ក្រុងព្រះសីហនុ-រថយន្តបែនមួយគ្រឿងដឹកថ្ម ក្រួស ក្រឡាប់ធ្លាក់ផ្លូវ ពេលបើកបរចុះចំណោត ត្រង់ចំណុចលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃ២២វិច្ឆិកា២០១៩នេះ ប៉ុន្តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ បើតាមអ្នកដឹងហេតុការណ៍ផ្ទាល់អះអាងថា គ្រោះថ្នាក់នេះផ្តើមចេញពីរថយន្តដាច់ហ្វ្រាំង ហើយអ្នកបើកបរ ព្យាយាមយកចង្កូតទម្លាក់ទៅចង្អូរបង្ហូរទឹកម្ខាងផ្លូវ មិនអោយរថយន្តចុះមកស្របបណ្តោយផ្លូវ ដើម្បីកុំអោយបុកប៉ះយានយន្តផ្សេងទៀតដែលកំពុងចរាចរណ៍តាមផ្លូវស្របទិសគ្នា ។ ទោះជាយ៉ាងនេះក្តី ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍និងស្រាវជ្រាវបន្ថែម ដើម្បីដោះស្រាយតាមនិតិវិធី(រូបភាពពីពលរដ្ឋ)
ចរាចរណ៍
ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងឡានក្រុងពណ៍សពាក់ស្លាកលេខភ្នំពេញ3C -6878និងម៉ូតូសង់ឌ្រីម016ពាក់ស្លាកលេខ1FQ-8745រងកាខូចខាតយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវ 307 ក្នុងសង្កាត់ទួលគោកខណ្ឌទួលគោករាជធានីភ្នំពេញ.តាមប្រភពបានឲ្យដឹងថាទ្បានក្រុងបេីកបរក្នុងស្ថានភាពលឿនខ្លាំងក៍រេចង្កូតទៅបុកនឹងម៉ូតូសង់ឌ្រីមមួយគ្រឿងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរចំណែកឯម្ចាស់រថយន្តក្រុងរត់គេចខ្លួនបាត់ហេីយបានបន្សុលទុកទ្បាននឹងម៉ូតូនៅនឹងកន្លែងកេីតហេតុរីឯម្ចាស់ម៉ូតូពីនាក់ប្ដីប្រពន្ធត្រូវបានស្លាប់ប្រពន្ធហេីយប្ដីបានយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ.ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕7EE2FADC-2F23-40A7-B077-40033F6E252C
រន្ធត់ណាស់លោកអើយ!! រថយន្តក្រឡាប់សង្កត់លើក្មេងស្រីម្នាក់ស្លាប់នៅនឹងកន្លែងតែម្តង ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ងមួយគ្រឿងបើកបរជែងគ្នា បណ្តាលអោយក្រឡាប់សង្កត់លើក្មេងស្រីម្នាក់ អាយុ៤ឆ្នាំស្លាប់យ៉ាងអាណោចអធ័ម ចំណែករថយន្តឆាបឆេះរងការខូចខាតស្ទើរទាំងស្រុង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោងប្រមាណជា០១:៣៥នាទីរសៀល ។ ហេតុការណ៍នេះកើតឡើងនៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកដល់៤២ជាន់ ភ័យស្លន់ស្លោលោៈព្រលឹងមិនតិចទេ ខណៈឃើញធ្លាក់ដែកពីលើដំបូលអគារ ចំត្រូវរថយន្តទំនើបមួយគ្រឿង ។ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចសំណង់អគា៤២ជាន់ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។ នេះអាចកើតឡើងដោយកត្តាធ្វេសប្រហែសនៃម្ចាស់ការដ្ឋាន ងាយនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដោយផុយស្រួយបំផុត បើមិនបានគោរពទៅតាមបែបបទដ្ឋានបច្ចេកទេស និងការហ៊ុំព័ទ្ធការដ្ឋាននេះជាដើម៕
ក្រុងព្រះសីហនុ-គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកសុីម៉ង់ត៍និងម៉ូតូជិះឌុបគ្នា២នាក់ នៅផ្លូវបត់ម្តុំហាងសំពៅមាសក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ម៉ោង១០ព្រឹកថ្ងៃ២០វិច្ឆិកា២០១៩ បណ្តាលអោយបុរស២នាក់ភាគីខាងម៉ូតូរងរបួស ក្នុងនោះមានម្នាក់របួសក្បាល ត្រូវបានពលរដ្ឋជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរ។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់អះអាងថា ម៉ូតូបើកផ្លូវត្រង់ ចំណែករថយន្តបត់ឆ្លងផ្លូវ និងថាសំណាងដែរដែលអ្នកជិះម៉ូតូមិនដួលចូលកង់រថយន្ត ហើយរថយន្តក៍ហ្វ្រាំងទាន់ដែរ ។ក្រោយកើតហេតុអជ្ញាធរ និងសមត្ថកិច្ចបានអន្តរាគមន៍ដោះស្រាយតាមនិតិវិធី។(សូមបង្កើនការប្រុងប្រយត្ន័ពេលបើកបរ)
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកអូសជាង១០ម៉ែត្រ រងការខូចខាតខ្ទេចយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីម មុខវិទ្យាល័យជាស៉ីមជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក CAMRY LE ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-9950 បើកបរដោយបុរសម្នាក់ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវភ្លោះសម្ដេចជាស៉ីមក្នុងទិសដៅចរាចរណ៍ពីជើងទៅត្បូង។...
ភ្នំពេញ៖ បុរសម្នាក់មិនដឹងផឹកស៊ីស្រវឹងមកពី ណា ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង លឿនចុះពីស្ពានជ្រោយចង្វារកម្ពុជា-ជប៉ុន ត្រង់ទៅបុកឡើងសួនរង្វង់មូលតាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០១៩ ត្រង់ចំណុច រង្វង់មូលតាព្រហ្មជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដារឌ្រីមសង់ស៊េរី ឆ្នាំ២០១៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BQ-465 ក្នុងទិសដៅពីលិចទៅកេីត ចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿន ត្រង់ទៅបុក ឡេីងសួនរង្វង់មូល តាព្រហ្ម សន្លប់ស្តូក និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនគរបាលដែលប្រចាំការនៅទីនោះ ជួយអន្តរាគមន៍ និងហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះ ។ ក្រោយពេលកើតហេតុនគរបាលដែលប្រចាំការ នៅរង្វង់មូលតាព្រហ្ម បានពិនិត្យនៅលើខ្លួនជនរងគ្រោះឃើញមានទូរស័ព្ទចំនួន៤ គ្រឿងនិងលុយជាង១០ម៉ឺន៛ហើយ ក្រោយពីបញ្ចូនជនរងគ្រោះឡេីងរថយន្តសាមុយរួចចរាល់សមត្ថកិច្ចបានយកកទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមទាំងម៉ូតូយក ទៅរក្សាទុកនិងដើម្បីរង់ចាំក្រុមគ្រួសារនិងសាច់ញាតិយកឯកសារពាក់ពន្ធ័មកបញ្ជាក់ ទេីបសមត្ថកិច្ចនឹងប្រគល់ឲ្យវិញ។
ស្រុកព្រៃនប់-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះម៉ូតូមួយគ្រឿង គោយន្តមួយគ្រឿង និងរថយន្តក្រុងមួយគ្រឿងទៀត តាមផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោង១០កន្លះព្រឹកថ្ងៃទី១៧វិច្ឆិកា២០១៩នេះ។ បើតាមពលរដ្ឋនៅក្បែរកន្លែងកើតហេតុថា មានបុរសម្នាក់រងរបួស ហើយភ្លាមៗសមត្ថកិច្ចក៍បានអន្តរាគមន៍ដោះស្រាយតាមនិតិវិធី។
ករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅតាមបណ្ដោយផ្លូវ 30 mសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2019ម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ1HI-4193បានបុកគ្នាជាមួយនឹងម៉ូតូសង់ឌ្រីមឆ្នាំ018 ពណ៍ខ្មៅយ៉ាងពេញទំហឹងបណ្ដាលឱ្យកង់បីឥណ្ឌាក្រឡាប់ផងដែរបណ្ដាលឱ្យម៉ូតូនិងកង់បីខូចខាតទាំងសង្ខាងចំណែកឯមនុស្សរបួសធ្ងន់ទាំងសង្ខាង.តាមប្រភពបានឲ្យដឹងច្បាស់ថាមុនពេលកេីតហេតុគេឃេីញម៉ូតូកង់បីឥណ្ឌាបេីកបរក្នុងស្ថានភាពលឿនហេីយក៍ទៅបុកនឹងបណ្ដាលឲ្យក្រទ្បាប់ផ្ងារជេីងទ្បេីងលេីរីឯមនុស្សរងរបួសធ្ងន់ទាំងសង្ខាងហេីយភ្លាមៗនោះទ្បានពេទ្យសាម៊ុយក៍មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងរវាងម៉ូតូកង់បីនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តពីរគ្រឿង បានបុកគ្នា ដោយមួយគ្រឿងជារថយន្តដឹកអង្ករ បានជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្ដាល បណ្ដាលឱ្យរថយន្ដកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង រីឯរថយន្តដឹកអង្ករ ជ្រុលទៅបុកសួនផ្លូវជាប់ហ្គ្រាហុយផ្សែងចេញជាអណ្តាតភ្លើង បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៩ នៅចំណុចស្តុបបែកជាបួនប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។...
រថយន្តដឹកឥដ្ឋបុកជាមួយនឹងរថយន្តសាលាក្រុងបណ្ដាលឲ្យខូចខាតទាំងសង្ខាង!!! ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយនៅទួលពង្រសង្កាត់ចោមចៅ 1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅព្រឹកវេលាម៉ោង 7:00ថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2019 នេះរវាងរថយន្តដឹកឥដ្ឋបុករថយន្តសាលាក្រុងរាជធានីភ្នំពេញបណ្ដាលឱ្យរថយន្ដក្រុងខូចខាតផ្នែកខាងក្រោយចំណែកឯរថយន្តដឹកឥដ្ឋខូចខាតផ្នែកខាងមុខ.តាមប្រភពបានដឹងថាគេឃេីញរថយន្តដឹកឥដ្ឋបុកពីក្រោយរថយន្តសាលាក្រុងពេញទំហឹងបង្កអោយរងការខូចខាតទាំងសង្ខាងដូចគ្នា. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
រថយន្តបែនមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នជ្រុល បុករថយន្តព្រូសបន្តទៅបុកនឹងម៉ូតូមួយគឿងរងការខូចយ៉ាងខ្លាំងនៅផ្នែកខាងមុខ!! ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនមួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នជ្រុល បុករថយន្តព្រូសបន្ត ទៅបុកនឹងម៉ូតូសង់ស៊េរី017 មួយគ្រឿងហេីយគ្រោះថ្នាក់ចរាចរណ៍នេះនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញនៅនៅថ្ងៃទី 15ខែវិច្ឆិកាឆ្នាំ 2019វេលាម៉ោង 11:00មិនមាននរណារងរបួសនោះទេ.តាមប្រភពបានដឹងច្បាស់ថាមុនពេលកេីតហេតុគេឃេីញរថយន្តប៉ែនមួយគឿងបុកនឹងរថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ2BD-9764បានបេីកបរក្នុងល្បឿនលឿនខ្លាំងក៍ជ្រុលទៅបុកនឹងម៉ូតូសង់ស៊េរី017ពាក់ស្លាកលេខភ្នំពេញ1GL-5154 ពេញទំហឹងរងការខូចខាតហេីយអ្នកបេីកបរមិនមាននណាម្នាក់រងរបួសទេ. ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕
បុរសម្នាក់ បើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿង ហើយបើករត់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះសុធារស ខាងមុខនិងផ្សារទំនើបអ៊ីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3339 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស...
កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករ៉ឺម៉កម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ជាង១០នាក់ ដេករដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមណ្ឌសុខភាពស្រុកឧដុង្គ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៧ ទៅលេខ១១៨...
ភ្នំពេញ៖ រថយន្ត តូយ៉ូតា ព្រូស មួយគ្រឿង សង្ស័យម្ចាស់ស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌា ដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីច្រើនត្រឡប់ របួសធ្ងន់ស្រាល៤នាក់ នៅតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រភពព័ត៍មាន បានឲ្យដឹងថា រថយន្តបង្ក...
ភ្នំពេញ ៖ តៃកុងរថយន្តដឹកទឹកកកវ័យក្មេងម្នាក់ ពុំមានបណ្ណបើកបរ បានជ្រុលទៅបុករថយន្តជាបន្តបន្ទាប់រងការខូចខាត កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ។ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ...
ក្រុងព្រះសីហនុ-នគរបាលបានឃាត់ខ្លួនបុរសម្នាក់អ្នកបើកបររថយន្តធំជារថយន្តដឹកកាកសំណល់សំណង់មួយគ្រឿង នាំយកមកដោះស្រាយបន្តតាមនិតិវិធីច្បាប់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំមួយគ្រឿងនេះនិងម៉ូតូមួយគ្រឿង បណ្តាលអោយភាគីខាងម៉ូតូមានស្ត្រីម្នាក់រងរបួសនិងក្មេងប្រុសម្នាក់ទៀតស្លាប់ នៅតាមផ្លូវចូលសាលាបៀលប្រាយក្នុងសង្កាត់លេខ៤ កាលពីម៉ោងជិត១០ព្រឹកថ្ងៃ១៣វិច្ឆិកា២០១៩៕(សូមចូលរួមសោកស្តាយរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបង្កើនការប្រុងប្រយត្ន័រាល់ពេលបើកបរ)
ស្រុកព្រៃនប់៖ នៅវេលាម៉ោង0៦:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិការ ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ស្ពានដែកចន្លោះ គីឡូ១៦៧+១៦៨ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តកុងទឺន័រ មិនចាំស្លាកលេខ បានបើកបរ(គេចបាត់) និង រថយន្តLexus 300 ពណ៌ស ស្លាកលេខ កំពង់ចាម...
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់២០នាក់។ ដោយឡែក រយៈពេល៣ថ្ងៃ នេះព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស...
ភ្នំពេញ ៖ រថយន្តប្រភេទឃ្លុបដឹកទំនិញ បេីកបរដោយបុរសម្នាក់រួមដំណើរនិងបុរស ២ នាក់ទៀតស្ថិតក្នុងភាព ស្រវឹងស្រាបានបើកបរយ៉ាងលឿនទៅបុកនិងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលង អធ្រាត្រឈានចូល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។...
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយ ម្តុំផ្សារកំពង់ស្ពឺខណ:ដែលរត់ឆ្លងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកលឿនបុកពេញទំហឹងក្រោយបង្កហេតុរួចតៃកុងរថយន្តបានបន្ថែមល្បឿនរត់បាត់កាលពីវេលាម៉ោង០៧និង៤៥នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨ទៅលេខ៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់ពីនគរបាលចរាចរណ៍ស្រុកសំរោងទងអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក (បើករត់បាត់ស្រមោល) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សម្នាក់មានឈ្មោះ កែវ អឿ ភេទប្រុស អាយុ៤៤ឆ្នាំស្នាក់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង...
ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់រវាងម៉ូតូនឹងរថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ 4នៅក្នុងភូមិអូដឹមសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ.បុរសម្នាក់ជិះម៉ូតូសង់ឧ្រីមពាក់ស្លាកលេខភ្នំពេញ 1H9170បានបុកជាមួយរថយន្តដឹកខ្សាច់ដែលពាក់ស្លាកលេខភ្នំពេញ.3c.5139បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហេីយពេលនេះមិនទាន់រកសាច់ញ្ញាត្តិខាងជនរងគ្រោះនៅទ្បេីយទេ.ហេីយសាកសពកំពង់រងចាំសាច់ញាត្តិយកទៅធ្វេីបុណ្បតាមប្រពៃណី.ហេីយយោងតាមហេតុការខាងលេីនេះបុរសជិះម៉ូតូបេីកបរក្នុងស្ថានភាពល្បឿនលឿនត្រូវរថយន្តដឹកខ្សាច់បុកស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដងតាមបណ្ដាយផ្លូវជាតិលេខ៤នៅក្នុងភូមិអូដឹមសង្កាត់ចោមចៅ៣ខណ្ខពោធិ៍សែន...ប្រភពដដែរបានអោយដឹងច្បាស់បុរសដែរបានស្លាប់នៅនឹងកន្លែងត្រូវបានប៉ូលិសមូលដ្ឋានខណ្ខពោធិ៍សែនជ័យធ្វេីកាវាស់វែងរវាងម៉ូតូនឹងរថយន្តនៅនឹងកេីតហេតុតែម្ដងដេីម្បីរងចាំសាច់ញ្ញាត្តិមកទទួលយកសាកសពទៅធ្វេីបុណ្បតាមប្រពៃណីនៅឯស្រុកកំណេីត...
ខេត្តបន្ទាយមានជ័យ៖ 06.11.2019 មុននេះបន្តិច វេលាម៉ោង 13:45នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រថយន្ត3គ្រឿង បុកគ្នា ហើយខ្ទាតទៅបះ នឹងម៉ូតូ 1គ្រឿងទៀត បណ្តាលឲ្យមានជនរងគ្រោះ 1នាក់ ស្លាប់បាត់បង់ជីវិត និង3នាក់ ផ្សេងទៀត រងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ5 ត្រង់ចំណុចមុខវិទ្យាល័យនិមិត្ត...
ព្រះសីហនុ៖ ប្តីប្រពន្ធមួយគូរ ខណះកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវរថយន្តមួយគ្រឿង ម៉ាក Lexus RX300 មួយគ្រឿង មិនចាំពណ៌ បានបើកមកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ភ្លាមៗតែម្តង កាលពីវេលាម៉ោង៤៖៤៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចំណោទអូរត្រាវ ស្ថិតនៅភូមិ១ សង្កាត់លេខ១...
(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់បម្រើការនៅកងវរការពារព្រំដែនគោគ៣០៣ ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តបុកតាមបណ្តោយផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រ១២៩-១៣០ នៅក្រុងសែនមនោរម្យ ដែលអ្នកបើកបររថយន្តជាមន្រ្តីយោធាបម្រើការងារនៅសឹករងស្រុកអូររាំង។ លោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីនគរបាលដែលស្លាប់នោះមានឈ្មោះ ស៊ឹម ភូរិត អាយុ៥១ឆ្នាំ...