្មពាសពេញផ្ទៃទឹក ក្នុងបឹងទន្លេសាប ។ ប្រជានេសាទរាយការណ៍មកថា មន្ត្រីរដ្ឋបាលជលផល​​តាមបណ្តាស្រុក ដូចជាឈ្មោះហុកម៉េងអាននាយសង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេមសុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិងនាយសង្កាត់ស្រុកបាកានលឹមសុក្រិតជាពិសេសនោះលោកភុនវណ្ណាបាននិងកំពុងបើកដៃនិងឃុបឃិតជាមួយពពួកប្រព្រឹត្តបទល្មើសនេសាទដាក់របាំងបរសាច់ស្បៃមុងអូសអ៊ួនយាំងកាវកើតមានយ៉ាងគគ្រឹកគគ្រេងដែលមានមេខ្លោងបំផ្លាញមច្ឆជាតិឈ្មោះឌីណានិងបរិវារ។ឈ្មោះឌីណានេះយកលុយញ៉ុកមាត់មន្រ្តីជំនាញ។ហើយមន្រ្តីដែលរៀបរាប់ខាងលើនេះមិនដែលខ្វល់ថា ត្រូវបង្ក្រាបបទល្មើសនេសាទ​នោះទេ ។ស្រុកក្រគរកណ្តៀងនិងបាកានក្នុងខេត្តពោធិសាត់ជាបទល្មើសដែលកើតច្រើនជាងគេ។ បច្ចុប្បន្ននេះ បទល្មើស​នៅតំបន់បឹងទន្លេសាប បានកំពុងកើតមាន យ៉ាងខ្លាំងក្លា ដែលពួក​អ្នកនេសាទល្មើស​សុទ្ធតែបង់​ប្រាក់​ឲ្យកូនចៅ លោក លោកភុនវណ្ណា។ដល់ពេល​ពួកមន្ត្រីជលផល​រាយការណ៍ជូនថ្នាក់លើថា គ្មានបទល្មើសទេ ពីព្រោះ​មិនសម្បូរត្រី(Sic)។ប៉ុន្តែការពិត​គឺពួកមន្ត្រីជលផលទាំងនេះ ជាអ្នកបួញមាត់បត់ដុំដៃ​​ឲ្យពួកឈ្មួញ​ប្រព្រឹត្តបទល្មើស​ដោយបង់លុយ​ឲ្យពួកគេ​ក្នុងមួយរដូវរាប់ពានរាប់ម៉ឺនដុល្លារ។ពាក់ព័ន្ធការឃុបឃិតជាប្រព័ន្ធបំផ្លាញមច្ឆជាតិសារពត៌មានយើងបានទាក់ទៅលោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុកកាលពីថៃ្ង៩ខែវិច្ឆកា​ឆ្នាំ២០១៩នេះដោយឆ្លើយថាលោកមិនបានដឹងទេលោកនឹងចុះមើល!។ក្នុងនោះបានខ្សឹបបន្តទៀតថាទោះប្រធានមន្ទីរកសិកម្មក៍ដូចជា​អភិបាលខេត្តពោធិសាត់មិនដែលខ្វល់ខ្វាយរឿងបញ្ហា​បទល្មើសនេសាទនេះដែរគឺផ្តល់លទ្ធភាពឲ្យក្រុមលោកភុនវណ្ណាជិះសេះលែងដៃគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ដោយ៖ពុតសាម៉ាត់

នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...

You may have missed